ព័ត៌មានអន្តរជាតិ

ការអនុម័តឲ្យប្រើវ៉ាក់សាំងចិន Sinovac ដោយ WHO នឹងជួយពង្រឹងទំនុកចិត្ត ជាលក្ខណៈអន្តរជាតិ, នេះបើតាមមន្ត្រីសុខាភិបាលឈីលី

Khmerpress June 2, 2021 02/06/2021

(សាន់ត្យាហ្គោ)៖ អនុរដ្ឋមន្រ្តីសុខាភិបាលឈីលី (ស៊ីលី) លោកស្រី ផូឡា ដាហ្សា (Paula Daza) នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា ការអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា កូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ អាចជួយពង្រឹងទំនុកចិត្តលើការប្រើប្រាស់វ៉ាក់សាំងនេះ នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។ កាលពីថ្ងៃទី០១ ខែមិថុនា (ពេលវេលានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស) អង្គការសុខភាពពិភពលោក (WHO) បានប្រកាសទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា CoronaVac របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac សម្រាប់ការប្រើប្រាស់ជាលក្ខណៈបន្ទាន់។ ជុំវិញលទ្ធផលខាងលើនេះ លោកស្រី Paula Daza បានហៅសេចក្តីប្រកាសរបស់ WHO ថា «ការពិត… ការដែលអង្គការ WHO បានសម្រេចអនុម័តវ៉ាក់សាំង CoronaVac សម្រាប់ការប្រើប្រាស់ជាលក្ខណៈបន្ទាន់ពេលនេះ គឺជាការផ្ដល់ឱ្យយើងនូវទំនុកចិត្តកាន់តែច្រើន នៅទូទាំងពិភពលោក ចំពោះការប្រើប្រាស់វ៉ាក់សាំងដែលយើងដឹងច្បាស់ថា […]

BREAKING: សហរដ្ឋអាមេរិក៖ មនុស្ស ១២,៩៧៦នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៨៧នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress June 2, 2021 02/06/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២,៩៧៦នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៨៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,១៣៦,៧៣៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១០,៤៣៦នាក់ និងជាសះស្បើយឡើងសរុប ២៧,៩៤០,៩១៨នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ ដោយមើលអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ធ្លាក់ចុះជាបន្តបន្ទាប់ រដ្ឋកាន់តែច្រើននៅសហរដ្ឋអាមេរិក កំពុងត្រៀមបើកទ្វារទាំងស្រុងឡើងវិញ។ តែពួកគេក៏កំពុងលើកទឹកចិត្ត ឲ្យប្រជាជនមកចូលរួមទទួល ការចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ ដោយសារតែអត្រានៃការចាក់បានធ្លាក់ចុះ។ កន្លងមកនេះ សហរដ្ឋអាមេរិកបានអនុម័តឲ្យមនុស្សវ័យចាប់ពី ១២ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំង។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩៥លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៧.៧៣លាននាក់ […]

BREAKING: ជប៉ុនគ្រោងបរិច្ចាគ «៨០០លានដុល្លារអាមេរិកបន្ថែម» ដល់កម្មវិធីចែកចាយវ៉ាក់សាំង COVAX នៃ WHO

Khmerpress June 2, 2021 02/06/2021

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) កំពុងរៀបចំផែនការ ក្នុងការបរិច្ចាគថវិកាបន្ថែមប្រមាណ ៨០០លានដុល្លារអាមេរិកទៀត ទៅដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។ កន្លងមកនេះ ប្រទេសជប៉ុនបានប្តេជ្ញាផ្តល់ថវិកា ២០០លានដុល្លារ រួចទៅហើយដល់កម្មវិធី COVAX ដែលមានតួនាទីចែកចាយវ៉ាក់សាំងបង្ការ COVID-19 ទៅដល់បណ្តាប្រទេសនានាលើពិភពលោក ប្រកបដោយសមធម៌ និងតបតាមតម្រូវការចាំបាច់បំផុត។ បើតាមកាសែតជប៉ុន ម៉េនីជិ (Mainichi) ជប៉ុននឹងប្រកាសអំពីផែនការបរិច្ចាគវ៉ាក់សាំង ទៅកាន់កម្មវិធី COVAX ក្នុងពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់់ថា នៅថ្ងៃពុធនេះតែម្តង នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា នឹងចូលរួមកិច្ចប្រជុំកំពូលនៃកម្មវិធី COVAX តាមអនឡាញ ជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris), មហាសេដ្ឋីអាមេរិកលោក បៀល ហ្គេតស៍ (Bill Gates) […]

ចិនរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍បន្ថែមទៀត នៅខេត្តក្វាងទុង ភាគខាងត្បូងប្រទេស

Khmerpress June 2, 2021 02/06/2021

(ប៉េកាំង)៖ នៅព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសចិនទាំងមូលបានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗសរុប ២៤ករណីទៀត ដោយក្នុងនោះ ១៤នាក់ជាករណីនាំចូលពីបរទេស និង ១០នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ បើតាមរបាយការណ៍ពីគណៈកម្មការសុខាភិបាលជាតិចិន (NHC) អ្នកឆ្លង COVID-19 ១០នាក់ថ្មីទៀត ដែលជាករណីឆ្លងក្នុងសហគមន៍នោះ គឺត្រូវបានរាយការណ៍ចេញពី ខេត្តក្វាងទុង (Guangdong) ហើយក្នុងនោះ ០៧នាក់គឺនៅក្នុងទីក្រុងក្វាងចូវ (Guangzhou) របស់ខេត្តភាគខាងត្បូងប្រទេសចិនមួយនេះ។ បើតាម NHC ទីក្រុងក្វាងចូវ ដែលជាចំណុចផ្ទុះករណីឆ្លង COVID-19 សហគមន៍ជាថ្មីនៅប្រទេសចិននេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 សរុប ៤១នាក់ហើយ គិតចាប់តាំងពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ខណៈតំបន់ខ្លះត្រូវបានបិទខ្ទប់ ដើម្បីរៀបចំធ្វើតេស្តទ្រង់ទ្រាយធំ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែមិថុនា ប្រទេសចិនមានករណីឆ្លង COVID-19 សរុប ៩១,១៤៦ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយវិញ […]

BREAKING: ទីបំផុត! អង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងចិន Sinovac

Khmerpress June 2, 2021 02/06/2021

(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះ បានសម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចិន Sinovac សម្រាប់ប្រើប្រាស់ជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅយប់ថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «អង្គការសុខភាពពិភពលោក(WHO)នៅថ្ងៃនេះ បានសម្រេចទទួលស្គាល់សុពលភាព នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac សម្រាប់ការប្រើប្រាស់បន្ទាន់ ដែលនេះវានឹងផ្តល់ឲ្យបណ្តាប្រទេស និងអ្នកផ្តល់ហិរញ្ញប្បទាន ក៏ដូចជាភ្នាក់ងារបញ្ជាទិញនានាអាចធានាបានថា វ៉ាក់សាំងមួយនេះបានបំពេញតាមស្តង់ដាអង្តរជាតិ»។ ការចុះបញ្ជីរបស់ WHO នេះទៀតសោត គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន Sinovac ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងចិនមួយនេះ ទៅក្នុងកម្មវិធីចែកចាយវ៉ាក់សាំងសកល សម្រាប់ចែកជួនដល់ប្រទេសក្រីក្រនៅជុំវិញពិភពលោក ដែលហៅកាត់ថា Covax។ គួរបញ្ជាក់ថា នេះជាវ៉ាក់សាំងរបស់ចិនទី២ ហើយដែលត្រូវបាន WHO ប្រកាសទទួលស្គាល់ និងចុះបញ្ជីឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ បន្ទាប់ពីវ៉ាក់សាំង Sinopharm ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់កាលពីដើមខែឧសភាកន្លងទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមកំពុងព្យាយាមទិញ «បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ-១៩» ដើម្បីយកមកផលិតចែកចាយក្នុងស្រុក និងអន្តរជាតិ

Khmerpress June 1, 2021 01/06/2021

(ហាណូយ)៖ វៀតណាមកំពុងបន្តព្យាយាមទិញបច្ចេកវិទ្យាផលិតវ៉ាក់សាំង COVID-19 ហើយចង់បង្កើតមូលដ្ឋានមួយ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងដល់ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ស្របពេលដែលប្រទេសអាស៊ានមួយនេះ ខំប្រឹងស្វះស្វែងរកវ៉ាក់សាំង ដើម្បីទប់ទល់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដែលបច្ចុប្បន្នហាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។ ក្រោយជំនួបមួយជាមួយក្រុមអ្នកតំណាងកម្មវិធី COVAX ក្រសួងសុខាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «វៀតណាមគ្រោងនឹងបង្កើតរោងចក្រមួយ ហើយចង់ទទួលបានអាជ្ញាប័ណ្ណ ដើម្បីអាចផលិតវ៉ាក់សាំង COVID-19 សម្រាប់ផ្គត់ផ្គង់ COVAX និងទៅកាន់បណ្តាប្រទេសដទៃទៀត ព្រមទាំងសម្រាប់វៀតណាមផ្ទាល់»។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ វៀតណាមក៏បានជំរុញថែមទៀតនូវការទិញវ៉ាក់សាំង តាមរយៈវិស័យឯកជនផងដែរ។ ប្រទេសដែលមានប្រជាជនប្រហែល ៩៨លាននាក់នេះ ទទួលបានវ៉ាក់សាំងសរុបត្រឹម ២.៩លានដូស ក្នុងនោះ ២.៦លានដូស បានមកតាមរយៈ COVAX ហើយយុទ្ធនាការចាកវ៉ាក់សាំង មានល្បឿនយឺតខ្លាំងណាស់។ ដូច្នេះហើយ ក្នុងសេចក្តីថ្លែងការណ៍ខាងលើ រដ្ឋមន្រ្តីសុខាភិបាលវៀតណាមបានបង្ហាញក្តីសង្ឃឹមថា COVAX នឹងបង្កើនល្បឿននៃការផ្តល់វ៉ាក់សាំងឲ្យមកវៀតណាម ហើយអំពាវនាវដល់អង្គការអន្តរជាតិ និងប្រទេសដទៃទៀត ជួយខ្លួនស្វែងរកវ៉ាក់សាំង។ ថ្មីៗនេះ ប្រទេសវៀតណាម ក៏បានស្នើសុំជំនួយពីសហភាពអឺរ៉ុប […]

ចិនគាំទ្រការស៊ើបរកប្រភពដើមនៃកូវីដ-១៩ ប៉ុន្តែប្រឆាំងដាច់ខាត ចំពោះអ្នកដែលសម្លឹងឃើញប្រយោជន៍

Khmerpress June 1, 2021 01/06/2021

(ប៉េកាំង)៖ ចិនមិនដែលបង្កការរាំងស្ទះ ដល់ការសិក្សាស្វែងរកប្រភពដើម នៃវីរុស COVID-19 នោះឡើយ ប៉ុន្តែចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះអ្នកទាំងឡាយណា ដែលកំពុងសម្លឹងឃើញប្រយោជន៍ ជុំវិញការចោទប្រកាន់ និងបង្ខំឲ្យចិនទទួលខុសត្រូវ ចំពោះជំងឺរាតត្បាតសកល។ នេះបើតាមសម្តីរបស់លោក វិចទ័រ ជីខៃ កៅ (Victor Zhikai Gao) អនុប្រធាននៃ មជ្ឈមណ្ឌលសាកលភាវូបនីយកម្មចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Al-Jazeera។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយនៅរសៀលថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ដោយដកស្រង់សម្តីរបស់លោក Gao ពីកិច្ចសម្ភាសន៍ខាងលើនេះថា «ខ្ញុំមិនគិតថា ប្រទេសចិនកំពុងបង្កការរាំងស្ទះនោះទេ។ ចិនគ្រាន់តែមិនស្វាគមន៍ អ្នកទាំងឡាយណាដែលកំពុងសម្លឹងឃើញផលប្រយោជន៍ អំពីការចោទប្រកាន់ចិន ឬព្យាយាមទាមទារឲ្យចិន ទទួលខុសត្រូវចំពោះជំងឺរាតត្បាតសកលនេះតែប៉ុណ្ណោះ»។ លោក Victor Zhikai Gao ថែមទាំងបានជំរុញឲ្យសហរដ្ឋអាមេរិក ធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការសុខភាពពិភពលោក (WHO) ដូចទៅនឹងអ្វីដែលប្រទេសចិនកំពុងធ្វើផងដែរ។ លោក Gao បានសង្កត់ធ្ងន់ថា «ប្រទេសចិនចង់ប្រឆាំងចំពោះតែអ្នក ដែលបដិសេធក្នុងការយកវិទ្យាសាស្ត្រ ជាអាទិភាពក្នុងការស៊ើបអង្កេត ហើយមិនព្រមទទួលស្គាល់ […]

