ព័ត៌មានជាតិ

ទូតឥណ្ឌូនេស៉ី៖ ឆ្នាំមុនឥណ្ឌូនេស៉ីផ្តល់ជំនួយយោធាដល់កងទ័ពកម្ពុជា មានតម្លៃ ៥០ម៉ឺនដុល្លារ ខណៈឥណ្ឌូនេស៉ី​នឹងបន្តជួយកម្ពុជា

Liny Chan June 4, 2025 04/06/2025

(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌូនេស៉ី បានផ្តល់ជំនួយយោធាដល់កងយោធពលខេមរភូមិន្ទ មានតម្លៃចំនួន ៥០ម៉ឺនដុល្លារ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ នេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ រវាងប្រទេសទាំងពីរ។ នេះបើតាមការថ្លែងរបស់លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំកម្ពុជា នៅក្នុងវេទិកាក្លិបអ្នកកាសែតកម្ពុជា និងស្ថានទូតឥណ្ឌូនេស៉ី ស្តីពី ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៉ី និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្ថានទូតឥណ្ឌូនេស៉ី។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាដែរថា សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ប្រទេសទាំងពីរបានចុះ MoU រវាងកងទ័ព និងកងទ័ព នៅឆ្នាំ២០០៧, MoU ស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន នៅឆ្នាំ២០២៣ និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ឆ្នាំ២០២៤ ព្រមទាំងការកសាងសមត្ថភាព និងជំនួយបណ្តុះបណ្តាលសម្រាប់កងយោធពលខេមរភូមិន្ទ ផងដែរ។ នាឱកាសប្រគល់ជំនួយដល់កងយោធពលខេមរភូមិន្ទ លោក Santo បានបញ្ជាក់ថា​ «នៅក្នុងបរិយាកាសសន្តិសុខសកលដែលមិនអាចទាយទុកជាមុនបានកាន់តែខ្លាំងឡើង វាជារឿងសំខាន់សម្រាប់ឥណ្ឌូនេស៉ី និងកម្ពុជា ដែលជាប្រទេសជិតខាង និងជាសមាជិកនៃសហគមន៍អាស៊ាន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពយោធារបស់គ្នាទៅវិញទៅមក»។ ជាមួយគ្នានេះ លោក Santo Darmosumarto ក៏បានឲ្យដឹងថា […]

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា

Liny Chan June 4, 2025 04/06/2025

(ភ្នំពេញ)៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកបានបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីនៅទីក្រុងតូក្យូ ថ្ងៃទី៣០ ឧសភា ២០២៥ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ បានឯកភាពប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។ «ក្នុងស្មារតីនេះ កម្ពុជាបានឯកភាព ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនព័ត៌មាននេះជាផ្លូវការទៅភាគីថៃរួចហើយ»។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់បន្ថែមថា ជាមួយនឹងការប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ […]

លោក វ៉ាត់ ចំរើន៖ មរណភាពព្រឹទ្ធាចា្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់មរតកមនុស្សរស់ ជាមួយក្បាច់គុនដ៏ច្រើន ដែលមិនទាន់ផ្ទេរអស់ឲ្យកូនខ្មែរ

Liny Chan June 4, 2025 04/06/2025

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានស្ដីទីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ថា មរណភាពលោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់នូវមរតកមនុស្សរស់ដ៏សំខាន់បំផុត ក្នុងនាមលោកជាស្ថាបនិកនៃការកកើតឡើងវិញ នៃក្បាច់គុនល្បុក្កតោ ជាមួយការបាត់បង់នូវក្បាច់គុនដ៏សម្បូរបែបជាច្រើន ដែលលោកមិនទាន់បានផ្ទេរឲ្យកូនខ្មែរអស់នៅឡើយ។ ការលើកឡើងនេះ ស្របពេលថ្នាក់ដឹកនាំ មន្ដ្រីកីឡា និងសិស្សគុនល្បុក្កតោទូទាំងប្រទេស កំពុងសោកសៅ និងសោកស្ដាយជាខ្លាំង ក្រោយទទួលបាននូវដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។ លោក វ៉ាត់ ចំរើន បានសម្ដែងនូវសេចក្ដីរន្ធត់ចិត្តជាខ្លាំង ចំពោះដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យ ដែលជាសកម្មជនបានលះបង់អស់ពីកម្លាំងកាយចិត្តពេញមួយជីវិត ដើម្បីថែរក្សា អភិរក្ស និងអភិវឌ្ឍន៍គុនល្បុក្កតោឲ្យរស់ឡើងវិញ ទាំងការបង្ហាត់ ការសរសេរឯកសារ និងការគូសគំនូរបច្ចេកទេសផ្សេងៗ ដែលគ្រប់គ្នាតែងគោរពប្រតិបត្តិ និងផ្ដល់នូវគុណតម្លៃខ្ពស់បំផុត ចំពោះស្នាដៃ និងការលះបង់របស់លោក។ លោកបន្ដថា «លោកគ្រូតា សាន គឹមស៊ាន គឺជាមរតកមនុស្សរស់មួយដ៏សំខាន់នៅក្នុងយុទ្ធគុនបុរាណខ្មែរ […]

សម្តេចមហាបវរធិបតី ហ៊ុន មាណែត៖ រយៈពេល ២០ខែ រាជរដ្ឋាភិបាលបានជួបនូវបញ្ហាប្រឈម និងវិញ្ញាសាជាច្រើន តែត្រូវបានដោះស្រាយជាបន្តបន្ទាប់ 

Liny Chan June 4, 2025 04/06/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល២០ខែ នៃការកាន់តំណែងជានាយករដ្ឋមន្រ្ដី សម្ដេចបានជួបនូវបញ្ហាប្រឈម និងវិញ្ញាសាជាច្រើន ក្នុងនោះក៏ដោះស្រាយបានជាបន្តបន្ទាប់។ ក្នុងសមាជនៅថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន មាណែត បានថ្លែងឲ្យដឹងថា សម្រាប់រយៈពេល២០ខែ នៃរាជរដ្ឋាភិបាលថ្មីនេះ ពិតណាស់២០ខែពោរពេញដោយប្រធានបទ និងវិញ្ញាសាថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ដោយចាប់ផ្ដើមពីដំណាក់កាលមិនច្បាស់លាស់មួយ នៃស្ថានភាពសេដ្ឋកិច្ច ដែលបន្សល់ទុកពីសម័កូវីដ១៩ ដែលកើតចេញពីអតិផលរណា និងសង្គ្រាម ពិសេសពាក់ព័ន្ធនឹងវិស័យជាច្រើនដូចជា វិស័យទេសចរណ៍, វិស័យអចលនទ្រព្យ ដែល២០ខែមុន ដែលស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ប៉ុន្ដែទោះជាយ៉ាងណាមកដល់ពេលនេះ យើងមានស្ថេរភាព ព្រមទាំងបន្ដការដោះស្រាយដើរទៅមុខ។ សម្តេចមហាបវរធិបតី ហ៊ុន មាណែត បានបន្ដថា រាជរដ្ឋាភិបាលបានបន្តដោះស្រាយបាននូវវិញ្ញាសាមួយទៀត គឺថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ជាវិញ្ញាសារមួយទាក់ទងនឹងការថែរក្សា ស្ថេរភាពសន្ដិសុខរបស់កម្ពុជា ប្រឈមនឹងការប៉ុនប៉ងការប្រឆាំងរដ្ឋាភិបាលក្រោមមធ្យោបាយហិង្សា លើប្រធានបទពាក់ព័ន្ធនឹង CLV-DTA ដោយយើងបានអនុវត្តន៍កិច្ចការងារនេះ បានដោយជោគជ័យ។ សម្តេចមហាបវរធិបតីបានបន្ដថា បញ្ហាថ្មីដែលបានកើតឡើង គឺការប្រឈមនឹងពន្ធសាកលរបស់សហរដ្ឋអាមេរិក […]

លោក Lee Jae-myung ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង

Liny Chan June 4, 2025 04/06/2025

(សេអ៊ូល)៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ​នៅក្នុងប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃពុធ ទី៤ ខែមិថុនា ថាបានជាប់ឆ្នោតជា ប្រធានាធិបតីថ្មី បន្ទាប់ពីបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។ លោក Lee Jae-myung បានទទួលជ័យជម្នះលើគូប្រជែងរបស់លោក គឺលោក Kim Moon-soo មកពីគណបក្សអំណាចប្រជាជនដែលជាអតីតបក្សអភិរក្សនិយមរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង លោក Lee ទទួលបានសំឡេងគាំទ្រ ៤៩.៤២ភាគរយ រីឯលោក Kim ទទួលបានសំឡេងគាំទ្រ ៤១.១៥ភាគរយ។ ជាធម្មតា នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង បេក្ខជនជ័យលាភីត្រូវរង់ចាំជាច្រើនខែទើបអាចស្បថចូលកាន់តំណែង។ ប៉ុន្តែដោយសារតែជ័យជម្នះរបស់លោក Lee កើតមានឡើងនៅក្នុង ការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីលោក Yoon ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង នេះមានន័យថាអាណត្តិរបស់លោកនឹងត្រូវចាប់ផ្ដើមភ្លាមៗ ក្រោយគណៈកម្មការរៀបចំការបោះឆ្នោត ផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតជាផ្លូវការនៅព្រឹកថ្ងៃពុធនេះ។ «គណៈកម្មការរៀបចំការបោះឆ្នោតសូមបញ្ជាក់ថាលោក​ Lee Jae-myung នៃគណបក្សប្រជាធិបតេយ្យបានជាប់ឆ្នោតជាប្រធានាធិបតី»។ នេះជាការគូសបញ្ជាក់របស់ប្រធានគណៈកម្មការរៀបចំ ការបោះឆ្នោតកូរ៉េខាងត្បូង លោក Roh […]

រដ្ឋបាលខេត្តកែប ប្រកាសដាក់ Free WiFi ជូនពលរដ្ឋទូទៅ ដែលមកលេងសម្រាកកម្សាន្តនៅខេត្តកែប

Liny Chan June 3, 2025 03/06/2025

(កែប)៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលអញ្ជើញមកលេងខេត្តកែប អាចប្រើប្រាស់ internet ដោយឥតគិតថ្លៃ (Free-Wifi)។ ការប្រើ Internet ឥតគិតថ្លៃនេះ គឺមានគំនិត្យផ្ដួចផ្ដើម យកចិត្តទុកដាក់ និងចង្អុលបង្ហាញពីសំណាក់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលលោកបានណែនាំដល់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត សហការជាមួយក្រុមហ៊ុន មិត្តហ្វូន ដាក់សេវាអ៊ីនធឺណិតសាធារណៈ (Public Wifi) ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលអញ្ជើញមកសម្រាកកម្សាន្តលេង នៅខេត្តកែប ត្រង់ចំណុច «ឆ្នេរខ្ញុំស្រឡាញ់ខេត្តកែប» សម្រាប់ប្រើប្រាស់ ដែលមាន User Name៖ Kep Beach និង Password free Wifi1234 ឬបងប្អូន អាចស្កែនឃ្យូអាកូដ ដែលបានបិតជូននៅជុំវិញទីតាំង «ឆ្នេរខ្ញុំស្រឡាញ់ខេត្តកែប»។ រដ្ឋបាលខេត្តកែប ក៏សូមជម្រាបបញ្ជាក់ជូនបងប្អូនទាំងអស់ ជ្រាបបន្ថែមទៀតថា រដ្ឋបាលខេត្តកែប ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោក សោម ពិសិដ្ឋ នឹងបន្តជំរុញដល់មន្ទីរជំនាញ ឱ្យសិក្សា និងដាក់ […]

ជុំវិញការចរចាពន្ធបដិការរវាងកម្ពុជា-អាមេរិក, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល​ នឹងត្រៀម​ចរចា​​ជុំទី២ ​នៅថ្ងៃទី៤ ខែមិថុនាស្អែកនេះ

Liny Chan June 3, 2025 03/06/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ​ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដឹកនាំក្រុមការងារត្រៀមចរចាជុំទី២ លើពន្ធបដិការរវាងម្ពុជា និងសហរដ្ឋអាម៉េរិក នៅឯសហរដ្ឋអាម៉េរិក។​ សម្តេចបវរធិបតីថ្លែងបែបឱ្យដឹងបែបនេះ ធ្វើក្នុងឱកាសសម្តេចឆ្លើយបំភ្លឺជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ​ពាក់ព័ន្ធ​នឹងប្រធានបទកសិកម្ម នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតីបានលើកឡើងថា នៅរយៈពេលចុងក្រោយនេះ កម្ពុជាបានជួបនូវវិញ្ញាសាប្លែកៗ ដែលត្រូវដោះស្រាយ ហើយការប្រកាសដំឡើងពន្ធ របស់សហរដ្ឋអាមេរិក ដល់បណ្តាប្រទេសនានាក្នុងពិភពលោក រួមទាំងកម្ពុជា​ ក៏ជាវិញ្ញាសាដែលរដ្ឋាភិបាល​ក្នុងអាណត្តិទី៧នេះ ត្រូវប្រឈម​ដោះស្រាយផងដែរ​ ដើម្បីធានានូវការអភិវឌ្ឍប្រទេស។ ​សូមជម្រាបថា កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក […]

សម្តេចព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ១០ ០០០ដុល្លារអាមេរិក ដល់កងទ័ពជួរមុខ ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ

Liny Chan June 3, 2025 03/06/2025

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យ ព្រះរាជប្រទាន ព្រះរាជទ្រព្យចំនួន ១០ ០០០ដុល្លារអាមេរិក ដល់កងទ័ពជួរមុខ ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសម្តេចតេជោ ហ៊ុន សែន ក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្តេចបានថ្លែងដូច្នេះថា «ព្រះសុវណ្ណីសារសំឡេង តាមរយៈសម្តេចព្រះអណុជ អរុណរស្មី សម្តេចម៉ែ ព្រះអង្គក្នុងឋានៈជាព្រះមាតាជាតិ ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះរាជទានព្រះរាជទ្រព្យចំនួន ១០ ០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីជូនទៅដល់កងទ័ព ដែលកំពុងការពារព្រំដែន»។ ចំពោះព្រះរាជអំណោយនេះ សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរព្រះរាជគុណថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានគិតគូរចំពោះសុខទុក្ខរបស់កងទ័ព ដែលកំពុងធ្វើសកម្មភាពការពារនូវឯករាជ្យ អធិបតេយ្យភាព របស់ព្រះរាជណាចក្រកម្ពុជា។ សម្រាប់ព្រះរាជអំណោយនេះ សម្តេចតេជោ ហ៊ុន សែន សូមផ្ទេរទៅរាជរដ្ឋាភិបាល ដើម្បីចាត់ចែងសម្រាប់ជាតម្រូវការកងទ័ពនៅការពារព្រំដែន។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន […]

នគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពត ចុះអនុវត្តច្បាប់ចរាចរណ៍ ដោយមិនលើកលែងនោះទេ

Liny Chan June 3, 2025 03/06/2025

(កំពត)៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងនគរបាលចរាចរណ៍ក្រុងកំពត ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរ ចំពោះអ្នកបើកបរម៉ូតូ ដោយគ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់ និងគ្មានស្លាកលេខ  នៅលើកំណត់ផ្លូវជាតិលេខ៣ (កំពត-ព្រះស៊ីហនុ) ត្រង់រង្វង់មូលមិត្តភាពកម្ពុជាកូរ៉េ (រង្វង់មូលទឹករលក) ស្ថិតក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើ សមត្ថកិច្ចចរាចរ គឺមានវិធានការផាកពិន័យ ដោយគ្មានការលើកលែងទៀតទេ សម្តៅកាត់បន្ថយនូវការកើតគ្រោះថ្នាក់ចរាចរ ដែលកើតមានឡើង ជាយថាហេតុ នៅក្នុងភូមិសាស្ត្រនៃក្រុងកំពត ក៏ដូចជាទូទាំងខេត្តកំពតផងដែរ។ ចំពោះពលរដ្ឋអ្នកប្រើប្រាស់ផ្លូវសាធារណៈ ដោយមិនគោរពច្បាប់ចរាចរណ៍ជាពិសេសការពាក់មួកសុវត្ថិភាពក្នុងការបើកបរ ម៉ូតូគ្មានផ្លាកលេខម៉ូតូមិនមានកញ្ចក់ជាដើម។ មុននឹងចុះអនុវត្តការត្រួតពិនិត្យ និងរឹតបន្តឹងនូវការបើកបរទោចក្រយាន(ម៉ូតូ) ដោយគ្មានមួកសុវត្ថិភាពនេះ លោកឧត្តមសេនីយទោស្នងការខេត្ត បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាមុន ជាញឹកញាប់។ ពេលនេះ ចំពោះបងប្អូន ដែលបើកបរមិនពាក់មួកសុវត្ថិភាព និងម៉ូតូគ្មានកញ្ចក់ គ្មានផ្លាកលេខ គឺត្រូវសមត្ថកិច្ចអនុវត្តទៅតាមច្បាប់ ដោយផាកពិន័យ។ លោកវរ:សេនីយ៍ទោ ស៊ូ វណ្ណាតនាយរងការិយាល័យនគរបាលចរាចរផ្លូវគោកខេត្ត និងជាអ្នកដឹកនាំកម្លាំងអនុវត្តគោលដៅ បានឲ្យដឹងថា ជុំវិញការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរប្ដូកគោក នាពេលនេះ […]