ព័ត៌មានអន្តរជាតិ

BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជាង ៤,៤០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៦នាក់បានបាត់បង់ជីវិតនៅក្នុងពេល១ថ្ងៃ

Khmerpress June 21, 2021 21/06/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤,៤២២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៤០៦,០០១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៧,១៦៦នាក់ និងជាសះស្បើយឡើងសរុប ២៨,៧១១,៣១៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ ក្រោយពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអំពីការរាតត្បាត កាន់ខ្លាំងឡើងៗនៃវីរុស COVID-19 បម្លែងថ្មី ឌែលតា (Delta មានប្រភពដើមនៅឥណ្ឌា) សហរដ្ឋអាមេរិកក៏កំពុងយកចិត្តទុកដាក់ខ្លាំង ចំពោះវីរុសដែលមានសមត្ថភាព អាចចម្លងយ៉ាងឆាប់រហ័ស និងបង្កឲ្យអ្នកជំងឺឈឺធ្ងន់នេះផងដែរ។ ខណៈដែលអត្រានៃការចាក់វ៉ាក់សាំង កំពុងតែធ្លាក់ចុះវិញនោះ ប្រធានាធិបតីអាមេរិកក៏ទើបប្រកាស ដើម្បីជំរុញឲ្យគ្រប់គ្នាដែលមិនទាន់បានចាក់នោះ រួសរាន់ទៅទទួលការចាក់។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣១៧លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស […]

BREAKING: វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៣១១ករណីទៀត ក្នុងនោះ១៣៧នាក់នៅទីក្រុងហូជីមិញ

Khmerpress June 21, 2021 21/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៣១១ករណីបន្ថែមទៀត ក្នុងនោះ១១ករណីជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍នៅថ្ងៃអាទិត្យនេះ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយការរកឃើញករណីឆ្លងថ្មីចំនួន ១៣៧នាក់ ខណៈដែលទីក្រុងមួយនេះបានសម្រេចរឹតត្បិតវិធានការសុខាភិបាលបន្ថែមកម្រិតទៀត ដោយហាមឃាត់ការជួបជុំគ្នាដែលមានគ្នាលើសពី០៣នាក់ និងរក្សាគម្លាតពីគ្នាឲ្យមាន១.៥ម៉ែតនៅតាមទីសាធារណៈ ក៏ដូចជាហាមចេញក្រៅផ្ទះលើកលែងតែមានកិច្ចការចាំបាច់។ ចំណែកតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Bac Giang ចំនួន៩៦ករណី, ទីក្រុង Đà Nẵng ចំនួន ២៧ករណី, ខេត្ត Bac Ninh ចំនួន១៩នាក់, ខេត្ត Binh Duong ចំនួន១៣នាក់ និងខេត្ត Nghe An ចំនួន០៥នាក់ ខណៈ០៣ករណីទៀត នៅតាមខេត្តចំនួន៣ផ្សេងទៀត។ គួរបញ្ជាក់ថា ក្នុងថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ ចំនួន០២នាក់ ផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃសៅរ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ […]

BREAKING: ក្រសួងសុខាភិបាលវៀតណាមរកឃើញករណីឆ្លងកូវីដ១៩ថ្ងៃសៅរ៍ម្សិលមិញ កើនឡើងរហូតដល់ចំនួន៤៨៦នាក់ ភាគច្រើនឆ្លងនៅទីក្រុងហូជីមិញ

Khmerpress June 20, 2021 20/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃសៅរ៍ម្សិលមិញនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៤៨៦ករណីបន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយគេហទំព័រក្រសួងសុខាភិបាលវៀតណាម បង្ហាញតួលេខនៅយប់ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍នៅថ្ងៃសៅរ៍នេះ ទីក្រុងហូជីមីញគឺជាអ្នករ៉ាប់រ៉ងច្រើនជាងគេ ខណៈដែលទីក្រុងមួយនេះ បានឈានដល់ថ្ងៃទី២០ហើយ នៃការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ដែលបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ។ ចំណែកតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Bac Giang ចំនួន៤៩នាក់, ខេត្ត Bac Ninh ចំនួន៣៦នាក់, ខេត្ត Binh Duong ចំនួន៣០នាក់ និងខេត្ត Nghe An ចំនួន១៦នាក់ ខណៈករណីឆ្លងថ្មីៗនៅតាមខេត្តចំនួន១០ផ្សេងទៀត គឺក្រោមៗ១០នាក់។ គួរបញ្ជាក់ថា ក្នុងថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ ចំនួន០២នាក់ ផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃសៅរ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១២,៩០០នាក់ ក្នុងនោះស្លាប់ ៦៤នាក់ និងជាសះស្បើយយ៉ាងហោច ៤,៧៨៨នាក់៕ ផ្តល់សិទ្ធិដោយ៖ Freshnews

ចិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជនខ្លួនបានជិត ១ពាន់លានដូសហើយ

Khmerpress June 19, 2021 19/06/2021

(ប៉េកាំង)៖ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ៩៩០.២៥លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។ ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ គួរបញ្ជាក់ថា ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌាសង្ឃឹមថា នឹងអាចនាំចេញវ៉ាក់សាំងកូវីដ-១៩ ទៅកាន់ពិភពលោកឡើងវិញ

Khmerpress June 19, 2021 19/06/2021

(ញូដេលី)៖ ឥណ្ឌាក្នុងនាមជាប្រទេសផលិតវ៉ាក់សាំង ធំបំផុតរបស់ពិភពលោក បានបង្ហាញក្តីសង្ឃឹមថា ខ្លួននឹងអាចនាំចេញវ៉ាក់សាំងបង្ការ COVID-19 ទៅកាន់ពិភពលោកឡើងវិញ បន្ទាប់ពីការផ្អាកអស់ប៉ុន្មានខែមកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។ ទោះជាបែបនេះក្តី ឥណ្ឌាក៏បានពន្យល់បែបនេះវិញថា ខ្លួនមិនទាន់អាចនាំចេញវ៉ាក់សាំងភ្លាមៗឡើយ បើតម្រូវការក្នុងស្រុកនៅតែខ្វះខាតនោះ។ ប្រមុខនៃអង្គភាពពិសេសគ្រប់គ្រង COVID-19 របស់ឥណ្ឌា លោកបណ្ឌិត វីណុដ ផូល (Vinod K Paul) បានប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយ AP យ៉ាងដូច្នេះថា «នៅពេលដែលប្រជាជនឥណ្ឌា ទទួលបានវ៉ាក់សាំងដ៏ចាំបាច់រួចហើយ នោះបន្ទាប់មកយើងនឹងដើរតួនាទី ក្នុងការផ្គត់ផ្គង់ប្រទេសដទៃ ដោយការនាំចេញវ៉ាក់សាំងទៅកាន់ពួកគេវិញ»។ មន្ត្រីជាន់ខ្ពស់ឥណ្ឌាខាងលើនេះ បានសម្តែងការគាំទ្រផងដែរ ចំពោះចំណាត់ការរបស់រដ្ឋាភិបាលកន្លងមក ក្នុងការផ្អាកការនាំចេញវ៉ាក់សាំង កាលពីអំឡុងខែមេសា ឆ្នាំ២០២១ ដើម្បីទប់ទល់នឹងការផ្ទុះ COVID-19 រលកទី ២ ដែលបាននាំឲ្យឥណ្ឌាមើលឃើញចំនួនអ្នកឆ្លងជាមធ្យមលើស ៤០០,០០០នាក់ និងជាអ្នកជំងឺ ៤,០០០នាក់ក្នុងមួយថ្ងៃៗ។ យ៉ាងណាក៏ដោយ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានការណ៍ហាក់ធូរស្រាលមកវិញ នោះគឺអត្រាឆ្លងប្រចាំថ្ងៃ ធ្លាក់មកនៅក្រោមខ្ទង់ […]

រថយន្តស៊េរីទំនើបៗគេចពន្ធខុសច្បាប់ជាច្រើនគ្រឿងមានតម្លៃជាង១លានដុល្លារ ត្រូវបានអាជ្ញាធរហ្វីលីពីនកម្ទេចចោលទុកជាការព្រមាន

Khmerpress June 19, 2021 19/06/2021

ហ្វីលីពីន៖ កាលពីថ្ងៃទីសុក្រ ទី១៨ ខែមិថុនា ម្សិលមិញនេះ អាជ្ញាធរនៃប្រទេសហ្វីលីពីនបានសម្រេចកម្ទេចចោលនូវរថយន្តប្រណិតជាច្រើនគ្រឿង ដែលជនខិលខូចបាននាំចូលទៅក្នុងប្រទេសហ្វីលីពីនដោយខុសច្បាប់។ គួររម្លឹកថា សម្មភាពកម្ទេចចោលនូវរថយន្តខុសច្បាប់ទាំងនេះត្រូវបានការិយាល័យគយហ្វីលីពីនធ្វើរួចម្តងមកហើយនៅក្នុងឆ្នាំ ២០២១ នេះ ដោយរថយន្តទាំងនោះគឺសុទ្ធតែជារថយន្តដែលលួចនាំចូលដោយមិនបានបង់ពន្ធគយត្រឹមត្រូវតាមច្បាប់កំណត់។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Straits Times បានឲ្យដឹងថា រថយន្តប្រណិតដែលត្រូវបានគេកម្ទេចចោលលើកនេះមានចំនួន ២១ គ្រឿង ដូចជារថយន្តម៉ាក McLaren 620R មួយគ្រៀង, Hyundai Geneis មួយគ្រឿង, Bentley មួយគ្រឿង, Porsche 911មួយគ្រឿង, Mercedes-Benz មួយគ្រឿង, Lotus មួយគ្រឿង, Toyota Solara មួយគ្រឿង និងក្រៅពីនេះជារថយន្ត Mitsubishi Jeeps។ តាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា រថយន្តទាំងអស់នេះមានតម្លៃសរុបប្រមាណជា ១,៦២ លានដុល្លាអាមេរិក ហើយការកម្ទេចរថយន្តទាំងនេះគឺជាសារមួយព្រមានទៅកាន់ក្រុមជនខិលខូចកុំឲ្យពួកគេធ្វើសកម្មភាពដូចនេះទៀតនៅពេលក្រោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Straits Times

លោក ចូ បៃដិន ជំរុញឲ្យប្រជាជនរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង ដើម្បីទប់ទល់កូវីដ-១៩បម្លែងថ្មី Delta

Khmerpress June 19, 2021 19/06/2021

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅសុក្រសប្ដាហ៍នេះបានជំរុញឱ្យជនជាតិអាមេរិក មកទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ខណៈមានការគំរាមកំហែងពីវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ឬ B16172 (វីរុស COVID-19 បម្លែងខ្លួនថ្មីមានប្រភពដើមពីឥណ្ឌា) ដែលកំពុង បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។ លោក បៃដិន បានគូសបញ្ជាក់ក្នុងសុន្ទរកថា នៅឯសេតវិមានថា «ត្រូវធ្វើសកម្មភាពឥឡូវនេះ… ត្រូវធ្វើសកម្មភាពឥឡូវនេះ…»។ លោក ចូ បៃដិន កំពុងជំរុញឱ្យអ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ពិភាក្សាជាមួយក្រុមគ្រួសារ មិត្តភក្តិ និងក្រុមគ្រូពេទ្យរបស់ពួកគេ ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ដើម្បីស្វែងយល់អំពីបញ្ហានេះ។ ការស្លាប់ និងការចូលសម្រាកនៅមន្ទីរពេទ្យ កំពុងធ្លាក់ចុះយ៉ាងខ្លាំង នៅតាមតំបន់មួយចំនួន ដែលមនុស្សភាគច្រើននៅទីនោះ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់។ លោកស្រី កាម៉ាឡា ហារីស […]

BREAKING: វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ ចំនួន «២៦៤ករណី»ទៀត ខណៈជាងពាក់កណ្តាលឆ្លងនៅទីក្រុងហូជីមិញ

Khmerpress June 19, 2021 19/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន២៦៤ករណីបន្ថែមទៀត ក្នុងនោះ ២៥៩នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៥នាក់ទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍នៅថ្ងៃសុក្រនេះ ទីក្រុងហូជីមីញគឺជាអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយនឹងការបំបែកកំណត់ត្រាថ្មីដោយរកឃើញអ្នកឆ្លងថ្មីរហូតដល់ ១៤៩នាក់ ខណៈដែលទីក្រុងនេះមួយបានឈានដល់ថ្ងៃទី១៩ ហើយ នៃការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ដែលបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។ ចំណែកនៅខេត្ត Bac Giang រកឃើញ ៧៦ករណី ខណៈ ១៦ករណីត្រូវបានរកឃើញនៅខេត្ត Bắc Ninh, ១២នាក់នៅខេត្ត Bình Dương, ០៣នាក់នៅខេត្ត Hà Tĩnh, ០២នាក់នៅខេត្ត Hòa Bình និងម្នាក់ទៀតនៅខេត្ត Lào Cai។ ក្នុងថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ ចំនួនម្នាក់ផងដែរ នៅលើស្ត្រីវៀតណាមម្នាក់អាយុ ៧១ឆ្នាំ។ សរុបមកវិញ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ […]

ឥណ្ឌូនេស៊ីបំបែកកំណត់ត្រាថ្មី ជាមួយការមើលឃើញករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីខែមករាមក

Khmerpress June 19, 2021 19/06/2021

(ហ្សាកាតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ១២,៩៩០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីខែមករាមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។ នៅថ្ងៃជាមួយគ្នានេះក្រសួងសុខាភិបាកឥណ្ឌូនេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ២៩០នាក់បន្ថែមទៀតផងដែរ។ ការកើនឡើងនូវករណីឆ្លង និងស្លាប់នេះត្រូវបានស្តីបន្ទោសទៅលើការធ្វើដំណើរក្នុងកំឡុងពេលវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់នៃវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាផងដែរ។ សរុបមកវិញ ប្រទេសឥណ្ឌូនេស៊ីមានអ្នកឆ្លងសរុប ១,៩៦៣,២៦៦ករណី ក្នុងនោះ ៥៤,០៤៣នាក់ស្លាប់ និងជាសះស្បើយ ១,៧៧៩,១២៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ៖ ប្រជាជនជាង៦៣%លើកោះភូកេត បានចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់, ការបើកទ្វារឡើងវិញ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា

Khmerpress June 17, 2021 17/06/2021

(បាងកក)៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ប្រមាណ ៦៣ភាគរយនៃចំនួនប្រជាជនសរុបនៅកោះភូកេត (Phuket) ភាគខាងត្បូងប្រទេសថៃ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសទី ១រួចរាល់ហើយ ខណៈកោះនេះគ្រោងនឹងបើកទ្វារឡើងវិញសាជាថ្មី នៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។ អគ្គនាយកផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ប្រទេសថៃ លោក អូប៉ាស កាន់កាវីនផុង (Opas Kankawinphong) បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រជាជននៅកោះភូកេតចំនួន ៣៤៦,៨៥៥នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសទី ១ រួចរាល់ហើយ ដែលស្មើនឹង ៦៣.៣ភាគរយនៃចំនួនប្រជាជនសរុបនៅកោះនេះ។ កោះភូកេតគ្រោងនឹងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនចំនួន ៣៨៣,៣០៨នាក់ ដែលស្មើនឹង ៧០ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួន ដោយការចាក់ដូសទី១ នៅក្នុងខែមិថុនានេះ និងការចាក់ដូសទី ២ នៅក្នុងខែសីហាខាងមុខនេះ។ គួរបញ្ជាក់ថា បើតាមវិធានការរឹតត្បឹតប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលកំណត់ដោយ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺនេះ របស់ប្រទេសថៃ (CCSA) ភ្ញៀវទេសចរបរទេសដែលបានទទួលការ […]