បច្ចេកវិទ្យា

ទិញ Huawei MatePad ស៊េរីណាមួយក៏បានក្នុងកម្មវិធីប្រម៉ូសិននៅផ្ទះនៅរៀន នឹងទទួលបានកាដូបន្ថែមកប់សារី Huawei Gift Box តម្លៃ $49 ភ្លាមៗ

BY
Liny Chan
June 1, 2021
ទិញ Huawei MatePad ស៊េរីណាមួយក៏បានក្នុងកម្មវិធីប្រម៉ូសិននៅផ្ទះនៅរៀន នឹងទទួលបានកាដូបន្ថែមកប់សារី Huawei Gift Box តម្លៃ $49 ភ្លាមៗ

ដើម្បីចូលរួមចំណែក ជម្រុញនិងលើកទឹកចិត្តដល់កូនខ្មែរគ្រប់រូប ឲ្យខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងបន្ថែមនៅផ្ទះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេហួវៃ សម្រេចដាក់ចេញនូវប្រម៉ូសិននៅផ្ទះនៅរៀន តាមរយៈការផ្តល់ជូននូវកាដូបន្ថែមកប់សារី Huawei Gift Box តម្លៃ $49 ភ្លាមៗ សម្រាប់ការជាវ HUAWEI MatePad Series។

ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃទី 01 ដល់ 13 មិថុនា ឆ្នាំ 2021 អាស្រ័យហេតុនេះ សូមប្រញាប់រួសរាន់អញ្ជើញទៅកាន់ Huawei Showroom, ហាងលក់ទូរស័ព្ទ កុំព្យូទ័រ ហាងដៃគូរសហការដែលមានបុគ្គលិកលក់ ឬ ស្លាកសញ្ញាហួវៃ ដែលស្ថិតនៅក្បែរលោកអ្នកជាងគេទូរទាំងប្រទេស ព្រោះចំនួនកាដូមានកំណត់។

1. រាល់ការជាវ HUAWEI MatePad T 8 បំពាក់មុខងារការងារភ្នែក តម្លៃ $149 នឹងទទួលបាន HUAWEI Gift Box តម្លៃ $49, Cover និង ស្គ្រីនការពារ

Huawei MatePad T 8 ត្រូវបានរចនាឡើងមានរូបរាងតូចស្តើង ងាយស្រួលដាក់តាមខ្លួន មានអេក្រង់លាតធំទូលាយ 8” (80%) ងាយស្រួលសម្រាប់ការសិក្សាតាមអនឡាញ លេងហ្គេម ឬទស្សនាកម្មវិធីកម្សាន្តនានា បំពាក់នូវ មុខងារអានសៀវភៅ (eBook Mode) និងមុខងារគ្រប់គ្រងក្មេងលេង (Kid Mode)។

ជ្រើសរើស Huawei MatePad Pro តម្លៃ $699, Huawei MatePad តម្លៃ $349, Huawei MatePad T 10s តម្លៃ $249 ឬក៏ Huawei MatePad T 8 តម្លៃ $149 ចង់បានប្រើកម្មវិធីអ្វីក៏បាន ងាយស្រួលទាញយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី Huawei AppGallery និង Petal Search។ កាន់តែពិសេសមាន Petal Maps ងាយស្រួលកំណត់ទិសដៅធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះប្រិយមិត្តក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ Huawei Docs, Power Point, World, Excel -ល- ។

2. រាល់ការជាវ កូនកាត់កុំព្យូទ័រ Huawei MatePad T 10s កំពូលអេក្រង់ 10.1” ស្តេចសំឡេង Harman Kardon តម្លៃ $249 និងទទួលបាន Huawei Gift Box តម្លៃ $49, Bluetooth Keyboard និង Cover

