Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់មិត្តបរទេស ឱ្យក្រឡេកទៅមើលសមិទ្ធផលដែលកម្ពុជាសម្រេចបាន ខណៈកម្ពុជាខិតខំប្រឹងប្រែងកសាងប្រទេសពីបាតដៃទទេ និងរបួស

    BY Naren May 23, 2023
    សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់មិត្តបរទេស ឱ្យក្រឡេកទៅមើលសមិទ្ធផលដែលកម្ពុជាសម្រេចបាន ខណៈកម្ពុជាខិតខំប្រឹងប្រែងកសាងប្រទេសពីបាតដៃទទេ និងរបួស

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងទៅកាន់មិត្តបរទេស ជាពិសេសតំណាងស្ថានទូតនានា ដែលមកចូលរួមកម្មវិធីនាពេលព្រឹកនេះ ឱ្យក្រឡេកទៅមើលសមិទ្ធផលដែលកម្ពុជាសម្រេចបាន ខណៈកម្ពុជាបានខំប្រឹងប្រែងកសាងប្រទេសតាំងលេខសូន្យ ពោលគឺបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំកាលពីឆ្នាំ១៩៧៩។

    ​សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ​ធ្វើឡើងក្នុងពិធីសម្ពោធអគារថ្មី (អគារតេជោអភិវឌ្ឍ) នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

    សម្តេចតេជោ មានប្រសាសន៍ថា សម្តេចបានកសាងកម្ពុជាឡើងវិញ ​ផ្តើមពីទីក្រុងភ្នំពេញមានមនុស្ស៧០នាក់ប៉ុណ្ណោះ ​ហើយរហូតមកដល់ឆ្នាំ២០០៤ រាជធានីភ្នំពេញមានអគារដែលខ្ពស់ជាងគេមានត្រឹមតែ៧ជាន់ និងមានតែ១​ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមានសមត្ថភាពអាចសាងសង់មន្ទីរបានរហូត១២ជាន់។

    សម្តេចមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំសូមអរគុណចំពោះប្រិយមិត្ត អគ្គរដ្ឋទូត អគ្គរាជទូត ក៏ដូចជាតំណាងមិត្តភក្តិបរទេសទាំងអស់ដែលបានមកចូលរួមនៅថ្ងៃនេះ សូមមើលសមិទ្ធផលរបស់កម្ពុជា យើងខ្ញុំក្រ តែយើងខ្ញុំត្រដររស់តាំងពីភ្នំពេញនៅទទេ»។ ​

    សម្តេចតេជោ បានថ្លែង​ប្រាប់មិត្តបរទេសបន្តថា កម្ពុជា បានចាប់ផ្តើមកសាងប្រទេសចាប់ពីបាទដៃទទេ ហើយថែមទាំងជាបាទដៃរបួសទៀត ដែលត្រូវគេដាក់ទណ្ឌកម្ម ប៉ុន្តែកម្ពុជាបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យខ្លួនបានរស់ ស្របពេលដៃម្ខាងទប់ខ្មែរក្រហមកុំឱ្យមកវិញ ​ ផ្ទុយ​ពីនាយករដ្ឋមន្រ្តី ឬប្រធានាធិបតីរបស់ប្រទេសទាំងនោះ ពេលឡើងកាន់តំណែង អ្វីៗមានស្រាប់ ដោយគ្រាន់តែដាក់ចេញគោលនយោបាយអនុវត្តប៉ុណ្ណោះ​៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: