អបអរសាទរចំពោះប្អូនៗទាំង ៦០រូបបានទទួលស្គាល់ជាសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអបអរសាទរចំពោះសិស្សានុសិស្សទាំង ៦០រូបដែលទទួលស្គាល់ថាជាសិស្សពូកែទូទាំងប្រទេស ទៅលើផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ក្រសួងអប់រំ យុវជន និងកីឡា បានផុសនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣មុននេះបន្តិច។

នៅក្នុងនោះសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាជ័យលាភីសិស្សពូកែទូទាំងប្រទេស ត្រូវបានទទួលរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចខាងក្រោម៖
១. ប្រកាសស្ដីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ដោយរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់
២. មេដាយមួយគ្រឿងសម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣
៣. វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស មួយច្បាប់
៤. និងប្រាក់រង្វាន់លើកទឹកចិត្តពីលេខ១ ដល់លេខ៥ ផងដែរ។
ប្រភពមកពី៖ ក្រសួងអប់រំ យុវជន និងកីឡា




