ព័ត៌មានអន្តរជាតិ

ទីបំផុតសហរដ្ឋអាមេរិកអនុម័តឲ្យប្រើ វ៉ាក់សាំងបង្ការកូវីដ-១៩ដូសជំរុញ ឬដូសទី៣ «ចំរុះ»

Khmerpress October 21, 2021 21/10/2021

(វ៉ាស៊ីនតោន)៖ នៅទីបំផុតរដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើប្រាស់ហើយ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញ ឬ ដូសទី ៣ ជា «ចំរុះ» ប៉ុន្តែត្រូវចាក់ឲ្យត្រូវម៉ាកគ្នា ដូចការចាក់កាលពីលើកមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។ សេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «FDA បានសម្លឹងឃើញ លទ្ធផល និងប្រយោជន៍ប្រកបដោយសក្តានុពល ដែលទទួលបានពីការចាក់វ៉ាក់សាំងដូសជំរុញ គឺមានលើសពីហានិភ័យទៅទៀត…»។ វ៉ាក់សាំងចំរុះដែល FDA ទើបបានអនុម័តឲ្យប្រើប្រាស់ ទូទាំងសហរដ្ឋអាមេរិកនេះគឺ Moderna និង Johnson & Johnson បន្ថែមពីលើវ៉ាក់សាំង Pfizer ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់មុនគេ តាំងតែពីខែកញ្ញា។ ទោះជាយ៉ាងណា ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ គឺត្រូវតែស្របទៅនឹងម៉ាក ដែលត្រូវបានចាក់កាលពីដូសមុន។ គួរបញ្ជាក់ថា បើតាមការសម្រេចថ្មីរបស់ FDA ប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំង […]

WHO មានផែនការទិញថ្នាំព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Merck សម្រាប់បណ្ដាប្រទេសក្រីក្រ

Khmerpress October 20, 2021 20/10/2021

(ព្រុចសែល)៖ កម្មវិធីមួយដឹកនាំដោយអង្គការសុខភាពពិភពលោក WHO មានផែនការទិញថ្នាំព្យាបាល COVID-19 ពីក្រុមហ៊ុនឱសថអាមេរិក Merck ក្នុងតម្លៃ១០ដុល្លារ ក្នុងមួយបន្ទះ ដើម្បីចែកចាយដល់បណ្ដាប្រទេសក្រីក្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។ ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើឯកសារមួយដែលខ្លួនទទួលបាន, បានឱ្យដឹងទៀតថានៅក្រោមកម្មវិធី ACT-A អង្គការសុខភាពពិភពលោកមាន គម្រោងផ្ដល់ថ្នាំសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដល់ទៅ ១២០លាននាក់ ក្នុងចំណោមអ្នកជំងឺ ២០០លាននាក់នៅជុំវិញពិភពលោក ជាពិសេសនៅតាម បណ្ដាប្រទេសក្រីក្រ ដែលត្រូវបានគេប៉ាន់ស្មានថាអាចនឹងឆ្លង COVID-19 នៅរយៈពេល១២ខែខាងមុខ។ គួរបញ្ជាក់ថា នៅក្នុងឯកសារខាងលើដដែល, អង្គការ WHO មានបំណងទិញថ្នាំព្យាបាល COVID-19 molnupiravir របស់ក្រុមហ៊ុនឱសថអាមេរិក Merck ក្នុងតម្លៃ ១០ដុល្លារក្នុងមួយបន្ទះ។ ថ្នាំ molnupiravir របស់ក្រុមហ៊ុន Merck គឺជាថ្នាំព្យាបាលអ្នកជំងឺ COVID-19 មានរោគសញ្ញាស្រាល ហើយថ្នាំនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការអភិវឌ្ឍនៅឡើយ។ ប៉ុន្តែផ្ទុយថ្នាំដទៃ, molnupiravir […]

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងបន្តសេវាកម្មហោះហើរអន្តរជាតិឡើងវិញទៅកាន់គោលដៅ ៣៦ ក្រោយជួបព្យុះភ្លៀងអស់មួយរយៈធំ

Khmerpress October 20, 2021 20/10/2021

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងបន្តសេវាកម្មពេញលេញលើការហោះហើរនៅលើផ្លូវអន្តរជាតិចំនួន ៣៦ ទៅកាន់គោលដៅនៅទ្វីបអឺរ៉ុប អាស៊ី និងអូស្រ្តាលី នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបើកប្រទេសរឡើងវិញដល់ភ្ញៀវទេសចរបរទេសនៅថ្ងៃទី១ ខែវិច្ឆិកា។ អនុប្រធានប្រតិបត្តិផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន Thai Airways លោក Non Kalinta បានប្រកាសសេចក្តីសម្រេចនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបាននិយាយថា ការបន្តសេវាកម្មហោះហើរអន្តរជាតិ គឺស្ថិតនៅក្នុងផែនការហោះហើររដូវរងាររបស់ក្រុមហ៊ុនអាកាសចរណ៍ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ២៦ ខែមីនា។ ជាមួយគ្នានេះដែរ ការចាប់ផ្ដើមហោះហើរឡើងវិញនេះ គឺធ្វើឡើងក្រោយក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានរងនូវការលំបាក និងជួបព្យុះភ្លៀងជាច្រើន ដែលមួយផ្នែកបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ ដែលធ្វើឱ្យការហោះហើរជាប់គាំង និងមានវិបត្តិផ្នែកហិរញ្ញវត្ថុ៕ ដោយ៖ ខ្មែរណូត

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «៣,០៣៤ករណី» និងបាត់បង់ជីវិត ៧៥នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress October 20, 2021 20/10/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៣,០៣៤ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៧ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់៩០៧នាក់។ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៧៥នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៧០,២៥៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៩៤,៨៤៦នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,៣៤៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

សិង្ហបុរី នឹងលើកលែងលក្ខខណ្ឌតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីប្រទេសចំនួន ៨ ផ្សេងទៀត

Khmerpress October 19, 2021 19/10/2021

សិង្ហបុរី នឹងលើកលែងលក្ខខណ្ឌតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីប្រទេសចំនួន ៨ ផ្សេងទៀត ដែលបានទទួលចាក់វ៉ាក់សាំងពេញលេញចាប់ពីថ្ងៃទី ១៩ ខែតុលាតទៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។ ការលើកលែងលក្ខខណ្ឌនេះ គឺ ជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ប្រទេសសិង្ហបុរី ក្នុងការលើកកម្ពស់វិធានការរឹតត្បិតបន្តិចម្តងៗ ដើម្បីរស់នៅដោយសុវត្ថិភាពជាមួយការរីករាលដាលនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញចាប់ពីថ្ងៃទី១៩ ខែតុលា តទៅ ការលើកលែងការធ្វើចត្តាឡីស័កនឹងត្រូវបានពង្រីកដល់ ៨ ប្រទេសបន្ថែមទៀតរួមមាន៖ ចក្រភពអង់គ្លេសកាណាដា ដាណឺម៉ាក បារាំង អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងអាមេរិក។ ជាមួយគ្នានេះ ច្រករបៀងធ្វើដំណើរជាមួយសាធារណរដ្ឋកូរ៉េ ក៏ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី ១៥ ខែវិច្ឆិកាខាងមុខនេះដែរ។ យោងតាមគោលការណ៍នេះ អ្នកដំណើរនឹងមិនត្រូវបានតម្រូវឱ្យនៅធ្វើចត្តាឡីស័កឡើយ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រប់ចំនួនដូស ហើយបានធ្វើតេស្តអវិជ្ជមានមុនពេលចេញដំណើរ និងមកដល់សិង្ហបុរី។ គួរបញ្ជាក់ផងដែរថា ដោយមានប្រជាជនជាង ៨០% បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពាក់កណ្តាលខែកញ្ញា សិង្ហបុរីបានចាប់ផ្តើមដំណើរការជាផ្លូវការ សម្រាប់អ្នកដំណើរដែលទទួលថ្នាំបង្ការពីប្រទេសអាឡឺម៉ង់ និងប្រ៊ុយណេក្រោមគម្រោង “ផ្លូវធ្វើដំណើរសម្រាប់អ្នកចាក់វ៉ាក់សាំង”។ ជាមួយគ្នានេះ លោក នាយករដ្ឋមន្ត្រី Lee Hsien Loong កាលពីថ្ងៃទី៩ […]

អ្នកវិទ្យាសាស្រ្តអូស្រ្តាលីកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តថ្មីមួយដែលអាចបង្ហាញថា លោកអ្នកមានកម្រិតហានិភ័យក្នុងការឆ្លងជំងឺកូវីដ ១៩ កម្រិតណា

Khmerpress October 19, 2021 19/10/2021

អូស្រ្តាលី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តអូស្រ្តាលីកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តថ្មីមួយដែលអាចបង្ហាញពីកម្រិតហានិភ័យក្នុងការឆ្លងជំងឺកូវីដ ១៩ នៅក្នុងខ្លួនអ្នកណាម្នាក់ ពោលគឺវាអាចបង្ហាញថាលោកអ្នកមានឱកាសក្នុងការឆ្លងជំងឺកូវីដ ១៩ ក្នុងកម្រិតស្រាលឬធ្ងន់ ឬក្នុងកម្រិតភាគរយជាក់លាក់ណាមួយ។ សម្រាប់អ្នកដែលចង់ធ្វើតេស្តឧករណ៍ថ្មីនេះគឺត្រូវធ្វើតេស្តតាមរយៈទឹកមាត់ និងត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនទៀតដូចជា ភេទ អាយុ​ ទម្ងន់ ប្រវត្តិធ្លាប់មានជំងឺ និងស្ថានភាពសុខភាពដែលខ្លួនកំពុងមានជាដើម។ ប្រភពខាងលើបានបន្តថា ដើម្បីអាចអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តថ្មីនេះបានក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការសិក្សាចំពោះអ្នកជំងឺកូវីដ ១៩ ម្រិតស្រាលចំនួន ២,២០០នាក់ និងធ្វើការប្រៀបធៀបជាមួយនិងក្រុមអ្នកជំងឺកូវីដ ១៩ ដែលកំំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៥,៤០០នាក់ផ្សេងទៀត ហើយលទ្ធផលបានបង្ហាញថា កម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ជាក់ស្តែងរបស់ក្រុមអ្នកជំងឺទាំងនោះគឺដូចគ្នាទៅនឹងព័ត៌មានដែលបានបង្ហាញនៅក្នុងឧបករណ៍ធ្វើតេស្តថ្មីដែរ។ គួរបញ្ជាក់ថា តាមគម្រោងគឺឧបករណ៍ធ្វើតេស្តថ្មីនេះនឹងត្រូវដាក់ក្នុងតម្លៃ ១៣០ ផោន (១៧៩ ដុល្លារអាមេរិក) ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដាក់លក់ជាផ្លូវការនៅឡើយទេ៕ ដោយ៖ ខ្មែរណូត

ចិនកំពុងពិចារណាច្បាប់ថ្មី ដែលនឹងដាក់ «ពិន័យឪពុកម្តាយ» ប្រសិនបើកូនមានអត្តចរិតមិនល្អ ឬប្រព្រឹត្តបទឧក្រិដ្ឋ

Khmerpress October 19, 2021 19/10/2021

(ប៉េកាំង)៖ សភាចិននឹងពិចារណាលើច្បាប់ដាក់ពិន័យលើឪពុកម្តាយ ប្រសិនបើកូនៗក្នុងបន្ទុករបស់ពួកគេ បង្ហាញ «អាកប្បកិរិយាមិនល្អ» ឬ «ប្រព្រឹត្តបទឧក្រិដ្ឋនានា»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការលើកកម្ពស់ការអប់រំក្នុងគ្រួសារ អាណាព្យាបាលនឹងត្រូវស្តីបន្ទោស និងបញ្ជាឱ្យឆ្លងកាត់កម្មវិធីណែនាំការអប់រំក្នុងគ្រួសារ ប្រសិនបើរដ្ឋរាជអាជ្ញារកឃើញ «អាកប្បកិរិយាអាក្រក់ ឬអំពើឧក្រិដ្ឋកម្ម» របស់កុមារ ដែលស្ថិតក្រោមការមើលថែរបស់ពួកគេនោះ បានប្រព្រឹត្ត។ លោក ហ្សាង ថាយវៃ (Zang Tiewei) អ្នកនាំពាក្យគណៈកម្មការកិច្ចការនីតិប្បញ្ញត្តិ ដែលស្ថិតនៅក្រោមសភាជាតិនៃប្រជាជនចិន (NPC) បាននិយាយថា «មានហេតុផលជាច្រើនដែលធ្វើឱ្យក្មេងជំទង់ប្រព្រឹត្តអំពើខុស ហើយកង្វះការអប់រំ ឬការអប់រំមិនសមរម្យក្នុងគ្រួសារ គឺជាបុព្វហេតុចម្បង»។ សេចក្តីព្រាងច្បាប់ស្តីពីការលើកកម្ពស់ការអប់រំក្នុងគ្រួសារ ដែលនឹងត្រូវពិនិត្យឡើងវិញ នៅសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ NPC នៅសប្តាហ៍នេះ ក៏ជំរុញឱ្យឪពុកម្តាយរៀបចំពេលវេលាសម្រាក លេងកម្សាន្ត និងហាត់ប្រាណ សម្រាប់កូនៗរបស់ពួកគេផងដែរឲ្យបានត្រឹមត្រូវផងដែរ។ គួរបញ្ជាក់ថា ទីក្រុងប៉េកាំងនៅឆ្នាំ២០២១នេះ បានដើរតួនាទីឲ្យដូចជាឪពុកម្ដាយរបស់ក្មេងតូចៗ ដោយព្យាយាមបំបាត់ការញៀនលេងហ្គេមអនឡាញរបស់ពួកគេ ដែលត្រូវបានគេចាត់ទុកដូចជាទម្រង់នៃ «ការញៀនអាភៀន»។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រសួងអប់រំចិន បានកំណត់ពេលវេលាក្នុងការលេងហ្គេមអនឡាញសម្រាប់អនីតិជន ដោយអនុញ្ញាតឱ្យពួកគេលេងហ្គេមអនឡាញ […]

BREAKING: កូរ៉េខាងជើងបាញ់សាកល្បង គ្រាប់មីស៉ីលបាលីស្ទីកទៀតហើយ, នេះបើតាមប្រភពពីកូរ៉េខាងត្បូង និងជប៉ុន

Khmerpress October 19, 2021 19/10/2021

(សេអ៊ូល)៖ ប្រភពពីមន្ត្រីកូរ៉េខាងត្បូង និងជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បង «គ្រាប់មីស៊ីលបាលីស្ទីក» យ៉ាងហោចណាស់ចំនួន ១គ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP។ ការបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីក (មីស៊ីលដែលមានសមត្ថភាព អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ) របស់កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ គឺជាលើកចុងក្រោយបំផុតហើយ។ វាបានកើតមានឡើង ចំពេលដែលប្រទេសកូរ៉េខាងត្បូង កំពុងតែរៀបចំពិធីដ៏ធំមួយ ដើម្បីតាំងបង្ហាញសព្វាវុធ, មន្ត្រីចារកម្មកំពុងជួបពិភាក្សាគ្នា ដើម្បីឆ្លើយតបបញ្ហានុយក្លេអ៊ែរ និងការត្រៀមខ្លួនសម្រាប់វិស័យអវកាស។ បើតាមមន្ត្រីយោធាកូរ៉េខាងត្បូង គ្រាប់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញពីតំបន់ ស៊ីនផូ (Sinpo) ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគខាងកើត ប្រទេសកូរ៉េខាងជើង កាលពីវេលាម៉ោង ១០៖១៧នាទីព្រឹកថ្ងៃអង្គារនេះ ម៉ោងទីក្រុងសេអ៊ូល។ កូរ៉េខាងជើងក៏ធ្លាប់បានបាញ់សាកល្បង គ្រាប់មីស៊ីលជាច្រើនប្រភេទរួចមកហើយ ចេញពីតំបន់នេះកាលពីលើកមុន។ គួរបញ្ជាក់តាមក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង បានអះអាងថា ពួកគេកំពុងតាមដានស្ថានការណ៍ខាងលើនេះ យ៉ាងដិតដល់ជាទីបំផុត ហើយក៏ត្រៀមខ្លួនដើម្បីសហការជាមួយសហរដ្ឋអាមេរិក នៅគ្រប់ពេលវេលាផងដែរ។ នៅក្នុងសប្តាហ៍នេះ តំណាងមកពីក្រុមហ៊ុនអន្តរជាតិរាប់រយក្រុមហ៊ុន និងតំណាងយោធាអន្តរជាតិផងដែរ កំពុងតែជួបជុំគ្នានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីបើកពិព័រណ៍អំពីវិស័យអវកាស និងការពារជាតិ (ADEX) […]

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក គ្រោងនឹងអនុញ្ញាតឱ្យពលរដ្ឋអាចចាក់វ៉ាក់សាំងដូសទី៣ ដែលខុសគ្នាពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងដែលពួកគេបានចាក់

Khmerpress October 19, 2021 19/10/2021

យោងតាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ នៅថ្ងៃច័ន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) គ្រោងនឹងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនអាចទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬ Booster ផ្សេងពីវ៉ាក់សាំងដំបូងដែលពួកគេបានចាក់។ រំលឹកដែរថា FDA នៅខែកញ្ញា ក៏បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងដូសទី៣ ដែលផលិតដោយ Pfizer និងដៃគូ BioNTech សម្រាប់អ្នកដែលមានអាយុលើសពី ៦៥ឆ្នាំ និងជនជាតិអាមេរិកដែលមានហានិភ័យខ្ពស់។ ជាមួយគ្នានេះ ក្រុមប្រឹក្សារបស់ FDA ក៏បានគាំទ្រការប្រើប្រាស់វ៉ាក់សាំងដូសទី៣ របស់ Moderna និង Johnson & Johnson ផងដែរ បើទោះបីជាមិនទាន់បានផ្ដល់ការអនុញ្ញាតក្នុងគ្រាអាសន្នដូច Pfizer ។ របាយការណ៍របស់ NYT បាននិយាយថា រដ្ឋាភិបាលនឹងមិនណែនាំថាគួរប្រើវ៉ាក់សាំងដូសទី៣ ណាមួយនោះទេ ហើយបានកត់សម្គាល់ថា ការប្រើវ៉ាក់សាំងដូសទី៣ ដូចគ្នានឹងវ៉ាក់សាំងដំបូងតាមដែលអាចទៅបានគឺជារឿងល្អ។ យ៉ាងណាក៏ដោយ FDA បានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតលើបញ្ហានេះទេ៕ ដោយ៖ ខ្មែរណូត

នូវែលសេឡង់ បន្តការបិទខ្ទប់ទីក្រុង Auckland ដើម្បីព្យាយាមគ្រប់គ្រងកូវីដ១៩ បំប្លែងខ្លួន Delta

Khmerpress October 18, 2021 18/10/2021

(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងអកលែនដ៍ (Auckland) ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសនូវែលសេឡង់ នឹងបន្តអនុវត្តវិធានការបិទខ្ទប់របស់ខ្លួនរយៈពេល០២សប្តាហ៍ទៀត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បំប្លែងខ្លួន Delta ខណៈប្រទេសនេះ កំពុងជំរុញការចាក់វ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។ លោកស្រី Jacinda Ardern បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា «រាល់ការបន្ធូរបន្ថយវិធានការរឹតត្បឹត ជាបណ្តោះអាសន្នណាមួយ… នឹងមិនដំណើរការឆ្ពោះទៅរកផែនការកាត់បន្ថយករណីឆ្លងរបស់យើងទេ ខណៈយើងកំពុងបង្កើនការចាក់វ៉ាក់សាំង។ ប៉ុន្តែអ្វីដែលធំបំផុតដែលនឹងធ្វើឱ្យមានភាពខុសប្លែកគ្នានៅពេលនេះ រួមជាមួយការចាក់វ៉ាក់សាំង គឺថាមនុស្សគ្រប់គ្នាត្រូវបន្តគោរពអនុវត្តតាមវិធានការរឹតត្បឹត»។ ការដាក់ចេញនូវវិធានការបិទខ្ទប់ នៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅប្រមាណ ១.៧លាននេះ បានចាប់ផ្តើមកាលពីពាក់កណ្តាល ខែសីហាកន្លងទៅនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការផ្ទុះឡើងនៃវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ វិធានការរឹតត្បឹតខ្លះ ត្រូវបានបន្ធូរបន្ថយ ដើម្បីអនុញ្ញាតឱ្យមនុស្សចាកចេញពីផ្ទះ ជួបមនុស្សជាទីស្រឡាញ់របស់ពួកគេនៅខាងក្រៅជាក្រុម ដែលមានកំណត់ត្រឹម ១០នាក់ ព្រមទាំងអនុញ្ញាតឱ្យទៅលេងកម្សាន្តនៅឯឆ្នេរសមុទ្រ និងឧទ្យានផងដែរ។ ប៉ុន្តែសាលារៀន អាជីវកម្ម និងក្រុមហ៊ុន នៅតែបន្តបិទដដែល […]