ព័ត៌មានជាតិ June 27, 2023

សិស្សសាលាសុវណ្ណភូមិម្នាក់សាខាពោធិ៍ចិនតុង បាត់ចេញពីផ្ទះនៅសង្កាត់កាកាប មិនឃើញត្រឡប់មកវិញ, ក្រុមគ្រួសារអំពាវនាវពលរដ្ឋជួយផ្ដល់ដំណឹងបើសិនឃើញភិនភាគដូចរូប

Naren

(ភ្នំពេញ)៖ យុវជន កែវ តុងសុីង អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃសាលាសុវណ្ណាភូមិសាខាពោធិ៍ចិនតុង បានបាត់ចេញពីផ្ទះម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយមិនឃើញត្រឡប់មកវិញ។

ពេលចេញផ្ទះយុវជន កែវ តុងស៉ីង ពាក់អាវយឺតខ្មៅ ខោប្រផេះ ស្ពាយកាតាបពណ៌ទឹកដោះគោ និងជិះកង់ពណ៌ក្រហម (ដូចក្នុងរូប)។ ពេលនេះគ្រួសារកំពុងព្រួយបារម្ភជាខ្លាំង ព្រោះរាល់ដង់ពេលទៅរៀនគាត់តែងត្រឡប់មកផ្ទះវិញនៅម៉ោង៥ តែឥលូវអត់ឃើញមកវិញទេ។

ប្រសិនបើបងប្អូនណាប្រទះឃើញ សូមទំនាក់ទំនងលេខក្រុមគ្រួសាររបស់គាត់ 087851449 និង093 755 554៕​ ផ្តល់សិទ្ធិដោយ៖ Fresh News