ព័ត៌មានជាតិ

ក្រសួងការងារ៖ បងប្អូនពលករខ្មែរត្រឡប់មកពីថៃ សូមចូលរួមពិព័រណ៍ការងារនៅខេត្តបន្ទាយមានជ័យ នាចុងសប្ដាហ៍នេះ ដើម្បីទទួលបានឱកាសការងារធ្វើ

Liny Chan October 9, 2025 09/10/2025

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ នៅខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងត្រូវរៀបចំនៅ ៣កន្លែងផ្សេងគ្នា ក្នុងខេត្តបន្ទាយមានជ័យ រួមមាន៖ នៅថ្ងៃទី ១០ ខែតុលា រៀបចំនៅសាលាឃុំឈ្នួរមានជ័យ ក្នុងស្រុកព្រះនេត្រព្រះ, នៅថ្ងៃទី ១១ ខែតុលា រៀបចំនៅសាលាឃុំផ្គាំ ក្នុងស្រុកស្វាយចេក និងនៅថ្ងៃទី ១២ ខែតុលា រៀបចំនៅសាលាឃុំសារង្គ ក្នុងស្រុកស្វាយចេក។ លោកបានបន្ថែមថា នៅក្នុងពិព័រណ៍នេះ បងប្អូនពលករ នឹងអាចទទួលបានឱកាសការងារភ្លាមៗ ហើយក៏នឹងមានឱកាសនៅក្នុងការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរហូតដល់ ៤៥ជំនាញ នៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយក៏នឹងទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ […]

ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវ អំពាវនាវដល់អ្នកជំងឺទឹកនោផ្អែម និងអ្នកជំងឺលើសឈាមទៅធ្វើការពិនិត្យភ្នែកជៀសវាមានបញ្ហាភ្នែកធ្ងន់ធ្ងរ

Liny Chan October 9, 2025 09/10/2025

(តាកែវ)៖ ដើម្បីចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រលាញ់ភ្នែករបស់អ្នក» ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម និងមានជំងឺលើសសម្ពាធឈាមសូមទៅធ្វើការពិនិត្យភ្នែកជាបន្ទាន់ជៀសវាងមានបញ្ហាភ្នែកធ្ងន់ធ្ងរ។ លោកវិជ្ជបណ្ឌិត តែ សេរីបុណ្យ ប្រធានមន្ទីពេទ្យភ្នែកខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងឆ្នាំនេះកម្មវិធីសុខភាពភ្នែកបានកត់សម្គាល់ឃើញមានស្ថានភាពជំងឺទឹកនោមផ្អែក និងជំងឺលើសសម្ពាធឈាមទៅលើប្រជាពលរដ្ឋខ្មែរមានការកើនឡើង ហើយជំងឺទាំងនេះវាប៉ះពាល់ទៅដល់ភ្នែក ដូច្នោះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមសូមមកធ្វើការពិនិត្យភ្នែកកុំឱ្យភ្នែកមានបញ្ហាធ្ងន់ធ្ងររហូតអាចក្លាយជាអ្នកពិការភ្នែក។ លោកវេជ្ជបណ្ឌិត ជា អាង អនុប្រធានផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យភ្នែកតាកែវ បានថ្លែងថា អ្នកកើតជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមដែលមានរយៈពេល៥ឆ្នាំឡើងទៅ វានឹងប៉ះពាល់ដល់ភ្នែក ដូច្នោះ អ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសឈាមត្រូវមកពិនិត្យភ្នែកឱ្យបានម្ដងក្នុងមួយឆ្នាំ ព្រោះបើការពិនិត្យទៅឃើញមានបញ្ហា ក្រុមគ្រូពេទ្យអាចនឹងធ្វើការព្យាបាលបានទាន់ពេលវេលា។ លោកវេជ្ជបណ្ឌិត ជា អាង បានបន្តថា ការព្យាបាលជំងឺបាតភ្នែកទៅលើអ្នកជំងឺទឹកនោមផ្អែក និងអ្នកជំងឺលើសឈាម តាមរយៈការចាក់ថ្នាំ ឬបាញ់កាំរស្មី ហើយបើធ្ងន់ធ្ងរអាចឈានទៅដល់ការវះកាត់ភ្នែកថែមទៀតផង ហើយដើម្បីរក្សាភ្នែកឱ្យបានល្អ អ្នកជំងឺទឹកនោមផ្អែម ឬអ្នកជំងឺលើសឈាមត្រូវធ្វើយ៉ាងណារក្សាកម្រិតជាតិស្ករនៅក្នុងឈាមរបស់ខ្លួនឱ្យបានល្អ។ គួបញ្ជាក់ថា នៅក្នុងទិវាសុខភាពភ្នែកពិភពលោកឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រលាញ់ភ្នែករបស់អ្នក» មន្ទីរពេទ្យភ្នែកតាកែវនឹងធ្វើការពិនិត្យ ព្យាបាលភ្នែកដោយឥតបង់ថ្លៃរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំង Online Scam ខុសច្បាប់ នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ១៨នាក់, ១៧នាក់បណ្ដេញចេញ និងម្នាក់ដាក់ពន្ធនាគារនៅកម្ពុជា

