ព័ត៌មានអន្តរជាតិ

តម្លៃក្រុមហ៊ុន Microsoft លើទីផ្សារ ហក់ឡើងដល់៣ទ្រីលានដុល្លារ ឈរនៅលេខរៀងទី២ បន្ទាប់ពី Apple

Khmerpress January 25, 2024 25/01/2024

(បរទេស)៖ តម្លៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Mrcrosoft ត្រូវបានរាយការណ៍មកថា កើនឡើងដល់៣ពាន់ពាន់លានដុល្លារជាលើកដំបូង នៅថ្ងៃពុធសប្តាហ៍នេះ ឈរនៅតំណែងទី២ បន្ទាប់ពីក្រុមហ៊ុន Apple ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មានតម្លៃថ្លៃបំផុតលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ តម្លៃក្រុមហ៊ុន Microsoft និង Apple ត្រូវគេមើលឃើញថា កំពុងប្រជែងគ្នាដណ្តើមតំណែងកំពូល ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ ដោយក្រុមហ៊ុនផលិត iPhone មួយនេះ បានបាត់បង់តំណែងកំពូលរបស់ខ្លួនក្នុងរយៈពេលខ្លី និងធ្លាក់ទៅលើ Microsoft កាលពីដើមខែមករា។ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ឡើងដល់កម្រិតខ្ពស់បំផុត ៤០៥.៦៣ដុល្លារ ឬ១.៧% ក្នុងមួយហ៊ុន ដែលធ្វើឱ្យក្រុមហ៊ុននេះមានតម្លៃសរុបរហូតដល់ ៣ពាន់ពាន់លានដុល្លារនៅលើទីផ្សារ ប៉ុន្តែក្រោយមកតម្លៃបានធ្លាក់មកនៅ ៤០២.៥៦ដុល្លារ ដែលធ្វើឲ្យក្រុមហ៊ុនតម្លៃសរុប២.៩៩ ពាន់ពាន់លានដុល្លារ។ ងាកមកភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងមុន ហើយក៏បានធ្លាក់ចុះ ០.៣៥ % វិញ មកនៅតម្លៃ ១៩៤.៥០ដុល្លារ ក្នុងមួយហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុននេះមានតម្លៃសរុប ៣ពាន់ពាន់ដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ […]

តុលាការធម្មនុញ្ញថៃ យល់ព្រមផ្ដល់សមាជិកភាពជាតំណាងរាស្ត្រឡើងវិញ សម្រាប់លោក Pita Limjaroenrat

Khmerpress January 25, 2024 25/01/2024

(បាងកក)៖ តុលាការធម្មនុញ្ញរបស់ថៃ បានរកឃើញថាលោក Pita Limjaroenrat ជាអ្នកនយោបាយថៃដ៏មានប្រជាប្រិយភាពមួយរូបដែលត្រូវបានរារាំងមិនឱ្យ ក្លាយជានាយករដ្ឋមន្ត្រី មិនបានធ្វើខុស ឬបំពានលើច្បាប់បោះឆ្នោតនោះទេ និងបានអនុញ្ញាតឱ្យរូបលោកទទួលបានសមាជិកភាពសភាឡើងវិញផងដែរ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ចៅក្រមតុលាការធម្មនុញ្ញថៃ ធ្វើសេចក្ដីសម្រេចខាងលើកាលពីថ្ងៃពុធ ទី២៤ ខែមករា ដោយសម្រេចថាលោក Pita មិនបានបំពានច្បាប់បោះឆ្នោតពាក់ព័ន្ធនឹងការ ចោទប្រកាន់ថារូបលោកមានភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឡើយ។ សេចក្ដីសម្រេចនេះដែរ ធ្វើឡើងក្នុងសំឡេងគាំទ្រ៨ ទល់នឹងសំឡេងជំទាស់ ១ ក្នុងចំណោមចៅក្រមទាំង៩រូប។ នៅចំពោះមុខក្រុមអ្នកគាំទ្រ ពោលក្រោយការប្រកាសសាលក្រមរបស់តុលាការធម្មនុញ លោក Pita បានគូសបញ្ជាក់ថារូបលោកនឹងបន្តធ្វើការដើម្បីប្រជាជន ហើយនឹងត្រឡប់ទៅកាន់សភាវិញក្នុងពេលឆាប់ៗ។ គួរបញ្ជាក់ថា​ ការសម្រេចរបស់តុលាការធម្មនុញ្ញថៃ គឺជាជោគជ័យមួយសម្រាប់លោក Pita ប៉ុន្តែគណបក្ស Move Forward របស់លោកនៅមិនទាន់ឆ្លងផុត គ្រោះកាចនៅឡើយទេ ដោយតុលាការធម្មនុញ្ញថៃត្រូវបានគេរំពឹងថានឹងបើកសវនាការនៅសប្ដាហ៍ក្រោយ ដើម្បីពិចារណាលើញតិ្តមួយដែលចោទប្រកាន់ថា ការប្ដេជ្ញារបស់គណបក្សមួយនេះក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះចេស្ដា គឺជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យមួយដែលមានព្រះមហាក្សត្រ ជាប្រមុខរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ freshnews

TikTok ប្រកាសកាត់បន្ថយបុគ្គលិកផ្នែកលក់ និងផ្សាយពាណិជ្ជកម្ម ស្របពេលក្រុមហ៊ុនបច្ចេកវិទ្យានានា បង្ខំចិត្តបញ្ឈប់បុគ្គលិកបន្តបន្ទាប់

Khmerpress January 25, 2024 25/01/2024

(បរទេស)៖ ស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក ប្រកាសបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់ ងាកមកក្រុមហ៊ុនចិន ByteDance មេធំរបស់ TikTok វិញក៏មិនខុសគ្នាពីក្រុមហ៊ុនផ្សេងៗប៉ុន្មានដែរ ដោយបានចាប់ផ្តើមកាត់បន្ថយបុគ្គលិកនៅផ្នែកលក់ និងផ្សព្វផ្សាយពាណិជ្ជកម្ម សរុប៦០កន្លែង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រុមហ៊ុននេះបាន និយាយថាសម្រាប់បុគ្គលិកដែលរងការប៉ះពាល់ គឺជាអ្នកបម្រើការងារនៅ ទីក្រុង Los Angeles, ទីក្រុង New York, ទីក្រុង Austin និង នៅ តាមបណ្តាប្រទេសផ្សេងទៀត។ ចំនួននេះគឺតិចជាង ១% នៃបុគ្គលិកប្រហែល ៧,000 របស់ក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិកគិតត្រឹមខែមីនា ហើយវាគឺជាការកាត់បន្ថយតិចតួចប៉ុណ្ណោះ បើប្រៀបធៀបនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗនានាដូចជា Alphabet, Google, EBay Inc., Riot Games Inc. និង Tencent Holdings Ltd.។ គួរជម្រាបថា នេះជាលើកដំបូងហើយ ដែលមានសេចក្តីរាយការណ៍ថា TikTok បញ្ឈប់ការងារបុគ្គលិក ស្របពេលក្រុមហ៊ុនមេ ByteDance […]

អាល្លឺម៉ង់ នឹងបញ្ជូនឧទ្ធម្ភាគចក្រ Sea King ៦គ្រឿងទៅឲ្យអ៊ុយក្រែន ដើម្បីការពារដែនអាកាស

Khmerpress January 24, 2024 24/01/2024

(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អាល្លឺម៉ង់នឹងបញ្ជូនឧទ្ធម្ភាគចក្រចំនួន ៦គ្រឿងទៅឲ្យអ៊ុយក្រែន ចេញពីឃ្លាំងស្តុកយោធារបស់ខ្លួន ដែលនឹងត្រូវដឹកជញ្ជូន ចាប់ពីត្រីមាសទី ២ នៃឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។ លោក Pistorius បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះឈ្មោះ Sea King ហើយអាចជួយអ៊ុយក្រែនបានគ្រប់យ៉ាង រាប់ចាប់តាំងពីកិច្ចការឃ្លាំមើលសមុទ្រខ្មៅ រហូតដល់ការដឹកជញ្ជូនទាហាន។ លោក Pistorius បញ្ជាក់ថា «ដើម្បីការពារប្រជាជនអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធ ការការពារដែនអាកាសនៅតែបន្តជាអាទិភាពលេខ១។ យើងក៏ត្រូវការពន្លឿនបន្ថែមទៀត ជាមួយនិងការផលិតអាវុធផងដែរ»។ គួរបញ្ជាក់ថា ការប្រកាសរបស់រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ធ្វើឡើង អំឡុងកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលមានប្រទេស និងអង្គការជាង ៥០ ចូលរូមរៀបចំផែនការសមត្ថភាពជួរមុខសម្រាប់អ៊ុយក្រែន។ អាល្លឺម៉ង់ និងបារាំងបានដឹកនាំក្រុមសម្ព័ន្ធមិត្តលើកិច្ចការពារដែនអាកាសនេះ តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣មក ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុន Toyota ប្រមូលរថយន្តជិត ២៦ ០០០គ្រឿង ដើម្បីជួសជុលបញ្ហាប៊ូឡុងប៊ូម

Khmerpress January 24, 2024 24/01/2024

(ហាណូយ)៖ ក្រុមហ៊ុន Toyota Vietnam បានប្រកាសប្រមូលរថយន្តម៉ូដែល Avanza រថយន្តម៉ូដែល Veloz និងរថយន្តម៉ូដែល Yaris Cross ចំនួន ២៥ ៩៧១គ្រឿង ដើម្បីជួសជុលប៊ូឡង់នៅបូមខាងមុខ។ នេះបើយោងតាមកាសែតវៀតណាម VN Express។ កាសែត VN Express បានរាយការណ៍ថា ប៊ូឡុងនេះរឹងមិនបានតឹងល្អដោយសារបញ្ហាការរចនា ហើយអាចរលុងនិងបណ្តាលឱ្យមានឮសំឡេង ដែលអាចឈានទៅរកការរបូតបាត់។ រថយន្តម៉ូដែល Toyota Avanza និងម៉ូដែល Veloz ដែលរងផលប៉ះពាល់ត្រូវបានផលិតនៅចន្លោះថ្ងៃទី៧ ខែមករា ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ឬដំឡើងនៅប្រទេសវៀតណាមចន្លោះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ រថយន្ត Avanza និងរថយន្ត Veloz សរុបចំនួន ២៥ ៥២៣គ្រឿងនឹងត្រូវប្រមូលមកជួសជុលវិញ។ រថយន្ត Yaris Cross ចំនួន ៤៤៨ គ្រឿងដែលផលិតក្នុងប្រទេសឥណ្ឌូនេស៊ីចន្លោះពីថ្ងៃទី២ […]

ការរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារតំបន់ Xinjiang របស់ចិន ជាប់ព្រំដែនប្រទេសកៀហ្ស៉ីស្ថាន

Naren January 23, 2024 23/01/2024

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា មានការរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារលើតំបន់ Xinjiang របស់ចិន ដែលនៅជាប់នឹងព្រំដែននៃប្រទេសកាហ្ស៉ីស្ថាន នៅថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងផ្ទះជាច្រើនខ្នងដួលរលំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។ រដ្ឋបាលទទួលបន្ទុកគ្រោះ រញ្ជួយដីចិនបានឲ្យដឹងថា ការរញ្ជួយដីកើតឡើងនៅម៉ោង ២និង ៩នាទីរំលងអាធ្រាត (ម៉ោងក្នុងតំបន់) ហើយមានជម្រៅ ២២គីឡូម៉ែត្រ នៅសហគមន៍ជនជាតិភាគតិច Wushi ដែលស្ថិតនៅជាប់នឹងភ្នំ ក្នុងតំបន់ Xinjiang ភាគពាយព្យនៃប្រទេសចិន។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីសហគមន៍ Wushi ដែលមានភូមិចំនួន ៥នៅក្នុងរង្វង់ ២០គីឡូម៉ែត្រជុំវិញចំណុចកណ្តាលនៃការរញ្ជួយ។ នៅក្បែរប្រទេសកាហ្សាក់ស្ថានឯណោះវិញ ក្រសួងទទួលបន្ទុកកិច្ចការសង្គ្រោះបន្ទាន់ បានរាយការណ៍ពីករណីរញ្ជួយដីថ្មីចុងក្រោយកម្រិត ៦.៧រ៉ិចទ័រ។ អ្នកស្រុកនៅទីក្រុងដ៏ធំបំផុតរបស់កាហ្សាក់ស្ថាន គឺអាល់ម៉ាទី បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយប្រមូលផ្តុំនៅខាងក្រៅទោះបីជាមានអាកាសធាតុត្រជាក់ក្តី។ ប៉ុន្តែគ្មាន សេចក្តីរាយការណ៍អំពីការ ខូចខាតនោះទេ ។ ក្រោយមកប្រហែល ៣០នាទីក៏មានការរញ្ជួយដីនៅប្រទេសអ៊ូសបេគីស្ថានផងដែរ។ គួរបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ […]

មនុស្សសរុប៤៧នាក់ កប់ជាប់ក្រោមគ្រោះបំណាក់ដីនៅខេត្ត Yunnan ប្រទេសចិន

Khmerpress January 22, 2024 22/01/2024

(ប៉េកាំង)៖ អាជ្ញាធរចិនបានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃចន្ទនេះ មនុស្សសរុបចំនួន៤៧នាក់ បានកប់ជាប់នៅក្រោមគ្រោះបំណាក់ដីមួយ ដែលបានវាយប្រហារនៅខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua នាថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។ ភ្នាក់ងារជួយសង្រ្គោះជាង២០០នាក់ រួមជាមួយយានយន្តពន្លត់អគ្គិភ័យ៣៣គ្រឿង និងគ្រឿងចក្រជីកកាយ១០គ្រឿង កំពុងបន្តស្វះស្វែងរក អ្នកដែលបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដី បានកើតមានឡើងលើភូមិ Liangshui ក្នុងទីប្រជុំជន Tangfang នៃទីក្រុង Zhaotong កាលពីខ្ទង់វេលាម៉ោង៥៖៥១នាទីព្រឹក។ អ្នកភូមិដែលនៅជាប់ខ្លួនក្រោមបំណាក់ដីនោះ គឺមកពីផ្ទះសម្បែង១៨គ្រួសារ។ គួរបញ្ជាក់ថា មនុស្សសរុបជាង២០០នាក់ ត្រូវបានជម្លៀសចេញពី កន្លែងរងគ្រោះជាបណ្តោះអាសន្ន ខណៈអាជ្ញាធរចិនទទួលបន្ទុកកាត់បន្ថយ ​គ្រោះមហន្តរាយប្រចាំខេត្ត Yunnan បានដាក់ចេញចំណាត់ការបន្ទាន់កម្រិតទី៣ ដើម្បីឆ្លើយតបគ្រោះធម្មជាតិនេះ។ ចំណែកការព្យាករក្នុងតំបន់វិញ បានបង្ហាញឱ្យឃើញថា នៅថ្ងៃអង្គារនឹងមានព្រិលធ្លាក់កម្រិតស្រាល ខណៈសីតុណ្ហភាពនឹងចុះដល់ -៣អង្សាសេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: យន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុងមូស្គូ ធ្លាក់នៅអាហ្វហ្គានីស្ថាន

Nisaiy KP January 21, 2024 21/01/2024

(អ៉ីស្លាម៉ាបាដ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ប្រទេសឥណ្ឌា បានធ្លាក់ក្នុងពេលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ នៃប្រទេសរុស្ស៉ី ដោយបានបាត់ចេញពីរ៉ាដាពេញមួយយប់នៅម្តុំតំបន់ភ្នំនៃខេត្ត Badakhshan របស់ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យរបស់ប៉ូលិសខេត្ត បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប៉ូលិសនៅភាគខាងជើងអាហ្វហ្គានីស្ថាន បានទទួលដំណឹងអំពីការធ្លាក់យន្តហោះនេះ នៅក្នុងខេត្ត Badakhshan។ បើតាមប្រព័ន្ធផ្សជ្វផ្សាយឥណ្ឌា យន្តហោះនេះបានធ្លាក់ចូលទៅក្នុងតំបន់ Topkhana នៃស្រុក Zebak នៃខេត្ត Badakhshan ហើយភ្លាមៗនេះគេមិនទាន់ដឹងអំពីប្រភេទ​យន្តហោះ ចំនួន​អ្នក​ដំណើរ និងមូលហេតុ​នៃ​ការ​ធ្លាក់​នៅឡើយ​ទេ​៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ព្យុះរដូវរងានាំមកនូវព្រិលគ្របដណ្តប់ស្ទើរតែនៅទូទាំងសហរដ្ឋអាមេរិក និងបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិត

Nisaiy KP January 21, 2024 21/01/2024

(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារឧតុនិយមជាតិ (NWS) បានរាយការណ៍ថា ខ្យល់ព្យុះរដូវរងា និងអាកាសធាតុដ៏ត្រជាក់ដែលកំពុងវាយលុកលើតំបន់ជានៃសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជាមួយនិងផលវិបាកនានាអាចបន្តមកដល់ចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤។ ទោះបីជាអាកាធាតុត្រជាក់ត្រូវបានព្យាករនៅទូទាំង ២ ភាគ ៣នៃប្រទេសសម្រាប់ថ្ងៃខាងមុខ រួមជាមួយនិងព្យុះព្រិលប៉ុន្តែវាបានបណ្តាលឲ្យចំនួនអ្នកស្លាប់ដោយសារតែកត្តាអាកាសធាតុនៅសហរដ្ឋអាមេរិកកើនឡើងដល់ ៨៣នាក់កាលពីសប្តាហ៍មុន។ អ្នកស្លាប់ត្រូវបានរាយការណ៍នៅទូទាំងរដ្ឋចំនួន ៨រួមមានរដ្ឋ Illinois, Pennsylvania, Mississippi, Washington, Kentucky, New York និង New Jersey។ លំនាំនៃអាកាសធាតុបែបនោះកំពុងបន្តមកដល់ថ្ងៃចុងសប្តាហ៍នេះ ជាមួយនិងការព្រមានពីភាពត្រជាក់កកនៅទូទាំងតំបន់ឈូងសមុទ្រដ៏ធំ ដែលលាតសន្ធឹងចាប់ពីភាគខាងកើតរដ្ឋ Texas និង Louisiana ឆ្លងកាត់តំបន់ភាគច្រើននៃរដ្ឋ Mississippi, Alabama និងផ្នែកខ្លះនៃរដ្ឋ Florida និង Georgia។ ព្រិល​ក៏​នឹងធ្លាក់​ចុះ​មកលើបឹង Great Lakes និងផ្នែកខ្លះនៃ​តំបន់ Appalachians ភាគ​កណ្តាល និង​ភាគ​ឦសាន​រហូត​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ។ គួរបញ្ជាក់ថា ការធ្លាក់ព្រិលក៏អាចនឹងកើតមាននៅលើភ្នំ Sierra Nevada […]

កូរ៉េខាងត្បូងបង្ហាញមហិច្ឆិតាបង្កើតមជ្ឈមណ្ឌលផលិតឈីបធំជាងគេបំផុតនៅលើពិភពលោក ក្នុងទំហំទឹកប្រាក់ជាង ៤៧០ពាន់លានដុល្លារអាមេរិក

Nisaiy KP January 21, 2024 21/01/2024

(បរទេស)៖ កូរ៉េខាងត្បូងថ្មីៗនេះ បានបង្ហាញផែនការរបស់ខ្លួន ក្នុងការបង្កើតមជ្ឈមណ្ឌលផលិតឈីបដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលមានទីតាំងនៅភាគខាងត្បូងទីក្រុងសេអ៊ូល នាឆ្នាំ២០៤៧ ជាមួយទុនវិនិយោគសរុបចំនួន ៦២២ពាន់ពាន់លានវ៉ុន (ប្រហែល ៤៧២ពាន់លានដុល្លារ) ជាមួយក្រុមហ៊ុន Samsung Electronics និង SK Hynix Inc។ នេះបើយោងតាមការចេញ​ផ្សាយរបស់សារព័ត៌មាន Global Times នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ តាមរយៈគម្រោងនេះ សបញ្ជាក់ឱ្យឃើញថា ប្រទេសកូរ៉េខាងត្បូងបានបង្ហាញផែនការពង្រីកមហិច្ឆិតារបស់ខ្លួនសម្រាប់ឧស្សាហកម្ម «ផលិតផលពាក់កណ្ដាលសម្រេច» បើទោះបីជាសង្រ្គាមបន្ទះឈីបកំពុងតែរីកកាន់តែខ្លាំងឡើង ពីសំណាក់សហរដ្ឋអាមេរិក។ ជាមួយនឹងការពង្រីកផលិតកម្ម កូរ៉េខាងត្បូងអាចនឹងនាំចេញកាន់តែច្រើនទៅកាន់ទីផ្សារចិន។ ប៉ុន្តែដើម្បីធ្វើដូច្នេះបាន ត្រូវតែបន្តកាត់បន្ថយផលប៉ះពាល់នៃការជ្រៀតជ្រែកផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក។ អស់រយៈពេលជាយូរមក អាជីវកម្មរបស់ប្រទេសចិន មានចំណែកដ៏សំខាន់នៃការលក់របស់ក្រុមហ៊ុនផលិតគ្រឿង​អេឡិចត្រូនិក​កូរ៉េខាងត្បូង ដូចជា Samsung និង SK Hynix ជាដើម។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជាងពាក់កណ្តាល ក្រុមហ៊ុនផលិតគ្រឿង​អេឡិចត្រូនិកកូរ៉េខាងត្បូងពឹងផ្អែកលើការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ។​ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ ប្រាក់ចំណូលរបស់ SK Hynix ពីប្រទេសចិនបានឡើងដល់កំពូលជិត ៤៧ភាគរយក្នុងឆ្នាំ២០១៩ ។ ទោះបីជាចំនួននេះ បានថយចុះមកត្រឹម […]