(បាងកក)៖ អាជ្ញាធរប្រទេសថៃ នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២,៣០២នាក់ ព្រមទាំងករណីស្លាប់ថ្មី ២៤នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ២៣ករណីប៉ុណ្ណោះ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ ទីក្រុងបាងកកនៅតែជាកន្លែងមាន ករណីឆ្លងថ្មីៗច្រើនជាងគេដដែល គឺ១,២១៨នាក់ ហើយកន្លែងដែលមានករណីឆ្លងច្រើនៗ បន្ទាប់ទៀត គឺខេត្ត Pathum Thani ដែលមាន ២៤៣ករណី, និងខេត្ត Samut Prakan ដែលមាន១១៧នាក់។ ក្រៅពីនេះ ករណីឆ្លង ត្រូវបានរកឃើញនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ចំណែកករណីអ្នកជំងឺទើបតែស្លាប់វិញ គឺ០៨នាក់ ស្ថិតនៅទីក្រុងបាងកក ចំណែកនៅខេត្ត Chonburi, Pathum Thani និង Kanchanaburi មាន០២ករណីដូចគ្នា ហើយនៅខេត្ត Chiang Mai, Si Sa Ket, Ratchaburi, […]