ថៃរាយការណ៍ពីអ្នកស្លាប់ ៣៨នាក់ ដោយសារកូវីដ-១៩ និងអ្នកឆ្លងថ្មីៗ ២,២៣០នាក់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress June 1, 2021 01/06/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៃប្រទេសថៃ (CCSA) នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,២២៣០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,២០៩ករណីជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមាន ៨៦៤ករណីត្រូវបានរកឃើញនៅទីក្រុងបាងកក (Bangkok), ២៥៣ករណីនៅខេត្តសាមុត ប្រាកាន (Samut Prakan), ១៦៦ករណីនៅខេត្តភីតឆាបុរី (Phetchaburi), ១៦៤ករណីនៅខេត្តត្រាង (Trang), ១១២ករណីនៅខេត្តណុនថា បុរី (Nonthaburi) និងករណីដែលនៅសេសសល់ ត្រូវបានរកឃើញនៅតាមបណ្ដាខេត្តផ្សេងៗទៀត។ រីឯ ២១ករណីផ្សេងទៀត ជាករណីនាំចូលដែលត្រូវបានរកឃើញនៅលើ អ្នកដំណើរដែលបានវិលត្រឡប់មកពីបរទេសវិញ។ CCSA បានគូសបញ្ជាក់បន្ថែមទៀតថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៣៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នាដែរ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ […]

វៀតណាមកត់ត្រាករណីជំងឺកូវីដ១៩ក្នុងសហហគមន៍ ថ្មីចំនួន ៥០ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

Khmerpress June 1, 2021 01/06/2021

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៥០ ករណី នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលត្រូវបានរកឃើញពីខេត្ត Bac Giang, ខេត្ត Bac Ninh, ខេត្ត Lang Son និងខេត្ត Long An ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ករណីភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ជាមួយនឹងករណីថ្មីចំនួន ៣២, នៅខេត្ត Bac Ninh ចំនួន ៩ ករណី និងខេត្ត Lang Son មាន ៨ ករណី ខណៈខេត្ត Long An មានតែមួយករណីទេ។ ត្រឹមរយៈពេល ១ខែ នៃរលកទី៤ របស់ប្រទេសវៀតណាម វាបានក្លាយជាបញ្ហាប្រឈមបំផុតដែលខ្លួនបានជួបប្រទះ ជាមួយនឹងករណីឆ្លងសរុបចំនួន ៤៤០៧ ករណី នៅទីក្រុងនិងខេត្តចំនួន […]

ឥណ្ឌាបន្តមើលឃើញការធ្លាក់ចុះ ករណីឆ្លងនិងស្លាប់ប្រចាំថ្ងៃនៃកូវីដ-១៩

Khmerpress June 1, 2021 01/06/2021

(ញូដេលី)៖ អត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ដែលរបាយការណ៍ប្រចាំថ្ងៃ នៅក្នុងប្រទេសឥណ្ឌា បាននិងកំពុងបន្តថយចុះដដែល ដោយនៅថ្ងៃអង្គារនេះ ករណីឆ្លងថ្មីៗចំនួន១២៧,៥១០នាក់ ត្រូវបានរាយការណ៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ក្រៅពីតួលេខករណីឆ្លងថ្មីៗខាងលើ ឥណ្ឌាក៏បានរាយការណ៍ពី ករណីអ្នកជំងឺស្លាប់ថ្មីៗផងដែរ គឺចំនួន២,៧៩៥នាក់ ដែលអត្រាស្លាប់នៃអ្នកជំងឺ COVID-19 ក៏មានការបន្តថយចុះដូចគ្នា នៅមួយរយៈចុងក្រោយនេះ។ ក្រោយបូកបន្ថែមជាមួយតួលេខទាំងនេះ ចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌា បានកើនដល់២៨,១៧៥,០៤៤នាក់ និងស្លាប់កើនដល់៣៣១,៨៩៥។ ដោយឡែកអ្នកជំងឺសរុប ២៥.៩លាននាក់បានជាសះស្បើយ និង១.៩លាននាក់ កំពុងបន្តសម្រាកព្យាបាល។ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឥណ្ឌាដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបចំនួន ២០៩លានដូសហើយជូនប្រជាជន ដោយក្នុងមនុស្សជាង ១៦៥.៥លាននាក់ បានចាក់យ៉ាងហោចណាស់ ១ដូស (១២.១% នៃចំនួនប្រជាជនសរុប) និងជាង ៤៣លាននាក់បានចាក់គ្រប់ដូស (៣.២% នៃចំនួនប្រជាជនសរុប)៕ ផ្តល់សិទ្ធិដោយ៖ freshnews