កូនកាត់កុំព្យូទ័រជំនាន់ថ្មី Huawei MatePad T 10s រៀនអនឡាញម៉ាអែម E-School, Zoom, Google classroom និង មើល YouTube ខ្សែភាពយន្ត គំនូរជីវចល ម៉ាសាលាញ់ ជាមួយអេក្រង់ធំត្រជាក់ភ្នែក 10.1” Full HD+ ភ្ជាប់មុខងារ ការពារភ្នែកធីយូវី (TUV) របស់ប្រទេសអាល្លឺម៉ង់ អស់កង្វល់បញ្ហាភ្នែក ទោះបីជាសម្លឹងមើលច្រើនម៉ោងក៍ដោយ។ ចំណែកឯសំឡេងវិញខ្ចិលនិយាយ គឺថាលាន់លឺពិរោះរណ្តំចិត្តតែម្តងរបស់ Harman Kardon Speakers ជាពិសេស មានភ្ជាប់មុខងារគ្រប់គ្រងកុមារ ដែលគេហៅថា ឃីត ខនណឺ (Kids Corner) ដែលបង្កលក្ខណៈងាយស្រួលសម្រាប់មាតាបិតា អាចកំណត់ម៉ោង និង កំណត់កម្មវិធីរបស់កូនៗលេង ដោយ មិនប៉ះពាល់ឯកសារសំខាន់ ការសម្ងាត់ឯកជន។

3. រាល់ការជាវ កូនកាត់កុំព្យូទ័រស្តេចសម្លេង ស្តេចអេក្រង់ Huawei MatePad តម្លៃត្រឹមតែ $349 និងទទួលបាន Huawei Gift Box តម្លៃ $49, ប៊ិច, Cover, Bluetooth Keyboard, និង Bluetooth Mouse

ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង ស្តើងងាយស្រួលកាន់ប្រើ បំពាក់នូវស្តេចអេក្រង់ មានពណ៌ដិត កម្រិតបង្ហាញ 2K FullView Display (2000×1200) ទំហំអេក្រង់ធំ 10.4” គែមកាន់តែតូច (7.9mm) បន្ថែមរស់ជាតិនៃការទស្សនាត្រជាក់ភ្នែក សម្រាប់ការសិក្សា ធ្វើការ តាមអនឡាញ។ Huawei MatePad មានរន្ធបំពងសំលេងធំៗចំនួន4 របស់ក្រុមហ៊ុន Harman Kardon ផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងនៃ Surround Sound ទំាង4ទិស ហើយមានគុណភាពសំឡេងលឺច្បាស់អស្ចារ្យ ពុំចាប់បាច់ត្រូវការបាសបន្ថែម បង្កលក្ខណៈភាពងាយស្រួលសម្រាប់បុត្រធីតាសិក្សាតាមអនឡាញ។ ជាពិសេស អ្នកនិងបុត្រធីតា អាចរីករាយជាមួយនឹងមុខងារ eBook Mode ដែលផ្តល់នូវភាពងាយស្រួលក្នុងការអានពិតៗ និងមិនព្រួយបារម្ភខ្លាចខូចភ្នែក ព្រោះ Huawei MatePad ភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUVRheinland របស់ប្រទេសអាឡឺម៉ង់។

4. រាល់ការជាវ កូនកាត់កុំព្យូទ័រស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃ $699 នឹងទទួលបាន Huawei Gift Box តម្លៃ $49, ខ្មៅដៃវេទមន្ត Huawei M-pencil និងBluetooth Keyboard

MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង(W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ កុំព្យូទ័រយួរដៃកូនកាត់ស៊េរីថ្មីនេះ មានខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។

មាន Huawei MatePad ស៊េរីក្នុងដៃ ចង់បានប្រើកម្មវិធីអ្វីក៏បាន ងាយស្រួលទាញយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី Huawei AppGallery និង Petal Search។ កាន់តែពិសេសមាន Petal Maps ងាយស្រួលកំណត់ទិសដៅធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះប្រិយមិត្តក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ Huawei Docs, Power Point, World, Excel -ល- ។

សរុបមកជាវ Huawei MatePad Pro តម្លៃ $699, Huawei MatePad តម្លៃ $349, Huawei MatePad T 10s តម្លៃ $249 ឬក៏ Huawei MatePad T 8 តម្លៃ $149 សម្រាប់បុត្រធីតាលោកអ្នកធានាថាដឹងតែពុំខកបំណងតែម្តង ព្រោះបានថេប្លេត កូនកាត់កុំព្យូទ័រគុណភាពល្អ និង Huawei Gift Box តម្លៃ $49 បន្ថែមពីលើកាដូដែលមានស្រាប់។

Share This Post: