ព័ត៌មានជាតិ

លោក វ៉ាត់ ចំរើន នាំយកថវិកា ៥,៥០០ដុល្លារ ពីការរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

Liny Chan July 5, 2024 05/07/2024

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បាននាំថវិកាចំនួន ៥,៥០០ដុល្លារ ដែលទទួលបានពីការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ កាលពីថ្មីៗកន្លងទៅ បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ លោក វ៉ាត់ ចំរើន បញ្ជាក់ថា រៀងរាល់ឆ្នាំ NOCC តែងរៀបចំនូវព្រឹត្តិការណ៍រត់ប្រណាំង និងផ្សារភ្ជាប់នូវកម្មវិធីកីឡានេះ ដើម្បីប្រមែប្រមូលថវិកាសម្រាប់ជួយដល់ការងារសង្គម ពិសេសមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈព្រឹត្តិការណ៍ធំៗចំនួន៣ រួមមានទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងព្រះសីហនុ, ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ និងទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ ដែល NOCC បានផ្ដល់ជូនមន្ទីរពេទ្យពិតប្រាកដ ក្រោយបញ្ចប់ព្រឹត្តិការណ៍នីមួយៗ។ ទន្ទឹមជាមួយការនាំយកថវិកាទទួលបានពីការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ ដែលបានរៀបចំកាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ នៅមុខព្រះបរមរាជវាំង បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជានេះដែរ លោកក៏បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកហ្វឹកហាត់ និងលេងកីឡាទាំងអស់ ដែលមានចិត្តសប្បុរសធម៌ ចង់ជួយដល់ការងារសង្គម បន្ដចូលរួមជាមួយតម្រូវការជាអាទិភាពក្នុងសង្គមនេះ ដើម្បីជួយសង្គ្រោះកុមារកម្ពុជាទាំងអស់គ្នា។ អគ្គលេខាធិការ NOCC ដដែលបន្ដថា «សូមអំពាវនាវអ្នកចូលរួមព្រឹត្តិការណ៍រត់ប្រណាំងរបស់យើងរៀងរាល់ឆ្នាំ និងអ្នកលេងកីឡាទាំងអស់ […]

ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាហូរហែ ចូលទស្សនាប្រាសាទអង្គរវត្តដ៏អច្ឆរិយៈរបស់កម្ពុជា

Liny Chan July 5, 2024 05/07/2024

(សៀមរាប)៖ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានចូលទស្សនាប្រាសាទអង្គរវត្ត មានជាឯកជន គ្រួសារ មិត្តភក្តិ និងខ្លះមានមគ្គុទ្ទេសក៍អធិប្បាយ រឿងរ៉ាវប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ ស្ថាបត្យកម្ម និងថតផ្តិតរូបភាពផង មុននឹងបន្តដំណើរទៅទស្សនានៅតាមប្រាង្គប្រាសាទ និងគោលដៅទេសចរណ៍សំខាន់ៗ ជាច្រើនទៀត។ រូបថត និងវីដេអូទាំងអស់នេះ ត្រូវបានភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ប្រចាំការនៅខេត្តសៀមរាប ចុះថតនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ។ សូមជម្រាបថា បើតាមគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នរដ្ឋគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរអន្តរជាតិ ៥២៧ ៥០៨ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នៅឆមាសទី១ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៥២១ ៩៥០នាក់ កើន៣៥.៣០% និងទទួលបានចំណូល ២៤ ៣៥៧ ៦៩៥ដុល្លារអាមេរិក កើនឡើង៣៦.២៤% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ១៩០គម្រោង ទុនវិនិយោគសរុប ៣.២ពាន់លានដុល្លារ និងអាចបង្កើតការងារជិត ១៧ម៉ឺនកន្លែង នៅឆមាសទី១

