ប្រកាសចូលកាន់តំណែងមេយោធាខេត្តកោះកុង, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់៖ ហាមដាច់ខាតមិនឲ្យមានអ្នករត់ការ ដើម្បីឡើងមុខតំណែង ឬផ្លាស់ប្តូរតួនាទីនៅក្នុងជួរកងទ័ពឡើយ
Naren
July 2, 2024
02/07/2024
(កោះកុង)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ប្រកាសផ្លាស់ប្តូរមុខតំណែង និងតម្លើងឋានន្តរស័ក្តិជូនលោកឧត្តមសឹនីយ៍ត្រី ជូន សុភ័ក្រ្ភ ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង។ នៅក្នុងពិធីនេះក៏មានការចូលរួមលោក សំ ឃិតវៀន អភិបាលស្ដីទីខេត្តកោះកុង ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ លោកឧត្តមសេនីយ៍ត្រី ជូន សុភ័ក្រ្ភ ត្រូវបានតែងតាំងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជំនួសលោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ដែលត្រូវបានតែងតាំងជានាយរងសេនាធិការកងទ័ពជើងគោក។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា ដើម្បីពង្រឹងលើវិស័យក្រសួងការពារជាតិឲ្យមានភាពរឹងមាំ, កងយោធពលខេមរភូមិន្ទ ត្រូវរួនរួមគ្នាបំពេញកាតព្វកិច្ចតួនាទីជាកងទ័ព ត្រូវចេះសាមគ្គីគ្នា រួបរួមគ្នារក្សាភាពផ្ទៃក្នុងឲ្យរឹងមាំ ពុះពារគ្រប់ឧបសគ្គដើម្បីប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋ និងរួមសហការជាមួយមន្ត្រីរាជការគ្រប់ស្ថាប័ន។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្ថែមថា ប្រទេសមានសន្តិភាព មានសេ្ថរភាពដល់បច្ចុប្បន្នភាពនេះគឺការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្តេចបានប្រើនយោបាយឈ្នះឈ្នះ និងដឹកនាំប្រទេសពោរពេញដោយសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ […]