(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានដណ្ដើមមេដាយ ៤គ្រឿងបណ្ដោះអាសន្ន (មាស ២ និងប្រាក់ ២) នៃការប្រកួតកីឡាម៉ូតូទឹកពានរង្វាន់កម្រិតពិភពលោក (WGP1 World Serie America-USA) ជុំទី២ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ។ បេសកកម្មខាងលើនេះ ក្រុមម៉ូតូទឹកកម្ពុជា មានសមាជិក ៥នាក់ ក្នុងនោះមានក្រុមវីរៈកីឡាករ សាលី អ៊ូមើល ជាប្រធានក្រុមដឹកនាំ និងសិស្សប្អូន សាលី ហ្វីលីន, ម៉ីន អូស្មាន់, កៃ វ៉ាន់ស៊ីដែន និងកីឡាករ ម៉ីន មូសស្តាន ដែលសុទ្ធតែជាកីឡាករឆ្នើមៗរបស់កម្ពុជា ក្នុងការប្រកួតធំៗលើឆាកអន្ដរជាតិនាពេលកន្លងមក ។ ជាលទ្ធផលបណ្ដោះអាសន្ន កីឡាករ សាលី ហ្វីលីន ដណ្ដើមបានមេដាយ ២គ្រឿង រួមមានមេដាយមាស ១ លើវិញ្ញាសា Amateur Runabout 1100 Stock និងមេដាយប្រាក់ ១ លើវិញ្ញាសា […]