ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ពិភាក្សាពីគម្រោងទៅរកការវិនិយោគពីសហភាពអឺរ៉ុបមកកម្ពុជា

Naren May 29, 2024 29/05/2024

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅគោះទ្វាររកវិនិយោគិននៅសហភាពអឺរ៉ុប មកកម្ពុជា នៅខែក្រោយនេះ។ កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីការត្រៀមខ្លួនរបស់ភាគីពាក់ព័ន្ធ ក្នុងដំណើរបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ហាញផ្លូវស្តីពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជាជូនទៅវិនិយោគិននៃប្រទេសចំនួនពីរ ក្នុងសហភាពអឺរ៉ុបគឺ ប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ ស្របតាមការឯកភាពរួមគ្នាកាលពីកិច្ចប្រជុំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រវាងលោកឧបនាយករដ្ឋមន្ត្រី លោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូពា៍ អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូរអន្តរជាតិ (DG INTPA) និងលោកឯកអគ្គរដ្ឋទូត។ បន្ទាប់ពីកិច្ចប្រជុំនេះ គ្រប់បណ្ដាភាគីពាក់ព័ន្ធទាំងអស់នឹងអញ្ជើញជួបពិភាក្សាកម្រិតបច្ចេកទេសម្ដងទៀតតាមរយៈប្រព័ន្ធអនឡាញ ដើម្បីបង្កភាពងាយស្រួលដល់ដំណើរបេសកកម្មទាំងស្រុងនៅតំបន់អឺរ៉ុបក្នុងឱកាសនេះ។ លើកឡើងក្នុងអង្គប្រជុំ លោក ស៊ុន ចាន់ថុល បានបង្ហាញអំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងការធ្វើពិពិធកម្មវិនិយោគ ដោយធ្វើការទាក់ទាញវិនិយោគិនពីគ្រប់បណ្ដាប្រទេស និងបណ្ដាក្រុមហ៊ុនមានសក្ដានុពលនានា ព្រមទាំងការប្រើប្រាស់ «យុទ្ធសាស្ត្រប្រទេសបូក» (Plus-One Strategy)ជាដើម សំដៅបង្កើនភាពចម្រុះនៃក្រុមហ៊ុនវិនិយោគនៅកម្ពុជា ពិសេសលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេសលើវិស័យឧស្សាហកម្មថ្មីៗ […]

វត្តមានសត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញរស់នៅក្នុងតំបន់ទេសភាពភ្នំថ្មកំបោរ ភូមិសាស្ដ្រខេត្តបាត់ដំបង

Naren May 29, 2024 29/05/2024

(បាត់ដំបង)៖ ថនិកសត្វប្រភេទមានដោយកម្រ និងប្រភេទមានដោយបង្គួរ ដែលត្រូវបានរកឃើញទាំងនោះរួមមានសត្វ កែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម។ ការសិក្សានេះ បានធ្វើឡើងដោយមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដែលបានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្ត ចំនួនជាង៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះ នៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការអភិរក្សការការពារភ្នំថ្មកំបោរ ក្រោមជំនួយឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប ក្រោមគម្រោង «ការអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង»។ សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានភ្នំថ្មកំបោរយ៉ាងច្រើន ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និងស្ទឹងត្រែង។ ភ្នំកំបោរទាំងនោះមានសារៈសំខាន់ យ៉ាងខ្លាំងផ្នែកប្រព័ន្ធអេកូឡូសុី និងតម្លៃផ្នែកវប្បធម៌ ហើយវាក៏ជាជម្រកធម្មជាតិសម្រាប់ប្រភេទសត្វព្រៃជាច្រើនផងដែរ។ ជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ «នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ជាមួយការបង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់មន្រ្តីជំនាញក្រសួងបរិស្ថាន […]

អ្នកជំនាញ៖ តម្លៃមាសនៅខែឧសភានេះ ហក់ឡើងខ្ពស់មិនធ្លាប់មានពីមុនមក និងអាចកើនឡើងថែមទៀតនៅចុងឆ្នាំ

Naren May 29, 2024 29/05/2024

(ភ្នំពេញ)៖ អ្នកជំនាញនៅក្នុងទីផ្សារមាស បានគូសបញ្ជាក់ថា ក្នុងខែឧសភានេះតម្លៃមាសបានហក់ឡើងដល់ជិត ៣ពាន់ដុល្លារក្នុងមួយតម្លឹង ជាតម្លៃខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមក ហើយនឹងអាចកើនឡើងបន្ថែមទៀតនៅចុងឆ្នាំ។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital បានប្រាប់បណ្តាញព័ត៌មាន Fresh News ​ថា តម្លៃមាសបានហក់ឡើងខ្លាំង នៅរយៈពេល២ខែនេះ គឺមេសា និងខែឧសភា។ ​បើធៀបរវាងខែមេសា និងខែឧសភា តម្លៃមាសបានកើនឡើងប្រមាណ​ ២៣ដុល្លារក្នុងមួយតម្លៃ ពោលគឺកាលពីខែមេសា តម្លៃមាសហក់ខ្ពស់បំផុតត្រឹមតែ ២ ៩២៧ដុល្លារក្នុងមួយតម្លឹង ​ឬប្រមាណ២ ៤៣០ដុល្លារ ក្នុងមួយអោន​ ខណៈនៅក្នុងខែឧសភានេះ តម្លៃមាសបានហក់ឡើងដល់ ២ ៩៥០ដុល្លារក្នុងមួយតម្លឹង ឬប្រមាណ២ ៤៤៩ដុល្លារក្នុងមួយអោន។ លោកបានពន្យល់ថា កត្តាដែលជំរុញឱ្យតម្លៃមាស ហក់ឡើងខ្ពស់នៅក្នុងឆ្នាំ២០២៤នេះ ដោយសារកត្តាបី ​គឺ ធនាគារកណ្តាលសហរដ្ឋអាមេរិក មានគម្រោងក្នុងកាត់បន្ថយអត្រាការប្រាក់ដុល្លារ នៅក្នុងឆ្នាំ២០២៤​, កត្តាសង្រ្គាមនៅបណ្តាប្រទេសមួយចំនួន ដែលប៉ះពាល់ការរកស៊ីរបស់ប្រជាជន នៅលើសាកលលោក និងទី៣. ទំនុកចិត្តនៃការប្រើប្រាស់ប្រាក់ដុល្លារ ដែលរំពឹងថានឹងធ្លាក់ថ្លៃនាពេលខាងមុខ […]

អាជ្ញាធរខណ្ឌដូនពេញ លុបអាជ្ញាប័ណ្ណទូកទេសចរណ៍មួយ ដែលដឹកសំរាមកាកសំណល់ទៅបោះចោលនៅកណ្ដាលទន្លេ ប៉ះពាល់ដល់បរិស្ថាន

Naren May 29, 2024 29/05/2024

(ភ្នំពេញ)៖ ទូកទេសចរណ៍មួយយីហោ «កាណូតបុប្ផាអង្គរ ទេសចរណ៍» ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ សម្រេចលុបអាជ្ញាប័ណ្ណបញ្ឈប់ការធ្វើអាជីវកម្ម ក្រោយម្ចាស់ទូកទេសចរណ៍មួយនេះធ្វើសកម្មភាពដឹកសំរាមកាកសំណល់ទៅបោះចោលនៅកណ្ដាលទន្លេ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងរងនូវការរិះគន់ពេញបណ្ដាញសង្គម។ ការលុបអាជ្ញាប័ណ្ណទូកទេសចរណ៍មួយនេះ ក្រោយអ្នកប្រើប្រាស់បណ្ដាញសង្គមបានមើលឃើញ និងថតបានអំពីសកម្មភាពរបស់ទូកទេសចរណ៍ «កាណូតបុប្ផាអង្គរ ទេសចរណ៍» ពេលកំពុងដឹកសំរាមយកទៅបោះចោលកណ្ដាលទន្លេ រួចបើកមកច្រាំងវិញ។ បន្ទាប់ពីឃើញសកម្មភាពនេះ អាជ្ញាធរខណ្ឌដូនពេញ បានកោះហៅម្ចាស់អាជីវកម្មមកធ្វើការសួរនាំនៅរដ្ឋបាលខណ្ឌ និងបានធ្វើកំណត់ហេតុលុបអាជីវកម្ម ព្រមទាំងផាកពិន័យប្រាក់ចំនួន២០ម៉ឺនរៀល។ បន្ថែមពីនេះ អាជ្ញាធរក៏បានធ្វើការអប់រំណែនាំ និងពន្យល់ដល់ម្ចាស់អាជីវកម្មឲ្យបានយល់អំពីច្បាប់បរិស្ថានផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់គ្រឹះស្ថានឧត្តមសិក្សា បញ្ចូលកម្មវិធី សិក្សាភាសាខ្មែរ សិល្បៈ វប្បធម៌ គុណធម៌ សីលធម៌ និងប្រវត្តិសាស្ត្រ ជូននិស្សិត

Naren May 29, 2024 29/05/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យគ្រឹះស្ថានឧត្តមសិក្សាគិតគូរបញ្ចូលការអប់រំភាសាខ្មែរ សិល្បៈ វប្បធម៌ គុណធម៌ សីលធម៌ និងប្រវត្តិសាស្ត្រជូនដល់និស្សិត។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ប្រទេសជាតិមួយ មានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាឱ្យបានអត្ត​សញ្ញាណ​ជាតិ ក៏ដូចជាគុណធម៌ និងសីលធម៌ ដើម្បីតម្កល់តម្លៃរបស់មនុស្ស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយ​ប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយដោយលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា នៅវិមាន​សន្តិ​ភាព នៅព្រឹកថ្ងៃអង្គារ ខែឧសភា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោកបណ្ឌិត ហេង វ៉ាន់ដា បានជម្រាបសម្តេចធិបតី អំពីវឌ្ឍនភាព​ការងារ ការចូលរួមសកម្មភាពសង្គម ហើយបានលើកសំណូមពរមួយចំនួនផងដែរ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសមាគមដែលបានខិតខំបំពេញ​បេសកកម្មរបស់ខ្លួនក្នុងការចូលរួមលើកកម្ពស់គុណភាពសិក្សាសិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសាស្ត្រាចារ្យគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីធានាចីរភាពនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ព្រមទាំង បានចូលរួមសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល។ សម្ដេចធិបតី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់វិស័យ​ឯក​ជន ជាពិសេសសមាជិក សមាជិកា […]

NEA បន្តសហការជាមួយក្រុមហ៊ុនធំៗ៧ នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង ៥០០កន្លែង សម្រាប់យុវជន

Naren May 29, 2024 29/05/2024

(ភ្នំពេញ)៖ ឱកាសការងារថ្មីបន្ថែមទៀតសរុប ៥៥៩កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារប្រចាំខែ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។ កម្មវិធីវេទិកាការងារ និងកម្មសិក្សាការងារនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៧ ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗនៅថ្ងៃនោះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ជានិច្ចកាល AMK តែងតែចូលរួមសហការជាមួយនឹង NEA ក្នុងព្រឹត្តិការផ្សេងៗ ដើម្បីផ្តល់ឱកាសការងារដល់សិស្ស/និស្សិត ដែលចង់ស្វែងរកការងារធ្វើ។ ក្រោយការចូលរួមជាមួយ NEA យើងទទួលបានបុគ្គលិកទាន់ពេលវេលា និងមានគុណភាពទៅតាមអ្វីដែលខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវការ។ […]

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវឱ្យចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បរិច្ចាគសម្រាប់ជួយកុមារកម្ពុជា

Naren May 29, 2024 29/05/2024

(ភ្នំពេញ)៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈសារបង្ហោះលើបណ្តាញ Facebook ផ្លូវការរបស់លោកជំទាវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន សូមចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំ ដែលតែងតែត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើង ​ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ដោយបានចាប់ពីផ្តើមពីថ្ងៃទី១ ខែមិថុនា ​និងបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា។ ​ បន្ទាប់ពីលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បង្ហោះសារអំពាវនាវនេះ គេឃើញមានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគ ដោយបាន Screenshot នៅចំនួនថវិកាដែលខ្លួនបានបរិច្ចាគដាក់ Comment ត្រឡប់មកវិញ។ សូមបញ្ជាក់ជូនថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឲ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យមប្រមាណជាង ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរខណ្ឌកំបូល កោះហៅតំណាងពលរដ្ឋនិងតំណាងបុរីផ្ទះទំនើប០១ សួរនាំករណីមិនតបណ្ដាញទឹករដ្ឋឱ្យពលរដ្ឋអ្នករស់នៅក្នុងបុរីនេះ

Naren May 29, 2024 29/05/2024

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌកំបូលបានកោះហៅតំណាងប្រជាពលរដ្ឋ និងតំណាងបុរីផ្ទះទំនើប០១ ទៅសួរនាំរឿងបណ្ដាញទឹករដ្ឋ ករណីប្រជាពលរដ្ឋជាង១០០គ្រួសាររស់នៅក្នុងគម្រោងទី៤ចាស់ និងទី៤ថ្មីនៃបុរីខាងលើ បែរជាគ្មានទឹករដ្ឋប្រើប្រាស់ ខណៈដែលបណ្ដាញទឹករដ្ឋបានតចូលដល់ក្នុងបុរីទៅហើយនោះ។ ការកោះហៅសួរនាំនេះធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំសាលាខណ្ឌកំបូល។ ករណីនេះកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះ ប្រជាពលរដ្ឋជិត៥០នាក់តំណាងឲ្យជាង១០០គ្រួសារបានប្រមូលផ្ដុំគ្នាផ្ដិតមេដៃស្នើសុំទៅខាងរដ្ឋាករទឹក នៃសាលារាជធានីភ្នំពេញ ដើម្បីឲ្យជួយតបណ្ដាញទឹកស្អាតចូលតាមខ្នងផ្ទះរបស់ពួកគាត់។ ពេលនោះ ប្រជាពលរដ្ឋក៏បានអះអាងថា អាជ្ញាធរខណ្ឌកំបូលមិនអើពើលើបញ្ហាទុក្ខលំបាករបស់ពួកគាត់។ ចំណែកឯខាងបុរីវិញគិតតែពីផលប្រយោជន៍ខ្លួនឯង ដោយធ្វើអាជីវកម្មលើទឹករដ្ឋ ហើយលក់បន្តឲ្យពួកគាត់ក្នុងតម្លៃថ្លៃកប់ពពកថែមទៀត។ នៅក្នុងជំនួបនោះ មុននឹងកិច្ចចាប់ផ្ដើម លោក លឹម ចាន់ដាវុធ អភិបាលរងខណ្ឌកំបូល បានហាមមិនឲ្យមានការថតសំឡេងនោះទេ ជាពិសេសសក្រុមអ្នកសារព័ត៌មានតែម្ដង បន្ទាប់មក លោកអភិបាលរងខណ្ឌបានសួរនាំទៅកាន់ភាគីតំណាងប្រជាពលរដ្ឋ និងតំណាងបុរីផ្ទះទំនើប០១ អំពីករណីដែលបានកើតឡើង។ ពេលនោះ ប្រជាពលរដ្ឋបានប្រាប់ថា ពួកគាត់មានទុកលំបាកច្រើនឆ្នាំមកហើយ ក្នុងការរស់នៅក្នុងបុរីផ្ទះទំនើប០១នេះ ជាពិសេសរឿងទឹកតែម្ដង គ្មានទឹករដ្ឋប្រើប្រាស់ ខណៈដែលបណ្ដាញទឹករដ្ឋបានតចូលដល់ក្នុងបុរីទៅហើយនោះ តែខាងបុរីអត់ព្រមតបំបែកតាមផ្ទះពួកគាត់ឡើយ។ ប្រជាពលរដ្ឋបាននិយាយទៀតថា ទឹកដែលខាងបុរីផ្គត់ផ្គង់ឲ្យពួកគាត់ប្រើនោះ គឺជាទឹកគ្មានគុណភាព ទឹកស្លែ ទឹកស្អុយ ល្អក់ និងងូតទៅរមាស់ៗ ពុំដឹងថាយកមកពីប្រភពណាទេ ហើយបើអត់នៅផ្ទះត្រឹមតែ២ទៅ៣ថ្ងៃ ត្រឡប់មកវិញបើកប្រើ គឺប្រើអត់កើតតែម្ដង ព្រោះទឹកធំក្លិនស្អុយ។ ប្រការនេះបានបង្កការប៉ះពាល់ដល់សុខមាលភាព […]