Khmerpress

ស្វែងរក

PR

ប្រជាពលរដ្ឋជាច្រើនតំរង់ជួរ និងរង់ចាំ ទទួលយកការផ្តល់ជូនពិសេសលើកញ្ចប់ពិនិត្យសុខភាពទូទៅ របស់មន្ទីរពេទ្យអន្តរជាតិ

BY Liny Chan June 29, 2023
ប្រជាពលរដ្ឋជាច្រើនតំរង់ជួរ និងរង់ចាំ ទទួលយកការផ្តល់ជូនពិសេសលើកញ្ចប់ពិនិត្យសុខភាពទូទៅ របស់មន្ទីរពេទ្យអន្តរជាតិ

នាថ្ងៃទី ២៩ មិថុនា ២០២៣ នេះ គឺជាថ្ងៃទី១ នៃការផ្តល់ជូនពិសេសលើកញ្ចប់ពិនិត្យសុខភាពទូទៅ នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា។ ថ្ងៃនេះផងដែរ មានប្រជាពលរដ្ឋ ជាច្រើនបានមកដើម្បីទទួលយក និងពិគ្រោះអំពីការផ្តល់ជូនខាងលើ គួរបញ្ជាក់ដែរថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានការផ្តល់ជូនពិសេសដល់ប្រជាជនទូទាំងប្រទេសកម្ពុជាលើសេវាកម្មពិនិត្យសុខភាពទូទៅ ដោយលោកអ្នកចំណាយត្រឹមតែ២០០$ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ ដែលមានការពិនិត្យរហូតដល់២៧មុខងារនៃរាងកាយ និងជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំ ការផ្តល់ជូននេះ ចាប់ពីថ្ងៃទី ២៩ មិថុនា ២០២៣ ដល់ ថ្ងៃទី ០៥ កក្កដា ២០២៣។

មន្ទីរពេទ្យអន្តរជាតិអរៀនដាគិតគូរយ៉ាងល្អិតល្អន់នូវតម្លៃដ៏សមរម្យជូនប្រជាជនខ្មែរទូទៅគ្រប់កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខភាពស្តង់ដារអន្តរជាតិ។ មន្ទីរពេទ្យអន្តរជាតិអរៀនដា សូមអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ថា ពុកម៉ែបងប្អូន អាចមកទទួលយកសេវាកម្ម និង ការផ្តល់ពិសេសនេះបានគ្រប់ៗគ្នា។ដោយលោកអ្នកចំណាយត្រឹមតែ២០០$ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ មានការពិនិត្យរហូតដល់២៧មុខងារនៃរាងកាយ និងជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំ។

សូមជំរាបជូនថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានជំនាញផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកលំបាកមានកូន ផ្នែកជំងឺទូទៅ ផ្នែកកុមារ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺកម្រិតធ្ងន់ និងផ្នែកវះកាត់ទូទៅ ។រីឯកញ្ចប់សម្រាលដោយធម្មជាតិ តម្លៃត្រឹមតែ ១០៩៩ដុល្លារ អតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណភាព និងផាសុកភាពដែលក្នុង ១ ករណីៗមានវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកាជំនាញសម្រាលកូនរហូតដល់ ០៩ នាក់ ហើយអតិថិជន ឬអ្នកជំងឺនឹងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ ពេលដែលជាវកញ្ចប់សម្រាលនេះទៀតផង។

ដើម្បីពង្រីកវិសាលភាពនៃការព្យាបាល និងដើម្បីឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរ មិនចាំបាច់ទៅព្យាបាលនៅបរទេស មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបំពាក់បន្ថែមនូវម៉ាស៉ីន និងឧបករណ៍ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីនCT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀនសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សសៃឈាម សរីរាង្គកាយក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។

សូមបញ្ជាក់ថា ការផ្តល់ជូននេះសម្រាប់លោកអ្នកដែលអញ្ចើញមកកក់កញ្ចប់ពិនិត្យសុខភាពទូទៅចាប់ពីថ្ងៃទី ២៩ មិថុនា ២០២៣ ដល់ ថ្ងៃទី ០៥ កក្កដា ២០២៣ដែលមានទីតាំងស្ថិតនៅអគារលេខ៦៦ ផ្លូវលេខ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែប៉ុណ្ណោះ៕

Share This Post: