ថ្ងៃស្អែកកីឡាករប្រដាល់ Thiago Teixeira នឹងទទួលលិខិតផ្លូវការសញ្ជាតិខ្មែរ នៅសួនកម្សាន្តជេតស៍ហ្គាឌិនផាកវិហារសួគ៌
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសដល់សាធារណៈជនឱ្យបានជ្រាបថា នៅថ្ងៃស្អែក កីឡាករប្រដាល់ Thiago Teixeira នឹងមកទទួលលិខិតផ្លូវការសញ្ជាតិខ្មែរនៅសួនកម្សាន្តជេតស៍ហ្គាឌិនផាកវិហារសួគ៌។
ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា៖ «តោះបងប្អូនមកថតរូបទាំងអស់គ្នាជាមួយធីអាហ្គោ។ ខ្ញុំសូមប្រកាសជាសាធារណៈថា ថ្ងៃស្អែកកីឡាករធីអាហ្គោ នឹងមកទទួលលិខិតផ្លូវការសញ្ជាតិខ្មែរនៅសួនកម្សាន្តជេតស៍ហ្គាឌិនផាកវិហារសួគ៌។ ដូច្នេះសម្រាប់បងប្អូនដែលតែងតែគោរពស្រលាញ់ និងគាំទ្រកីឡាករធីអាហ្គោ បងប្អូនអាចមកថតរូបជាមួយគាត់ផ្ទាល់បានដោយឥតកំណត់ ចាប់ពីម៉ោង ១១ ព្រឹកដល់ម៉ោង ១រសៀលតទៅក្នុងសួនកំសាន្តជេត ហ្គាដេនផាក ក្រុង វិហារសួរ៍។ សូមគោរពអញ្ជើញបងប្អូនមកចូលរួមឲ្យបានច្រើនកុះករ។»
បញ្ជាក់៖ នេះគឺជាទីតាំងកម្មវិធីបងប្អូន
https://maps.app.goo.gl/NPpWiTwU86zTH5789?g_st=ic
ប្រភព៖ ស្រី ចាន់ថន Srey Chanthorn





