ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះ F-15ID នៅក្នុងកិច្ចព្រមព្រៀងតម្លៃ ១៣.៩ ពាន់លានដុល្លារ ទៅឱ្យប្រទេសឥណ្ឌូនេស៊ី

Khmerpress February 11, 2022 11/02/2022

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ដ៏មានសក្តានុពលនៃយន្តហោះ F-15ID និងឧបករណ៍ពាក់ព័ន្ធទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ១៣.៩ ពាន់លានដុល្លារ។ នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto បាននិយាយថា ប្រទេសរបស់លោកកំពុងរៀបចំផែនការទិញយន្តហោះចម្បាំង Rafale ចំនួន 42 គ្រឿងក្នុងកិច្ចព្រមព្រៀង $៨.១ ពាន់លានដុល្លារ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងជាបន្តបន្ទាប់ រួមទាំងការអភិវឌ្ឍន៍នាវាមុជទឹកផងដែរ៕ ដោយ៖ ខ្មែរណូត

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១០,៦៨៦ករណី» និងបាត់បង់ជីវិតម្នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress February 11, 2022 11/02/2022

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១០,៦៨៦ករណីបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ក្នុងចំណោមករណីឆ្លងខាងលើមាន១៤៤នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៨២នាក់ ក្រោយបានរាយការណ៍ថាមានករណីស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៤៣៩,៦៤០ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមព្រមានពីភាពតានតឹងនៅតាមមន្ទីរពេទ្យ ក្រោយចំនួនអ្នកឆ្លងកូវីដ-១៩បន្តកើនឡើងក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីវៀតណាម

Khmerpress February 10, 2022 10/02/2022

វៀតណាម៖ អាជ្ញាធរសុខាភិបាលនៃប្រទេសវៀតណាមបានព្រមាននៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈនេះថា តម្រូវការនៃសេវាសុខាភិបាលអាចនឹងកើនឡើងលើសកម្រិតដ្បិតចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីវៀតណាមដែលបានរៀបចំឡើងកាលពីដើមខែកុម្ភៈនេះ។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅវៀតណាមបានហក់ឡើងដល់ជាង ២៤,០០០នាក់ កាលពីថ្ងៃពុធ ទី៩ ខែកុម្ភៈ ម្សិលមិញនេះ ហើយបើធ្វើការប្រៀបធៀបទៅនឹងតួលេខអ្នកឆ្លងជាមធ្យមកាលពីសប្តាហ៍មុនគឺមានចំនួនត្រឹម ១៥,០០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ បើតាមក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានបញ្ជាក់ថា កាលពីអំឡុង បុណ្យចូលឆ្នាំប្រពៃណីវៀតណាមកន្លងទៅនេះ ពលរដ្ឋវៀតណាមជាច្រើនបានធ្វើការជួបជុំគ្នាក្នុងចំណោមមិត្តភក្តិនិងសាច់ញាតិ ហើយពួកគេក៏បានធ្វើដំណើរទៅកាន់ស្រុកកំណើតនិងកន្លែងកំសាន្តផ្សេងៗជាច្រើនផងដែរ ហើយកត្តាទាំងនេះបានធ្វើឲ្យមានការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស ខណៈភាគច្រើននៃការចម្លងថ្មីទាំងអស់នោះគឺជាមេរោគបំប្លែងខ្លួនអូមីក្រុង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ២,៤លាននាក់ និងស្លាប់សរុបជាង ៣៨,០០០នាក់ ខណៈវៀតណាមមានពលរដ្ឋសរុបជាង ៩៨លាននាក់៕ ដោយ៖​ ខ្មែរណូត

ឥណ្ឌូណេស៉ីចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍដោយខ្លួនឯង ទៅលើមនុស្ស

Khmerpress February 10, 2022 10/02/2022

(ហ្សាការតា)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រទេសឥណ្ឌូណេស៉ីទើបតែបានចាប់ផ្តើមការធ្វើតេស្ត វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍដោយខ្លួនឯង ទៅលើមនុស្សហើយ បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យធ្វើយ៉ាងដូច្នោះ ពីសំណាក់អាជ្ញាធរនិយតករឱសថ ស្របពេលដែលប្រទេសអាស៊ានមួយនេះ កំពុងប្រឈមនឹងការឆ្លងរាលដាលកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ វ៉ាក់សាំង COVID-19 ដែលឥណ្ឌូណេស៉ីអភិវឌ្ឍផ្ទាល់ដៃ មានឈ្មោះថា ម៉េរ៉ា ពូទី (Merah Putih) និងស្ថិតក្រោមការស្រាវជ្រាវរបស់ សាកលវិទ្យាល័យអ៊ែរឡាំងហ្កា (Airlangga University) ហើយនិងក្រុមហ៊ុនឱសថ បាយអូទីស (Biotis)។ អាជ្ញាធរឥណ្ឌូណេស៉ីសង្ឃឹមថា ប្រសិនបើការធ្វើតេស្តលើមនុស្សទទួលបានជោគជ័យ វ៉ាក់សាំង Merah Putih នឹងអាចត្រូវយកទៅប្រើប្រាស់បាន នៅក្នុងឆ្នាំ២០២២នេះតែម្តង។ ការធ្វើតេស្តដំណាក់កាលទី១ នឹងមានការចូលរួមពីអ្នកស្ម័គ្រចិត្តចំនួន៩០នាក់ ខណៈការធ្វើតេស្តដំណាក់កាលទី២ នឹងមាន៤០៥នាក់។ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៉ី លោក ប៊ូឌី ហ្គូណាឌី សាឌីគីន (Budi Gunadi Sadikin) បាននិយាយថា វ៉ាក់សាំង Merah […]

គណៈកម្មាធិការកីឡាអូឡាំពិកក្រុងប៉េកាំងប្រកាសពីការកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩នាក់បន្ថែមទៀត

Khmerpress February 10, 2022 10/02/2022

ចិន៖ គណៈកម្មាធិការរៀបចំកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩នាក់បន្ថែមទៀតសម្រាប់របាយការណ៍ប្រចាំថ្ងៃដែលបានបិទបញ្ចប់ត្រឹមយប់ថ្ងៃពុធទី៩ ខែកុម្ភៈម្សិលមិញ នេះបើយោងតាមអត្ថបទចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំង ៩នាក់នោះគឺមានអ្នកឆ្លងចំនួន ៦នាក់ជាអ្នកសារព័ត៌មានដែលទើបធ្វើដំណើរទៅដល់ប្រទេសចិន ខណៈ ៣នាក់ផ្សេងទៀតគឺក្រុមអត្តពលិក។ អាជ្ញាធរសុខាភិបាលចិនបានបន្តថា អត្តពលិកទាំង ៣នាក់ដែលបានតេស្តវិជ្ជមានជំងឺកូវីដ-១៩ នោះគឺជាក្រុមមនុស្សដែលគេបានដាក់ឲ្យនៅដាច់ដោយឡែកពីគេរួចហើយមុនពេលធ្វើតេស្ត ដូចនេះករណីចម្លងនេះមិនបានបង្កើតហានិភ័យខ្ពស់ក្នុងការចម្លងបន្តទៅអ្នកណាផ្សេងទៀតទេ។ យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលចិនមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់ក្រុមអត្តពលិកទាំង ៣នាក់នោះទេ ហើយសូម្បីតែឈ្មោះប្រទេសកំណើតរបស់ពួកគេក៏មិនត្រូវបានបង្ហាញជាសាធារណៈដែរ៕ ដោយ៖ ខ្មែរណូត

រដ្ឋជាច្រើននៅសហរដ្ឋអាមេរិក កំពុងលុបចោលនូវច្បាប់ដែលតម្រូវឱ្យពលរដ្ឋត្រូវតែពាក់ម៉ាស់

Khmerpress February 10, 2022 10/02/2022

អភិបាលរដ្ឋនៅក្នុងរដ្ឋសេរីនិយមរបស់សហរដ្ឋអាមេរិក កំពុងចូលរួមជាមួយពួកអភិរក្សនិយមក្នុងការលុបចោលច្បាប់ ដែលតម្រូវឱ្យពលរដ្ឋនៅអាមេរិកត្រូវតែពាក់ម៉ាស់។ អភិបាលក្រុងញូវយ៉កលោកស្រី Kathy Hochul បានប្រកាសកាលពីថ្ងៃពុធថា លោកស្រីនឹងអនុញ្ញាតឱ្យការពាក់ម៉ាស់ជាកាតព្វកិច្ច ត្រូវបញ្ចប់ភ្លាមៗនៅថ្ងៃដែលប្រកាសនោះតែម្ដង។ ប៉ុន្តែយ៉ាងណា លោកស្រី Hochul បានបញ្ជាឱ្យអាជីវកម្មនានា ត្រូវសាកសួរអតិថិជនចំពោះភស្តុតាងនៃការចាក់ថ្នាំបង្ការ ឬតម្រូវឱ្យពួកគេពាក់ម៉ាស។ ដូច្នេះម្ចាស់អាជីវកម្មនឹងអាចជ្រើសរើសគោលការណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយអ្នកស្រុកនឹងនៅតែត្រូវពាក់ម៉ាស់នៅពេលធ្វើដំណើរសាធារណៈដូចសិស្សក្នុងថ្នាក់រៀនដែរ។ អភិបាលក្នុងរដ្ឋជាច្រើនបានឃើញចំនួនករណីធ្លាក់ចុះ ខណៈអ្នកដែលនៅរដ្ឋកាលីហ្វ័រញ៉ា ម៉ាសសាឈូសេត និងកន្លែងផ្សេងទៀត កំពុងបន្ធូរបន្ថយការរឹតត្បឹតរបស់ខ្លួន។ ថ្វីបើករណីមានការថយចុះ នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបានចង្អុលបង្ហាញថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាពនៅតែមានកម្រិតខ្ពស់។ ហើយនាយក CDC លោកស្រី Rochelle Walensky បានណែនាំថា វាលឿនពេកក្នុងការបញ្ឈប់ការពាក់ម៉ាស់នៅកន្លែងសាធារណៈ៕ ដោយ៖ ខ្មែរណូត

WHO ជំរុញឱ្យប្រទេសអ្នកមាន បរិច្ចាគប្រាក់ជាបន្ទាន់ សម្រាប់ផែនការកម្ចាត់កូវីដ-១៩

Khmerpress February 10, 2022 10/02/2022

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្ដាហ៍នេះ បានជំរុញឱ្យបណ្ដាប្រទេសអ្នកមានទំាងអស់ចូលរួមចំណែកបរិច្ចាគប្រាក់ ១៦ពាន់លានដុល្លារ ដែលត្រូវការជាចាំបាច់សម្រាប់ផែនការកម្ចាត់ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ បើតាមអង្គការ WHO កញ្ចប់ថវិកាបន្ទាន់ខាងលើនឹងជួយបង្កើនប្រសិទ្ធភាពនៃផែនការរបស់ខ្លួនឈ្មោះថា ACT-A ដែលអាចនឹងលុប COVID-19 ចេញពីភាពអាសន្នសុខាភិបាលសកល នៅក្នុងឆ្នាំ២០២២នេះ។ ACT-A មានគោលដៅអភិវឌ្ឍ, ផលិត, ទិញ និងចែកចាយឧបករណ៍ទប់ស្កាត់ COVID-19 ក្នុងនោះរួមមាន វ៉ាក់សាំង, ការធ្វើតេស្ដ, ការព្យាបាល និងសម្លៀកបំពាក់ការពារសម្រាប់ក្រុមគ្រូពេទ្យ។ គួរបញ្ជាក់ថា ACT-A ត្រូវការកញ្ចប់ថវិកា ២៣.៤ពាន់លានដុល្លារ សម្រាប់កម្មវិធីរបស់ខ្លួនដែលមានរយៈពេលរាប់ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២២។ ប៉ុន្តែ មកទល់នឹងពេលនេះ ផែនការមួយនេះរៃអង្គាសបានប្រាក់ត្រឹមតែ ៨០០លានដុល្លារប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១០,៣១៤ករណី» និងបាត់បង់ជីវិត ០៤នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress February 10, 2022 10/02/2022

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១០,៣១៤ករណីបន្ថែមទៀតនៅថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ក្នុងចំណោមករណីឆ្លងខាងលើមាន១៣៩នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៨១នាក់ ក្រោយបានរាយការណ៍ថាមានករណីស្លាប់ថ្មី០៤នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៤២៨,៩៥៤ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

កុំចេះតែហ៊ាន! ខឹងគេមិនព្រមជល់កែវស្រាជាមួយ បុរសម្នាក់លើកដៃចាក់ស្រាស្រោចខ្លួនស្រីស្អាត ដែលជាគ្រូបង្វឹកប្រដាល់មួយថៃ

Khmerpress February 9, 2022 09/02/2022

បុរសរស់នៅ​ទីក្រុង​បាងកក​ម្នាក់​បានទទួលរង្វាន់ពិសេសជាទីគាប់ចិត្ត បន្ទាប់ពីគាត់បាន​ចាក់​ស្រាបៀរស្រោចខ្លួនស្រីស្អាតម្នាក់ ដែលជាអ្នកប្រដាល់ និងជាគ្រូបង្វឹកប្រដាល់មួយថៃ (Muay Thai)។ វីដេអូមួយ ដែលត្រូវបានបង្ហោះទៅលើបណ្ដាញផ្សព្វផ្សាយបានបង្ហាញថា កីឡាការនី Pareploy Saeaia អាយុ ២៤ឆ្នាំ បានទាត់ ដាល់ និងរុញបុរសដែលជាជនបង្ករឿង ខណៈបុរសម្នាក់នោះវិញ មើលទៅហាក់ដូចជាស្រឡាំងកាំង នៅពេលដែលខាងជនរងគ្រោះមានកម្លាំងខ្លាំងជាង។ នៅក្នុងវីដេអូឃ្លីបបង្ហាញថា កីឡាការនី Pareploy ស្ថិតក្នុងស្ថានភាពសើមជោគ ដោយសារបុរសនោះបានចាក់ស្រាបៀរលើនាង នៅពេលដែលនាងបដិសេធមិនព្រមជល់កែវស្រាជាមួយ។ កីឡាការនី Pareploy ក៏បានចែករំលែកឃ្លីបនោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ហើយបានសរសេរថា៖«ប្រសិនបើរឿងនេះកើតឡើងចំពោះស្ត្រីផ្សេងទៀត ពួកគេអាចជ្រើសរើសមិនឆ្លើយតប។ ម្នាក់នេះច្រឡំធំហើយ ព្រោះ​ខ្ញុំ​ជា​អ្នក​ប្រដាល់»។ ប្រភពព័ត៌មាន បាងកកប៉ុស្តិ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ Pareploy កំពុងជួបជុំហូបអាហារពេលល្ងាចជាមួយមិត្តភ័ក្តិ នៅហាងលក់អាហារមួយកន្លែងក្នុងសង្កាត់ Huai Kwang (ហួយក្វាង) ក្នុងទីក្រុងបាងកក។ បន្ទាប់មកបុរសបង្កជម្លោះបានចូលទៅជិតនាង ហើយបានសុំឱ្យនាងជល់កែវស្រាជាមួយ ប៉ុន្តែនាង​បដិសេធ។ រហូតដល់ ៥នាទី ​ក្រោយ​មក បុរសនោះត្រឡប់មកជិតនាងម្ដងទៀត ហើយក៏ចាក់ស្រាស្រោចខ្លួននាងតែម្ដង ដែលធ្វើឱ្យកីឡាការនី Pareploy ទ្រាំមិនបាន ទើបប្រដៅបុរសជាអ្នកបង្ករឿងនោះវិញ។ […]

ចិនចេញប្រតិកម្មចំពោះ គម្រោងលក់សព្វាវុធតម្លៃ ១០០លានដុល្លារ របស់សហរដ្ឋអាមេរិក ឱ្យកោះតៃវ៉ាន់

Khmerpress February 9, 2022 09/02/2022

(ប៉េកាំង)៖ អ្នកនាំពាក្យម្នាក់របស់យោធាចិន នៅថ្ងៃពុធនេះ បានចេញមុខអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យលុបចោលវិញជាបន្ទាន់ នូវគម្រោងលក់សព្វាវុធសរុបជាទឹកប្រាក់ប្រមាណ ១០០លានដុល្លារ ឱ្យទៅកោះតៃវ៉ាន់ និងកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយដែនកោះនេះ ហើយឈប់បញ្ជូនសញ្ញាយល់ច្រឡំតទៅទៀត ដល់ក្រុមចង់បានឯករាជ្យនៅតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។ លោក វូ ឈាន (Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថា «ទង្វើរបស់សហរដ្ឋអាមេរិក រំលោភលើគោលការណ៍ចិនតែមួយ ព្រមទាំងលក្ខខណ្ឌដែលមានចែង នៅក្នុងសេចក្តីថ្លែងការណ៍រួមទាំង៣ រវាងចិននិងសហរដ្ឋអាមេរិក។ ភាគីចិនសូមបង្ហាញការមិនពេញចិត្តជាខ្លាំង រួមជាមួយការជំទាស់ដាច់ខាតចំពោះរឿងនេះ»។ មិនតែប៉ុណ្ណោះ លោក វូ បានបន្ថែមថា វាប្រៀបបានទៅនឹងការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ចិន ដែលអាចបំផ្លាញដល់ទំនាក់ទំនងរវាងយោធាប្រទេសទាំងពីរ ក៏ដូចជាសុខសន្តិភាពនិងស្ថិរភាព នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ គួរបញ្ជាក់ថា ការចេញមុខប្រតិបត្តិពីសំណាក់ទីក្រុងប៉េកាំងនេះ កើតមានបន្ទាប់ពីសហរដ្ឋអាមេរិក ទើបតែបានប្រកាសពីការអនុម័តចំពោះ ការលក់គ្រឿងបរិក្ខាមីស៉ីលនិងកញ្ចប់សេវា ដែលមានតម្លៃជាទឹកប្រាក់សរុប ១០០លានដុល្លារអាមេរិក ដល់តៃវ៉ាន់ ដើម្បីឱ្យដែនកោះនេះ អាចធ្វើទំនើបកម្មនិងគ្រប់គ្រងដោយប្រសិទ្ធភាព នូវប្រព័ន្ធការពារមីស៉ីល ប៉ាទ្រីយ៉ូត (Patriot) ចំពោះមុខភាពតានតឹង ជាមួយមហាយក្សចិន […]