ព័ត៌មានអន្តរជាតិ

នេះជាបញ្ហាមួយចំនួន ដែលកំពុងកើតមានឡើងនៅលើត្រកូល iPhone 15

Khmerpress September 30, 2023 30/09/2023

(បរទេស)៖ បន្ទាប់ពី Apple ធ្វើការប្រកាសបង្ហាញកំពូលស្មាតហ្វូន iPhone15 ជំនាន់ចុងក្រោយរបស់ខ្លួនជាផ្លូវការនៅថ្ងៃយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកញ្ញាកន្លងទៅថ្មីៗនេះ ពេលនេះត្រកូល iPhone 15 ទាំង៤ ម៉ូដែលកំពុងតែចរាចរណ៍នៅលើទីផ្សារតាមបណ្តាលប្រទេសនានាហើយ។ ដោយឡែកសម្រាប់អ្នកគាំទ្រ iPhone ពីក្រុមហ៊ុន Apple ប្រាកដជាបានដឹងរួចមកហើយ ថាបើទោះបីជាម៉ូដែលជំនាន់ចុងក្រោយបង្អស់ក៏ដោយ ក៏នៅតែមានបញ្ហាកើតមានឡើងជារៀងរាល់ឆ្នាំផងដែល។ ជាក់ស្តែងខាងក្រោមនេះ គឺជាបញ្ហាមួយចំនួនដែលអ្នកប្រើប្រាស់កំពុងជួបប្រទះនៅលើ iPhone 15 ទាំង ៤ម៉ូដែលរួមមាន៖ • បញ្ហាឡើងកម្តៅ (Overheating)៖ អ្នកប្រើប្រាស់បរទេសមួយចំនួនបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេថា iPhone 15 Pro/ 15 Pro Max កំពុងជួបបញ្ហាឡើងកម្តៅខ្លាំង ជាពិសេសក្នុងអំឡុងពេលលេងហ្គេម, ប្រើប្រាស់ GPS និងថតវីដេអូជាដើម។ ខណៈដែលម៉ូដែលទាំងពីនេះត្រូវបាន Apple ប្តូរទៅប្រើបន្ទះឈីប A17 Pro ដែលជាប្រភេទបន្ទះឈីបមានកម្លាំងខ្លាំង និងឈរនៅចំណាត់ថ្នាក់កំពូលក៏ដោយ។ • បញ្ហាស្នាមកូត (Fingerprint-attracting chassis)៖ អ្នកប្រើប្រាស់ជាច្រើនបានលើកឡើងថា បញ្ហានេះប្រឈមខ្លាំងទៅលើ iPhone […]

សិង្ហបុរីប្រកាសថវិកាគាំទ្រ៨០០លានដុល្លារទៀត ដើម្បីសម្រាលបន្ទុកប្រជាជន ចំពោះមុខការកើនឡើងថ្លៃចំណាយសម្រាប់ជីវភាពរស់នៅ

Khmerpress September 28, 2023 28/09/2023

(សិង្ហបុរី)៖ ក្រសួងហិរញ្ញវត្ថុនៃប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថវិកាចំនួន ១.១ពាន់លានដុល្លារសិង្ហបុរីបន្ថែមទៀត ដែលស្មើនឹង៨០២លានដុល្លារអាមេរិក ដើម្បីជួយប្រជាជនដោះស្រាយ បញ្ហានៃការកើនឡើងថ្លៃចំណាយសម្រាប់ជីវភាពរស់នៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងកញ្ចប់ថវិកាខាងលើ ក៏រួមមានទាំងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមផងដែរ ចំនួន២០០ដុល្លារសិង្ហបុរី (១៤៥ដុល្លារអាមេរិក) សម្រាប់ប្រជាជនសិង្ហបុរីពេញវ័យប្រមាណ ២.៥លាននាក់ ឬស្មើជិតពាក់កណ្តាលនៃប្រជាជនសិង្ហបុរីសរុប ដែលនឹងត្រូវចែកចាយនៅខែធ្នូ ចុងឆ្នាំនេះ។ កញ្ចប់ថវិកាគាំទ្រនេះ ដែលជាការប្រកាសបន្ថែមពីលើ កញ្ចប់ថវិកាមុនទំហំ១.៥ពាន់លានដុល្លារសិង្ហបុរី (១.០៩ពាន់លានដុល្លារអាមេរិក) ដែលត្រូវបានប្រកាស​កាលពីខែមិថុនា គឺមានគោលដៅជាចម្បង ជួយសម្រាលបន្ទុកគ្រួសារដែលមាន​ប្រាក់ចំណូលទាបនិងមធ្យម។ គួរបញ្ជាក់ថា អតិផរណានៅប្រទេសសិង្ហបុរី បានថយមកនៅ៣.៤ភាគរយកាលពីខែសីហា ធៀបនឹង៥.៥ភាគរយ កាលពីចន្លោះខែមករា ដល់ខែមីនា។ ក្រសួងហិរញ្ញវត្ថុសិង្ហបុរីបាននិយាយថា ស្របពេលដែលអតិផរណា បានថយចុះពីចំណុចកំពូលក៏ដោយ ប្រជាជនសិង្ហបុរី នៅតែកំពុងបន្តប្រឈមនឹង ផលប៉ះពាល់នៃការកើនឡើងថ្លៃចំណាយ លើផ្នែកផ្សេងៗជាច្រើនដដែល។ ក្រសួងហិរញ្ញវត្ថុសិង្ហបុរី ក៏បានបង្រួញ​ការព្យាករកំណើន GPD ពីចន្លោះ០.៥-២.៥ភាគរយ មកនៅ០.៥-១.៥ភាគរយផងដែរ។ កាលពីឆ្នាំ២០២២ សេដ្ឋកិច្ចសិង្ហបុរី ទទួលបានកំណើន៣.៦ភាគរយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនចាប់ផ្តើមដំណើរការ ខ្សែរថភ្លើងល្បឿនលឿនដំបូងដែលរត់ឆ្លងសមុទ្រ នៅក្បែរច្រកសមុទ្រតៃវ៉ាន់

Khmerpress September 28, 2023 28/09/2023

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា ប្រទេសចិនទើបចាប់ផ្តើមធ្វើប្រតិបត្តិការជាផ្លូវការ នូវបណ្តាញ​ខ្សែរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន ដែលធ្វើដំណើរឆ្លងកាត់ផ្ទៃសមុទ្រ ដោយវារត់អមក្បែរបណ្តោយឆ្នេរនៃខេត្តហ្វូជាន (Fujian) នៅកៀកនឹង​ច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកចិនដីគោកនិងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ រថភ្លើងល្បឿនលឿនមួយគ្រឿង បានធ្វើដំណើរចេញពីទីក្រុងហ្វូចូវ (Fuzhou) ដែលជារដ្ឋធានីនៃខេត្ត Fujian ដើម្បីបើកដំណើរការជាផ្លូវការ ខ្សែផ្លូវរថភ្លើង Fuzhou-Xiamen-Zhangzhou ដែលមានចម្ងាយសរុប ២៧៧គីឡូម៉ែត្រ។ វាគឺជាបណ្តាញ​ខ្សែរថភ្លើងល្បឿនលឿន ឆ្លងផ្ទៃសមុទ្រដំបូងបង្អស់របស់ចិន ដោយរថភ្លើងត្រូវបើកកាត់ឆកសមុទ្រចំនួន៣ និងក្នុងល្បឿនធ្វើដំណើរអតិបរមា ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ គួរបញ្ជាក់ថា ការធ្វើដំណើររវាងទីក្រុង Fuzhou និង Xiamen ដែលមួយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងមួយជាកន្លែងពេញនិយម សម្រាប់​ភ្ញៀវទេសចរក្នុងស្រុក គឺនឹងត្រូវចំណាយពេលមិនដល់១ម៉ោងឡើយ។ គិតត្រឹមឆ្នាំ២០២២ ចិនមានផ្លូវដែកល្បឿនលឿន សរុបចម្ងាយប្រហែល ៤២,០០០គីឡូម៉ែត្រ។ ក្នុងចំណោមនោះ ប្រវែងនៃខ្សែផ្លូវដែកល្បឿនលឿន ដែលធ្វើប្រតិបត្តិការក្នុងល្បឿន ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង មានជិត៣,២០០គីឡូម៉ែត្រ គិតត្រឹមខែមិថុនា ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ […]

សកម្មជនដឹកនាំបាតុកម្មនៅប្រទេសថៃ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ

Khmerpress September 26, 2023 26/09/2023

(បាងកក)៖ សកម្មជនលេចធ្លោមួយរូប ដែលបានអំពាវនាវដោយបើកចំហ ចង់ឱ្យមានការធ្វើកំណែទម្រង់ ស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពលរបស់ប្រទេសថៃ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសនាថ្ងៃអង្គារនេះ ឱ្យជាប់ពន្ធនាគាររយៈពេលសរុប៤ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ លោក អាណុន ណាមផា (Arnon Nampa) ដែលជាមេធាវីសិទ្ធិមនុស្សម្នាក់ ត្រូវគេស្គាល់យ៉ាងទូលំទូលាយ សម្រាប់ការអត្ថាធិប្បាយមួយរបស់លោក អំលុងចលនាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីឆ្នាំ២០២០ ដោយពេលនោះ លោកបាន​អំពាវនាវឱ្យមានការជជែកដេញដោលមតិជាសាធារណៈ ជុំវិញតួនាទីរបស់ព្រះមហាក្សត្រដ៏មានឥទ្ធិពលបំផុតនៃប្រទេសថៃ។ លោក អាណុន បានអះអាងថា រូបលោកមិនបាន​ប្រព្រឹត្តខុសអ្វីនោះទេ។ នៅប្រទេសថៃ ស្ថាប័នព្រះមហាក្សត្រ ត្រូវបានការពារយ៉ាងតឹងរ៉ឹង ដោយច្បាប់ដែលប្រឈមការមានទោសជាប់ពន្ធនាគារជាអតិបរមា រហូតដល់១៥ឆ្នាំ សម្រាប់បទល្មើសនីមួយៗ ដែលត្រូវបានចាត់ទុកជា ការប្រមាថចំពោះអង្គព្រះមហាក្សត្រ។ សម្រាប់ការប្រកាសសាលក្រមនៅថ្ងៃអង្គារនេះ គឺជាសាលក្រមដំបូងគេ ក្នុងចំណោមសំណុំរឿងសរុបចំនួន១៤ ពាក់ព័ន្ធទៅនឹងការប្រមាថព្រះមហាក្សត្រថៃ ដែលត្រូវបានចោទប្រកាន់មកលើលោក អាណុន។ គួរបញ្ជាក់ថា លោក អាណុន គឺជាមេដឹកនាំចលនាបាតុកម្មប្រមូលផ្តុំទៅដោយយុវជន ដែលបានអង្រួនទីក្រុងបាងកកកាលពីឆ្នាំ២០២០ ជាមួយវត្តមានមនុស្សរាប់ម៉ឺននាក់ នាំគ្នាចេញធ្វើសកម្មភាពតវ៉ានៅតាមដងផ្លូវ។ ក្រុមបាតុករពេលនោះ បានទាមទារឱ្យលោក […]

