ព័ត៌មានជាតិ

វិនិយោគិនជប៉ុនជាង៤០ក្រុមហ៊ុន មកស្វែងរកឱកាសធ្វើអាជីវកម្មនៅកម្ពុជា ខណៈឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុនជាង៩០ បានចុះបញ្ជីវិនិយោគនៅកម្ពុជា

Naren March 5, 2025 05/03/2025

(ភ្នំពេញ)៖ តំណាងក្រុមហ៊ុនជប៉ុនចំនួន៤៤ ដែលសម្របសម្រួលដោយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីពង្រីកអាជីកម្មក្រៅប្រទេសរបស់ខ្លួន​ ខណៈកាលពីឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុនជាង ៩០បានចុះបញ្ជីវិនិយោគនៅកម្ពុជា។ តំណាងក្រុមហ៊ុនជប៉ុនទាំងនោះ បានជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា រួមមាន លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ ថ្លែងក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោក Kohei Wakabayashi ប្រធានតំណាអង្គការ JETRO បានឱ្យដឹងថា ​​ក្រុមវិនិយោគិនទាំងនេះ មិនត្រឹមតែមកពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមកពីប្រទេសថៃ វៀតណាម ចិន និងប្រទេសផ្សេងៗទៀតផងដែរ។ ក្រុមហ៊ុនទាំងនេះ កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ហេតុដូច្នេះហើយទើប JETRO រៀបចំជំនួបរវាងពួកគេ​ និងមន្រ្តីជាន់ខ្ពស់ ក៏ដូចជាអ្នកជំនួញនៅកម្ពុជា ​ដើម្បីសិក្សា និងផ្គូផ្គងធុរកិច្ចទៅវិញទៅមក។ ក្នុងពិធីជួបជុំនេះ ក៏មានក្រុមហ៊ុនកម្ពុជាប្រមាណ៤០ក្រុមហ៊ុន បានចូលរួមផងដែរ។ លោកថ្លែងបន្តថា […]

ប្រាសាទភ្នំដា គ្រោងចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក, អាជ្ញាធរកំពុងខិតខំផ្សព្វផ្សាយពីរមណីយដ្ឋានមួយនេះ

Liny Chan March 5, 2025 05/03/2025

(ភ្នំពេញ)៖ ដូចគេដឹងហើយថា ប្រាសាទភ្នំដា ក្នុងខេត្តតាកែវ គឺជាប្រាសាទមួយ ស្ថិតនៅក្នុងបញ្ជីត្រៀមរបស់កម្ពុជា សម្រាប់ដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក ក្នុងចំណោមស្ថានីយ៍សំខាន់ៗចំនួន៧ ដូចជា៖ សារមន្ទីរទួលស្លែង (ដាក់ជាកញ្ចប់ជាមួយបឹងជើងឯក និងមន្ទីរម១៣) ប្រាសាទបន្ទាយឆ្មារ ភ្នំឧត្តុង្គ ភ្នំគូលែន ព្រះខណ្ឌស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា ជាដើម។ បើគេទៅលេងតំបន់ប្រាសាទភ្នំដា គេនឹងឃើញប្រាសាទភ្នំដា ដែលសង់នៅសម័យអង្គរផង និងប្រាសាទចាស់មួយទៀត ដែលសង់នៅសម័យអាណាចក្រភ្នំ ឬហ្វ៊ូណនផង។ ជាការណ៍ពិត អ្នកស្រាវជ្រាវជាច្រើនបានយល់ស្របគ្នាថា ប្រាសាទភ្នំដា ដែលនៅឈរមានរូងរាងល្អ និងសាងសង់ឡើងនៅរវាងសតវត្សទី១១ នៅសម័យអង្គរនោះ បានសង់ពីលើប្រាសាទដ៏ចំណាស់មួយ ដែលមានអាយុកាលពីសម័យហ្វ៊ូណនមកម៉្លេះ។ បើគេមើលផ្នែកខាងក្រៅនៃជ្រុងខាងលិច យើងគេអាចមើលឃើញប្រាសាទចាស់ នាសម័យហ្វូណន យ៉ាងប្រាកដ។ ម្យ៉ាងវិញទៀត ក្នុងចំណោមរចនាប័ទ្មខ្មែរទាំង១៣ រចនាប័ទ្មប្រាសាទភ្នំដា គឺជារចនាប័ទ្មដំបូងរបស់ខ្មែរ ពោលគឺជារចនាប័ទ្ម ដែលត្រូវបានបង្កើតឡើងក្នុងសម័យអាណាចក្រភ្នំ ឬហ្វ៊ូណន ដែលគេរាប់ចាប់ពីសតវត្សទី១ ដល់សតវត្សទី៦។ ប្រាសាទនេះ មានរាង៤ជ្រុងសង់ពីថ្មបាយក្រៀម និងថ្មភក់បែរមុខទៅទិសខាងជើង។ ទីនេះ ជាប្រភពសិលាចារឹកលេខ K.670, K.830, K.556, K.549,K29ខណៈតំបន់នេះដែរ ត្រូវបានគេជឿថា ជាកន្លែងចាប់ផ្តើមនៃអារ្យធម៌ខ្មែរ។ […]

អ៊ុយក្រែន ថានឹងព្យាយាមទប់ទល់ជាមួយសង្រ្គាមរបស់រុស្ស៉ី បន្ទាប់ពីអាមេរិកប្រកាសផ្អាកផ្តល់អា-វុធ

Liny Chan March 5, 2025 05/03/2025

(កៀវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៊ុយក្រែន បាននិយាយថា ខ្លួននឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៉ី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការគាំទ្រផ្នែកយោធា របស់ទីក្រុងវ៉ាស៉ីនតោនសម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។ លោក ត្រាំ បានដាក់បទបញ្ជាឱ្យសហរដ្ឋអាមេរិក ផ្អាកការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន កាលពីដើមសប្តាហ៍ ប៉ុន្មានថ្ងៃក្រោយមានជម្លោះពាក្យសម្តីជាមួយលោក ហ្សេលេនស្គី។ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmygal បានប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុងកៀវ ដូច្នេះថា «យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបន្តទប់ទល់»។ រីឯ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak វិញបានបង្ហោះសារលើបណ្តាញសង្គម X ថា «យើងកំពុងពិភាក្សាអំពីជម្រើសនានា ជាមួយដៃគូអឺរ៉ុបរបស់យើង ហើយជាការពិតណាស់ យើងមិនមើលរំលងលទ្ធភាពនៃការចរចា ជាមួយសមភាគីអាមេរិករបស់យើងឡើយ»។ គួរបញ្ជាក់ថា ចាប់តាំងដើមដំបូងនៃការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ទីក្រុងវ៉ាស៉ីនតោន គឺជាអ្នកគាំទ្រផ្នែកយោធាដ៏សំខាន់បំផុតមួយរបស់ទីក្រុងកៀវ ដោយលោក Shmygal និយាយថា ជំនួយរបស់អាមេរិកក្នុងទម្រង់ជាការការពារដែនអាកាស និងព័ត៌មានសម្ងាត់ បានជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើននាក់៕ […]

រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា នឹងរៀបចំទិវាស្តង់ម្ហូបអាហារនៅ Walk Street

Liny Chan March 5, 2025 05/03/2025

(ភ្នំពេញ)៖ លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែង នៅរាជធានីភ្នំពេញ។ ទិវានេះនឹងមានការសហការចូលរួម ពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសថៃ ឡាវ កម្ពុជា វៀតណាមនិងមីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំខាងមុខនេះ។ ការស្នើបែបនេះរបស់លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ ខណៈលោកចូលជួួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានលើកឡើងថា៖ «ឥណ្ឌា និងកម្ពុជា បានមានទំនាក់ទំនងការទូតជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងល្អជាមួយគ្នានេះ ឥណ្ឌាបានជួយកម្ពុជាយ៉ាងច្រើនផងដែរ រាប់ទាំងការជួយលើវិស័យអប់រំ, ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្ដល់នូវអាហារូបករណ៍ដល់និស្សិតបានទៅសិក្សារៀនសូត្រនៅប្រទេសឥណ្ឌាជាដើម។ បន្ថែមពីនេះ ឥណ្ឌាក៏បានជួយកម្ពុជាផងដែរ ក្នុងការជួសជុលប្រាសាទបុរាណមួយចំនួន នៅកម្ពុជា ពិសេសការជួសជុលប្រាសាទតាព្រហ្ម និងប្រាសាទព្រះវិហារ»។ លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង […]

លោក ហ្សេលេនស្គី សន្យាផ្សះផ្សាជាមួយអាមេរិក ក្រោយលោក ត្រាំ ផ្អាកការផ្តល់ជំនួយយោធា

Liny Chan March 5, 2025 05/03/2025

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាជួសជុលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយពិពណ៌នាថាមានការប៉ះទង្គិតសម្តីគ្នាដ៏គួរឱ្យសោកស្តាយ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។ លោក ហ្សេលេនស្គី និយាយកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះថា លោកចង់ធ្វើឱ្យរឿងរាវទៅជាល្អវិញ ហើយត្រៀមខ្លួនរួចរាល់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ដែលលោកបានយកទៅលើដាក់លើតុពិភាក្សា អំឡុងទស្សនកិច្ចទីក្រុងវ៉ាស៉ីតោន កាលពីសប្តាហ៍មុននោះ។ តាមសារបង្ហោះលើបណ្តាញសង្គម X លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង ចង់បានសង្រ្គាមមិនចេះចប់នោះទេ។ ក្រុមការងាររបស់ខ្ញុំ និងរូបខ្ញុំផ្ទាល់ត្រៀមរួចជាស្រេចដើម្បីធ្វើការ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ ដើម្បីទទួលបានសន្តិភាពយូរអង្វែង»។ គួរបញ្ជាក់ថា ការកត់សម្គាល់របស់ លោក ហ្សេលេនស្គី កើតមានឡើង មួយថ្ងៃបន្ទាប់ពីលោក ត្រាំ ផ្អាកការជំនួយយោធាដល់អ៊ុយក្រែន ដែលជាវិធានការចុងក្រោយ ក្នុងកិច្ចគាំទ្រគោលនយោបាយរបស់សហរដ្ឋអាមេរិក និងប្រកាន់ជំហរផ្សះផ្សាបន្ថែមទៀតចំពោះរុស្ស៉ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ដំណឹងដ៏រីករាយ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនអាកាសចរាណ៍តួកគី ​និងក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ជើងហោះហើរមក​ភ្នំពេញ និងសៀមរាបនៅឆ្នាំនេះ

Liny Chan March 4, 2025 04/03/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ជាដំណឹងដ៏រីករាយ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រមហ៊ុន អាកាសចរណ៍ តួគីអ៊ែរឡាញ​ ​​នឹងភ្ជាប់ជើងហោះហើរមកកម្ពុជានៅចុងឆ្នាំ២០២៥​ ខណៈក្រុមហ៊ុនអាកាសចរណ៍ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានជំរុញ​ និងពង្រីកការហោះហើរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥នេះផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រោមកិច្ចសហការ​ និងការជំរុញបើកចំហជើងមេឃកម្ពុជា​ ក្នុងការទទួលយកភ្ញៀវជាតិ​ អន្តរជាតិ​ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម​ និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ​ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល​ បានបន្តពង្រីក​ និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា​ ដែលជាលទ្ធផលថ្មីសម្រេចបាន គឺជើងហោះហើរ​ តួកីអ៊ែរឡាញ​ នឹងបើកការហោះហើរពីទីក្រុងអ៉ីស្តង់ប៊ូល មកកាន់រាជធានីភ្នំពេញ​ នៅចុងឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ​ ជើងហោះហើរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានជំរុញ​ និងពង្រីកការហោះហើរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥នេះ។ សម្តេចមហាបវរធិបតីបានគូសបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លី និងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។ […]

រដ្ឋលើកលែងពន្ធគយ ​ចំពោះការនាំចូលបរិក្ខារផលិតកម្ម សម្ភារសាងសង់រោងចក្រ និងធាតុចូលផលិតកម្មសម្រាប់វិស័យស្វាយចន្ទី

Liny Chan March 4, 2025 04/03/2025

(ភ្នំពេញ)៖ ការនាំចូលបរិក្ខារផលិតកម្ម សម្ភារសាងសង់រោងចក្រ និងធាតុចូលផលិតកម្ម សម្រាប់វិស័យស្វាយចន្ទី នឹងត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) ​​​​លើកលែងពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម ​ដើម្បីជំរុញការកែច្នៃស្វាយចន្ទីឱ្យកាន់តែប្រសើរជាងមុន​ ខណៈកាលពីឆ្នាំ២០២៤ ការកែច្នៃស្វាយចន្ទីមានត្រឹមតែជាង ៣%ប៉ុណ្ណោះ។ នាព្រឹកថ្ងៃ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជា​ ​ក្នុងគោលបំណងផ្សព្វផ្សាយអំពីការលើកទឹកចិត្តផ្នែកគយ ដើម្បីចូលរួមជំរុញនិងគាំទ្រការពង្រឹងភាពប្រកួតប្រជែង និងការបង្កើនសមត្ថភាពផលិតកម្មក្នុងវិស័យ ស្វាយចន្ទី ហើយជាមួយគ្នានេះ ក៏មានគោលបំណងស្វែងយល់ពីបញ្ហាប្រឈមសំខាន់ៗនៃវិស័យនេះ ដើម្បីជាធាតុចូលសម្រាប់រៀបចំដាក់ចេញនូវយន្តការលើកទឹកចិត្តនិងគាំទ្របន្ថែម។ លោក ប៊ុន ជីវ ប្រធាននាយកដ្ឋានរបបគយ ​បានថ្លែងថា ការលើកទឹកចិត្តផ្នែកគយ ជាការលើកលែងពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម លើការនាំចូលបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម នៅក្រោមយន្តការច្បាប់ស្តីពីវិនិយោគ និងយន្តការលើកទឹកចិត្តផ្នែកគយសម្រាប់សហ-គ្រាសធុនតូចនិងមធ្យម (SMEs)។ ដើម្បីទទួលបានអត្ថប្រយោជន៍នេះ សម្រាប់ការអភិវឌ្ឍផលិតកម្មរបស់ខ្លួន វិនិយោគិនរួមនឹង SMEs អាចសាកសួរព័ត៌មាននិងដាក់ពាក្យស្នើនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត និងនៅ អគរ។ ​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា […]

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ, លោក ធុច បញ្ចសន្តិភាព ជំនួសលោក ទី សុវិនថាល់

Liny Chan March 4, 2025 04/03/2025

(ព្រះវិហារ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដោយលោក ធុច បញ្ចសន្តិភាព ជំនួសលោក ទី សុវិនថាល់។ ពិធីនេះក៏មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។ នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក ធុច បញ្ចសន្តិភាព ដែលត្រូវបានចូលកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាលតុលាការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារដែលបានចូលរួម ចំណែកយ៉ាងសកម្មក្នុងកិច្ចការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់នានា។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ដែលបន្តចាត់ទុក «ការកែទម្រង់ច្បាប់ […]

អនុប្រធានាធិបតីអាមេរិកជឿថា នៅទីបំផុត លោក ហ្សេលេនស្គី នឹងព្រមចរចារកសន្តិភាពជាមួយរុស្ស៉ី ហើយថាសង្រ្គាមមិនអាចបន្តរហូតឡើយ

Liny Chan March 4, 2025 04/03/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី៣ ខែមីនា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានបង្ហាញភាពជឿជាក់ថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅចុងបញ្ចប់គង់តែនឹងយល់ព្រមជជែករឿងសន្តិភាព ជាមួយរុស្ស៉ីមិនខាន ក្រោយទាស់សម្តីជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ លោក Vance បាននិយាយថា លោកប្រធានាធិបតីអ៊ុយក្រែន បានស្តែងឱ្យឃើញភាពខ្វះការគោរព អំឡុងជំនួបនៅសេតវិមាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាមួយលោក ត្រាំ ហើយបានបង្ហាញពីភាពគ្មានឆន្ទៈយ៉ាងច្បាស់ ដើម្បីចូលរួមក្នុងដំណើរការរកសន្តិភាព ដែលព្យាយាមផ្តួចផ្តើមដោយលោកប្រធានាធិបតីអាមេរិក។ បើតាមលោក Vance គឺលោក ហ្សេលេនស្គី មិនទាន់ត្រៀមលក្ខណៈ​រួចរាល់នៅឡើយទេ ប៉ុន្តែលោកយល់ថា លោក ហ្សេលេនស្គី នៅទីបំផុតនឹងយល់ព្រមទទួលយកការចរចា ព្រោះវាជារឿងចាំបាច់។ លោក Vance បានបន្តថា ទ្វារសេតវិមាននៅតែបើកចំហជានិច្ច ដរាបណា លោក ហ្សេលេនស្គី មានឆន្ទៈជជែកឱ្យប្រាកដប្រជា​អំពីសន្តិភាព ហើយលោកបាននិយាយថា វាជារឿងសំខាន់បំផុត […]

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្ដេជ្ញាជម្រះភាពអវិជ្ជមានរបស់មន្ដ្រីនគរបាល និងអំពាវនាវពលរដ្ឋចូលរួមគោរពច្បាប់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ 

Liny Chan March 4, 2025 04/03/2025

(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្ដេជ្ញាចិត្តជម្រះភាពអវិជ្ជមានរបស់មន្ដ្រីនគរបាល ពិសេសនគរបាលចរាចរណ៍ ដើម្បីកុំឲ្យមានភាពថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ជុំវិញការអនុវត្តច្បាប់ដូចនាពេលកន្លងមក។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ក្រៅពីការជម្រះភាពអវិជ្ជមានហើយនោះ លោកនឹងពង្រឹងសមត្ថភាព និងគុណភាព នៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ដ្រីនគរបាល កាន់តែមុតស្រួចបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើផលប្រយោជន៍សាធារណៈ និងសំដៅកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមនុស្សស្លាប់ រងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិ។ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានយល់ឃើញថា ទន្ទឹមការអនុវត្តច្បាប់របស់សមត្ថកិច្ចហើយនោះ ប្រជាពលរដ្ឋផ្ទាល់ខ្លួនក៏ត្រូវមានស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានទាំងអស់គ្នា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ។ លោកបន្ថែមថា ការអនុវត្តច្បាប់របស់សមត្ថកិច្ច គឺធ្វើឡើងចំពោះតែអ្នកដែលមិនគោរពច្បាប់ប៉ុណ្ណោះ ប្រសិនបើពលរដ្ឋគោរពច្បាប់សមត្ថកិច្ចក៏មិនផាកពិន័យនោះដែរ។ បន្ថែមពីវិធានការអនុវត្តច្បាប់ហើយនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា វិធានការផ្សព្វផ្សាយអប់រំ ក៏ត្រូវដើរទន្ទឹមគ្នាផងដែរ ដើម្បីបញ្ជ្រៀបឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍។ លោកបន្ថែមថា កត្តា៣ចម្បងដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង […]