ព័ត៌មានអន្តរជាតិ

UN៖ មនុស្សជិត ១លាននាក់ ភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារ

Khmerpress March 3, 2022 03/03/2022

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNHCR បានឱ្យដឹងថា ជនភៀសខ្លួនជាង ៨៧៤,០០០នាក់បានភៀសខ្លួនចេញពីជម្លោះក្នុងប្រទេសអ៊ុយក្រែន និងស្វែងរកកន្លែងសុវត្ថិភាពនៅក្នុងប្រទេសផ្សេងទៀត ដើម្បីគេចចេញពី ការវាយប្រហាររបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។ បើតាម UNHCR មនុស្សរាប់លាននាក់ផ្សេងទៀត ត្រូវបានប៉ាន់ស្មានថាត្រូវបានផ្លាស់ប្តូរទីលំនៅក្នុងប្រទេស។ បច្ចុប្បន្ន ជនភៀសខ្លួនភាគច្រើន កំពុងស្នាក់នៅក្នុងប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន៥ ដែលនៅជិតខាងអ៊ុយក្រែន ដូចជា ប៉ូឡូញ, ហុងគ្រី, រូម៉ានី, ម៉ុលដាវី និងស្លូវ៉ាគី។ ចំណែកឯ មនុស្សប្រហែល ៧០,០០០នាក់បានទៅដល់បណ្តាប្រទេសអឺរុប ដែលមិនមានព្រំដែនជាមួយអ៊ុយក្រែន ដូចជាអាល្លឺម៉ង់ អ៉ីតាលី ឬក្រិក។ ខណៈដែលចំនួនមនុស្សរត់ភៀសខ្លួនពីប្រទេសអ៊ុយក្រែនឈានជិតដល់មួយលាននាក់ បណ្តាប្រទេសនៅអឺរ៉ុប កាន់តែច្រើនត្រូវបានស្នើឱ្យទទួល យកជនភៀសខ្លួន។ តែក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសហុងគ្រី និងក្រិក ដែលត្រូវបានគេស្គាល់ថាមានជំហរតឹងរ៉ឹងលើការទទួលយក ប្រជាជនជនចំណាកស្រុក៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: អ៊ុយក្រែន ទទួលស្គាល់ហើយថាទីក្រុង Kherson ធ្លាក់ចូលក្នុងកណ្ដាប់ដៃកងទ័ពរុស្ស៊ី

Khmerpress March 3, 2022 03/03/2022

(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែនបានទទួលស្គាល់ហើយថា រុស្ស៊ីពិតជាវាយដណ្ដើមកាន់កាប់បានទីក្រុង ឃឺសាន់ (Kherson) ស្ថិតនៅភាគខាងត្បូង នៃប្រទេសពិតមែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃពុធសប្ដាហ៍នេះបានអះអាងថាកងទ័ពរបស់ខ្លួនវាយដណ្ដើមបានទីក្រុង ឃឺសាន់ (Kherson)។ ការទទួលស្គាល់ របស់ក្រុមមន្ត្រីអ៊ុយក្រែន បានធ្វើឱ្យ Kherson ក្លាយជាទីក្រុងធំបំផុតរបស់អ៊ុយក្រែន ដែលធ្លាក់ចូលក្នុងកណ្ដាប់ដៃកងទ័ពរុស្ស៊ី ចាប់តាំងពីលោក ពូទីន ប្រកាសបើកប្រតិបត្តិការយោធាកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ បើតាមអភិបាលក្រុង Kherson លោក អ៉ីហ្គ័រ កូលីខាអែវ (Igor Kolykhaev) កងទ័ពរុស្ស៊ីបានចូលដល់ក្នុងកណ្ដាលក្រុងហើយ និងបានដាក់បម្រាម គោចរលើប្រជាជនរស់ក្នុងទីក្រុងនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំង Pfizer នឹងបាត់បង់ប្រសិទ្ធភាពយ៉ាងឆាប់រហ័ស នៅក្នុងចំណោមកុមារអាយុពី ៥ ទៅ ១១ឆ្នាំ

