PR

រង្វាន់ពិតៗ…ឈ្នះពិតៗ សម្រាប់អតិថិជនទូទាំងប្រទេស បានធ្វើឲ្យការលក់របស់ Samsung Galaxy S21 5G កើនឡើងហួសពីការស្មាន!!!

BY
Liny Chan
May 31, 2021
រង្វាន់ពិតៗ…ឈ្នះពិតៗ សម្រាប់អតិថិជនទូទាំងប្រទេស បានធ្វើឲ្យការលក់របស់ Samsung Galaxy S21 5G កើនឡើងហួសពីការស្មាន!!!

(ភ្នំពេញ) ថ្ងៃទី 31 ខែឧសភា ឆ្នាំ២០២១៖ ពីគុណភាពកម្រិតកំពូល ជាមួយមុខងារថ្មីៗ ទំនើបៗចុងក្រោយស្របតាមតម្រូវការ Samsung Galaxy S21 5G បានទាក់ទាញអតិថិជនកាន់តែច្រើនឡើងៗ ដែលធ្វើឲ្យកម្រិតនៃការលក់ហក់ឡើងខ្ពស់ខណៈដែលអតិថិជនជាច្រើនក៏សម្លឹងឃើញឱកាសពីការចាប់ឆ្នោតក្នុងកម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ” ដើម្បីឈ្នះរង្វាន់ជាច្រើន ហើយពេលនេះដែលក៏បានឈានមកដល់សប្ដាហ៍ទី 3 ជិតចប់កម្មវិធី (នៅសប្ដាហ៍ទី4)។

ក្នុងឱកាសប្រគល់រង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី 2 កម្មវិធីបន្តចាប់រង្វាន់រកអ្នកឈ្នះសប្ដាហ៍ទី 3 ដោយបានរកឃើញអតិថិជនឈ្មោះ ប្រាក់ សាន់ មកពីភ្នំពេញ ដែលបានឈ្នះរង្វាន់ធំម៉ូតូ Honda ADV 150 ស៊េរី ថ្មី 2021 និងអតិថិជនឈ្មោះ Thay Sopheak មកពីភ្នំពេញ បានឈ្នះរង្វាន់ទី 2 គឺម៉ូតូ Honda Zoomer Xផងដែរ។

អតិថិជនឈ្នះរង្វាន់ធំកាលពីសប្ដាហ៍ទី២ នៅរាជធានីភ្នំពេញ បានថ្លែងទាំងរំភើបរីករាយថា “បើនិយាយពីសំណាងនោះ គឺសំណាងមែនទែនហ្មងខ្ញុំ …ព្រោះអីពេលទូរស័ព្ទហ្នឹងចេញមក ខ្ញុំគុំទុកក្នុងចិត្តថាហ្នឹងទិញមកប្រើឲ្យបាន ហើយពេលមានលុយទិញ គឺទិញចំក្រុមហ៊ុនមានប្រូម៉ូសិនម៉ង!មានអីសំណាងមើលមិនឃើញមែន! ហើយក៏បានឈ្នះរង្វាន់នេះតែម្ដង…សប្បាយចិត្តមែនទែន ស្ទើរតែមិនគួរឲ្យជឿ…តែវាជារង្វាន់ពិតៗ ឈ្នះពិតៗ!”

ចំណែកអតិថិជនដែលឈ្នះរង្វាន់ម៉ូតូ Honda Zoomer X វិញមកពីខេត្តបាត់ដំបង ក៏បានសម្តែងការសប្បាយរីករាយដែរថា “អារម្មណ៍ពេលហ្នឹងនិយាយពីថាអ្នកណាសួរថាកើតអីក៏អត់ទាន់ឆ្លើយប្រាប់កើតដែរ…! គឺដឹងតែពីស្រែកអរពេញតែផ្ទះជាមួយគ្រួសារហ្នឹង! ស្រែកអរទាល់តែអស់ចិត្តទើបប្រាប់គ្រួសារថា ឈ្នះរង្វាន់ពីក្រុមហ៊ុន សាមសុង! លើកទី 1 ក្នុងឆាកជីវិតហើយដែលមានឱកាសឈ្នះរង្វាន់បែបនេះ! សូមអរគុណដល់ក្រុមហ៊ុន សាមសុង ដែលបានបង្កើតកម្មវិធីឈ្នះមហារង្វាន់ដ៏អស្ចារ្យនេះឡើង!”

លោក ជា សុជាតិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “តាងនាមឲ្យក្រុមហ៊ុន សាមសុង និងផ្នែកជំរុញទីផ្សារ យើងខ្ញុំសន្យានឹងខិតខំបង្កើតនូវកម្មវិធីថ្មីៗដើម្បីជំរុញប្រជាប្រិយភាពផលិតផល សាមសុង និងជំរុញដល់ការលក់ផលិតផលឲ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់អាជីវករ និងអតិថិជនរបស់យើងផងដែរ ហើយចូលមកដល់សប្ដាហ៍ទី 3 នេះ សន្ទុះនៃការគាំទ្រកម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ” មានការកើនឡើងជាលំដាប់។ លទ្ធផលនេះ សបញ្ជាក់ឲ្យឃើញពីការគាំទ្រប្រកបដោយភាពជឿជាក់មកលើ សាមសុង ពីសំណាក់អតិថិជនរបស់យើងទូទាំងប្រទេស។” លោកក៏បានបន្តទៀតថា “យើងពិតជាមានភាពរំភើប នៅពេលយើងអាចចែករំលែកភាពសប្បាយរីករាយជូនដល់អតិថិជនជាមួយផលិតផលមានគុណភាពផង និងការផ្ដល់ជូនដ៏ពិសេសនេះផង។ យើងខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី 1 ទី 2 និងទី 3 នេះផងដែរ”។

សូមរំឭកផងដែរថានេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី 3 របស់កម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ”ក្នុងចំណោមឱកាសចំនួន 4 ដង រៀងរាល់ថ្ងៃអាទិត្យនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 11:00-12:00 ថ្ងៃត្រង់! ហើយនេះជាសប្តាហ៍ទី 3 នៃការចាប់រង្វាន់ដ៏រំជួលចិត្តនេះយើងនៅសល់តែ 1 លើកទៀតទេ……ដូច្នោះអតិថិជន ទាំងអស់នៅតែមានឱកាសទទួលបានមហាសំណាងឈ្នះមហារង្វាន់ធំពី សាមសុង ដែលមានដូចជា៖ ម៉ូតូ Honda ADV , ម៉ូតូ Honda Zoomer X, ទូរទស្សន៍ Samsung 75 អ៊ីញ និង Samsung ថេប្លេត A7។

* ហើយអ្វីដែលពិសេសបំផុតសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលទទួលបានភ្លាមៗពីការទិញ Samsung Galaxy S21 5G ស៊េរី ពីក្រុមហ៊ុន សាមសុង មានដូចជា៖ ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W), ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover), បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ) ផងដែរ។

* ខាងក្រោមនេះគឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ពីកម្មវិធី ” ឈ្នះមហារង្វាន់ពីការជាវទូរស័ព្ទ Samsung Galaxy S21 5G ស៊េរី” ក្នុងសប្តាហ៍ទី 3៖

បញ្ជាក់៖ ការចាប់រង្វាន់លើកទី 4 នឹងធ្វើឡើងនៅថ្ងៃទី 06 ខែមិថុនា 2021!
ប្រញាប់ឡើងណា៎… អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកក៏ថាបាន!
សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

Share This Post: