ផ្លូវ ៣៤ខ្សែនៅខេត្តព្រះសីហនុ សាងសង់ជិតរួចរាល់ ១០០%ហើយ ដែលនឹងផ្លាស់ប្ដូរសម្រស់ខេត្តកាន់តែស្អាត និងទាក់ទាញ
យោងតាមការផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវចំនួន ៣៤ ខ្សែតម្លៃប្រមាណ ៣០០ លានដុល្លារ ក្នុងក្រុងព្រះសីហនុ បច្ចុប្បន្ននេះបានស្ថាបនារួចរាល់ជិត ១០០% ហើយ ដោយនៅសេសសល់តែការងារមួយចំនួនទៀតតែប៉ុណ្ណោះ ដែលគ្រោងនឹងស្ថាបនាឱ្យបានរួចរាល់នៅពេលខាងមុខនេះ។
ជាលទ្ធផល គិតមកដល់បច្ចុប្បន្ន ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០% ការងារអ៊ុតកៅស៊ូបេទីម កម្រាស់ ៧០ មីលីម៉ែត្រ សម្រេចបាន ១០០% ការងារគំនូសចរាចរណ៍សម្រេចបាន ១០០% ការងារដំឡេីងផ្លាកសញ្ញាចរាចរណ៍ សម្រេចបាន ១០០% ការងារដំឡេីង បង្គោលភ្លេីង បំភ្លឺផ្លូវសម្រេចបាន ១០០% ការងារដាំដេីមឈេីសម្រេចបាន ១០០% ការងារបន្ទប់ទឹកសាធារណៈសម្រេចបាន ៩៣% ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ៦០% ការងារធ្វេីផ្លូវប្របឆ្នេរអូរឈើទាលកាត់តាមពយតាមូង សម្រេចបាន៩៥% ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ សម្រេចបាន ១០០% ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី ១ សម្រេចបាន ៨៤% និងកំពុងពិនិត្យលទ្ធភាពស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តមួយនៃភាគនារតី ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយក្នុង ចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងតែមួយសម្រាប់កម្ពុជា ក្នុងការស្រូបយកនូវកំណើនសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍នាពេលខាងមុខ៕ា