Khmerpress March 3, 2022 03/03/2022

អាជ្ញាធរសុខាភិបាលក្នុងរដ្ឋញូវយ៉ករបស់សហរដ្ឋអាមេរិក បានចេញផ្សាយការសិក្សាមួយ ដែលបង្ហាញពីការបាត់បង់សមត្ថភាពរបស់វ៉ាក់សាំង Pfizer យ៉ាងឆាប់រហ័ស ចំពោះកុមារដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ ក្នុងការការពារពីជំងឺ COVID-19 ។ ជាមួយគ្នានេះ អ្នកស្រាវជ្រាវ រួមទាំងមន្ត្រីសុខាភិបាលរដ្ឋ ក៏បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃចន្ទ ស្តីពីប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer ក្នុងការការពារការឆ្លងមេរោគ និងការចូលមន្ទីរពេទ្យក្នុងចំណោមកុមារដែលមានអាយុពី ៥ ទៅ ១៧ ឆ្នាំផងដែរ។ របាយការណ៍បង្ហាញថា ការការពាររបស់វ៉ាក់សាំង Pfizer ប្រឆាំងនឹងការឆ្លងជំងឺ COVID-19 ក្នុងចំណោមកុមារ ដែលមានអាយុពី ១២ ទៅ ១៧ឆ្នាំ បានធ្លាក់ចុះដល់ ៥១% នៅចុងខែមករា ចុះពី ៦៦% នៅពាក់កណ្តាលខែធ្នូ នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង កំពុងមានភាពលេចធ្លោ។ ប៉ុន្តែប្រសិទ្ធភាពរបស់វាក្នុងចំនោមក្មេងអាយុពី ៥ ទៅ ១១ឆ្នាំ បានបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់ ដោយធ្លាក់ចុះពី ៦៨% ទៅ ១២%។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការថយចុះក្នុងចំណោមកុមារតូចៗ អាចបណ្តាលមកពីការពិតដែលថា […]

បុរសជប៉ុនជាច្រើននាក់ ដាក់ពាក្យស្ម័គ្រចិត្តទៅជួយអ៊ុយក្រែន ប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី

Khmerpress March 2, 2022 02/03/2022

(តូក្យូ)៖ លោក កៃអ៉ិឈិ គូរ៉ូហ្គិ (Keiichi Kurogi) គឺជាបុរសម្នាក់ នៅក្នុងចំណោមបុរសជនជាតិជប៉ុនជាច្រើននាក់ផ្សេងទៀត ដែលបានដាក់ពាក្យស្នើសុំចូលរួមក្នុង «កងពលអន្តរជាតិពិសេសមួយ» ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយប្រធានាធិបតីលោក ហ្សេលេនស្គី អំពាវនាវស្វែងរកអ្នកស្ម័គ្រចិត្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។ លោក គូរ៉ូហ្គិ មានអាយុ ៣៩ឆ្នាំ ជាអ្នកធ្វើការនៅក្នុងការិយាល័យម្នាក់ និងដែលរស់នៅក្នុងតំបន់ភាគនិរតីនៃប្រទេសជប៉ុន បានប្រាប់ Reuters ថាគាត់ បានឈរតម្រង់ជួរ នៅខាងក្រៅស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសជប៉ុន កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីបានឃើញសារបង្ហោះស្វែងរក អ្នកស្ម័គ្រចិត្តចូលជួយអ៊ុយក្រែន នៅលើបណ្ដាញ Twitter។ លោក គូរ៉ូហ្គិ បានបញ្ជាក់ដូច្នេះថា «នៅពេលដែលខ្ញុំបានឃើញរូបភាពមនុស្សចាស់ និងស្ត្រី នៅក្នុងប្រទេសអ៊ុយក្រែននាំគ្នាកាន់កាំភ្លើង ហើយធ្វើដំណើរទៅសមរភូមិ វាបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំក៏គួរតែទៅជួយពួកគេដែរ»។ ប៉ុន្តែបើតាម Reuters, ស្ថានទូតអ៊ុយក្រែន បានបដិសេធសំណើរបស់លោក គូរ៉ូហ្គិ ដោយសារតែលោកមិនមានបទពិសោធន៍យោធាដែលត្រូវការជាចាំបាច់។ ដោយឡែក សារព័ត៌មានជប៉ុន ម៉ៃនីឈិ ស៊ីប៊ុន […]

ចិនជម្លៀសពលរដ្ឋខ្លួនបានជាង ២,៥០០នាក់ ចេញពីអ៊ុយក្រែន

Khmerpress March 2, 2022 02/03/2022

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ិន (Wang Wenbin) នៅថ្ងៃពុធនេះ បានឱ្យដឹងថា ជនជាតិចិនប្រហែលជាង ២,៥០០នាក់ហើយ ត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២។ ខណៈប្រទេសជាច្រើន រួមមានទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុន ជាដើម បានជម្លៀសមន្រ្តីទូតរបស់ពួកគេ និងទទូចពលរដ្ឋឱ្យចាកចេញពីអ៊ុយក្រែន តាំងពីប៉ុន្មានសប្តាហ៍ មុនមានការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែនទៅទៀតនោះ ចិនទើបតែចាប់ផ្តើមជម្លៀសជនជាតិខ្លួន ក្នុងសប្តាហ៍នេះប៉ុណ្ណោះ។ គួរបញ្ជាក់ថា បើតាមការឱ្យដឹងកន្លងមក ចិនមានពលរដ្ឋសរុបប្រមាណជា ៦,០០០នាក់ ដែលធ្វើការនិងសិក្សា នៅក្នុងប្រទេសអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: រុស្ស៊ី អះអាងថាវាយដណ្ដើមបានទីក្រុង Kherson ស្ថិតភាគខាងត្បូងប្រទេសអ៊ុយក្រែន

Khmerpress March 2, 2022 02/03/2022

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធនេះបានអះអាងថាកងទ័ពរបស់ខ្លួន វាយដណ្ដើមបានទីក្រុង ឃឺសាន់ (Kherson) ហើយ។ Kherson គឺជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។ ខាងភាគអ៊ុយក្រែន មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីទេឆ្លើយតបទៅនឹងការអះអាងរបស់រុស្ស៊ី។ ប៉ុន្តែ បើទីក្រុង Kherson ពិតជាធ្លាក់នៅក្នុងដៃកងទ័ពរុស្ស៊ី មែន នោះវានឹងក្លាយជាការបាត់បង់ដ៏ធំរបស់អ៊ុយក្រែន ចាប់តាំងពីទីក្រុងម៉ូស្គូបើកប្រតិបត្តិការយោធា កាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៊ុយក្រែន ស្នើសុំជំនួយពីអន្តរជាតិបន្ថែម ខណៈរុស្ស៊ីបង្កើនការវាយប្រហារ

Khmerpress March 2, 2022 02/03/2022

(កៀវ)៖ ការវាយលុកខ្លាំងរបស់រុស្ស៊ីលើអ៊ុយក្រែន បានបណ្តាលឲ្យឆាបឆេះជាច្រើនកន្លែង។ លោកប្រធានាធីបតី វ៉ូឡូឌីមៀ ហ្សេលែនស្គី បានលើកឡើងថា បើទោះបីជាមានការអំពាវនាវសម្រាប់ជំនួយអន្តរជាតិបន្ថែមទៀតក៏ដោយ ប៉ុន្តែ រហូតមកដល់ពេលនេះអ៊ុយក្រែននៅតែ ប្រឈមមុខនឹងការវាយលុករបស់ទីក្រុងម៉ូស្គូតែម្នាក់ឯង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។ ចាប់តាំងពីថ្ងៃអង្គារមក ទីតាំងសំខាន់ៗក្នុងទីក្រុងជាច្រើនរបស់អ៊ុយក្រែន បានរងនូវការវាយប្រហារ រួមទាំងអគារនៅកណ្តាលរដ្ឋធានីកៀវ និងការទម្លាក់គ្រាប់បែកលើទីក្រុងធំទីពីររបស់អ៊ុយក្រែនគឺ Kharkiv ។ ដោយឡែក បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មនុស្សយ៉ាងហោច ១៣៦នាក់ រួមទាំងកុមារ១៣នាក់ ត្រូវបានសម្លាប់ ចាប់តាំងពី ប្រទេសរុស្ស៊ីបើការឈ្លានពាន កាលពីថ្ងៃព្រហស្បតិ៍ ហើយជនស៊ីវិល ៤០០នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈតួលេខនេះអាចនឹងកើនឡើង៕ ផ្តល់សិទ្ធិដោយ៖ freshnews

ពលរដ្ឋអ៊ុយក្រែនគ្រប់វ័យទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ស្ម័គ្រចិត្តបានត្រៀមខ្លួនរួចរាល់ ដើម្បីការពារទឹកដីតាមលទ្ធភាពរៀងៗខ្លួន

Khmerpress March 2, 2022 02/03/2022

អ៊ុយក្រែន៖ បណ្តាញសារព័ត៌មាន Vox បានរាយការណ៍នៅព្រឹកថ្ងៃពុធ ទី២ ខែកុម្ភៈនេះថា ពលរដ្ឋអ៊ុយក្រែនគ្រប់វ័យទាំងអស់កំពុងតែដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការពារប្រទេសរបស់ពួកគេពីការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ សកម្មភាពមួយចំនួនដែលពលរដ្ឋស៊ីវិលអ៊ុយក្រែនជាច្រើននាក់កំពុងតែនាំធ្វើដោយស័្មគ្រចិត្តនោះរួមមាន៖ –ចាប់កាន់អាវុធ –ផលិតគ្រាប់បែកកែច្នៃនៅតាមផ្ទះ (គ្រាប់បែកដបសាំង) –ចូលទៅបម្រើការងារផ្សេងៗចំពោះក្រុមកងទ័ពប្រយុទ្ធ ក្រុមការពារដែនដី និងក្រុមសន្តិសុខផ្សេងៗ –ជួយផលិតមុងនិងតង់សម្រាប់ក្រុមទាហ៊ាន។ ប្រភពខាងលើបានបន្តថា សកម្មភាពរបស់ក្រុមពលរដ្ឋអ៊ុយក្រែនទាំងនេះគឺជាការបង្ហាញនូវទឹកចិត្តដ៏មុះមុតមួយក្នុងការប្រឆាំងជាមួយនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី ហើយទោះបីជាពួកគេមិនធ្លាប់មានបទពិសោធណ៍ក្នុងវិស័យយោធាក៏ដោយ តែពួកគេបានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយការពារដែនដីរបស់ពួកគេតាមលទ្ធភាពដែលអាចធ្វើទៅបាន។ គួរបញ្ជាក់ថា ប្រសិនបើធ្វើការប្រៀបធៀបពីកម្លាំងយោធារបស់អ៊ុយក្រែននិងរុស្ស៊ី គឺរុស្ស៊ីហាក់មានឥទ្ធិពលខ្លាំងជាង ដោយរុស្ស៊ីមានកងទ័ពសកម្មប្រមាណជា ៩០០,០០០ សែននាក់ ខណៈអ៊ុយក្រែនមាន ២០០,០០០ នាក់ ហើយចំពោះគ្រឿងសម្ភាវុធវិញក៏រុស្ស៊ីមានច្រើនជាងនិងទំនើបជាងដែរ៕ ដោយ៖ ខ្មែរណូត

បុរសកាណាដាម្នាក់ធ្វើដំណើរជាង ៨ពាន់គីឡូម៉ែត្រដើម្បីទៅចូលរួមជួយកងកម្លាំងអ៊ុយក្រែនដោយស័្មគ្រចិត្ត

Khmerpress March 2, 2022 02/03/2022

បណ្តាញសារព័ត៌មាន BBC បានរាយការណ៍ថា មានបុរសជនជាតិកាដាណាម្នាក់បានស្ម័គ្រចិត្តធ្វើដំណើរជាង ៨ពាន់គីឡូម៉ែត្រដើម្បីទៅចូលជួយកងកម្លាំងអ៊ុយក្រែននៅក្នុងសង្គ្រាមជាមួយនិងរុស្ស៊ី។ បុរសកាដាណារូបនេះមានឈ្មោះថា Anthony Walker អាយុ ២៩ ឆ្នាំ មានប្រពន្ធនិងកូន ៣នាក់ ហើយបច្ចុប្បន្នគ្រួសាររបស់គាត់កំពុងរស់នៅក្នុងទីក្រុងតូរ៉ុនតូ នៃប្រទេសកាដាណា។ ការសម្រេចទៅចូលរួមជួយកងកម្លាំងអ៊ុយក្រែនរបស់លោក Anthony Walker គឺត្រូវបានធ្វើដោយដោយការស្ម័គ្រចិត្តពីសំណាក់សាមីខ្លួនផ្ទាល់និងមានការយល់ព្រមពីសមាជិកនៅក្នុងគ្រួសារ តែវាមិនមែនជាគោលការណ៍របស់រដ្ឋាភិបាលនៃប្រទេសកាណាដានោះទេ។ ប្រភពខាងលើបានបន្តថា លោក Anthony Walker ពុំធ្លាប់មានបទពិសោធន៍ក្នុងវិស័យយោធានោះទេ ដោយនាពេលកន្លងមកលោកធ្លាប់ប្រកបមុខរបរជាជាងឈើនិងជាអ្នកបើករថយន្តធំៗ ហើយថ្មីៗនេះគាត់បានបន្តការសិក្សានៅក្នុងសាកលវិទ្យាល័យមួយកន្លែងក្នុងប្រទេសកាណាដា ដោយជ្រើសរើសជំនាញផ្នែកសុវត្ថិភាពតាមបណ្តាញអ៊ីនធឺណិត។ យ៉ាងណាក្តី លោក Anthony Walker ក៏ធ្លាប់បានរៀនជំនាញសង្គ្រោះបន្ទាន់ផងដែរ ដែលជាជំនាញគាត់អាចយកទៅជួយកងកម្លាំងអ៊ុយក្រែនបាន ហើយរូបលោកក៏អាចជួយបើកបររថយន្តទ្រុងធំៗសម្រាប់ចែកចាយសម្ភារៈយោធាទៅកាន់ក្រុមកងទ័ពផងដែរ។ លោក Anthony Walker បានប្រាប់អ្នកសារព័ត៌មានថា លោកមានសំណាងដែលបានកើតលើទឹកដីដែលមានសន្តិភាពពេញលេញ ហើយតាមគម្រោងគឺរូបលោកនឹងបន្តរស់នៅក្នុងប្រទេសកាណាដារហូតដល់អស់ជីវិត ពោលគឺមិនធ្លាប់គិតថានឹងទៅរស់នៅក្នុងប្រទេសណាផ្សេងទៀតឡើយ។ ប៉ុន្តែក្រោយប្រទះឃើញហេតុការណ៍ឈ្លានពាននៅអ៊ុយក្រែនពីសំណាក់កងទ័ពរុស្ស៊ី លោកផ្តើមមានទឹកចិត្តអាណិតនិងចង់ជួយអ៊ុយក្រែនយ៉ាងខ្លាំង ហើយលោកបានគិតទៀតថា ប្រសិនបើសង្គ្រាមនេះបានកើតឡើងនៅកាណាដា ពិតណាស់គាត់នឹងសម្រេចចិត្តចូលរួមជាកម្លាំងយោធាដើម្បីការពារទឹកដីរបស់គាត់។ គិតចុះគិតឡើង លោក Anthony Walker ក៏សម្រេចទៅចូលរួមជាមួយកងទ័ពអ៊ុយក្រែនតែម្តងដោយលោកយល់ឃើញថា ប្រទេសគេប្រទេសឃើញគឺមានពលរដ្ឋរងគ្រោះដូចតែគ្នា​ មានការឈឺចាប់ដូចតែ ហើយក្នុងន័យមនុស្សធម៌គឺត្រូវតែចេះជួយគ្នាក្នុងគ្រាមានអាសន្ន។ […]

BREAKING: លោក ចូ បៃដិន ប្រកាសបិទដែនអាកាសអាមេរិក ចំពោះយន្ដហោះរុស្ស៊ី

Khmerpress March 2, 2022 02/03/2022

(វ៉ាសីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការបិទដែនអាកាសរបស់ខ្លួន ចំពោះយន្ដហោះរុស្ស៊ី កំឡុងសុន្ទរកថា ប្រចំាឆ្នាំស្ដីពីស្ថានភាពសហព័ន្ធ (State of the Union address) ដែលកំពុងប្រព្រឹត្តិទៅនៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។ ថ្លែងទៅកាន់សមាជិកសភាអាមេរិក លោក បៃដិន បានបញ្ជាក់ដូច្នេះថា «នៅយប់នេះ, ខ្ញុំសូមប្រកាសថាយើងនឹងចូលរួមជាមួយសម្ព័ន្ធមិត្ត របស់យើង ក្នុងការបិទដែនអាកាសអាមេរិកចំពោះយន្ដហោះទាំងអស់របស់រុស្ស៊ី ដែលនេះនឹងកាន់តែធ្វើឱ្យរុស្ស៊ីឯកោ និងបន្ថែមសម្ពាធលើ សេដ្ឋកិច្ចរបស់ពួកគេ»៕ ផ្តល់សិទ្ធិដោយ៖ freshnews