បច្ចេកវិទ្យា

OPPO ដាក់សម្ពោធ AI Phone ត្រកូល Reno12 Series 5G ដំបូងបង្អស់របស់ខ្លួននៅកម្ពុជាយ៉ាងអធិកអធម

Naren July 28, 2024 28/07/2024

ថ្ងៃទី27 ខែកក្កដា ឆ្នាំ2024 កាលពីយប់មិញនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានប្រកាសដាក់សម្ពោធនូវស្មាតហ្វូនជំនាន់ថ្មីបំពាក់បច្ចេកវិទ្យា AI ដ៏ទំនើបៗជាច្រើនគួរឲ្យចាប់អារម្មណ៍ និងជាស្មាតហ្វូន AI ដំបូងបំផុតដែលមានតម្លៃសមរម្យជាងគេក្នុងទីផ្សារ នោះគឺ OPPO Reno12 Series 5G តែមួយគត់។ ចំពោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្រោមការយោងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ថ្នាក់ដឹកនាំក្រុមហ៊ុន OPPO គ្រប់ជាន់ថ្នាក់ ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុន OPPO និងតារាល្បីៗជាច្រើនរូប រួមទាំងម្ចាស់ហាងដែលជាដៃគូសហការ និងមិត្តអ្នកសារព័ត៌មាន ញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។ OPPO បានបើកបង្ហាញស្មាតហ្វូនស៊េរីទំនើប Reno12 Series 5G រហូតដល់ទៅ 3 ម៉ូឌែលរូមមាន Reno12 5G | Reno12 F | Reno12 Pro 5G ដែលស្មាតហ្វូនទាំងនេះសុទ្ធតែមានចំណុចពិសេសៗរៀងខ្លួនជាមួយការអាប់ដេតផ្លាស់ប្តូររូបរាងឌីហ្សាញថ្មី សមត្ថភាពកាមេរ៉ា និងកម្លាំងម៉ាស៊ីន ប៉ុន្តែអ្វីដែលមានលក្ខណៈពិសេសនោះគឺវាបំពាក់ដោយមុខងារ AI […]

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នាដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

Liny Chan July 23, 2024 23/07/2024

OPPO Reno12 Series 5G ជាស្មាតហ្វូនជំនាន់ថ្មី និងតែមួយគត់ក្នុងចំណោមស្មាតហ្វូនកម្រិតថវិកាដែលបំពាក់ជាមួយមុខងារ AI ដ៏វៃឆ្លាតជាច្រើនរួមមាន AI ជំនួយសេវាទូរស័ព្ទ, AI កាត់រូបភាពវៃឆ្លាត, AI បង្កើតរូបភាពវៃឆ្លាត ហើយជាពិសេសមុខងារ AI ដែលចាប់អារម្មណ៍ខ្លាំងជាងគេគឺ AI លុបរូបភាពវៃឆ្លាត។ សម្រាប់មុខងារ AI លុបរូបភាពវៃឆ្លាត ជាមុខងារដែលអាចលុបរូបភាពមនុស្ស ឬ វត្ថុផ្សេងៗបានល្អ រហ័ស និងបំពេញប្លង់បន្ថែមបានស្រស់ស្អាត និងត្រឹមត្រូវជាងស្មាតហ្វូនកំពូលរបស់គូប្រជែងថែមទៀតផង ដោយគ្រាន់តែគូសរង្វង់ត្រង់ចំណុចដែលមិនពេញចិត្ត និងទុកឲ្យ AI ជាអ្នកសម្គាល់ លុបចេញ និងគណនាបំពេញប្លង់បន្ថែមបានយ៉ាងស្រស់ស្អាតក្នុងមួយប៉ព្រិចភ្នែក។  តោះ! មកដឹងពី 3 ជំហានងាយៗក្នុងការលុបរូបជាមួយមុខងារ AI លុបរូបភាពវៃឆ្លាត ៖ជំហានទី1 ៖ ជ្រើសរើសរូបភាពមួយសន្លឹកដែលលោកអ្នកចង់កែប្រែជំហានទី2 ៖ ចុចនៅលើពាក្យ Editជំហានទី3 ៖ ចុចលើពាក្យ AI Eraser រួចគូសលើរង្វង់ត្រង់ចំណុចដែលត្រូវលុប ហើយគ្រាន់តែរង់ចាំ AI ដំណើរការជាការស្រេច  បើប្រៀបធៀបជាមួយនឹងទូរស័ព្ទផ្សេងគឺមុខងារ […]

OPPO ប្រកាស BSS (SEVENTEEN) ជាទូតសុច្ឆន្ទៈតំណាងឲ្យ Reno Experts លើស្មាតហ្វូន OPPO Reno12 Series 5G ថ្មីបំផុតជាមួយនឹងបច្ចេកវិទ្យា AI  

Liny Chan July 17, 2024 17/07/2024

នាថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែធ្វើការបង្ហាញខ្លួននូវស្មាតហ្វូន AI ដំបូងបង្អស់របស់ខ្លួន នោះគឺម៉ូដែល OPPO Reno12 Series 5G ដែលបានធ្វើការអាប់ក្រេដទៅកាន់តំណែងថ្មីជា អ្នកជំនាញ AI Portrait។  អ្វីដែលកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើល! OPPO បានបង្ហាញខ្លួននូវទូតសុច្ឆន្ទៈប្រចាំទីផ្សារអាស៊ីប៉ាស៊ីហ្វិច ដែលជាក្រុមចម្រៀងបុរសដ៏ល្បីល្បាញនោះគឺ BSS (SEVENTEEN) សម្រាប់ស្មាតហ្វូនស៊េរីថ្មី OPPO Reno12 Series 5G ដែលមនុស្សគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ បន្ទាប់ពី OPPO និង BSS បានសហការជាមួយគ្នាយ៉ាងជោគជ័យម្តងរួចមកហើយសម្រាប់ Portrait Expert លើ OPPO Reno11 F 5G កាលពីពេលកន្លងទៅនេះ ។  BSS មានសមាជិក 3 រូបដែលពោរពេញទៅដោយទេពកោសល្យសិល្បៈ រួមមាន Seungkwan, DK និង Hoshi មកពីក្រុមចម្រៀង SEVENTEEN ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង បានបង្ហាញនូវអនុស្សាវរីយ៍ល្អៗ […]