Liny Chan July 5, 2024 05/07/2024

(ភ្នំពេញ)៖ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ CDC បានឲ្យដឹងថា បើធៀបនឹងរយៈពេលដូចគា្ននៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំឆមាសទី១ ឆ្នាំ២០២៤ រួមមាន៖ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស១៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ២.៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥៧៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៨៦០កន្លែង២៖ គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០ MW តាមរូបភាព Build-Operate- Transfer (BOI) ដែលមានទីតាំងស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិ-យោគប្រមាណជាង ៤៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង៣៖ គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ […]

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បង្ក្រាបទីតាំងលួចបើកល្បែងជល់មាន់តាមអនឡាញ ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងដកហូតវត្ថុតាងមួយចំនួន

Liny Chan July 5, 2024 05/07/2024

(ភ្នំពេញ)៖ ក្រោយមានការបញ្ជាពីលោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងជាអភិបាលខណ្ឌ, លោក ណុប ផា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងអាជ្ញាធរខណ្ឌ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ចុះបង្ក្រាបជាក់ស្ដែងភ្លាមៗ ករណីលួចបើកល្បែងស៊ីសងជល់មាន់តាមអនឡាញខុសច្បាប់១កន្លែង ដោយក្នុងប្រតិបត្តិការនេះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រីម្នាក់) និងដកហូតទាំងវត្ថុតាង ដែលបម្រើឲ្យសកម្មភាពប្រព្រឹត្តល្បែងស៊ីសងមួយចំនួនទៀត។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ៣១អឺអូសេដេ តាមបណ្ដាយផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ បើតាមលោក ថេង សុថុល បន្ទាប់ពីការបង្ក្រាបជាក់ស្ដែងករណីលបលួចបើកល្បែងស៊ីសងជល់មាន់តាមអនឡាញខុសច្បាប់១កន្លែងនេះដែរ និងសម្រាប់ជនសង្ស័យទាំង៨នាក់ (ស្រីម្នាក់) និងវត្ថុតាងពាក់ព័ន្ធដូចជា លេបថប១គឿង, តុចំនួន៣តុ, កុំព្យូទ័រ៦គ្រឿង, ទូរទស្សន៍២គ្រឿង, ម៉ាស៊ីនព្រីនធ័រ១គ្រឿង, កាំមេរ៉ាសុវត្ថិភាព១គ្រឿង និងកៅអីអង្គុយចំនួន៤ទៀត ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីបន្តនិតិវិធី។ លោកបានជំរុញមន្ដ្រី ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត ក្នុងការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាក្មេងទំនើង និងការបង្ក្រាបគ្រឿងញៀន ដើម្បីរក្សាការពារឲ្យបានល្អ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសំដៅដល់ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់ […]

ក្រោយប្រកាសចូលកាន់តំណែង, លោក គួច ចំរើន ជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៅក្រុងតាខ្មៅ និងផ្តាំឲ្យមន្ត្រីប្រែក្លាយស្ថានការណ៍លំបាកឲ្យមកជាអាចទទួលយកបាន ជាពិសេសរឿងបម្រើពលរដ្ឋ

Liny Chan July 5, 2024 05/07/2024

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា មន្ត្រីឆ្លាតវៃ គឺចេះប្រែក្លាយស្ថានការណ៍លំបាកឲ្យមកជាអាចទទួលយក ជាពិសេសផ្ដោតសំខាន់ទៅលើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ផ្តល់សេវាសាធារណៈ រហ័ស ងាយស្រួល មានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ស្របតាមគោលការណ៍ស្តង់ដាបែបបទ និងនីតិវិធីជាធរមាន។ លោកបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលក្រុងតាខ្មៅនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានវត្តមានជាសហអធិបតីផងដែរពីសំណាក់ នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។ លោកអភិបាលខេត្តបន្តថា «រដ្ឋបាលក្រុងសង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តពង្រឹង និងកែលម្អនូវយន្តការគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនានានៃការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការ បំពេញមុខងារ និងកាតព្វកិច្ច របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋឱ្យបានរហ័ស ហើយក៏ត្រូវដាក់ទណ្ឌកម្មវិន័យ ឬអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈរូបណាដែលបំពាន ក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភបំពានអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋតាម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។ លោកអភិបាលខេត្ត បានណែនាំដល់គណៈបញ្ចាការឯកភាពរដ្ឋបាលក្រុងតាខ្មៅ […]

ក្រសួងទេសចរណ៍៖ ក្នុង១ថ្ងៃៗ ភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ ១ ៣០០ នាក់ទៅ ១ ៧០០នាក់

Liny Chan July 5, 2024 05/07/2024

(សៀមរាប)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញបច្ចុប្បន្នភាពនៃចំនួនភ្ញៀវទេសចរ ដែលចូលប្រាសាទអង្គរ និងតំបន់ជាច្រើនទៀត នៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។ ក្រសួងបញ្ជាក់ថា ក្នុង១ថ្ងៃៗ ភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ។ជាមួយគ្នានេះ សម្រាប់ជើងហោះហើរចូលមកកាន់ខេត្តសៀមរាប មានចន្លោះពី ១៤-១៩ ជើងហោះហើរក្នុងមួយថ្ងៃ ក្នុងនោះមានមកពីបាងកក (៥-៦ ជើងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជើងក្នុងមួយថ្ងៃ) ដាណាង(1ជើងក្នុងមួយថ្ងៃ) ហាណូយ (២ ជើងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ ជើងក្នុងមួយថ្ងៃ) សិង្ហបុរី (១ជើងក្នុងមួយថ្ងៃ) ភ្នំពេញ (២ជើងក្នុងមួយថ្ងៃ) និងក្រុងព្រះសីហនុ (១ជើងក្នុងមួយថ្ងៃ) ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្ត បានស្ថិតនៅលំដាប់លេខ ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុត នៅតំបន់អាស៊ី៕ ផ្ដល់សិទ្ធិដោយ៖ […]

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យអធិការខណ្ឌទាំង១៤ បន្តស្រាវជ្រាវ និងបង្រ្កាបកន្លែងទទួលផលចោរកម្ម ដើម្បីទប់ស្កាត់អំពើលួចប្លន់ និងពង្រឹងគ្រប់គ្រងមុខសញ្ញាចេញពីពន្ធនាគារ

Liny Chan July 5, 2024 05/07/2024

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤។ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ផែនការងារព្រហ្មទណ្ឌសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងយកចិត្តទុកដាក់លុបបំបាត់ក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាព និងត្រួតពិនិត្យមុខសញ្ញាសេសសល់ក្មេងទំនើងដែលមិនទាន់បង្រ្កាបបានត្រូវបន្តស្វែងរកបង្រ្កាបឲ្យអស់ប្ញសគល់ និងដាក់ផែនការឲ្យលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកអធិការនគរបាលខណ្ឌ ទាំង១៤ ត្រូវដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍សកម្មភាពក្មេងទំនើង និងគ្រប់គ្រងមុខសញ្ញាក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ជាក់លាក់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យអធិការខណ្ឌទាំង១៤ បន្តពង្រឹងត្រួតពិនិត្យស្រាវជ្រាវបង្រ្កាបកន្លែងទទួលផលចោរកម្ម ដើម្បីទប់ស្កាត់អំពើលួចប្លន់ ព្រមទាំងពង្រឹងគ្រប់គ្រងមុខសញ្ញាចេញពីពន្ធនាគារ និងក្តោបសភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានជាក់លាក់ដោយសហការជាមួយប្រជាពលរដ្ឋឲ្យបានល្អដើម្បីទទួលព័ត៌មាន។ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំពង្រឹងតាមដានត្រួតពិនិត្យអនុវត្តបង្រ្កាបបទល្មើសគ្រឿងញៀនជ្រកក្រោមតាមបណ្តាក្លិប ខារ៉ាអូខេ ខុនដូ និងនៅក្នុងបុរី ដោយប្រើប្រាស់វិធានការជំនាញ។ សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើមានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីអនុប្រធានផែន លោក លោកស្រីនាយការិយាល័យជំនាញទាំង៣៣ និងលោកអធិការនគរបាលខណ្ឌទាំង១៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្រ្តីធនាគារជាតិ​៖ វិស័យធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយ​រក្សាបាននូវស្ថិរភាព និងនិរន្តរភាព ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ

Liny Chan July 5, 2024 05/07/2024

(សៀមរាប)៖ លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយអាចរក្សាបាននូវស្ថិរភាព និងនិរន្តរភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្តពីសាធារណជន ចូលរួមកាត់បន្ថយភាពក្រីក្រ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ ដល់ប្រជាជនទាំងនៅទីប្រជុំជន និងនៅតាមតំបន់ដាច់ស្រយាល។ បន្ថែមពីនេះ ស្របពេលបច្ចេកវិទ្យាឌីជីថល បាននិងកំពុងបោះជំហានយ៉ាងរហ័ស ក្នុងការជំរុញការតភ្ជាប់ទំនាក់ទំនាក់សង្គមពាសពេញ ពិភពលោក និងជំរុញដល់សកម្មភាពសេដ្ឋកិច្ច និងធុរកិច្ចសកល។ ការរីកចម្រើននៃបច្ចេកវិទ្យានេះ ក៏បានគាំទ្រដល់នវានុវត្តន៍សេវាហិរញ្ញវត្ថុ តួយ៉ាងដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលបាន និងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការលើកកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ផ្លូវការដែលមានភាពងាយស្រួល សុវត្ថិភាព និងតម្លៃសមរម្យ។ លោក អែម កំណាន់ លើកឡើងដូចនេះធ្វើឡើង ក្នុងសិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុ ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោក អែម កំណាន់ បានបន្តថា ដើម្បីឆ្លើយតបទៅនឹង […]

ទិដ្ឋភាពអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចន្លោះថ្ងៃទី១-៤ ខែកក្កដា ឆ្នាំ២០២៤, ជាមធ្យមមានអ្នកដំណើរ ២០០០នាក់ក្នុង ១ថ្ងៃ

Liny Chan July 4, 2024 04/07/2024

(សៀមរាប)៖ តាមរយៈវីដេអូដែលថតដោយមន្ត្រីឈរជើង នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចន្លោះថ្ងៃទី១ ដល់ទី៤ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញពីទិដ្ឋភាពភ្ញៀវទេសចរដែលធ្វើដំណើរមកខេត្តសៀមរាប នៅតែមាន គ្រាន់តែមានចំនួនតិចជាងមុន (រដូវ High Season)។ បើតាមការបញ្ជាក់របស់លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៉ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែកក្កដានេះថា សម្រាប់កាសយានដ្ឋានអន្តរជាតិសៀមរាអង្គរ ជាមធ្យមក្នុងរដូវកាល High Season កន្លងមក មានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាអង្គរ ជាមធ្យមមានប្រមាណជាង២៥០០ ទៅ ២៦០០ នាក់ក្នុង១ថ្ងៃ និងជើងហោះហើរជាមធ្យមមានប្រមាណជាង៤០ជើង/ថ្ងៃ (ទ្វេទិស)។ រីឯរដូវកាល Low Season នេះ មានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាអង្គរ ជាមធ្យមប្រមាណជាង ២០០០ ទៅ២២០០ នាក់ក្នុង១ថ្ងៃ និងជើងហោះហើរជាមធ្យមប្រមាណជាង៣០ជើង/ថ្ងៃ (ទ្វេទិស) ។ លោកបន្តថា ភាគច្រើននៃការហោះហើរពីប្រទេសអាស៊ាន និងពីប្រទេសចិន ក្នុងនោះមានភ្ញៀវចម្រុះជាតិសាសន៍ អាស៊ាន៧៥% និងអឺរ៉ុប ២៥%។ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១១ ធ្វើការហោះហើរចេញ-ចូល […]