Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អត្តពលិកជនពិការ វ៉ិត ចន្ថា ម្ចាស់មេដាយមាស លើកឡើងពីភាពលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងបង្ហើបថាមិនទាន់មានផ្ទះនៅឡើយ

    BY Naren June 7, 2023
    អត្តពលិកជនពិការ វ៉ិត ចន្ថា ម្ចាស់មេដាយមាស លើកឡើងពីភាពលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងបង្ហើបថាមិនទាន់មានផ្ទះនៅឡើយ

    (ភ្នំពេញ)៖ កីឡាការិនី វ៉ិត ចន្ថា នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងឲ្យដឹងថា លោកស្រីមិនទាន់មានផ្ទះនៅឡើយ ពោលគឺនៅជាមួយម្តាយ។

    កីឡាការិនី វ៉ិត ចន្ថា ជាអត្តពលិកជនពិការម្នាក់ ដែលប្រជែងបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាលោតចម្ងាយ ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ហើយបន្ទាប់មកកីឡាការិនីរូបនេះ ប្រជែងបានមេដាយមាស ១គ្រឿងបន្ថែមទៀត លើវិញ្ញាសាលោតចម្ងាយដដែល ខណៈនៅថ្ងៃទី៥ ខែមិថុនា វ៉ិត ចន្ថា ប្រជែងបានមេដាយមាស ១គ្រឿងបន្ថែមទៀត លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ ក្នុងប្រភេទពិការ T44 និងកាលពីថ្ងៃទី០៦ ខែមិថុនា បន្តឈ្នះមេដាយមាសមួយបន្ថែមទៀត លេីវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ T64 ដែលនាំឱ្យវុិត ចន្ថា ក្លាយជាកីឡាការិនីកម្ពុជាដំបូងគេឈ្នះមេដាយមាស ៣គ្រឿង ក្នុងឆ្នាំតែមួយនៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម

    អត្តពលិករូបនេះ ក៏បានរៀបរាប់ពីវិតដ៏លំបាក មុននឹងទទួលបានភាពជោគជ័យ ហើយបានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ក្របខណ្ឌផងដែរ ពេលលោកស្រីចាស់ទៅ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: