(គូឡាឡាំពួ)៖ នៅថ្ងៃសុក្រនេះ ថ្នាក់ដឹកនាំត្រកូលរាជវង្សនៅម៉ាឡេស៉ី បានបោះឆ្នោតជ្រើសរើស ព្រះចៅស៊ូលតង់ Sultan Ibrahim Sultan Iskandar នៃរដ្ឋ Johor ធ្វើជាព្រះមហាក្សត្រថ្មីរបស់ប្រទេសអាស៊ានមួយនេះ សម្រាប់រយៈពេល៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។ ការជ្រើសរើសខាងលើធ្វើឡើង អំលុងកិច្ចប្រជុំរវាងព្រះចៅស៊ូលតង់នៃរដ្ឋទាំង៩របស់ម៉ាឡេស៉ី។ ស៊ូលតង់ Ibrahim នឹងឡើងគ្រងរាជ្យបន្តពីព្រះមហាក្សត្រម៉ាឡេស៉ីបច្ចុប្បន្ន គឺស៊ូលតង់ Al-Sultan Abdullah ដែលនឹងត្រូវផុតអាណត្តិនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ស៊ូលតង់ Abdullah គឺជាព្រះមហាក្សត្រទី១៦ នៃប្រទេសម៉ាឡេស៉ី ហើយទ្រង់បានឡើងគ្រងរាជ្យកាលពីឆ្នាំ២០១៩ ក្នុងព្រះជន្ម៥៩ព្រះវស្សា។ នីតិវីធីជ្រើសរើសព្រះមហាក្សត្រម៉ាឡេស៉ី ឈរលើប្រព័ន្ធផ្លាស់ប្តូរវេនគ្នា រវាងស៊ូលតង់ទាំង៩អង្គ ខណៈលំដាប់លំដោយ នៃវេនដែលត្រូវផ្លាស់ប្តូរ គឺរដ្ឋ Negeri Sembilan, Selangor, Perlis, Terengganu, Kedah, Kelantan, Pahang, Johor និងបន្ទាប់មក Perak។ រីឯរដ្ឋ៤ទៀតរបស់ម៉ាឡេស៉ី រួមមាន […]