ពេលប្រឡងបាក់ឌុប បុគ្គលិកអប់រំទាំងអស់ មិនថាគ្រូ ឬអនុរក្ស បើប្រព្រឹត្តទង្វើទាំងអស់នេះ អាចនឹងត្រូវទទួលទណ្ឌកម្ម
ព័ត៌មានជាតិ
December 16, 2021
16/12/2021
នៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ ដំណើរការ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប នឹងចាប់ផ្តើម ដោយធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ ខណៈការប្រឡងកាន់តែខិតជិតមកដល់ ក្រសួងអប់រំ បានធ្វើការបង្ហាញពីសកម្មភាពមួយចំនួន ដែលបុគ្គលិកអប់រំ មិនត្រូវប្រព្រឹត្តនៅក្នុងការប្រឡង បើមិនដូច្នោះទេនឹងត្រូវទទួលទណ្ឌកម្ម ក. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅនៃការប្រឡង + បង្កើតបណ្តាញស្វែងរកផលកម្រៃពីការប្រឡង + យកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡងខុសពីគោលការណ៍ណែនាំរបស់ក្រសួង + ផ្តល់ ឬទទួលប្រាក់ដើម្បីរៀបចំបែងចែកតួនាទីក្នុងគណៈកម្មការនានា + ជួយលាក់កំបាំងទង្វើខុសឆ្គងគណៈមេប្រយោគ ឬគណៈកម្មការប្រឡង + ចូលរួម ឬឱ្យអ្នកផ្សេងធ្វើគណៈមេបយោគជំនួស + មិនចូលរួមប្រជុំដោយគ្មានមូលហេតុ និង ឬមិនអនុវត្តតាមការណែនាំ បច្ចេកទេសប្រឡង + មិនបានអនុវត្តពេញលេញតាមភារកិច្ចគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដូចមានចែងក្នុងកម្រងភារកិច្ចរបស់គណៈ មេប្រយោគ តាមការកំណត់របស់ក្រសួង។ ខ. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរតាមមណ្ឌលសំណេរ + អនុញ្ញាតឱ្យបេក្ខជនចម្លងកិច្ចការគ្នា ឬការពារបេក្ខជនឱ្យចម្លង សំណៅឯកសារ + គំរាម ឬសម្លុតបេក្ខជនក្នុងពេលប្រឡង + ធ្វើ ឬយកចម្លើយវិញ្ញាសាឱ្យបេក្ខជន + បង្គាប់បញ្ជាឱ្យអ្នកដទៃធ្វើចម្លើយវិញ្ញសា […]