ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំឱ្យត្រួតពិនិត្យអាជ្ញាប័ណ្ណព័ត៌មានអនឡាញប្រមាណ ១០០០អាជ្ញាប័ណ្ណ, មនុស្សម្នាក់ មិនអាចកាន់លើស ២អាជ្ញាប័ណ្ណនោះទេ បើរកឃើញលើសត្រូវកាត់ចេញ

Liny Chan July 25, 2024 25/07/2024

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា តាមច្បាប់ស្ដីពីរបបសារព័ត៌មាន មនុស្សម្នាក់មិនអាចកាន់កាប់អាជ្ញាប័ណ្ណសារព័ត៌មានលើសពី២នោះទេ ចំណុចនេះសូមស្នើឱ្យត្រួតពិនិត្យលើអាជ្ញាប័ណ្ណ ព័ត៌មានអនឡាញប្រមាណ ១,០០០អាជ្ញាប័ណ្ណបើរកឃើញមនុស្សម្នាក់កាន់អាជ្ញាប័ណ្ណព័ត៌មានបើកាន់ច្រើនអាជ្ញាប័ណ្ណ ត្រូវកាត់មកសល់ត្រឹម២ អាជ្ញាប័ណ្ណវិញ។ ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលចតុម្មុខមង្គល ដោយមានការអញ្ជើញចូលរួមពីបណ្ដាសមាគមន៍សារព័ត៌មាន លោក លោកស្រីចាងហ្វាងកាសែត និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗជាច្រើន ជាង២០០នាក់។ ជាមួយគ្នាននេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចាំបាច់ត្រូវរៀបចំឡើង និងអនុវត្តឱ្យស្របទៅនឹងពេលដែលសង្គមកម្ពុជា ក៏ដូចជានៅលើពិភពលោកដែរ កំពុងស្ថិតក្នុងបរិបទនៃសមាហរណកម្មឌីជីថលក្នុងសង្គម ជាពិសេស ការសម្របខ្លួនជាមួយឥទ្ធិពលនៃការប្រែប្រួលក្នុងប្រព័ន្ធផ្សព្វផ្សាយ ការទទួលនិងផ្សាយព័ត៌មាន ដែលបានវិវត្តតាមការរីក ចម្រើនពីថ្ងៃទៅមួយថ្ងៃនៃបច្ចេកវិទ្យាទំនើប។ ជាក់ស្តែង ការផលិត និងចែកចាយមាតិកាជាសាធារណៈ តាមប្រព័ន្ធឌីជីថល រាប់បញ្ចូលទាំងបណ្តាញទំនាក់ទំនងសង្គម មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ បន្ថែមលើការផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ផ្លូវការរបស់រដ្ឋ និងឯកជន។ លោករដ្ឋមន្ត្រី បានបន្ថែមថា ស្ថានភាពបែបនេះបានធ្វើឱ្យសង្គមកម្ពុជាមានប្រភពចែកចាយព័ត៌មានច្រើន ទាំងផ្លូវការនិង មិនផ្លូវការ ដោយបានផ្សាយព័ត៌មានទាំងពិតនិងមិនពិត ក្នុងនោះការផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ […]

ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, ប្រធានរដ្ឋវៀតណាម សន្យាបន្តកសាងមិត្តភាព ជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា-វៀតណាម និងពង្រឹង ពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ថ្មី

Liny Chan July 25, 2024 25/07/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ។ ក្នុងន័យនេះ លោកប្រធានរដ្ឋវៀតណាមបានសន្យាថា នឹងបន្តនូវភារកិច្ចដែលលោកអគ្គលេខាធិការបន្សល់ទុកនូវស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងនូវមិត្តភាព ជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា វៀតណាម និងពង្រឹង ពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ថ្មី។ ការថ្លែងរបស់លោក តូ ឡឹម បានធ្វើឡើងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃការអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបដ៏មានសារៈសំខាន់នោះ ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ពិសេសលោក តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន […]

អភិបាលខេត្តប៉ៃលិន ជួយដក និងទិញមើមឆៃថាវពីកសិករ ដើម្បីចូលរួមលើកកម្ពស់ទីផ្សារកសិផល

Liny Chan July 25, 2024 25/07/2024

(ប៉ៃលិន)៖ រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំង យុវជន សសយក បានជួយដក និងទិញមើមឆៃថាវរបស់កសិករ នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចូលរួមលើកកម្ពស់ទីផ្សារកសិផល។ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ លោកស្រីបណ្ឌិតអភិបាលខេត្ត បានផ្តាំផ្ញើបងប្អូនប្រជាកសិករ ដែលដាំដុះ ត្រូវគិតគូរពី ផលប៉ះពាល់ និងសុខភាព របស់ប្រជាពលរដ្ឋ ដែលបានទិញកសិផលយកទៅទទួលទាន គឺត្រូវប្រើជីធម្មជាតិ ដោយមិន ត្រូវប្រើគីមីនោះឡើយ ហើយបើសិន ជាមានករណីជួបប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះ ត្រូវរាយការណ៍ […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍បញ្ជាក់៤ចំណុច ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ( CLV)

Liny Chan July 25, 2024 25/07/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់បន្ថែម៤ចំណុច ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ( CLV)។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញថា ទោះបីជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ជូនសាធារណជនជ្រាប កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ រួចហើយក៏ដោយ ក៏នៅមានមនុស្សមួយចំនួនតូចនៅតែបន្តលើកឡើងដោយបំភាន់ ឬដោយភាន់ច្រឡំដដែល។ ឆ្លើយតបជាមួយការលើកឡើងដោយគ្មានមូលដ្ឋាន និងបំភាន់ទាំងស្រុងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗតាមរយៈសេចក្តីថ្លែងការណ៍មាន៤ចំណុចសំខាន់ៗ រួមមាន៖ *ទី១៖ គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាម ដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។*ទី២៖ គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។*ទី៣៖ គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។*ទី៤៖ គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ៕ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh […]

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ អាកាសធាតុភ្លៀងធ្លាក់មិនឈប់ និងភូមិសាស្ត្រដ៏លំបាក ជាឧបសគ្គធំបំផុតសម្រាប់ការរុករុកឧត្ថម្ភាគចក្រ និងអ្នកបើកបរដែលបានបាត់ខ្លួននោះ ចន្លោះថ្មដា-អូរសោម

Liny Chan July 25, 2024 25/07/2024

(ពោធិ៍សាត់)៖ ការរុករកឧត្ថម្ភាគចក្រ១គ្រឿង និងអ្នកបើកបរហ្វឹកហ្វឺន២នាក់ដែលបានបាត់ខ្លួនចំពេលរដូវវស្សានេះ គឺពិតជាមិនងាយស្រួលនោះឡើយ ក្នុងនោះបញ្ហាអាកាសធាតុភ្លៀងធ្លាក់មិនឈប់ និងភូមិសាស្ត្រដ៏លំបាក ជាឧបសគ្គធំៗបំផុតសម្រាប់ប្រតិបត្តិការរុករុកនេះ ប៉ុន្តែយ៉ាងណាគណៈបញ្ជាការរុករក និងកងកម្លាំងរុករកនៅតែខិតខំពុះពារមិនរាថយសោះឡើយ។ សូមរំឭកថា ការបាត់ខ្លួនរបស់ឧត្ថម្ភាគចក្រ១គ្រឿង និងអាកាសយានិក២នាក់របស់កងទ័ពជើងអាកាស គឺកើតឡើងតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលហោះហើរហ្វឹកហ្វឺនពីមូលដ្ឋានហ្វឹកហ្វឺននៅភ្នំពេញ ឆ្ពោះទៅកាន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកដល់កន្លែងបានដានរលកសញ្ញានោះ គឺមានចម្ងាយប្រមាណ១៥៦គីឡូម៉ែត្រ។ គិតមកដល់ថ្ងៃ២៤ ខែកក្កដា គឺមានរយៈពេល១៤ថ្ងៃហើយ ដែលឧត្ថម្ភាគចក្រនេះនៅរកមិនទាន់ឃើញ ខណៈកងកម្លាំងរុករកនៅតែបន្តប្រតិបត្តិការរបស់ខ្លួនយ៉ាងមមាញឹក។ គណៈបញ្ជាការប្រតិបត្តិការរុករកកំពុងឈរជើងបណ្ដើអាសន្ននៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អមដោយនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស ក៏ដូចជាលោកមេបញ្ជាការរងកងទ័ពជើងគោក រួមទាំងក្រុមបច្ចេកទេស និងកងកម្លាំងចម្រុះជាច្រើននាក់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ការរុករកនេះមិនមែនជាការរុករកបែបប្រថុយប្រថាន បែបផ្សងព្រេងនោះទេ ពោលគឺមានការវិភាគទៅលើលក្ខណៈបច្ចេកទេសជាច្រើនចំណុច៖ ទី១. វិភាគតាមរយៈរលកសញ្ញាផ្កាយរណបដែលធ្លាប់ទំនាក់ទំនងជាមួយឧបករណ៍របស់យន្តហោះមុនបាត់ការទាក់ទង ក្នុងនោះផ្កាយរណបបាន​ឱ្យគោលដៅនៅម្ដុំភ្នំខ្មោច (១៧១៧ម៉ែត្រ) ភ្នំខ្នងព្រះ (ជាង១៥០០ម៉ែត្រ) និងភ្នំយ៉ាក់យ៉ៃ (១២៤០ម៉ែត្រ) ដែលភ្នំទាំង៣នេះស្ថិតនៅចន្លោះអូរសោម-ឃុំថ្មដា […]

EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៨ ខែកក្កដា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

Liny Chan July 25, 2024 25/07/2024

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ TikTok ផ្លូវការផ្ទាល់ខ្លួន សម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋក្នុងបណ្តាញសង្គម

Liny Chan July 25, 2024 25/07/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញ TikTok ផ្លូវការផ្ទាល់ខ្លួន របស់សម្តេច សម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋ ក្នុងបណ្តាញសង្គមដែលកំពុងមានប្រជាប្រិយនេះ។ តាមបណ្តាញសង្គម សម្តេចបានបញ្ជាក់ដូច្នេះថា៖ «សូមជម្រាបជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានឈ្មោះថា Manet Hun ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងបន្ថែមជាមួយបងប្អូនទាំងអស់ក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ»។ សម្តេចបានបន្តថា សម្តេចក៏មានរួចហើយអំពីគណនីតិកតុកការងារផ្លូវការ ដែលមានឈ្មោះថា Samdech Thipadei HUN MANET ដែលកំពុងដំណើរការស្របជាមួយនឹងបណ្តាបណ្តាញសង្គមការងារផ្លូវការផ្សេងៗផងដែរ ដូចជា៖ Facebook, Instagram, X, YouTube និង Telegram Channel ដោយមានឈ្មោះតែមួយដូចគ្នា ដើម្បីផ្សព្វផ្សាយអំពីបេសកកម្មការងារ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមិទ្ធផលរបស់ជាតិ និងប្រជាជនជាដើម។ សម្តេចបានបញ្ជាក់បន្តថា សម្រាប់គណនីតិកតុកទាំងពីរ គឺសុទ្ធតែមានសញ្ញាធិក ពណ៌ខៀវ សូមបងប្អូន អ៊ំពូមីង ជួយចូលតាមដានផងតាមរយៈតំណភ្ជាប់ខាងក្រោម៖ 1 Manet […]

ធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់, មានតែពីឡុតម្នាក់គត់រួចរស់ជីវិត ខណៈមនុស្ស១៨នាក់ទៀតបានបាត់បង់ជីវិត

Liny Chan July 25, 2024 25/07/2024

(កដ្ឋមណ្ឌូ)៖ អាជ្ញាធរនៃប្រទេសនេប៉ាល់ បានប្រាប់ឱ្យដឹងថា នាថ្ងៃពុធនេះ មនុស្ស១៨នាក់បានស្លាប់ នៅពេលយន្តហោះខ្នាតតូច ១គ្រឿង បានធ្លាក់និងរងការឆាបឆេះ ពេលកំពុងហោះឡើងចេញពីរដ្ឋធានីកដ្ឋមណ្ឌូ (Kathamndu)។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។ យន្តហោះខាងលើ ផ្ទុកមនុស្សសរុប១៩នាក់ ក្នុងនោះ២នាក់ជាក្រុមការងារយន្តហោះផ្ទាល់ និង១៧នាក់ជាអ្នកបច្ចេកទេស ដោយមានគោលដៅឆ្ពោះទៅក្រុង Pokhara ដើម្បីជួសជុលយន្តហោះ ១គ្រឿងទៀត។ អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Tribhuvan នៃទីក្រុងកដ្ឋមណ្ឌូ បាននិយាយថា មានតែពីឡុតម្នាក់ប៉ុណ្ណោះ ដែលនៅមានជីវិត និងកំពុងទទួលការព្យាបាលរបួស ​នៅមន្ទីរពេទ្យ។ យន្តហោះដែលជួបគ្រោះថ្នាក់នោះ ហោះឡើងចេញពីផ្លូវបានតែបន្តិចប៉ុណ្ណោះ មុនពេលវាមើលទៅផ្អៀងខ្លួន ហើយក៏ធ្លាក់ទៅបុកដីវិញ។ យន្តហោះនោះ ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Saurya Airlines។ Saurya Ailrines ធ្វើប្រតិបត្តិការជើងហោះហើរក្នុងស្រុកនៅនេប៉ាល់ ដោយប្រើប្រាស់យន្តហោះ Bombardier CRJ-200 ២គ្រឿង ខណៈយន្តហោះទាំង២ មានចំណាស់ប្រហែល២០ឆ្នាំ។ គួរបញ្ជាក់ថា នេប៉ាល់ជាប់ឈ្មោះក្នុងចំណោមប្រទេស ដែលមានកំណត់ត្រាសុវត្ថិភាពអាកាសចរណ៍ ដ៏ខ្សោយបំផុត។ បើគិតតាំងពី​ឆ្នាំ២០០០មក មានមនុស្សជិត៣៥០នាក់ហើយ ដែលបានបាត់បង់ជីវិត […]

បុគ្គល៤នាក់ ដែលផ្សាយបំភ្លៃអំពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ត្រូវបានតុលាការឃុំខ្លួន

Liny Chan July 25, 2024 25/07/2024

(ភ្នំពេញ)៖ បុគ្គល៤នាក់ ដែលផ្សព្វផ្សាយបំភ្លៃអំពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (​CLV) ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនជាបណ្តោះអាសន្នហើយ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាម សេចក្តីប្រកាសរបស់ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៤នាក់ ចំណាត់ការលើសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ជនត្រូវចោទាំង៤នាក់នោះ ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលក្នុងនោះរួមមាន៖ ១.ឈ្មោះ ស្រ៊ុន ស្រ៊ន់ ភេទប្រុស ទី២៖ ឈ្មោះ ភឹង សោភា (ភេទស្រី) ទី៣៖ ឈ្មោះ ចក់ ប៉ានមុន្នី ភេទប្រុស និងទី៤៖ ឈ្មោះ សាន សិទ្ធ ភេទប្រុស។ ខណៈគូកន ត្រូវបានចោទប្រកាន់ពីបទដូចគ្នា។ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ជនត្រូវចោទទាំង ៤នាក់ និងបក្ខពួក […]