ព័ត៌មានអន្តរជាតិ

ប្រទេសចំនួន ២០សន្យាផ្តល់ជំនួយផ្នែកយោធាទៅកាន់អ៊ុយក្រែនបន្ថែមទៀតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយរុស្ស៊ី

Khmerpress May 24, 2022 24/05/2022

ប្រទេសចំនួន ២០បានសម្រេចផ្តល់ជំនួយផ្នែកយោធាទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនឹងប្រទេសរុស្ស៊ី នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរ​បស់លោក Lloyd Austin ដែលជារដ្ឋលេខាធិការនៃក្រសួងការពារអាមេរិក។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សេចក្តីសម្រេចខាងលើនេះបានធ្វើឡើងតាមរយៈកិច្ចប្រជុំតាមប្រព័ន្ធ Online កាលពីថ្ងៃចន្ទ ទី២៣ ខែឧសភាកន្លងទៅនេះ ដោយនៅក្នុងកិច្ចប្រជុំនោះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាច្រើនរួមមានទាំងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសអ៊ុយក្រែនផងដែរ។ ប្រភពខាងលើបានបន្តថា កញ្ចប់ជំនួយយោធារបស់ប្រទេសទាំង​២០ខាងលើនេះនឹងមានបញ្ជូលទាំងអាវុធតូច ធំ និងសម្ភារៈសំខាន់ៗសម្រាប់បម្រើក្នុងវិស័យយោធា ហើយអ្វីដែលជាការកត់សម្គាល់នោះគឺប្រទេសដាណឺម៉ាកបានសន្យាផ្តល់ជូនប្រព័ន្ធមីស៊ីលប្រឆាំងនាវា Harpoon ខណៈសាធារណរដ្ឋឆេកសន្យាផ្តល់ឧទ្ធម្ភាគចក្រសម្រាប់វាយប្រហារ រថក្រោះ និងប្រព័ន្ធរ៉ុកកែត។ គួរបញ្ជាក់ជូនថា ប្រព័ន្ធមីស៊ីល Harpoon គឺជាប្រព័ន្ធមីស៊ីលដ៏ទំនើបមួយដែលអាចបាញ់រំលងផ្ទៃទឹកសមុទ្រ និងអាចបាញ់ចំគោលដៅក្នុងរយៈចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មិនធម្មតាទេ ប្រទេសរុស្ស៊ី ចំណាយ ១ម៉ោងជាង ១៥លានដុល្លារ សម្រាប់ការឈ្លានពានទៅលើអ៊ុយក្រែន

Khmerpress May 24, 2022 24/05/2022

យោងតាមការចុះផ្សាយសារព័ត៌មាន newsweek បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានចំណាយប្រាក់ប្រហែល ១៥.៥​ លានដុល្លារក្នុងមួយម៉ោង សម្រាប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ តួលេខនេះ ត្រូវបានបង្ហាញដោយក្រសួងហិរញ្ញវត្ថុរុស្ស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ កន្លងទៅថ្មីៗនេះ។ សហព័ន្ធថវិការបស់ប្រទេសរុស្ស៊ីក្នុងខែមេសា បានបង្ហាញថា ទឹកប្រាក់ចំនួន ៦២៨ពាន់លានរូប (ប្រហែល ១១ពាន់លានដុល្លារ) ត្រូវបានចំណាយលើវិស័យការពារជាតិ ដោយចែកទៅរុស្ស៊ីត្រូវចំណាយលើវិស័យនេះចំនួន ២១ពាន់លានរូប (ប្រហែល ៣៥៥លានដុល្លារ) ក្នុងមួយថ្ងៃ ខណៈ នៅខែមេសាឆ្នាំ២០២១ តួលេខនោះមានចំនួនតែ ២៧៤ពាន់លានរូប (ប្រហែល ៤.៦ពាន់លានដុល្លារ) ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ កាសែត Moscow Times បាននិយាយថា ថវិកាការពារជាតិរបស់រុស្ស៊ីបានកើនឡើងទ្វេដង ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ ជាក់ស្ដែងនៅក្នុងខែមករា រដ្ឋាភិបាលរុស្ស៊ីបានចំណាយប្រាក់ចំនួន ២៣៣.៧ ពាន់លានរូប (ប្រហែល ៣.៩ពាន់លានដុល្លារ) លើវិស័យយោធារបស់ខ្លួន ប៉ុន្តែចំនួននេះបានកើនឡើងដល់ ៣៦៩ពាន់លានរូប (ប្រមាណ ៦.២ពាន់លានដុល្លារ) នៅក្នុងខែកុម្ភៈ នៅពេលដែលរុស្ស៊ីចាប់ផ្តើមផ្លាស់ប្តូរកងទ័ព និងឧបករណ៍ទៅកាន់ព្រំដែនកំឡុងពេលឈានទៅដល់ការឈ្លានពានអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ កាសែត Moscow Times […]

អ្នកឆ្លងជំងឺអុតស្វា Monkeypox នៅអង់គ្លេសកើនដល់ ៥៦នាក់ ខណៈស្កុតឡេនរកឃើញករណីឆ្លងដំបូង

Khmerpress May 24, 2022 24/05/2022

អង់គ្លេស៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអង់គ្លេសបានរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ចំនួន ៣៦នាក់បន្ថែមទៀតសម្រាប់របាយការណ៍ប្រចាំថ្ងៃដែលបានបិទបញ្ចប់ត្រឹមថ្ងៃចន្ទ ទី២៣ ខែឧសភាម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តាមរយៈតួលេខអ្នកឆ្លងបន្ថែមថ្មីនេះបានធ្វើឲ្យតួលេខអ្នកឆ្លងជំងឺអុតស្វា Monkeypox សរុបនៅក្នុងប្រទេសអង់គ្លេសកើនដល់ ៥៦នាក់ ខណៈស្ថានភាពរបស់អ្នកជំងឺទាំងអស់នោះហាក់មិនធ្ងន់ធ្ងរនោះទេ ពោលគឺ គ្រោះថ្នាក់នៃជំងឺឆ្លងមួយនេះនៅមានកម្រិតទាបនៅឡើយបើគិតត្រឹមពេលនេះ។ ប្រភពខាងលើបានបន្តថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះជំងឺអុតស្វា Monkeypox ក៏បានបង្កការចម្លងនៅក្នុងប្រទេសស្កុតឡេនជាលើកដំបូងផងដែរ។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានលើកឡើកថា ជំងឺអុតស្វា Monkeypox គឺជាករណីមួយដែលពិភពលោកទាំងមូលត្រូវយកចិត្តទុកដាក់និងព្រួយបារម្ភអំពីវា​ បើទោះជាពេលនេះវាមិនទាន់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរក៏ដោយ​។ សូមបញ្ជាក់ជូនថា ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដំណក់ទឹករងៃរបស់អ្នកជំងឺ ការប្រើប្រាស់ពូកនិងកន្សែងរួមគ្នាជាមួយអ្នកជំងឺ ខណៈអាការៈវិញមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ហើមកូនកណ្តុរ ញាក់ ហត់នឿយ និងមានកន្ទួលដូចជំងឺអុតស្វាទូទៅនៅលើដៃនិងមុខជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មិនទាន់មានតម្រូវការបន្ទាន់ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វា នោះទេ, នេះបើតាម WHO

Khmerpress May 24, 2022 24/05/2022

(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការផ្ទុះឡើងនូវជំងឺអុតស្វា (monkeypox) ក្នុងពេលបច្ចុប្បន្ន មិនទាន់តម្រូវឱ្យមានការ ចាក់វ៉ាក់សាំងបង្ការទ្រង់ទ្រាយធំជាបន្ទាន់នោះទេ ខណៈវិធានការមួយចំនួនដូចជា ការរក្សាអនាម័យ នៅតែមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺមួយនេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ WHO ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។ លោក រីឆាដ ផេបូឌី (Richard Pebody) ដែលជាប្រធានក្រុមប្រយុទ្ធប្រឆាំងវីរុសរបស់ WHO ប្រចាំតំបន់អឺរ៉ុប ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ ជាមួយ Reuters នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបន្ទាប់ពីមជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បាននិយាយថាខ្លួននឹងបញ្ចេញវ៉ាក់សាំង ជីននេអូស (Jynneos) សម្រាប់ប្រើប្រាស់បង្ការករណីជំងឺអុតស្វា។ បន្ថែមពីលើនេះ រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានឱ្យដឹងដែរថាខ្លួនកំពុងវាយតម្លៃលើជម្រើស ចាក់វ៉ាក់សាំងបង្ការ ខណៈចក្រភពអង់គ្លេសបានផ្ដល់វ៉ាក់សាំងបង្ការមួយចំនួនទៅឱ្យបុគ្គលិកសុខាភិបាលហើយ។ គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលនៅក្នុងតំបន់អឺរ៉ុប និងអាមេរិកខាងជើង កំពុងធ្វើការស៊ើបអង្កេតលើករណីសង្ស័យនៃជំងឺអុតស្វា ច្រើនជាង១០០ករណី ហើយ ក៏បានទទួលស្គាល់ពីការរកឃើញករណីជំងឺឆ្លងមួយនេះរាប់សិបករណីផងដែរ។ ជំងឺអុតស្វាត្រូវបានគេរាយការណ៍ថាមានប្រភពដើមចេញមកពីតំបន់អាហ្វ្រិក តែ មិនទាន់មានការបញ្ជាក់ថាតើវីរុសនេះអាចបំប្លែងខ្លួនបាន […]

កម្ពុជា នឹងរៀបចំដង្ហែរទង់ និងអត្តពលិកជយលាភី SEA Games ស្អែកនេះ

Khmerpress May 23, 2022 23/05/2022

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានប្រកាសពីការរៀបចំក្បួនដង្ហែរទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងកីឡាករ កីឡាការិនីជយលាភីពីការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ បើយោងតាមលិខិតដែល Fresh News Plus ទទួលបាននោះ គឺក្បួនដង្ហែរនឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី បត់តាមផ្លូវនរោត្តមត្រង់មន្ទីរពេទ្យព្រះអង្គឌួងឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើតត្រឡប់មកផ្លូវព្រះសុរាម្រិតដល់ផ្លូវព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សូមបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនអត្តពលិកទៅចូលរួម SEA Games 2021 នៅប្រទេសវៀតណាម ដែលជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយសរុប ៦៣គ្រឿងពី ១៥ប្រភេទកីឡា ក្នុងចំណោម ៣៣ប្រភេទកីឡាសរុបដែលបានបញ្ជូនទៅប្រទេសវៀតណាមលើកទី៣១ នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសបានណែនាំថា អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺអុតស្វា Monkeypox គួរនៅដាច់ដោយឡែករយៈពេល ២១ថ្ងៃ

Khmerpress May 23, 2022 23/05/2022

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានផ្ដល់ដំបូន្មានថា អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប៉ះពាល់ទៅនឹងជំងឺអុតស្វា Monkeypox ដូចជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ ឬជាគ្រួសាររបស់អ្នកជំងឺ គួរតែនៅដាច់ដោយឡែកពីគេ រយៈពេល ២១ថ្ងៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ UKHSA បានណែនាំថា អ្នកដែលសង្ស័យថា បានឆ្លង ឬបានប៉ះពាល់ជាមួយអ្នកជំងឺ មិនគួរមានការធ្វើដំណើរ ប៉ះពាល់បន្ដទៅអ្នកមានភាពស៊ាំចុះខ្សោយ នៅជិតអ្នកមានផ្ទៃពោះ ឬ កុមារដែលមានអាយុក្រោម ១២ ឆ្នាំនោះឡើយ។ ការណែនាំនេះបានធ្វើឡើង បន្ទាប់ពីនៅចក្រភពអង់គ្លេសតែមួយ មានករណី Monkeypox រហូតដល់ទៅ ២០ ករណី ដែលត្រូវបានគេបញ្ជាក់ ហើយមានករណីប្រមាណ ៨០ ករណី ផ្សេងទៀត កំពុងត្រូវបានគេរកឃើញនៅទូទាំងតំបន់អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អ៉ីស្រាអែល និងអូស្ដ្រាលី។ គួរឱ្យដឹងដែរថា ជំងឺអុតស្វា Monkeypox គឺជាមេរោគឆ្លងដ៏កម្រមួយប្រភេទ ដែលកើតមានញឹកញាប់បំផុតនៅក្នុងតំបន់ដាច់ស្រយាល នៃតំបន់អាហ្វ្រិកកណ្តាល និងខាងលិច។ ជំងឺនេះត្រូវបានរកឃើញដំបូងនៅក្នុងសត្វស្វា ហើយមិនមានទំនោរឆ្លងរវាងមនុស្សនិងមនុស្សនោះទេ ប៉ុន្តែអាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ រួមទាំងការរួមភេទផងដែរ។ រោគសញ្ញារួមមាន៖ សីតុណ្ហភាពខ្ពស់ ឈឺខ្លួន […]

ប្រទេសថៃ នឹងលុបចោលការតម្រូវឱ្យធ្វើចត្តាឡីស័កលើភ្ញៀវទេសចរបរទេស ដែលមិនបានចាក់វ៉ាក់សាំងនៅចុងខែនេះ

Khmerpress May 23, 2022 23/05/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា​ ប្រទេសថៃនឹងលុបចោលការធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទសចរបរទេសដែលមិនបានចាក់វ៉ាក់សាំង ឬ ចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ប៉ុន្តែពួកគេតម្រូវឱ្យធ្វើតេស្តរហ័ស antigen kit (ATK) នៅអាកាសយានដ្ឋាននៅពេលមកដល់។ ការផ្លាស់ប្ដូរនេះ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ហើយក្រៅពីការលុបចោលការធ្វើចត្តាឡីស័ក វិធានការផ្សេងទៀតក៏បានផ្លាស់ប្ដូរដែរក្នុងនោះរួមមាន៖ ការបញ្ចប់តម្រូវការ Thailand Pass សម្រាប់ប្រជាជនថៃដែលត្រឡប់មកប្រទេសថៃ ប៉ុន្តែមិនមែនសម្រាប់ជនបរទេសនោះឡើយ។ លោក Taweesilp Visanuyothin អ្នកនាំពាក្យ (CCSA) បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) ថា ការតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេលប្រាំថ្ងៃសម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងរួច លើអ្នកដំណើរបរទេសតាមយន្តហោះនឹងត្រូវលុបចោលនៅចុងខែនេះ។ លោកបានបន្តថា ទោះមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ប៉ុន្តែពួកគេត្រូវតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់ជាមួយបុគ្គលិកសុខាភិបាលដែលមានវិជ្ជាជីវៈ និងមានសិទ្ធិក្នុងការចេញវិញ្ញាបនបត្រលទ្ធផលតេស្តកូវីដ-១៩។​ ជាមួយគ្នានេះ ពួកគេត្រូវតម្រូវឱ្យទិញការធានារ៉ាប់រងសុខភាពចំនួន ១០,០០០ ដុល្លារអាមេរិក មុនពេលពួកគេចាកចេញទៅកាន់ប្រទេសថៃ ដូច្នេះប្រសិនបើតេស្តឃើញវិជ្ជមាន ពួកគេនឹងត្រូវព្យាបាលនៅមន្ទីរពេទ្យក្រោមការធានារ៉ាប់រងសុខភាពការធ្វើដំណើររបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរបរទេសដែលមិនបានចាក់វ៉ាក់សាំង និងអ្នកចាក់សាំងរួចមួយចំនួន ត្រូវតម្រូវឱ្យស្នាក់នៅក្នុងសណ្ឋាគារដែលបានកំណត់រយៈពេលប្រាំថ្ងៃ រួមទាំងតម្រូវឱ្យធ្វើតេស្ត (PCR) […]

កូរ៉េខាងជើង រាយការណ៍ពីអ្នកចេញរោគសញ្ញាគ្រុនក្ដៅក្រោម ២០ម៉ឺននាក់ រយៈពេល ២ថ្ងៃជាប់គ្នា

Khmerpress May 23, 2022 23/05/2022

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះបានរាយការណ៍ឱ្យដឹងថា ចំនួនអ្នកជំងឺថ្មីៗដែលមានរោគសញ្ញាគ្រុនក្ដៅ បានបន្តធ្លាក់ចុះនៅក្រោម ២០០,០០០នាក់សម្រាប់រយៈពេល ២ថ្ងៃជាប់ៗគ្នាមកហើយ ខណៈដែលខ្លួនកំពុងទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ជាលើកដំបូងបំផុត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។ ករណីឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងបន្តនៅកូរ៉េខាងជើង បានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង លើបញ្ហាខ្វះខាតវ៉ាក់សាំង ធនធានវេជ្ជសាស្ត្រ ក៏ដូចជាវិបត្តិស្បៀងអាហារថែមទៀតផង នៅក្នុងប្រទេស ដែលមានប្រជាជនជាង ២៥លាននាក់មួយនេះ ដែលនៅតែបដិសេធមិនឆ្លើយតបចំពោះសំណើរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលចង់ជួយ ក្នុងការទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ជាលើកដំបូងបំផុតរបស់ខ្លួន។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA យ៉ាងហោចណាស់ មនុស្សចំនួន ១៦៧,៦៥០នាក់បន្ថែមទៀត បានចេញរោគសញ្ញាគ្រុនក្ដៅ គិតត្រឹមលា្ងចថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដែលនាំឱ្យចំនួនអ្នកមានរោគសញ្ញាគ្រុនក្ដៅ សរុបកើនឡើងដល់ជាង ២.៨១លាននាក់ និងចំនួនអ្នកស្លាប់សរុបក៏បានកើនឡើងដល់ចំនួន ៦៨នាក់ផងដែរ។ ទោះជាយ៉ាងណា KCNA បានអះអាងថា មនុស្សជាង ២.៣៣លាននាក់ ក្នុងចំណោមជាង ២.៨១លាននាក់ដែល ត្រូវបានរាយការណ៍ថា ចេញរោគសញ្ញាគ្រុនក្ដៅ ចាប់តាំងពីចុងខែមេសាកន្លងមកនេះ បានជាសះស្បើយឡើងវិញហើយ។ […]

លោក ចូ បៃឌិន បញ្ជាក់ថា ជំងឺអុតស្វា Monkeypox គឺជាករណីដែលពិភពលោកទាំងមូលត្រូវព្រួយបារម្ភ

Khmerpress May 23, 2022 23/05/2022

កូរ៉េខាងត្បូង៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានថ្លែងជាសាធារណៈថា ជំងឺអុតស្វា Monkeypox គឺជាករណីមួយដែលពិភពលោកទាំងមូលត្រូវយកចិត្តទុកដាក់និងមានការព្រួយបារម្ភអំពីវា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ សេចក្តីថ្លែងដូចនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ  ទី២២ ខែឧសភាម្សិលមិញនេះក្នុងអំឡុងពេលដែលលោក ចូ បៃឌិន បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពអាកាសអាមេរិក Osan Air Base ក្នុងប្រទេសកូរ៉េខាងត្បូងមុនពេលរូបលោកត្រូវបន្តដំណើរទៅកាន់ប្រទេសជប៉ុន។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកនៅពេលនេះគឺជាដំណើរទស្សនកិច្ចនៅតំបន់អាស៊ីលើកទី ១ ក្នុងអាណត្តិរបស់លោក ចូ បៃឌិន ហើយវាក៏ជាលើកទី ១ដូចគ្នាដែរ ដែលលោកបានទាញសញ្ញាព្រមានអំពីជំងឺឆ្លងថ្មីមួយនេះ។ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានបញ្ជាក់ថា គិតត្រឹមពេលនេះលោកនៅមិនទាន់ទទួលបានរបាយការណ៍ដែលបញ្ជាក់ថា ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងបានកម្រិតណា និងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរកម្រិតណានៅឡើយទេ តែបើជំងឺថ្មីនេះនៅតែបន្តការរាតត្បាតជាច្រើនករណីបន្ថែមទៀតគឺពិតណាស់ថា វានឹងបង្កឲ្យមានផលវិបាកមួយបន្ថែមទៀតចំពោះពិភពលោកដែលកំពុងប្រឈមនឹងបញ្ហាជាច្រើនរួចទៅហើយដូចជាបញ្ហាសាំងឡើងថ្លៃ និងផលប៉ះពាល់ផ្សេងៗនៃជំងឺកូវីដ-១៩ជាដើម។ គួរបញ្ជាក់ជូនថា ជំងឺអុតស្វា Monkeypox ជាជំងឺដែលមានប្រភពមកពីប្រទេសអាហ្វ្រិកខាងត្បូង បច្ចុប្បន្នកំពុងបន្តរាតត្បាតនៅតំបន់អឺរ៉ុប អាមេរិក និងអូស្រ្តាលីផងដែរ។ ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដំណក់ទឹករងៃរបស់អ្នកជំងឺ ការប្រើប្រាស់ពូកនិងកន្សែងរួមគ្នាជាមួយអ្នកជំងឺ […]

ចក្រអង់គ្លេស បញ្ជាក់ពីករណីឆ្លងជំងឺអុតស្វាក្នុងស្រុក

Khmerpress May 23, 2022 23/05/2022

(ឡុងដ៍)៖ មន្ត្រីសុខាភិបាលម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យ (២២ ឧសភា) ថា ប្រទេសអង់គ្លេសកំពុងមើលឃើញការឆ្លងប្រចាំថ្ងៃ នៃជំងឺអុតស្វាដ៏កម្រ ដែលមិនមានទំនាក់ទំនងនឹងការធ្វើដំណើរណាមួយទៅកាន់អាហ្វ្រិកខាងលិច ដែលជាកន្លែងជំងឺនេះឆ្លងរាលដាលនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP។ ទីភ្នាក់ងារសន្តិសុខសុខាភិបាលចក្រភពអង់គ្លេស (UKHSA) បាននិយាយថា តួលេខថ្មីនឹងត្រូវបានចេញផ្សាយនៅថ្ងៃចន្ទ បន្ទាប់ពីវាបានចុះបញ្ជីករណីចំនួន ២០ករណីកាលពីថ្ងៃសុក្រកន្លងទៅ។ នៅពេលសួរថា តើការឆ្លងសហគមន៍ឥឡូវនេះជាបទដ្ឋានក្នុងប្រទេសអង់គ្លេសឬយ៉ាងណា លោកស្រី Susan Hopkins ប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់ UKHSA បាននិយាយថា «វាពិតជាអញ្ចឹងមែន»។ លោកស្រីបានប្រាប់ទូរទស្សន៍ BBC ថា «យើងកំពុងរកករណីថ្មីជារៀងរាល់ថ្ងៃ ដែលករណីទាំងនោះមិនត្រូវបានស្គាល់អត្តសញ្ញាណមានទំនាក់ទំនងជាមួយបុគ្គល មកពីអាហ្វ្រិកខាងលិចពីមុនមកឡើយ»។ គួរបញ្ជាក់ថា ជំងឺអុតស្វា ត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូង នៅលើសត្វស្វា។ ជំងឺនេះជាធម្មតាឆ្លងតាមរយៈ ការធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធ ប៉ុន្តែកម្រឆ្លងរីករាលដាលនៅខាងក្រៅទ្វីបអាហ្រ្វិកណាស់ ដូច្នេះករណីឆ្លងថ្មីៗទាំងនេះ បាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភ។ ករណីឆ្លងដ៏កម្រនៃជំងឺអុតស្វា (Monkeypox) នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត នៅតាមបណ្ដាប្រទេសអឺរ៉ុបជាច្រើន ព្រមទាំងសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews