កីឡាការនីឆ្នើម ស្រួង ភាវី នឹងត្រឡប់ទៅកូរ៉េខាងត្បូងវិញយប់នេះ ក្រោយចប់ភារកិច្ចកីឡា និងការងារសប្បុរសធម៌
- BY
- Khmerpress
- May 19, 2023

ម្ចាស់មេដាយមាសប៊ីយ៉ាការ៉ុម ៣បាំង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កីឡាការនី ស្រួង ភាវី នឹងត្រូវត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ នៅយប់ថ្ងៃសុក្រនេះផ្ទាល់ ក្រោយបញ្ចប់តួនាទីជូនជាតិ និងការងារសប្បុរសធម៌។ គាត់បានសរសេរនៅលើបណ្ដាញសង្គមថា៖«ថ្ងៃនេះខ្ញុំឡើងព្រលានយន្តហោះពេលយប់ លាហើយមាតុភូមិជាទីស្រលាញ់របស់ខ្ញុំ ទោះខ្ញុំនៅទីណាអ្នកនៅទីនោះ សូមអរគុណគ្រប់យ៉ាងដែលបានផ្ដល់ ក្ដីស្រឡាញ់ដ៏មហិមារបស់របស់អ្នក ដល់អ្នកស្នេហាជាតិកីឡាស្មារក្តីប្រជាជាតិកម្ពុជា អរគុណណាស់ប្រជាជនកម្ពុជារបស់ខ្ញុំ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

- Share This Post:
កូនខ្មែរ-អាមេរិកដំបូងគេ នាំយកមុខម្ហូបខ្មែរ «ហហ្មុក» ចូលរួមប្រកួតក្នុងកម្មវិធី MasterChef លំដាប់ពិភពលោក ធ្វើឱ្យគណៈកម្មការ សរសើរមិនដាច់ពីមាត់
- BY
- Khmerpress
- June 5, 2023

កូនខ្មែរ-អាមេរិកមួយរូប លោក Charles កំពុងតែបង្កើតប្រវត្តិសាស្ត្រដំបូងគេ នាំយកមុខម្ហូបខ្មែរ ចូលរួមប្រកួតនៅក្នុងកម្មវិធីកម្រិតពិភពលោកមួយ ដែលមានឈ្មោះថា “MasterChef: United Tastes of America” ក្នុងរដូវកាលទី១៣ កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក។

យោងតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Leo San បានបង្ហោះវីដេអូប្រមាណជា ៣នាទី របស់លោក Charles បានបញ្ចេញស្នាដៃ ធ្វើមុខម្ហូបខ្មែរ អាម៉ុក ឬហហ្មុក «AMOK » យកទៅឲ្យChef ភ្លក់ ដើម្បីទទួលបាន Yes ពីគណៈកម្មការ។ បន្ទាប់ពីគណៈកម្មការ ធ្វើការភ្លក់មុខម្ហូប អាម៉ុក ឬហហ្មុក «AMOK » ហើយ ពួកគាត់ពិតជាពេញចិត្តជាខ្លាំង និងបាននិយាយថា ម្ហូបមួយមុខនេះពិតជាអាស្ចារ្យណាស់ ទាំងរសជាតិ ទាំងការរៀបចំម្ហូបដាក់លើចាន ដែលធ្វើឱ្យគណៈកម្មការ សរសើរមិនដាច់ពីមាត់នូវរសជាតិមួយនេះ ។ សូមបញ្ជាក់ថា លោក Charles ទទួលបាន Yes ចំនួន ៤ ពីChef នឹងត្រូវទៅវគ្គបន្តទៀត ដើម្បីឈានជើងក្លាយជាម្ចាស់ពានរង្វាន់ ក្នុងរដូវកាលទី១៣ ទទួលបានប្រាក់រង្វាន់ចំនួន 250,000 ដុល្លារ និងពានរង្វាន់ MasterChef របស់អាមេរិក ៕ ទស្សនាវិដេអូខាងក្រោម៖
ប្រភព៖ Leo San
- Share This Post:
រំជួលចិត្ត! ក្មេងប្រុសម្នាក់ សុំច្បាប់គ្រូទៅជួយម្តាយលាងចានឱ្យគេ ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាព
- BY
- Khmerpress
- June 2, 2023

វីដេអូមួយកំពុងការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពីក្មេងប្រុសម្នាក់ ឈ្មោះ សូត្រ សុខនឿន អាយុ១០ឆ្នាំ នៅខេត្តកំពង់ស្ពឺ ព្រោះតែជីវភាពក្រលំបាក ក្មេងប្រុសនោះបាននិយាយទាំងទឹកភ្នែក សុំច្បាប់លោកគ្រូចំនួន ២ថ្ងៃ ដើម្បីជួយដល់ម្ដាយទៅលាងចានឱ្យគេនៅតាមរោងការ ដែលទស្សនីយភាពនេះ បានធ្វើឱ្យមហាជនអាណិតអាសូរជាពន់ពេក និងរំជួលចិត្ត អួលដើមករ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

បើយោងតាមការបង្ហោះពីម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា ស៊ិន សាវន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ តាមរយៈ ខ្លឹមសារសំណេរ បានសរសេររៀបថា៖ «ជិវិតលំបាកក៏មិនបោះបង់ការសិក្សាដែរ! គួរឱ្យអាណិតខ្លាំងណាស់ប្អូនប្រុស សូត្រ សុខនឿន អាយុ ១០ឆ្នាំ រៀនថ្នាក់ទី២ ព្រោះតែជីវភាពនិងដើម្បីជួយដល់ម្តាយនិងប្អូនៗម៉ោងសម្រាកពីការសិក្សាទៅលាងចានឱ្យគេជាមួយម្តាយតាមរោងការ រោងបុណ្យ ដើម្បីបានប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ សូមបងប្អូនមេត្តាជួយដល់គ្រួសារប្អូនប្រុសនេះផង នៅភូមិតាំងរងៀង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ »។
បន្ទាប់ពីបានមើលឃើញនូវទុកលំបាករបស់ ប្អូនប្រុស សូត្រ សុខនឿន ឃើញថា មានអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើន បានចូលរួមថវិកាទៅតាមសទ្ធារៀងៗខ្លួនផងដែរ ៕ ប្រភព៖ ស៊ិន សាវន
- Share This Post:
កីឡាការិនីឆ្នើម ស្រួង ភាវី គ្រងឈុតមេទ័ពស្រីសម័យអង្គរ ឃើញហើយពិតជាមិនសរសើរមិនបាន គឺអង់អាចណាស់
- BY
- Khmerpress
- June 2, 2023

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) បានបង្ហាញរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត ដែលបានគ្រងឈុតសម្លៀកបំពាក់បែបមេទ័ពស្រី មើលទៅហាក់បីដូចជាមេទ័ពស្រីដែលមានឥទ្ធិពល និងអង់អាចជាខ្លាំង ដោយអមជាមួយសំណេរយ៉ាងមានអត្ថន័យថែមទៀតផង។

ក្នុងសំណេរ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ឈុតមេទ័ពស្រីសម័យអង្គរ! បើមើលត្រឹមរូបភាព ពុកម៉ែបងប្អូនប្រាកដជាគិតថា ពេលខ្ញុំបានស្លៀកពាក់ឈុតនេះ មានអារម្មណ៍ថាសប្បាយរីករាយណាស់ហើយ។ តែតាមពិតមិនដូច្នេះទេ អារម្មណ៍ខ្ញុំពេលគ្រងឈុតនេះ គឺក្រៀមក្រំបំផុត ព្រោះថា អ្វីៗដែលបុព្វបុរសខ្មែរយើងបង្កើត និងបានបន្សល់ទុក គឺសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយអស្ចារ្យខ្លាំងណាស់។ គិតដល់ចំណុចនេះ ទើបធ្វើឱ្យអារម្មណ៍ខ្ញុំក្រៀមក្រំ ព្រោះខ្លាចបាត់បង់ទៅវិញ នូវអ្វីៗទាំងអស់ដែលបុព្វបុរសយើងបង្កើតបាន និងបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយរៀនយកនិងថែរក្សាឱ្យបានរីកចម្រើននិងគង់វង្សផង។ »
កីឡាការិនីឆ្នើម ស្រួង ភាវី បានបន្តទៀតថា៖ «តែគ្រប់យ៉ាងហាក់ពុំដូច្នោះទេ ព្រោះសព្វថ្ងៃអ្វីៗដែលបុព្វបុរសយើងបន្សល់ទុក គឺតិចតួចណាស់អ្នកដែលខ្វល់ខ្វាយគិតគូរថែរក្សាការពារអ្វីៗដែលជារបស់ខ្លួន បែរខ្វល់ខ្វាយគិតគូរណាស់អ្វីដែលជារបស់គេទៅវិញ។ យើងទាំងអស់គ្នា គួរតែមោទកភាពដែលកើតមកជាកូនខ្មែរ លើដែនដីសុវណ្ណភូមិដ៏ផូរផង់ ហើយសំបូរទៅដោយសម្បត្តិវប្បធម៌ដ៏អស្ចារ្យជាច្រើនដែលរៀបរាប់គណនាពុំបានឡើយ។ សូមកូនខ្មែរគិតឡើងវិញ កុំឱ្យហួសពេល សូមចូលរួមស្រលាញ់នូវអ្វីៗដែលខ្មែរមាន សូមចូលរួមថែរក្សាការពារឱ្យបានរីកចម្រើន នឹងគង់វង្សជានិរន្តរ៍ផងចុះ ៕ » ប្រភព៖ Sruong Pheavy
- Share This Post: