ព័ត៌មានជាតិ May 31, 2023

មូលនិធិគន្ធបុប្ផាកម្ពុជា ចាប់ផ្តើមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា, បរិច្ចាគយ៉ាងងាយស្រួល តាមរយៈការស្កែន KHQR CODE

Naren

(ភ្នំពេញ)៖ ដូចតាមការគ្រោងទុក មូលនិធិគន្ធបុប្ផាកម្ពុជា បានចាប់ផ្តើមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាហើយ ដែលមានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវគ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» និងចូលរួមបរិច្ចាគឱ្យបានផុសផុល ដើម្បីជួយសង្រ្គោះកុមារ។

ថវិកាបរិច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។

សូមស្កែន KHQR CODE ខាងក្រោមនេះ ឬ ចុចតំណនេះដើម្បីបរិច្ចាគ https://bit.ly/3LadoxO (តំណទៅកាន់ KH QRCODE) https://bit.ly/3XBzbDn (តំណទៅកាន់លេខគណនី)

រួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ! ខ្មែរជួយខ្មែរ !