ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញ និងអភិបាលរដ្ឋនៅអាមេរិក ព្រមានពីព្យុះកំណាច «អូមីក្រុង» និងត្រៀមអនុម័តវ៉ាក់សាំង «ដូសជំរុញ» សម្រាប់ក្មេងជំទង់

Khmerpress December 31, 2021 31/12/2021

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញផ្នែកសុខាភិបាល និងអភិបាលរដ្ឋនានានៃសហរដ្ឋអាមេរិក បានចេញសេចក្តីព្រមានធ្ងន់ៗដូចគ្នា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយជំរុញពលរដ្ឋអាមេរិកាំងទាំងអស់ ត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់ស្ថានភាពធ្ងន់ធ្ងរនៃព្យុះរលកបោកបក់ បង្កឡើងដោយមេរោគបំប្លែងថ្មី អូមីក្រុង (Omicron) ដែលបានគំរាមកំហែងមន្ទីរពេទ្យ, សាលារៀន និងវិស័យផ្សេងៗទៀត ជាពិសេសគឺកំពុងប៉ះពាល់ដល់ ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។ ការព្រមានខាងលើនេះបានកើតមានឡើង បន្ទាប់ពីរបាយការណ៍ឆ្លងរាតត្បាតជំងឺ COVID-19 ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញអំពីចំនួនអ្នកឆ្លងរហូតដល់ទៅជាង ៤សែននាក់ ហើយភាគច្រើន គឺត្រូវបានបង្កឡើងដោយ Omicron។ មន្ត្រីរដ្ឋាភិបាលសហព័ន្ធអាមេរិក ទើបតែបានចេញសារព្រមានបន្ថែម អំពីការធ្វើចរាចរណ៍ទូទៅ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត ខណៈអាជ្ញាធរសុខាភិបាល ក៏កំពុងត្រៀមអនុម័ត វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» សម្រាប់ក្មេងជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៥ឆ្នាំ ផងដែរ។ បើគិតជាភាគរយវិញ អំលុងពេល ៧ថ្ងៃមកនេះ សហរដ្ឋអាមេរិកបានមើលឃើញករណីឆ្លង COVID-19 ជាមធ្យមជិត ៣០០,០០០នាក់ក្នុងមួយថ្ងៃ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់់ជាងគេបំផុត […]

BREAKING: ទីបំផុតអតីតប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye ត្រូវបានដោះលែង ចេញពីពន្ធនាគារជាផ្លូវការ!

Khmerpress December 31, 2021 31/12/2021

(សេអ៊ូល)៖ នៅទីបំផុតការដោះលែងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ (Park Geun-hye) ដែលបច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ ត្រូវបានធ្វើឡើងជាផ្លូវការហើយនៅព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បន្ទាប់ពីលោកស្រីបានជាប់ឃុំឃាំងអស់រយៈពេល ៤ឆ្នាំ និង ៩ខែ ពាក់ព័ន្ធនឹងរឿងក្តីពុកលួយ ដែលបានធ្វើឲ្យលោកស្រីអស់អំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap។ លោកស្រី Park Geun-hye ត្រូវបានតុលាការកំពូលកូរ៉េខាងត្បូង កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២២ឆ្នាំ កាលពីខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីលោកស្រីត្រូវបានទម្លាក់ចេញពីតំណែង ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ និងការគប់គិតជាមួយមិត្តជិតស្និទ្ធ ដែលត្រូវបានគេជឿជាក់ថា ជាអ្នកជំរុញឲ្យលោកស្រីប្រព្រឹត្តទង្វើបែបនេះ។ គួរបញ្ជាក់ថា ការដោះលែងលោកស្រី Park Geun-hye ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន (Moon Jae-in) កាលពីសប្តាហ៍មុននេះ បានសម្រេចផ្តល់ការលើកលែងទោសដល់រូបលោកស្រី ដោយយោងលើមូលហេតុថា លោកស្រីមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងដើម្បីជាសញ្ញាបង្ហាញអំពីការរួបរួមជាតិ ចំពោះមុខការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅនាដើមឆ្នាំ២០២២ ខាងមុខនេះ។ តាមពិតទៅលោកស្រី Park […]

ក្រុមអ្នកជំនាញមិនទុកចិត្ត គោលការណ៍ថ្មីរបស់ CDC អាមេរិក ស្តីពីរយៈពេលដាក់ខ្លួនឱ្យនៅដាច់ដោយឡែក សម្រាប់អ្នកជំងឺកូវីដ១៩

Khmerpress December 30, 2021 30/12/2021

(វ៉ាស៉ីនតោន)៖ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង បានបង្ហាញការមិនទុកចិត្តចំពោះ គោលការណ៍ថ្មីរបស់រដ្ឋាភិបាលអាមេរិក ដែលសម្រេចកាត់បន្ថយ រយៈពេលនៃការដាក់ខ្លួនឱ្យនៅដាច់ពីគេ សម្រាប់អ្នកជំងឺ COVID-19 ដែលមិនចេញរោគសញ្ញា ដោយថាវាហាក់ធូររលុងពេក ដែលអាចនាំឱ្យមានការឆ្លងរាលដាលកាន់តែខ្លាំងថែមទៀត ខណៈសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការកើនឡើងនៃករណីឆ្លង ដែលជំរុញដោយវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។ ក្នុងសប្តាហ៍នេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក បានសម្រេចបន្ថយរយៈពេលគួរដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេឯង សម្រាប់អ្នកជំងឺ COVID-19 ដែលមិនបង្ហាញរោគសញ្ញា ពី១០ថ្ងៃមកនៅត្រឹម៥ថ្ងៃវិញ ហើយក្រោយពេលនោះ ពួកគេតម្រូវឱ្យពាក់ម៉ាសរយៈពេល៥ថ្ងៃបន្ថែមទៀត។ មជ្ឈមណ្ឌល CDC អាមេរិកបានលើកឡើងថា ហេតុផលចម្បងមួយ គឺមកពីការកំពុងរាតត្បាតយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងថ្មី Omicron ដែលអាចបង្ខំឱ្យកម្លាំងពលកម្មកាន់តែច្រើនថែមទៀត នៅតាមឧស្សាហកម្មផ្សេងៗ ត្រូវស្នាក់នៅផ្ទះក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ បើទោះបីជាពួកគេមិនមានអាការៈអ្វី ឬក៏បង្កហានិភ័យក្នុងការចម្លងជំងឺទៅកាន់អ្នកដទៃក៏ដោយ។ យ៉ាងណាក្តី គោលការណ៍ថ្មីនេះ បានបង្កក្តីបារម្ភជាខ្លាំងក្នុងចំណោមក្រុមអ្នកជំនាញ ព្រោះវាមិនបានបែងចែកឱ្យច្បាស់រវាង អ្នកបានចាក់វ៉ាក់សាំង និងអ្នកមិនបានចាក់វ៉ាក់សាំង ដែលជាសះស្បើយពីជំងឺវិញក្នុងកម្រិតខុសគ្នា។ ម៉្យាងវិញទៀត គោលការណ៍នោះ ថែមទាំងមិនតម្រូវឱ្យមានការធ្វើតេស្តបញ្ជាក់ទៀតផង មុនពេលពួកគេអាចត្រឡប់ទៅបំពេញការងារ ឬធ្វើប្រាស្រ័យទាក់ទងក្នុងសង្គមវិញ។ […]

អតីតប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye នឹងត្រូវដោះលែងពីពន្ធនាគារ នៅពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍នេះ

Khmerpress December 30, 2021 30/12/2021

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ (Park Geun-hye) ត្រូវបានអាជ្ញាធរកំណត់ ឲ្យធ្វើការដោះលែងចេញពីពន្ធនាគារ នៅវេលាពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍នេះតែម្តង (ម៉ោងនៅទីក្រុងសេអ៊ូល) តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកស្រី ទទួលបានការលើកលែងទោសពីរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។ កាលពីសប្តាហ៍មុននេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន (Moon Jae-in) បានសម្រេចផ្តល់ការលើកលែងទោសពិសេសមួយ ដល់លោកស្រី Park Geun-hye ដោយយោងលើមូលហេតុចម្បងៗចំនួន ២ នោះគឺលោកស្រីកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងដើម្បីជាសញ្ញាបង្ហាញអំពីការរួបរួមជាតិ ខណៈការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីកូរ៉េខាងត្បូងអាណត្តិថ្មី នឹងឈានចូលមកដល់នៅក្នុងពេលឆាប់ៗ។ លោកស្រី ផាក គឺនហេ ដែលបច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ ត្រូវបានគេដឹងថា កំពុងជាប់ពន្ធនាគារជាមួយនឹងជំងឺប្រចាំការធ្ងន់ធ្ងរ។ លោកស្រី ផាក បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានទម្លាក់ចេញពីតំណែង ពេលកំពុងកាន់អំណាចកាលពីឆ្នាំ២០១៧ ដោយតុលាការធម្មនុញ្ញ ជុំវិញរឿងអាស្រូវពុករលួយ និងការគប់គិតគ្នាជាមួយមនុស្សជំនិត ក្នុងការទទួលបានប្រាក់មូលនិធិ រាប់លានដុល្លារពីក្រុមហ៊ុនធំៗក្នុងប្រទេស […]

ពលរដ្ឋមិចស៊ីកូប្តឹងប្រទេសចិននិងអង្គការសុខភាពពិភពលោកទាមទារសំណង ៨០ម៉ឺនដុល្លារសម្រាប់ពលរដ្ឋម្នាក់ដែលបានទទួលមរណភាពដោយកូវីដ ១៩

Khmerpress December 30, 2021 30/12/2021

មិចស៊ីកូ៖ ប្រជាពលរដ្ឋមិចស៊ីកូជាច្រើននាក់បាននាំគ្នាប្តឹងទាមទារប្រាក់សំណងពីប្រទេសចិននិងអង្គការសុខភាពពិភពលោកជុំវិញវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសមិចស៊ីកូ។ ពលរដ្ឋមិចស៊ីកូម្នាក់គឺលោក Jaime Michaus អាយុ ៦៣ឆ្នាំបានប្រាប់ឲ្យដឹងថា ជំងឺកូវីដ ១៩​ បានឆកយកជីវិតកូនស្រីវ័យ ២៦ឆ្នាំរបស់គាត់និងបានបន្សល់ទុកចៅស្រីម្នាក់ទើបមានអាយុជាង ១ខែឲ្យគាត់ត្រូវមើលថែ ដែលវាជាប​ន្ទុកដ៏ធំមួយសម្រាប់គាត់ជាមនុស្សចាស់និងបានចូលនិវត្តន៍ពីការងារួចទៅហើយ។ បុរសចំណាស់រូបនេះបានបន្តថា គាត់មិនមានសង្ឃឹមច្រើននោះទេក្នុងការទទួលបានប្រាក់សំណងតាមពាក្យបណ្តឹងរបស់គាត់នោះ តែយ៉ាងណាក្តីគាត់ត្រូវតែធ្វើរឿងនេះព្រោះវាជារឿងត្រឹមត្រូវដែលជនរងគ្រោះគួរតែធ្វើ ហើយបើក្នុងករណីដែលគាត់អាចទទួលបានប្រាក់សំណងពិតមែននោះគឺវានឹងក្លាយជារឿងល្អបំផុតសម្រាប់ចៅស្រីរបស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ពាក្យបណ្តឹងរបស់ក្រុមពលរដ្ឋមិចស៊ីកូទាំងនោះត្រូវបានដាក់ទៅកាន់តុលាការអន្តជាតិ Poplavsky International Law Offices ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ក្នុងពាក្យបណ្តឹងនោះគឺពលរដ្ឋមិចស៊ីកូបានទាមទារប្រាក់សំណងចំនួន ២០០,០០០​ដុល្លារអាមេរិកសម្រាប់អ្នកជំងឺកូវីដ​ ១៩ម្នាក់ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ធរ និង ៨០០,០០០ដុល្លារចំពោះអ្នកដែលបានស្លាប់។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសមិចស៊ីកូបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣,៩៦១,៦៦២នាក់ និងស្លាប់ចំនួន ២៩៩,១៣២នាក់៕ ដោយ៖ ខ្មែរណូត

អភិបាលក្រុងបាងកក បញ្ជាឱ្យបិទ កន្លែងកម្សាន្ត ហាងស្រា បារ ហាងខារ៉ាអូខេ ហាងម៉ាស្សា បន្ថែមទៀតរហូតដល់ថ្ងៃទី ១៥ ខែមករា

Khmerpress December 30, 2021 30/12/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា អភិបាលក្រុងបាងកក លោក Pol General Asawin Kwanmuang បានចុះហត្ថលេខាលើបទបញ្ជារបស់រដ្ឋបាលក្រុងបាងកកដើម្បី បិទកន្លែងកម្សាន្ត ហាងស្រា បារ ហាងខារ៉ាអូខេ ហាងម៉ាស្សា និងគ្រឹះស្ថានដែលបម្រើសេវាកម្មស្រដៀងគ្នានេះ រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២។ យ៉ាងណាមិញ ខាងអភិបាលក្រុងបាងកក មិនបានបញ្ជាក់ពីហេតុផលដែលឈានដល់ការបិទនោះទេ ប៉ុន្តែអាចនឹងជាវិធានការសម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នប្រទេសថៃកំពុងវាយប្រហារដោយកូវីដ-១៩ រ៉ាវ្យ៉ង់ អូមីក្រុង។ គួរឱ្យដឹងថា កន្លែងកម្សាន្ត ហាងស្រា បារ ហាងខារ៉ាអូខេ ហាងម៉ាស្សា ត្រូវបានបញ្ជាឱ្យបិទបន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញចាប់ពីថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ៕ ដោយ៖ ខ្មែរណូត

គិតមកទល់នឹងពេលនេះ ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុងចំនួន ៧៤០ ករណី ចេញពីខេត្តក្រុងចំនួន ៣៣ ទូទាំងប្រទេស

Khmerpress December 30, 2021 30/12/2021

ក្រសួងសុខភាពសាធារណៈថៃបានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ចំនួន ៧៤០ ករណី គិតមកទល់នឹងបច្ចុប្បន្ន ដែលក្នុងនោះមានអ្នកមកពីក្រៅប្រទេសចំនួន ៤៨៩នាក់ និងការឆ្លងក្នុងសហគមន៍ចំនួន ២៥១ករណី។ លោកវេជ្ជបណ្ឌិត Suphakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របាននិយាយថា ទោះបីជាករណីថ្មីនៃជំងឺ COVID-19 ភាគច្រើននៅតែជាវ៉ារ្យ៉ង់ ដែលតា ក៏ដោយ ប៉ុន្តែករណីរបស់ អូមីក្រុង បានចាប់ផ្តើមលេចឡើងកាន់តែខ្លាំងឡើងៗ។ គាត់បាននិយាយថា ការឆ្លងទាក់ទងនឹងវ៉ារ្យ៉ង់ អូមីក្រុង ត្រូវបានរកឃើញនៅក្នុងខេត្តយ៉ាងហោចណាស់ចំនួន ៣៣ របស់ប្រទេសថៃ ដែលក្នុងនោះមានខេត្តចំនួន ១៩ គឺឆ្លងតាមរយៈការចម្លងនៅក្នុងសហគមន៍។ លោកបន្ថែមថា អ្នក​ជំងឺ​ក្នុង​ស្រុក​ជា​ច្រើន​នាក់​​ គឺមាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ចម្លង​ពី​ចង្កោម​ផ្ទុះនៅក្រុងកាឡាស៊ីន។ លោក Suphakit បាននិយាយថា ទីក្រុងបាងកក កាឡាស៊ីន និងភូកេត មានច្រើនជាង ៦០% នៃករណី អូមីក្រុង នៅក្នុងប្រទេសថៃ ខណៈដែលការឆ្លងក្នុងស្រុកភាគច្រើនមានទំនាក់ទំនងជាមួយភ្ញៀវបរទេស៕ ដោយ៖ ខ្មែរណូត

WHO ព្រមាន៖ កំណើននៃករណីឆ្លង «អូមីក្រុង» កំពុងបោកបក់ទ្វីបអឺរ៉ុប ដូចរលកយក្សស៊ូណាមិ

Khmerpress December 30, 2021 30/12/2021

(ហ្សឺណែវ)៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានចាត់ទុកថា ទ្វីបអឺរ៉ុបកំពុងប្រឈមនឹង «ស៊ូណាមិនៃករណីឆ្លងជំងឺ COVID-19» ដោយសារតែសន្ទុះនៃកំណើនករណីឆ្លងប្រចាំថ្ងៃ ដែលបង្កឡើងដោយវីរុស Omicron។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។ អគ្គនាយក WHO បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួន ក្នុងទីក្រុងហ្សឺណែវថា ការគំរាមកំហែងផ្ទួនៗគ្នា កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅអឺរ៉ុប នោះគឺសន្ទុះនៃករណីឆ្លងជំងឺ COVID-19 និងការចូលសម្រាកមន្ទីរពេទ្យ ព្រមទាំងការស្លាប់ផងដែរ។ ឧទាហរណ៍ជាក់ស្តែង ចក្រភពអង់គ្លេសបានរកឃើញករណីឆ្លង COVID-19 រហូតដល់ទៅជាង ១៨០,០០០នាក់ កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈបារាំងវិញ គឺរហូតដល់ទៅជាង ២០០,០០០នាក់ក្នុងមួយថ្ងៃដូចគ្នា។ WHO បានព្រមានកាលពីដើមសប្តាហ៍នេះថា ហានិភ័យបង្កឡើងដោយ Omicron នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ណាស់ ហើយកាលពីសប្តាហ៍មុននេះ ករណីឆ្លង COVID-19 ទូទាំងពិភពលោក បានកើនឡើងរហូតដល់ទៅ ១១%។ គួរបញ្ជាក់ថា […]

ចំនួនករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅអង់គ្លេស ខិតកាន់តែជិតខ្ទង់ ២០០,០០០នាក់ តែការរឹតត្បិតនឹងមិនមានឡើយ

Khmerpress December 30, 2021 30/12/2021

(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 រហូតដល់ ១៨៣,០៣៧នាក់ នៅក្នុងកំលុងពេល ២៤ម៉ោង ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ហើយបើធៀបនឹងតួលេខកាលពីមួយថ្ងៃមុនវិញ គឺបានកើនឡើងជាង ៥៣,០០០ករណីបន្ថែម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។ អាជ្ញាធរសុខាភិបាលអង់គ្លេសបានឲ្យដឹងថា ចំនួនករណីឆ្លងស្ទុះងើបឡើងយ៉ាងគំហុកនេះ គឺដោយសារតែការរាតត្បាតកាន់តែខ្លាំង នៃមេរោគ COVID-19 បំប្លែងថ្មី Omicron ដែលមានសមត្ថភាពចម្លងយ៉ាងឆាប់រហ័ស។ បើតាមរបាយការណ៍ចុងក្រោយ វីរុស Omicron កំពុងរ៉ាប់រងករណីឆ្លង COVID-19 ប្រចាំថ្ងៃរហូតដល់ទៅ ៩០% ទៅហើយ នៅទូទាំងចក្រភពអង់គ្លេស។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Borish Johnson) បានគូសបញ្ជាក់រួចហើយថា លោកនឹងមិនដាក់ចេញនូវវិធានការរឹតត្បិតអ្វីនោះឡើយ នៅក្នុងឱកាសប្រារព្ធទិវាឆ្លងឆ្នាំសកលខាងមុខនេះ។ លោក ចនសុន បានសង្កត់ធ្ងន់ថា ប្រជាជនអង់គ្លេសក្នុងចំនួនច្រើនរហូតដល់ទៅជាង ៣៣លាននាក់ (៥៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ […]

វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៣,៨៨៩ករណី» ក្នុងនោះទីក្រុងហាណូយ១,៧៦៦ករណី, ហូជីមិញ៧០២ករណី ព្រមទាំងបាត់បង់ជីវិតថ្មីចំនួន២៤៥នាក់ទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress December 30, 2021 30/12/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៣,៨៨៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ ករណីឆ្លងខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៧៦៦ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៧០២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Vĩnh Long ចំនួន៩១៧ករណី, ខេត្ត Tây Ninh ចំនួន៩៣៨ករណី និងខេត្ត Khánh Hòa ចំនួន៧៩៣ករណី។ ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២៤៥នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៦៩៤,៨៧៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៣០២,៥៤២នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣១,៨៧៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews