Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីនគរបាលនាយកដ្ឋានបុគ្គលិក ២រូប ត្រូវដកតំណែង ដកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ

    BY Naren June 16, 2023
    មន្ត្រីនគរបាលនាយកដ្ឋានបុគ្គលិក ២រូប ត្រូវដកតំណែង ដកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ

    (ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ម៉ែន ម៉ារ៉ាឌី មានតួនាទីជានាយករងបៀវត្សរ៍នគរបាលជាតិ លោកវរសេនីយ៍ទោ ណុប បូ មានតួនាទីជានាយរងការិយាល័យគ្រប់គ្រងឯកសារ នៃនាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ ត្រូវបានដកចេញពីមុខតំណែង ហើយបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។ សេចក្តីសម្រេចនេះ ធ្វើឡើងតាមរយៈប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

    មន្ត្រីនគរបាលទាំង២រូបនេះ បានខុសឆ្គងនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ប្រកាសបានឱ្យដឹងថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗរបស់មន្ត្រីទាំង២រូប ត្រូវកាត់ផ្តាច់ និងលុបចេញមន្ត្រីនគរបាលជាតិចាប់ពីខែកញ្ញា ឆ្នាំ២០២៣ តទៅ៕

    ខាងក្រោមនេះជាប្រកាសរបស់សម្តេចក្រឡាហោម ស ខេង៖

    Share This Post: