Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែមិថុនា, អាចមានភ្លៀងពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    BY Naren June 13, 2023
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែមិថុនា, អាចមានភ្លៀងពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

    ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគ ខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖

    ១៖ តំបន់ទំនាបកណ្តាល
    * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
    * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្ហូរដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។

    ២៖ តំបន់ខ្ពង់រាប
    * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

    ៣៖ តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
    * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: