ព័ត៌មានជាតិ June 16, 2023

ស្នងការខេត្តកំពត ចេញលិខិតកោះហៅអគ្គនាយក​ និងអគ្គនាយករង ក្រុមហ៊ុន ពិភពដីមាស ចូលដោះស្រាយ ក្រោយទទួលបណ្តឹងពលរដ្ឋចំនួន ២៥៩គ្រួសារ

Naren

​ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២៣ បានចេញលិខិត កោះហៅលោក ហ៊ី គឹមហុង និងលោក ចេង សង្ហាក់ ដែលជាអគ្គនាយក និងអគ្គនាយករងក្រុមហ៊ុនពិភពដីមាស ឱ្យចូលមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹក ដើម្បីសាកសួរតាមបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពតពីបទ ឆបោកមានស្ថានទម្ងន់ទោស​។

លោកឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទ មធុរិទ្ធ បានសរសេររៀបរាប់ថា៖ «លិខិតផ្លូវការនិងទៅដល់លោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាសឆាប់ៗខាងមុខនេះ ដើម្បីមកពិភាក្សារលើបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពតចំនួន 259 បណ្តឹង នៅថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2023 វេលាម៉ោង 9 ព្រឹកនៅស្នងការដ្ឋាននគរបាលខេត្តកំពត»៕