ព័ត៌មានជាតិ

អបអរសាទរ! ឯកឧត្តម ផេង ប៊ុនថន សមាជិកសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ជាប់ឆ្នោតជាអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១

BY
Liny Chan
May 1, 2023
អបអរសាទរ! ឯកឧត្តម ផេង ប៊ុនថន សមាជិកសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ជាប់ឆ្នោតជាអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១

(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានបើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ តាមនិតិវិធីដែលបានគ្រោងទុក។

កម្មវិធីបោះឆ្នាតជ្រើសរើសនេះទាំងការបើក ការប្រកាសលទ្ធផល និងការបិទ ត្រូវបានធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត និងឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត។

យ៉ាងណាមិញ ជាលទ្ធផល ឯកឧត្តមឧកញ៉ា ឡេង សុខគា ត្រូវបានសមាជិកបន្តគាំទ្រជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ នេះជាបន្តទៀត ខណៈឯកឧត្តម ផេង ប៊ុនថន ដែលជាសមាជិកសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាគណៈ ប្រតិភូអមដំណេីរសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងអាស៊ាន-សហភាពអុឺរ៉ុប បានជាប់ឆ្នោត ជាអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ទទួលបានការផ្តល់ទំនុកចិត្ត អាណត្តិទី៣ លើកទី១។

សូមបញ្ជាកើផងដែរថា ចំនួនអ្នកមកបោះឆ្នោតសរុបស្មើនឹង ៧៧% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប ហើយជាលទ្ធផលមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺជ្រើសរើសបានសមាជិកជ្រើសតាំងថ្មីចំនួន ១១រូបក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន១៣រូប ខណៈបេក្ខភាពឈរឈ្មោះជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឹ មាន ០១រូប៕

Share This Post: