(រតនគិរី)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់ស្ពានបាឡេ១កន្លែង ជាចំណងដៃជូនដល់ប្រជាពលរដ្ឋនៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី។ ក្រោយការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទំនប់អូរតេធិបតី, កងកម្លាំងវិស្វកម្ម ក្រសួងការពារជាតិ បានចុះស្ថាបនាជូនប្រជាពលរដ្ឋភ្លាមៗ។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក គិត ទ្រី សមាជិករដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី អមដំណើរដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងប្រធានមន្ទីរ ពាក់ព័ន្ធមួយចំនួន អញ្ជើញសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងវិស្វកម្ម ក្រសួងការពារជាតិ ដែលកំពុងឈរជើងសាងសង់ស្ពានបាឡេ១កន្លែងនេះ។ អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលលោក គិត ទ្រី នាំយកមកប្រគល់ជូនកងវិស្វកម្មនាពេលនេះរួមមាន៖ អង្ករ៣០០គីឡូក្រាម, មី៦កេស និងទឹកសុទ្ធ១០កេស។ លោក គិត ទ្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចដំណើរការការដ្ឋានស្ថាបនាស្ពានដែកបាឡេប្រកបដោយភាពរលូន និងការទទួលខុសត្រូវខ្ពស់របស់កងវិស្វកម្ម […]