Liny Chan October 9, 2025 09/10/2025

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scam ខុសច្បាប់មួយកន្លែង និងមានការស្នាក់នៅប្រមូលផ្ដុំគ្នាជនបរទេសដោយខុសច្បាប់ ក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនជាតិចិនចំនួន១៨នាក់។ របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ, លោកឧត្ដមសេនីយ៍ទោ ស ថេន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍, គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ក្រោមសម្របសម្រួលនីតិវិធីពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះបានឃាត់ខ្លួនជនជាតិចិនចំនួន១៨នាក់ (ស្រី២នាក់) ដកហូតបានលិខិតឆ្លងដែន ១៦ច្បាប់, កុំព្យូទ័រ all in one ចំនួន១៦គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន១១គ្រឿង។ ក្រោយបញ្ចប់នីតិវិធី លោក ហុក ពៅ […]

BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីថៃ ដោយបង្ហាញពីបំណងចង់ឃើញកម្ពុជានិងថៃ ដោះស្រាយជម្លោះព្រំដែនឱ្យដាច់ស្រេច

Liny Chan October 9, 2025 09/10/2025

(បាងកក)៖ នាថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយមកកាន់លោក ដោយនិយាយថា លោកប្រធានាធិបតីចង់ឃើញ ថៃនិងកម្ពុជា ដោះស្រាយជម្លោះព្រំដែន ដែលនៅមិនទាន់បាត់ភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយ។ និយាយប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងបាងកក លោកនាយករដ្ឋមន្រ្តីថៃ បានលើកឡើងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ បានផ្ញើលិខិតមួយមកកាន់ខ្ញុំ ដោយបង្ហាញពីបំណងរបស់លោកថា រូបលោកចង់ឃើញប្រទេសទាំងពីរ គឺថៃនិងកម្ពុជា ចរចាគ្នារកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ»។ លោក Anutin បានបន្តថា «ខ្ញុំនឹងឆ្លើយតបទៅលោក ត្រាំ វិញ ជាមួយគោលជំហររបស់យើង ហើយប្រសិនបើខាងកម្ពុជាទទួលយកនោះយើងត្រៀមជាស្រេចដើម្បីចរចា»។ គួរបញ្ជាក់ថា កាលពីខែកក្កដា ភាពតានតឹងជុំវិញបញ្ហាព្រំដែន បានប្រែក្លាយទៅជា ការប៉ះទង្គិចយោធាដ៏ប្រល័យរវាងប្រទេសថៃ និងប្រទេសកម្ពុជា។ ក្រោយប្រយុទ្ធគ្នា៥ថ្ងៃ ភាគីទាំងពីរបានព្រមព្រៀងលើបទឈប់បាញ់ ដែលផ្តួចផ្តើមដោយលោក ត្រាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជប៉ុន ផ្តល់ជំនួយឥតសំណងជិត ១៩ម៉ឺនដុល្លារ សម្រាប់លទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជប៉ុន និងការបំពាក់បរិក្ខារពេទ្យ

Liny Chan October 9, 2025 09/10/2025

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ១៨៣,៥៨៨ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) សម្រាប់លទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជប៉ុន និងការបំពាក់បរិក្ខារពេទ្យ។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ។ ថវិកាទាំងនេះដើម្បីអនុវត្តគម្រោងដូចតទៅ៖ ទី១៖ គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ (ថវិកាចំនួន ១២០,៣០៨ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើលទ្ធកម្មរថយន្តសង្គ្រោះរបស់ជប៉ុនសម្រាប់រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការឆ្លើយតបបន្ទាន់នៅតំបន់ទីប្រជុំជនក្នុងប្រទេសកម្ពុជា ដែលការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅតំបន់ទីប្រជុំជនបាននាំមកនូវឧប្បត្តិហេតុអគ្គិភ័យជាញឹកញាប់ ដោយសារកត្តាអគារពុំមានសុវត្ថិភាព និងបណ្តាញខ្សែភ្លើងដ៏ស្មុគស្មាញ។ ទោះបីជាមានបុគ្គលិកសុខាភិបាលនៅស្ថានីយ៍ពន្លត់អគ្គិភ័យក៏ដោយ ការខ្វះខាតនូវរថយន្តសង្គ្រោះបន្ទាន់បានពន្យារកិច្ច ខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិត ដែលពេលខ្លះអាចបណ្តាលឱ្យមានអ្នកស្លាប់។ ដើម្បីដោះស្រាយបញ្ហានេះរថយន្តសង្គ្រោះបន្ទាន់ចំនួន៤ នឹងត្រូវបានផ្តល់ដល់ស្ថានីយ៍ពន្លត់អគ្គិភ័យ ដែលក្នុងនោះមានរាជធានីភ្នំពេញ ចំនួន២គ្រឿង ខេត្តកណ្តាលចំនួន១គ្រឿង និងខេត្តព្រះសីហនុចំនួន១គ្រឿង ដើម្បីជួយសម្រួលដល់ការសង្គ្រោះបន្ទាន់ និងការថែទាំឱ្យបានលឿនក្នុងករណីអគ្គិភ័យ។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់អត្ថប្រយោជន៍ដលប្រជាជនប្រមាណ ៤,១៤លាននាក់ ជាមួយការលើកកម្ពស់នូវប្រតិបត្តិការជួយសង្គ្រោះផ្នែកអគ្គិភ័យ និងបង្កើនសុវត្ថិភាពសាធារណៈ។ និងទី២៖ គម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យបង្អែកបរកែវ ក្នុងខេត្តរតនគិរី […]

បេសកកម្មរក្សាសន្តិភាពរបស់ UN ចំនួន ៩ នៅជុំវិញពិភពលោក នឹងត្រូវកាត់បន្ថយ ដោយសារបញ្ហាថវិកា

Liny Chan October 9, 2025 09/10/2025

(ញូវយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នឹងកាត់បន្ថយកងកម្លាំងរក្សាសន្តិភាពប្រហែល ២៥ភាគរយនៃបេសកកម្មចំនួន ៩ នៅជុំវិញពិភពលោក ក្នុងប៉ុន្មានខែខាងមុខ ដោយសារតែកង្វះខាតថវិកា ហើយការផ្តល់មូលនិធិនាពេលអនាគតពីសហរដ្ឋអាមេរិក ស្ថិតក្នុងភាពមិនប្រាកដប្រជា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ ២០២៥។ មន្ត្រីជាន់ខ្ពស់ UN ម្នាក់បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា «សរុបមក យើងនឹងត្រូវធ្វើមាតុភូមិនិវត្តន៍ ប្រហែល ២៥ភាគរយនៃកងរក្សាសន្តិភាព និងប៉ូលិសសរុបរបស់យើង ព្រមទាំងសម្ភាររបស់ពួកគេ ហើយបុគ្គលិកស៉ីវិលមួយចំនួនធំនៅក្នុងបេសកកម្ម ក៏នឹងរងផលប៉ះពាល់ដែរ»។ តាមមន្រ្តីរូបនេះ ចំនួនដែលត្រូវបន្ថយអាចមានខ្ទង់ពី ១៣ ០០០នាក់ ទៅ ១៤ ០០០នាក់។ ទីក្រុងវ៉ាស៉ីនតោន រួមចំណែកធំជាងគេក្នុងបេសកកម្មរក្សាសន្តិភាព គឺជាង ២៦ភាគរយនៃមូលនិធិប្រចាំឆ្នាំរបស់ UN បន្ទាប់មកគឺចិន មានចំនួន ២៤ភាគរយ ហើយជាវិភាគទានមិនមែនស្ម័គ្រចិត្ត។ មន្រ្តី UN ម្នាក់ទៀត បានឱ្យដឹងថា សហរដ្ឋអាមេរិកមិនបានបង់ថវិកា ១.៥ពាន់លានដុល្លាររួចហើយ មុនកញ្ចប់មូលនិធិឆ្នាំថ្មីដែលចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា។ ឥឡូវនេះ ទីក្រុងវ៉ាស៉ីនតោន ជំពាក់បន្ថែមចំនួន ១.៣ពាន់លានដុល្លារទៀត។ បេសកកម្មរក្សាសន្តិភាពដែលរងផលប៉ះពាល់គឺ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, អាកាសចរណ៍ស៊ីវិល ស្នើដល់អ្នកធ្វើដំណើរចេញ-ចូល មេត្ដាយោគយល់

Liny Chan October 9, 2025 09/10/2025

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F នឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍កំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា»។ ពិធីសម្ពោធជាផ្លូវការនេះ នឹងបង្ហាញឱ្យកាន់តែច្បាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាសមិទ្ធផលដ៏ធំ និងជាមោទនភាពថ្មីមួយទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធអាកាសយានដ្ឋានតភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។ ជាកម្លាំងចលករដ៏សំខាន់ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជានិម្មិតរូបនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីគំនិតផ្ដួចផ្ដើម ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាស្ថាបនិកគោលនយោបាយ […]

ស្នងការនគរបាលខេត្តកំពង់ចាម៖ ករណីអ្នករត់តាក់ស៉ីត្រូវគេចា-ក់ឲ្យរបួស មិនមែនជាករណីប្ល-ន់ឡើយ ផ្ដើមចេញពីទំនាស់អ្នកដំណើរជាមួយអ្នកបើកបរ, ជនបង្កត្រូវសមត្ថកិច្ចចាប់ខ្លួន

Liny Chan October 9, 2025 09/10/2025

(កំពង់ចាម)៖ ករណីអ្នករត់តាក់ស៉ីត្រូវបានគេចាក់ឲ្យរងរបួស ហើយស្វែងរកជំនួយពីសមត្ថកិច្ចនៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងភូមិសាស្ដ្រស្រុកព្រៃឈរ ខេត្តកំពង់ចាម មិនមែនជាករណីប្លន់ឡើយ តែផ្ដើមចេញពីទំនាស់រវាងអ្នកធ្វើដំណើរជាមួយអ្នករត់តាក់ស៉ី រហូតឈានដល់ការប្រើប្រាស់កាំបិតចុងស្រួចចាក់ឲ្យអ្នកបើករថយន្ដរងរបួសតែម្ដង។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអះអាងថា ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានធ្វើការស្វែងរក នឹងប្រទះឃើញរថយន្តរបស់ជនរងគ្រោះ ម៉ាកព្រូស នៅចំណុចភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម។ តាមការសាកសួរព្រូឡាន ដែលធ្វើដំណើរជាមួយគ្នាបានឲ្យដឹងថា មូលហេតុ ឈានដល់ប្រព្រឹត្តអំពើហិង្សា គឺបណ្តាលមកពីការប៉ះទង្គិចពាក្យសម្តី ក្នុងការតថ្លៃតម្លៃមិនត្រូវគ្នា ដោយសារដំបូងជនសង្ស័យ បាននិយាយឲ្យជនរងគ្រោះជូនដល់ខេត្តកំពង់ចាមក្នុងតម្លៃ ១០ដុល្លារ លុះធ្វើដំណើរដល់ចំណុចស្ពាន ស្ទឹងប្រយោល ក្នុងស្រុកព្រៃឈរ ជនសង្ស័យបានឲ្យជនរងគ្រោះជូនទៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំវិញ ក៏កើតការប៉ះសម្តីគ្នា ហើយជនសង្ស័យក៏ធ្វើសកម្មភាពដកកូនកាំបិតចាក់តែម្ដង។ តាមការពិនិត្យនៅលើរថយន្ត ឃើញថា ពុំមានបាត់បង់អ្វីនោះឡើយ ដូចនេះសមត្ថកិច្ចសន្និដ្ឋានថា ជាករណីហិង្សាពុំមែនជាករណីប្លន់នោះទេ។ បន្ទាប់មក កម្លាំងសមត្ថកិច្ចជំនាញ បើកកិច្ចប្រតិបត្តិការស្វែងរក និងឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ហើយបាននាំខ្លួនមកសាកសួរបំភ្លឺ […]

កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះត្រួតពិនិត្យទីតាំងមួយកន្លែងនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

Liny Chan October 9, 2025 09/10/2025

(ស្វាយរៀង)៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីរបស់អយ្យការអមសាលាដំបូង កំពុងចុះត្រួតពិនិត្យទីតាំងមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាប្រធានក្រុមប្រតិបត្តិការទី២ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចាប់ខ្លួនមន្រ្តីនគរបាលវរសេនាតូចការពារព្រំដែន៨៩១ នៅខេត្តបន្ទាយមានជ័យ ៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់

Liny Chan October 9, 2025 09/10/2025

(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី​៨​ ខែ​តុលា​ ឆ្នាំ​២០២៥​ កម្លាំងកងពល​លេខ៥១​ បានសហការជាមួយកងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ក្រោមការដឹកនាំបញ្ជាផ្ទាល់លោកឧត្ដមសេនីយ៍ទោ​ សេង​ ធារិន​ មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​៥​ បានឃាត់ខ្លួន​មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ចំនួន​៦នាក់​ ពាក់​ព័ន្ធ​បទល្មើស​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ នៅ​ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​អូរល្ហុង។ មន្រ្តី​នគរបាល​ទាំង៦រូប ដែល​ត្រូវ​ឃាត់​ខ្លួន​រួមមាន​៖​ ទី១៖ លោក​វរសេនីយ៍​ត្រី​ សុខ សំអុល​ ហៅតុង​ តួនាទីមេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យទី២៖​ លោកវរសេនីយ៍ត្រី​ ព្រឹម​ ដែន​ ភេទតួនាទី​ មេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទី៣៖ លោកវរសេនីយ៍ត្រី​ ព្រំ ផូរ ហៅ​ ងិក​ តួនាទីមេប៉ូស្តិ៍នគរបាលការពារ​ព្រំដែន​គោក​ អូរល្ហុង​ វរសេនាតូច​៨៩១ទី៤៖ លោក​ពលបាលត្រី​ ព្រឹម​ ឌុន​ តួនាទី​មន្ត្រី​ វរសេនាតូច​៨៩១​ទី៥៖ លោក​ពលបាលត្រី​ កាក់​ សេងទ្រី​ ​ តួនាទី​មន្ត្រី​ វរសេនាតូច​៨៩១​ទី៦៖ លោក​អនុសេនីយ៍​ទោ​ ភុំ​ ចំរើន​ តួនាទី​មន្ត្រី​ វរសេនាតូច​ ៨៩១​៧៖ ឈ្មោះ​ ងុិក​ មិថុនា​ ​ តួនាទី​ ចុងភៅ​ […]