ត្រៀមទទួលយកបទពិសោធដ៏អស្ចារ្យពីស្មាតហ្វូន AI របស់ OPPO នឹងមកដល់ឆាប់ៗនេះ

Liny Chan July 12, 2024 12/07/2024

តើលោកអ្នកធ្លាប់ស្រមៃទេថា ថ្ងៃណាមួយស្មាតហ្វូនដែលអ្នកកាន់នៅក្នុងដៃកាន់តែវៃឆ្លាត ហើយនឹងជួយដល់ការប្រើប្រាស់ប្រចាំថ្ងៃលើសពីអ្វីដែលស្មាតហ្វូនធ្វើបានដែរឬទេ? ហើយមុខងារ បែបណាខ្លះដែលអ្នកចង់បាន? ក្នុងថ្ងៃនេះក្រុមហ៊ុន OPPO បានបង្ហើបថាខ្លួននឹងនាំមកនូវស្មាតហ្វូន AI ជំនាន់ថ្មី ដែលមានមុខងារជាច្រើនដែលលោកអ្នកនឹកស្មានមិនដល់។ តើមុខងារ AI នោះនឹងមានអ្វីខ្លះ? ពិតណាស់ នៅពាក់កណ្តាលឆ្នាំ 2024 នេះ OPPO បានបោះជំហានឆ្ពោះទៅកាន់យុគសម័យ AI ល្អបំផុតសម្រាប់មនុស្សជំនាន់ថ្មី ហើយក៏ជាលើកដំបូងលើនៃការបង្ហាញខ្លួនស្មាតហ្វូនជំនាន់ថ្មី OPPO Reno12 Series 5G ជាមួយនឹងបទពិសោធថ្មី ផ្តល់ភាពងាយស្រួលជាងមុនទ្វេដងដែលមិនធ្លាប់មានពីមុនមកនៅលើត្រកូល Reno Series ដែលផ្តល់នូវមុខងារ AI ជាច្រើន ដែលមុខងារទាំងនោះធ្លាប់តែឃើញនៅលើទូរស័ព្ទតម្លៃខ្ពស់លំដាប់ Flagship ប៉ុណ្ណោះ មានដូចជា AI លុបរូបភាពវៃឆ្លាត, AI ជំនួយសេវាទូរស័ព្ទ, AI កាត់រូបភាពវៃឆ្លាត, AI បង្កើតរូបភាពវៃឆ្លាត និងមុខងារ AI ផ្សេងៗទៀតជាច្រើន ដែលនឹងមានបំពាក់នៅលើ OPPO Reno12 Series 5G នេះ។ […]

តើរបស់ពិសេសអ្វីបានហោះមកលើដៃ ថេណា នៅក្នុងកម្មវិធីសង្រ្កាន្ត OPPO x UC ?

Liny Chan April 6, 2024 06/04/2024

កាលពីថ្ងៃទី5 ខែមេសា ក្រុមហ៊ុន OPPO និងសាកលវិទ្យាល័យកម្ពុជា (UC) បានសហការគ្នារៀបចំនូវកម្មវិធីប្រគំតន្ត្រីខ្នាតធំយ៉ាងកក្រើកឆាកនាំមកជូនដោយ OPPO Reno11 F 5G Limited Edition ប្រកបដោយជោគជ័យ និងបន្សល់ទុកនូវភាពសប្បាយជាមួយសម្រែកហូរកញ្ជ្រៀវរបស់សិស្សានុសិស្ស-និស្សិតចូលរួមពីគ្រប់ទិសទីរាប់ពាន់អ្នក។ ដោយក្នុងនោះឃើញមានការចូលរួមពីកំពូលតារាល្បីៗរួមមាន៖ ថេណា, រ៉ាប៊ី , តិចម៉េង, ក្រុម D-Man, Zedes, Nightee, ក្រុម OMG, ព្រីន និងកញ្ញា Henaa។ លើសពីនេះក៏មានការប្រគំតន្រ្តី EDM ពី DJ ដ៏ស្រស់ស្អាត Avida ញាំងកម្មវិធីឲ្យកាន់តែកក្រើករាំសប្បាយរហូតដល់ចប់កម្មវិធីផងដែរ។   យ៉ាងណាមិញនៅចាំបានអត់? កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្រុមហ៊ុន OPPO បានដាក់សម្ពោធស្មាតហ្វូនជំនាន់ថ្មី OPPO Reno11 Series 5G ចំនួន 3 ម៉ូដែល Reno11 Pro | Reno11 | […]

អស់ទាស់ ! OPPO Reno11 Series 5G First Sale ទទួលបានមនុស្សចូលរួមយ៉ាងកក្រើកពេញផ្សារទំនើប AEON Mall

Liny Chan March 4, 2024 04/03/2024

រយៈពេលមួយសប្តាហ៍ហើយបន្ទាប់ពីក្រុមហ៊ុន OPPO ប្រកាសដាក់សម្ពោធជាផ្លូវការ OPPO Reno11 Series 5G និងបានបើកឲ្យអតិថិជន Preorder ពីបណ្តាហាងលក់ទូរស័ព្ទដៃដែលជាដៃគូសហការរបស់ OPPO។ ឥឡូវក្រឡេកមកមើលថ្ងៃបើកលក់ដំបូងរបស់ OPPO Reno11 Series 5G វិញម្តង តើមានអ្វីពិសេសខ្លះទើបនាំគ្នាសម្រុកទៅ OPPO Flagship Store ក្នុងផ្សារទំនើប AEON Mall I ច្រើនម្ល៉េះ? ដើម្បីអបអរថ្ងៃលក់ដំបូង (First Sale) នៃស្មាតហ្វូន Reno11 Series 5G តារាតំណាងក្រុមហ៊ុន OPPO លោក ថេណា បានផ្តល់កិត្តិយសអញ្ជើញចូលរួមនិងបកស្រាយចម្រៀងពីរោះៗជូនហ្វេនៗដែលបានទៅទស្សនាផ្ទាល់។ រឹតតែពិសេសឃើញថាសម្រាប់ហ្វេនៗក៏បានទទួលកញ្ចប់កាដូពិសេសពី ថេណា ព្រមទាំងមានការចូលរួមលេងហ្គេមសប្បាយៗដើម្បីទទួលបានកាដូ Free ភ្លាមៗ។ ហើយសម្រាប់អតិថិជនដែលទិញផលិតផលរបស់ OPPO ក្នុងថ្ងៃនោះក៏ទទួលបានបាសប៊្លូធូសទំនើប 1 គ្រឿងភ្លាមៗផងដែរ។ តោះ! មកដឹងពីលក្ខណៈពិសេសៗរបស់ស្មាតហ្វូន OPPO Reno11 Series 5G ទាំង […]

OPPO Reno11 | Reno11 Pro | Reno11 F មានលក្ខណៈខុសប្លែកគ្នាអ្វីខ្លះ?

Liny Chan February 27, 2024 27/02/2024

រាល់ពេលឮដល់ត្រកូល OPPO Reno Series យើងទាំងអស់គ្នាស្រមៃនឹកដល់ប្រព័ន្ធកាមេរ៉ាថតរូបស្អាត មិនថាថតពេលថ្ងៃឬពេលយប់ ការថតប្លង់ទូលាយ ការថតរូបបែប Portrait យ៉ាងស្រស់ស្អាតជាមួយគុណភាពមិនចាញ់កាមេរ៉ាអាជីពនោះទេ ជាហេតុដែល OPPO បានហៅ Reno Series នេះថាជា “អ្នកជំនាញ Portrait” ។ លើកនេះ OPPO បានបញ្ចេញ Reno11 Series 5G បងប្អូនទាំង 3 នាក់រួមមាន Reno11, Reno11 Pro និង Reno11 F ដែលមានតម្លៃខ្លួនក្នុងកម្រិតផ្សេងគ្នា តែមានលក្ខណៈសម្បត្តិពិសេសរៀងៗខ្លួន។ តោះ! គួរអានអត្ថបទនេះជាមុនសិន ដើម្បីងាយស្រួលសម្រេចចិត្តមួយណាជាជម្រើសល្អរបស់អ្នក ៖ ជាដំបូងសុំលើកយកចំណុចស្រដៀងគ្នារបស់ Reno11, Reno11 Pro និង Reno11 F ៖ • អេក្រង់ប្រភេទ AMOLEDD ទំហំ 6.7” មានល្បឿនបង្ហាញដល់ទៅ 120Hz […]

ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

Liny Chan February 24, 2024 24/02/2024

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាសដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។ OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។ សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ ទាំងគុណភាព […]

Apple ព្រមានថា មិនត្រូវយក iPhone ដែលសើមទៅដាក់ចូលក្នុងអង្ករដើម្បីសម្ងួតនោះទេ

Naren February 23, 2024 23/02/2024

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Apple បានចេញសារព្រមានជាផ្លូវការ ចំពោះអ្នកប្រើប្រាស់ iPhone ទាំងឡាយណាដែលធ្វើឱ្យ iPhone សើម ឬចូលទឹកមិនត្រូវធ្វើតាមក្បួនចាស់ដាក់ចូលក្នុងអង្ករដើម្បីសម្ងួតនោះទេ។ ដោយបញ្ជាក់ថា ការធ្វើដូច្នេះមិនត្រឹមតែខុសស្តង់ដារប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យភាគល្អិតតូចៗ ដូចជាគ្រាប់អង្ករ ឬកម្ទេចគ្រាប់អង្ករចូលទៅកាន់តំបន់ Hardware ណាមួយរបស់ iPhone តាមរយៈរន្ធតូចៗ ហើយវាអាចនឹងធ្វើឱ្យមានផលប៉ះពាល់នៅពេលណាមួយជាក់ជាមិនខាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួសឱ្យការធ្វើខុសក្បួនខ្នាត និងខុសស្តង់ដារដែលបានកំណត់ Apple បានណែនាំពីវិធីសាស្រ្តមួយចំនួនដើម្បីសង្រ្គោះ iPhone នៅពេលមានករណីចូលទឹក ឬ សើមដូចជា៖ • មិនត្រូវសាកថ្ម iPhone ក្នុងអំឡុងពេលសើមនោះទេ ការធ្វើបែបនេះអាចបណ្តាឱ្យខូច Hardware កាន់តែធ្ងន់ធ្ងរ ក៏ដូចជាខូចរន្ធសាកតែម្តង • មិនត្រូវប្រើប្រភពកម្តៅដូចជាម៉ាស៊ីនផ្លុំសក់ ឬមីក្រូវ៉េវនោះទេ • មិនត្រូវយកក្រណាត់ ឬឧបករណ៍ណាមួយទៅញ៉ុកដើម្បីជូតសម្អាតនោះទេ • អ្វីដែលត្រូវធ្វើនោះ គឺអ្នកប្រើប្រាស់ត្រូវតែប្រញាប់បិទ iPhone ភ្លាមៗ ដោយការធ្វើបែបនេះជួយការពារការដាច់ចរន្តអគ្គិសនី និងខូចខាតផ្នែក […]

Apple និយាយថា ថ្មរបស់ iPhone 15 មានអាយុកាលយូរជាងមុនរហូតដល់ទៅ ៥០០ដង

Naren February 22, 2024 22/02/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបញ្ជាក់ថា អាយុកាលថ្មនៅក្នុងត្រកូល iPhone 15 ទាំង ៤ម៉ូដែលរបស់ខ្លួននឹងអាចប្រើប្រាស់បានយូរជាងម៉ូដែល iPhone មុនៗទាំងអស់ ដែលជាសមត្ថភាពខ្លាំងបំផុតមិនធ្លាប់មាន។ ពោលគឺសមត្ថភាពថ្មនៅក្នុង iPhone 15 ជំនាន់ថ្មីនេះអាចធ្វើការសាកថ្មមួយពេញបានរហូតដល់ទៅ ១០០០ដងឯណោះទើបសុខភាពថ្ម iPhone ថមថយគុណភាពប្រមាណជា ២០ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ប្រភពពី 9to5 Mac បានឱ្យដឹងថា ជាទូទៅសមត្ថភាព ឬអាចហៅបានម្យ៉ាងទៀតថា សុខភាពថ្មរបស់ iPhone ត្រូវបាន Apple កំណត់វដ្តសាកថ្ម (Charge Cycle) ដែលអនុញ្ញាតឱ្យ iPhone ធ្វើការសាកថ្មពី 0% ដល់ 100% បានត្រឹមតែ ៥០០ដងប៉ុណ្ណោះ សុខភាពថ្ម iPhone នឹងថមថយគុណភាពប្រមាណជា ២០ភាគរយ។ ដោយឡែកចំពោះ iPhone 15 ទាំង ៤ម៉ូដែលថ្មីនេះ […]