ត្រកូល iPhone 15 បំបែកកំណត់ត្រាការលក់នៅក្នុងប្រទេសចិនកើនឡើងជាងម៉ូដែលមុនទ្វេដង

Khmerpress September 25, 2023 25/09/2023

(បរទេស)៖ បន្ទាប់ពីរយៈពេលជាងមួយសប្តាហ៍នៃព្រឹត្តិការណ៍ប្រកាសចេញកំពូលស្មាតហ្វូន iPhone 15 របស់ Apple នៅថ្ងៃយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកញ្ញាកន្លងទៅថ្មីៗនេះ ពេលនេះ iPhone 15 ទាំង ៤ម៉ូដែលកំពុងចរាចរណ៍នៅលើទីផ្សារមួយចំនួនហើយ។ ដោយឡែកក្នុងជុំទីមួយនេះទីផ្សារប្រទេសចិនកំពុងទទួលបានការគាំទ្រជាខ្លាំង ខណៈដែលកំណើននៃការបញ្ជាទិញកើនឡើងដល់ ២៥៣ភាគរយ បើធៀបនឹង iPhone 14។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ តាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះបានបង្ហាញថា iPhone 15 បានបំបែកកំណត់ត្រា ការដាក់លក់ក្នុងរយៈពេលដ៏ខ្លីនៅលើទីផ្សារប្រទេសចិន បើទោះបីជាមានការព្រួយបារម្ភអំពីតម្រូវការ សម្រាប់ផលិតផលជំនាន់ចុងក្រោយ បន្ទាប់ពីមានរបាយការណ៍ការហាមឃាត់សម្រាប់ការប្រើប្រាស់ដោយមន្ត្រីរដ្ឋាភិបាលចិន។ យោងតាមគេហទំព័រ JD.com ដែលជាអ្នកលក់រាយតាមអ៊ីនធឺណិតដ៏ធំបំផុតមួយរបស់ប្រទេសចិនបានបង្ហាញ ក្នុងរយៈពេលពីរម៉ោងដំបូងនៃការចេញលក់ iPhone 15 បានឃើញការលក់កើនឡើងរហូតដល់ ២៥៣ភាគរយបើធៀបនឹងឆ្នាំមុន។ ការបញ្ជាទិញពីអតិថិជននៅតាមបណ្តាលទីក្រុងនានាបានកើនឡើងដល់ទៅ ៦ដង ដែលបង្ហាញថាការការបញ្ជាទិញ iPhone កំពុងតែមានកំណើនខ្លាំងនៅតាមបណ្តាលទីក្រុងធំៗរបស់ប្រទេសចិន។ តែយ៉ាងណាប្រភពមិនបានបញ្ជាក់លម្អិតអំពីម៉ូដែល iPhone 15 ប្រភេទណាដែលទទួលបានកំណើនខ្លាំងជាងគេនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

បេសកកម្មនាំយកគំរូតាងអាចម៍ផ្កាយរបស់អាមេរិក ត្រឡប់មកដល់ផែនដីវិញដោយជោគជ័យ ក្រោយរយៈពេល៧ឆ្នាំ

Khmerpress September 25, 2023 25/09/2023

(វ៉ាស៉ីនតោន)៖ បេសកកម្មអវកាសដែលមានរយៈពេលសរុប៧ឆ្នាំ បានឈានដល់ចុងបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅពេលប្រអប់ខាប់ស៊ុលមួយ (capsule) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលផ្ទុកគំរូតាងអាចម៍ផ្កាយ បានមកដល់ផ្ទៃផែនដីដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមអ្នកវិទ្យាសាស្រ្តមានក្តីសង្ឃឹមខ្ពស់ថា គំរូតាងខាងលើនឹងជួយបង្កើនការយល់ដឹងរបស់យើង អំពីការកកើតនៃប្រព័ន្ធព្រះអាទិត្យ ក៏ដូចជា​អំពីដំណើរវិវត្តន៍របស់ផែនដី ដែលបានប្រែក្លាយជាភពដែលអាចទ្រទ្រង់ជីវិតបាន។ បេសកកម្ម OSIRIS-REx ត្រូវបានបញ្ជូនចេញពី​ផែនដីកាលពីឆ្នាំ២០១៦ ហើយ៤ឆ្នាំក្រោយមក វាបានចុះចតលើ អាចម៍ផ្កាយមួយឈ្មោះ Bennu ដើម្បីប្រមូលគំរូតាងក្នុងទម្រង់ជាកម្ទេចដីនិងធូលី ដែលបើតាម NASA គឺមានទម្ងន់ប្រហែល២៥០ក្រាម ពីលើផ្ទៃរបស់វា។ មកទល់ឥឡូវ ទើបគំរូតាងនោះត្រូវបានយកមកដល់ផែនដី ហើយវា​កំពុងត្រូវបញ្ជូនបន្តទៅកាន់ មន្ទីរពិសោធសម្រាប់ការវិភាគសិក្សា ខណៈ NASA គ្រោងប្រកាសពីលទ្ធផលបឋមរបស់ខ្លួន ក្នុងសន្និសីទកាសែត នៅខែក្រោយ។ គួរបញ្ជាក់ថា ខាងលើគឺជាបេសកកម្មប្រមូលគំរូតាងអាចម៍ផ្កាយលើកដំបូងបំផុតរបស់សហរដ្ឋអាមេរិក។ បេសកកម្មជប៉ុន Hayabusa-2 ក៏បាននាំយកគំរូតាងពីអាចម៍ផ្កាយមួយ ឈ្មោះ Ryugu កាលពីឆ្នាំ២០២០ផងដែរ ប៉ុន្តែបរិមាណគំរូតាងនោះ បើធៀបជាមួយបេសកកម្ម OSIRIS-REx គឺតិចជាងឆ្ងាយ។ អាចម៍ផ្កាយក្នុងទីអវកាស […]

បុគ្គលិក Apple ត្រៀមធ្វើកូដកម្មដំឡើងប្រាក់ខែនៅចុងសប្តាហ៍នេះ

Khmerpress September 23, 2023 23/09/2023

(បរទេស)៖ សហជីពក្រុមហ៊ុន Apple ប្រចាំប្រទេសបារាំងកំពុងអំពាវនាវឱ្យបុគ្គលិក Apple ទាំងអស់ធ្វើកូដកម្មដំឡើងប្រាក់ខែនៅចុងសប្តាហ៍នេះដែលត្រៀមនឹងធ្វើឡើងនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះស្របពេលជាមួយនឹងការចេញលក់ iPhone 15។ ការធ្វើកូដកម្មនេះគឺទាមទារឱ្យ Apple ដំឡើងប្រាក់ខែដល់បុគ្គលិកចំនួន ៧ភាគរយ ខណៈបច្ចុប្បន្ននេះមានត្រឹមតែ ៤.៥ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សាព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ការអំពាវនាវឱ្យធ្វើកូដកម្មនេះត្រូវបានផ្តួចផ្តើមដោយសហជីពដំណាងបុគ្គលិកមកពីក្រុមធំៗចំនួន ៤រួមមាន CGT, Unsa, CFDT និង Cidere-CFTC ដែលបានស្នើសុំការដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកចំនួន ៧ភាគរយក្រោមហេតុផលទូទាត់សងសម្រាប់អតិផរណា និងបញ្ចប់ការបង្កកការជួលរយៈពេលជាច្រើនខែ។ យ៉ាងណាមិញជុំវិញមុនពេលឈានដល់ការអំពាវនាវឱ្យធ្វើកូដកម្មនេះ សហជីពដំណាងបុគ្គលិកទាំង ៤ក្រុមរបស់ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនធ្លាប់បានដាក់ដំណើររួចទៅហើយ តែ Apple ហាក់មិនអើពើអំពីការទាមទារ និងកង្វល់ស្របច្បាប់របស់ពួកគេនោះទេ ដូច្នេះការសម្រេចចិត្តចុងក្រោយនឹងធ្វើកូដកម្មតែម្តង។ កូដកម្មនេះនឹងចាប់ផ្តើមនៅព្រឹកថ្ងៃសុក្រនៅ Opera Garnier នៅជិតហាងដ៏ធំបំផុតរបស់ Apple ក្នុងទីក្រុងប៉ារីស និងហាងចំនួន ២០ផ្សេងទៀតដែលមានក្នុងប្រទេសបារាំង៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក​ ចូ បៃដិន នឹងទៅចុះសួរសុខទុក្ខកម្មករផលិតរថយន្ដ ដែលកំពុងធ្វើកូដកម្មសុំឡើងប្រាក់ខែ

Khmerpress September 23, 2023 23/09/2023

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថាលោកនឹងធ្វើដំណើរទៅកាន់រដ្ឋ Michigan នៅសប្ដាហ៍ក្រោយ ដើម្បីបង្ហាញការគាំទ្រដល់កម្មករផលិតរថយន្ដដែលកំពុងធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ នៅលើសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃអង្គារ (សប្ដាហ៍ក្រោយ) ខ្ញុំនឹងធ្វើដំណើរ ទៅកាន់រដ្ឋ Michigan ដើម្បីចូលរួមក្នុងការតវ៉ា និងបង្ហាញសាមគ្គីភាពជាមួយកម្មករជាបុរស និងស្ត្រី នៃសហជីព United Auto Workers ខណៈ ពួកគេកំពុងតស៊ូទាមទារនូវគុណតម្លៃដែលពួកគេបានចូលរួមបង្កើត»។ លោក បៃដិន បន្ថែមថានេះគឺជាពេលសម្រាប់កិច្ចព្រមព្រៀងឈ្នះឈ្នះដែល រក្សាភាពរីកចម្រើននៃឧស្សាហកម្មផលិតរថយន្ដអាមេរិក និងប្រាក់ខែសមរម្យសម្រាប់កម្មករនៃសហជីព United Auto Workers។ គួរបញ្ជាក់ថា សហជីព United Auto Workers កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានអញ្ជើញលោក ចូ បៃដិន ធ្វើដំណើរទៅកាន់រដ្ឋ Michigan ហើយ ក្នុងពេលជាមួយគ្នា […]

ត្រកូល iPhone 15 ចាប់ផ្តើមចេញលក់ជាផ្លូវការហើយ

Khmerpress September 23, 2023 23/09/2023

(បរទេស)៖ បន្ទាប់ពី Apple បើកឱ្យ Pre-Order កាលពីសប្តាហ៍មុន ពេលនេះ iPhone 15 ទាំង៤ ម៉ូដែលចាប់ផ្តើមចេញលក់ជាផ្លូវការហើយដែលបានដាក់លក់នៅតាមហាង Apple នៅតាមបណ្តាប្រទេសនានារួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌា អាល្លឺម៉ង់ ជប៉ុន និងចិនដែលជាទីផ្សារដំបូងគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានGSMArena នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ជុំទីពីនៃការដាក់លក់ iPhone 15 នឹងទៅដល់នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះតទៅ ដែលមានសម្រាប់ទីផ្សារ ម៉ាកាវ ម៉ាឡេស៊ី និងវៀតណាម ចំណែកឯទីផ្សារផ្សេងទៀតនឹងចាប់ផ្តើមដាក់លក់នៅថ្ងៃបន្តបន្ទាប់។ យ៉ាងណាមិញចំពោះតម្លៃដាក់លក់នៅលើទីផ្សារជុំទី១នេះ សម្រាប់ iPhone 15 នឹងមានចាប់ពី ៧៩៩ដុល្លារ, iPhone 15 Plus នឹងមានចាប់ពី ៨៩៩ដុល្លារ, iPhone 15 Pro នឹងមានចាប់ពី៩៩៩ដុល្លារ និង iPhone 15 Pro Max នឹងមានចាប់ពី […]

Microsoft នឹងបើកលក់ជំនួយការ AI ថ្មីចាប់ពីដើមខែវិច្ឆិកាតទៅ

Khmerpress September 23, 2023 23/09/2023

(បរទេស)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះក្រុមហ៊ុន Microsoft បានឱ្យដឹងថា ខ្លួននឹងចាប់ផ្តើមដាក់លក់ជំនួយការ AI ថ្មី Microsoft 365 Copilot នៅថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ។ Microsoft 365 Copilot គឺសេវាកម្មបង់ប្រាក់របស់ Microsoft ដែលប្រើនៅលើ Word, Excel, PowePoint និងកម្មវិធីមួយចំនួនទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា សេវាកម្ម AI ថ្មីដែលបានរួមបញ្ចូលទៅក្នុង Microsoft 365 Copilot នេះនឹងផ្តល់ជូនក្នុងតម្លៃជាង ៣០ដុល្លារសម្រាប់រយៈពេលមួយខែ។ សេវាកម្មថ្មីនេះគឺជាលទ្ធផលចុងក្រោយរបស់ក្រុមហ៊ុន Microsoft ទៅលើការពង្រឹងសមត្ថភាព AI បន្ទាប់ពី ChatGPT របស់ខ្លួន។ ដូចដែលបានដឹងរួចមកហើយថា Microsoft គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោកដែលបានដាក់ដំណើរការគំរូបញ្ញាសិប្បនិម្មិត្ត (AI) ChatGPT ប្រភេទChatbot ដែលទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។ ដោយឡែកចំពោះ Microsoft 365 Copilot នេះវិញគឺ […]