ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន ហុងដា ប្រមូលរថយន្ត ១,៧លានគ្រឿងនៅសហរដ្ឋអាមេរិកមកជួសជុលបញ្ហាចង្កូត

Liny Chan October 10, 2024 10/10/2024

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន ហុងដា (Honda) កំពុងប្រមូលរថយន្តតូចនិងរថយន្តប្រភេទ SUV ចំនួន ១,៧លានគ្រឿងនៅសហរដ្ឋអាមេរិកដើម្បីជួសជុលបញ្ហាពិបាកកាច់ចង្កូតដែលបង្កើនហានិភ័យគ្រោះថ្នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការប្រមូលរថយន្តមកជួសជុលវិញនេះបានប៉ះពាល់លើរថយន្តផលិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ រួមមានរថយន្ត Civic រថយន្ត Civic Type R រថយន្ត CR-V រថយន្ត HR-V រថយន្ត Acura Integra និងរថយន្ត Integra Type S។ ក្រុមហ៊ុន Honda បានឱ្យដឹងថា ខ្លួនបានទទួលការទាមទារសេវាធានាចំនួន ១០ ៣២៨សំណើដែលទាក់ទងនឹងបញ្ហានេះចាប់តាំងពីឆ្នាំ២០២១មក។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានបើកការស៊ើបអង្កេតលើបញ្ហានេះនៅក្នុងខែមីនាឆ្នាំ២០២៣ និងបានបង្កើនការស៊ើបអង្កេតនៅក្នុងខែវិច្ឆិកា។ រដ្ឋបាល NHTSA បានឱ្យដឹងថា ប្រអប់ចង្កូតអាចផលិតមិនត្រឹមត្រូវ ដែលអាចបណ្តាលឱ្យមានការកកិតខាងក្នុងខ្លាំងពេក និងនាំឱ្យមានការពិបាកនៅពេលកាច់ចង្កូត។ ក្រុមហ៊ុនចែកចាយរថយន្តនឹងផ្លាស់ប្តូរគ្រឿងបង្គុំដែលខូចនិងបន្ថែមខ្លាញ់គោប្រសិនបើចាំបាច់។ អ្នកបើកបរបានប្រាប់រដ្ឋបាល NHTSA អំពីបញ្ហា «ចង្កូតស្អិត» ដែលភាគច្រើនកើតឡើងនៅពេលរថយន្តបើកបរក្នុងល្បឿនកម្រិតផ្លូវហាយវេ បន្ទាប់ពីបើកបរក្នុងរយៈពេលជាក់លាក់ណាមួយ។ បណ្តឹងភាគច្រើនបានឱ្យដឹងថាបញ្ហានេះបានកើតឡើងជាមួយនឹងរថយន្តដែលមានអាយុកាលប្រើប្រាស់គីឡូម៉ែត្រទាប។ រដ្ឋបាល NHTSA បានឱ្យដឹងកាលពីឆ្នាំមុនថា […]

សហរដ្ឋអាមេរិក៖ អ្នករស់នៅរដ្ឋ Florida កំពុងជម្លៀសខ្លួន មុនការមកដល់នៃព្យុះហឺរីខេន Milton

Liny Chan October 9, 2024 09/10/2024

(វ៉ាស៉ីនតោន)៖ នៅថ្ងៃពុធ ទី៩ ខែតុលានេះ ប្រជាជនក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កំពុងប្រញាប់ប្រញាល់ជម្លៀសខ្លួន មុនការមកដល់នៃព្យុះហឺរីខេន Milton ដែលត្រូវបានចាត់ថ្នាក់ជាព្យុះកម្រិតទី ៥ ហើយអាចជះឥទ្ធិពលខ្លាំងក្លាបំផុតមិនធ្លាប់មាន សម្រាប់តំបន់ឈូងសមុទ្រនៃរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ស្របពេលដែលមនុស្សជាង ១លាននាក់ រស់នៅតាមតំបន់ឆ្នេរ ស្ថិតក្រោមការបញ្ជាឱ្យជម្លៀសចេញ អ្នកភៀសខ្លួនត្រូវទៅជាប់កកកុញ នៅតាមផ្លូវហាយវេ ខណៈស្ថានីយ៍ប្រេងឥន្ធនៈខ្លះ ក៏អស់ប្រេងឥន្ធនៈសម្រាប់លក់។ ព្យុះហឺរីខេន Milton កំពុងឆ្ពោះមកកាន់ទីប្រជុំជន Tampa Bay ជាផ្ទះរបស់មនុស្សជាង ៣លាននាក់ ទោះបីជាមានការព្យាករថា អាចប្រែប្រួលខ្លះមុនពេលបោកបក់មកដល់ នៅយប់ថ្ងៃពុធ ឬព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ក៏ដោយ។ ព្យុះនេះស្ថិតនៅលើផ្លូវដ៏កម្រមួយ ទិសដៅពីលិចទៅកើត កាត់ឈូងសមុទ្រនៃប្រទេសម៉ិកស៉ិក ហើយទំនងជានឹងនាំមក នូវភ្លៀងធ្លាក់កម្ពស់ ៣ម៉ែត្រឬច្រើនជាងនេះ នៅឆ្នេរសមុទ្រនៃរដ្ឋ Florida។ មន្ត្រីនៃរដ្ឋបាលលោក បៃដិន បានព្រមានដល់ប្រជាជនក្នុងតំបន់ ឱ្យជម្លៀសចេញ បើពុំនោះទេនឹងត្រូវប្រថុយគ្រោះថ្នាក់។ តាមមជ្ឈមណ្ឌលជាតិ តាមដានព្យុះហឺរីខេន Milton ផ្ទុកនូវកម្លាំងខ្យល់អតិបរមា ២៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះជាល្បឿនខ្យល់ អាចថយចុះបន្តិចក្តី […]

ទឹកជំនន់នៅទីក្រុង Chiang Mai ភាគខាងជើងប្រទេសថៃ បណ្ដាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត

Liny Chan October 7, 2024 07/10/2024

(បាងកក)៖ កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា អាជ្ញាធរថៃបានឱ្យដឹងថា គ្រោះទឹកជំនន់នៅទីក្រុង Chiang Mai ភាគខាងជើង​ប្រទេសថៃ បានសម្លាប់មនុស្ស៣នាក់ ខណៈខេត្តជាច្រើន កំពុងបន្តស្ថិតក្រោមការជន់លិច។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ខាងលើ គឺរួមមានទាំង បុរសអាយុ៤៤ឆ្នាំម្នាក់ ដែលត្រូវបានខ្សែភ្លើងឆក់ និងស្រ្តីអាយុ​៣៣ឆ្នាំម្នាក់ ដែលបាត់បង់ជីវិត ដោយសារបំណាក់ដី។ ក្រោពីនេះ សត្វដំរី២ក្បាល ក៏បានលង់ទឹកងាប់ផងដែរ។ តំបន់ភាគខាងជើងថៃ បានរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ ចាប់តាំងតែពីព្យុះកំណាច Yagi បានវាយប្រហារមកលើតំបន់អាស៉ីអាគ្នេយ៍ កាលពីដើមខែកញ្ញា។ គួរបញ្ជាក់ថា បើតាមការយល់ឃើញរបស់ក្រុមអ្នកវិទ្យាសាស្រ្ត កត្តាប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស កំពុងបង្កើតលំនាំអាកាសធាតុ ដែលបង្កើនលទ្ធភាពខ្ពស់ នៃការកើនមានគ្រោះទឹកជំនន់អាក្រក់ៗ កាន់តែញឹកញាប់។ គិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ ខេត្តចំនួន២០ ក្នុងចំណោមខេត្តទាំង៧៦ នៃប្រទេសថៃ កំពុងបន្តស្ថិតក្រោមការជន់លិច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ម្ចាស់ Facebook ក្លាយជាមហាសេដ្ឋីមានបំផុតទី២ លើពិភពលោក ក្រោយវ៉ាដាច់ Jeff Bezos

Liny Chan October 7, 2024 07/10/2024

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានវ៉ាដាច់លោក Jeff Bezos ដណ្តើមតំណែងក្លាយជាមហាសេដ្ឋីមានបំផុតទីពីរលើពិភពលោក។ យោងតាម ​​Bloomberg Billionaires Index ទ្រព្យសម្បត្តិសុទ្ធរបស់ Zuckerberg បានកើនឡើងដល់ ២០៦.២ ពាន់លានដុល្លារ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយឈរលើទ្រព្យសម្បត្តិសុទ្ធ ២០៥.១ពាន់លានដុល្លាររបស់អតីតនាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Amazon លោក Jeff Bezos។ សន្ទស្សន៍ទឹកប្រាក់ខាងលើនេះបានបង្ហាញថា សហស្ថាបនិក Facebook ឥឡូវនេះតាមពីក្រោយម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk ប្រហែល ៥០ពាន់លានដុល្លារប៉ុណ្ណោះ។ ប្រការដែលធ្វើឲ្យទ្រព្យសម្បត្តិសុទ្ធរបស់ Mark Zuckerberg កើនឡើងច្រើន ដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានស្ទុះឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនឡើង៦៨% ចាប់តាំងពីខែមករាដើមឆ្នាំនេះមកម្ល៉េះ។ ក្រុមហ៊ុន Meta បានបន្តការវិនិយោគលើបញ្ញាសិប្បនិមិត្តដ៏ធំរបស់ខ្លួន ដែលជួយកែលម្អដំណើរការនៃវេទិកាផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតកាន់តែប្រសើរឡើង ដែលជាហេតុផលសម្រាប់កំណើននៃការលក់របស់ក្រុមហ៊ុននេះ។ ទោះបីជាយ៉ាងណាក៏ដោយ អាជីវកម្មរបស់ Meta ក៏បានជួបរឿងរ៉ាវធ្វើឲ្យម្ចាស់ភាគហ៊ុនឈឺក្បាលផងដែរ នៅពេលប្រព័ន្ធផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតរបស់ក្រុមហ៊ុនបានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២១ […]

Apple គ្រោងបើកដំណើរការហាងលក់រាយថ្មីចំនួន ៤ក្នុងប្រទេសឥណ្ឌានៅឆ្នាំក្រោយ

Liny Chan October 7, 2024 07/10/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ត្រូវបានគេរាយការណ៍មកថាគ្រោងនឹងពង្រីកវត្តមានរបស់ខ្លូននៅក្នុងប្រទេសឥណ្ឌាបន្ថែមទៀត តាមរយៈការបើកដំណើរការហាងលក់រាយថ្មីរហូតដល់ទៅ ៤កន្លែងនៅឆ្នាំ២០២៥។ ទីតាំងថ្មីទាំងនោះរួមមានទីក្រុង Pune, Bengaluru, Delhi-NCR និង Mumbai។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។ ជាក់ស្តែងបច្ចុប្បន្ននេះ Apple បានបើកដំណើរការហាងលក់រាយរបស់ខ្លួនចំនួន ២នៅក្នុងប្រទេសឥណ្ឌារួចទៅហើយ ដែលមួយមានទីតាំងស្ថិតនៅទីក្រុង Delhi (ដេលី) និង មួយទៀតនៅទីក្រុង Mumbai (មុមបៃ) ដោយបានចាប់ផ្តើមដំណើរការកាលពីខែមេសា ឆ្នាំ២០២៣ ហើយបានរួមចំណែកប្រមាណជិត ២០ភាគរយនៃចំនួនលក់របស់ Apple។ យ៉ាងណាការបើកដំណើរការហាងថ្មីទាំង ៤នាពេលខាងមុខនេះ ត្រូវបានគេមើលឃើញថាជាការពង្រីកយ៉ាងសំខាន់នូវវត្តមានលក់រាយរបស់ Apple នៅក្នុងប្រទេសឥណ្ឌា ពោលគឺជាទីផ្សារដែលកំពុងលេចធ្លោរ ក៏ដូចជាការបង្វែរសង្វាក់ផលិតកម្មចេញពីប្រទេសចិន។ លោកស្រី Deirdre O’Brien អនុប្រធានជាន់ខ្ពស់ផ្នែកលក់រាយក្រុមហ៊ុន Apple បានសម្តែងការសារទរចំពោះ «ការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអតិថិជន និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អតិថិជនទាំងអស់នៅប្រទេសឥណ្ឌាក្នុងការចូលរូមជាមួយផលិតផល និងសេវាកម្មរបស់ Apple»។ ហាងថ្មីនេះ ត្រូវបានប្រភពលើកឡើងថានឹងលើកកម្ពស់បទពិសោធន៍របស់អតិថិជន និងពង្រឹងជំហររបស់ Apple បន្ថែមទៀតនៅក្នុងទីផ្សារឧបករណ៍ទំនើបដែលកំពុងកើនឡើងរបស់ប្រទេសឥណ្ឌា។ គួរជម្រាបថា Apple បានឈានជើងចូលប្រទេសឥណ្ឌាជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ មកម្លេះតាមការយៈការផលិត […]

វៀតណាមប្រកាសលើកលែងទោស ដល់អ្នកជាប់ពន្ធនាគារចំនួនជិត ៣,៨០០នាក់

Liny Chan September 30, 2024 30/09/2024

(ហាណូយ)៖ នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះ វៀតណាមបានប្រកាសថា អ្នកទោសជិត៣,៨០០នាក់ រួមមានទាំងជនបរទេសផងដែរ នឹងត្រូវដោះលែង ក្រោមការលើកលែងទោសចុងក្រោយបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ គិតចាប់តាំងពីឆ្នាំ២០០៩មក វៀតណាមធ្លាប់បានប្រកាស ការលើកលែងទោសពិសេសចំនួន៩លើក ដោយបានដោះលែងអ្នកជាប់ពន្ធនាគារ ​សរុបទាំងអស់ចំនួនជាង ៩២,០០០នាក់ ឱ្យមានសេរីភាពមុនពេលកំណត់ ក៏ប៉ុន្តែក្នុងការលើកលែងទោសទាំងនោះ គឺមិនដែលមាន​សកម្មជននយោបាយឡើយ។ យោងតាមសេចក្តីប្រកាសផ្លូវការ របស់រដ្ឋាភិបាលវៀតណាម អ្នកដែលមានទោសពីបទ «ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល» និង «ភេរវកម្ម» គឺមិនទទួលបានការលើកលែងទោសទេ។ គួរបញ្ជាក់ថា អ្នកទោសសរុប៣,៧៦៥នាក់ នឹងត្រូវដោះលែងនាថ្ងៃអង្គារ ទី១ ខែតុលា ក្នុងនោះរួមមានទាំង ជនបរទេស២០នាក់ មកពីចិន អ៉ីស្លង់ ឥណ្ឌា ឡាវ អាហ្រ្វិកខាងត្បូង និងសហរដ្ឋអាមេរិក។ ការលើកលែងទោសនេះ ធ្វើឡើងក្នុងឱកាសខួបទី៧៩ នៃការទទួលបានឯករាជ្យរបស់វៀតណាម (២ កញ្ញា) និងខួបទី៧០ នៃការរំដោះរដ្ឋធានីហាណូយ (១០ តុលា)៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Toyota ប្រមូលរថយន្តជាង ៤ម៉ឺនគ្រឿងមកជួសជុលប្រព័ន្ធជំនួសថាមពលហ្វ្រាំង

Liny Chan September 30, 2024 30/09/2024

(វ៉់ាស៊ីនតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានឱ្យដឹងនៅសប្តាហ៍មុនថា ក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp របស់ជប៉ុនកំពុងប្រមូលរថយន្ត នៅអាមេរិកជាង ៤២ ០០០គ្រឿង ដើម្បីមកជួសជុលបញ្ហាប្រព័ន្ធហ្រាំង ដែលអាចបណ្តាលឱ្យចាប់ហ្រ្វាំងមិនសូវស៊ី។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការប្រមូលរថយន្តមកជួសជុលនេះប៉ះពាល់ដល់រថយន្ត Corolla Cross Hybrid ស៊េរីឆ្នាំ២០២៣-២០២៤។ រដ្ឋបាល NHTSA បានឱ្យដឹងថា បញ្ហាប្រព័ន្ធជំនួយថាមពលហ្រ្វាំងនេះ បណ្តាលមកពីបញ្ហាសុសវែរ នៅក្នុងប្រព័ន្ធបញ្ជាអេឡិចត្រូនិក ដែលគ្រប់គ្រងយានយន្តអំឡុងពេលរអិល ដែលអាចបណ្តាលឱ្យបាត់បង់ជំនួយហ្វ្រាំងនៅពេលផ្លូវបត់។ ការបាត់បង់ជំនួយថាមពលហ្វ្រាំង អាចបណ្តាលឱ្យការចាប់ហ្រ្វាំងអូសបន្លាយពេលឈប់ របស់រថយន្តដែលបង្កើនហានិភ័យគ្រោះថ្នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: អ្នកបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី ក្នុងប្រទេសនេប៉ាល់ កើនដល់ ១៧០នាក់

Liny Chan September 30, 2024 30/09/2024

(កដ្ឋមណ្ឌូ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសនេប៉ាល់ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញាថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី បានកើនដល់ ១៧០នាក់ និងជាច្រើននាក់បានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមក្រសួងមហាផ្ទៃនេប៉ាល់ មនុស្សយ៉ាងហោច១៧០នាក់បានស្លាប់នៅទូទាំងប្រទេស ខណៈ៤២នាក់បានបាត់ខ្លួន ហើយមនុស្សជាង ៣០០០នាក់ត្រូវបាន ជួយសង្រ្គោះ។ ក្រសួងបន្ថែមថាក្នុងចំណោមអ្នកស្លាប់ទាំង១៧០នាក់ មាន៣៥នាក់ត្រូវបានសម្លាប់នៅពេលពួកគេជិះលើរថយន្ត៣គ្រឿង ដែលបានត្រូវបានកប់ បំណាក់ដី នៅលើផ្លូវ highway ស្ថិតនៅភាគខាងត្បូងទីក្រុងកដ្ឋមណ្ឌូ។ គួរបញ្ជាក់ថា គ្រោះទឹកជំនន់ និងរអិលបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ តែងតែកើតឡើងជារឿយៗនៅក្នុងប្រទេសនេប៉ាល់ អំឡុងរដូវមូសុងដែលចាប់ផ្ដើមពី ខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែក្រុមអ្នកជំនាញនិយាយថាការប្រែប្រួលអាកាសធាតុបានធ្វើឱ្យគ្រោះធម្មតាកើតឡើងកាន់តែញឹកញាប់ និងសាហាវជាងមុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កូរ៉េខាងជើង រិះគន់កញ្ចប់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ថាជាកំហុស

Nisaiy KP September 29, 2024 29/09/2024

(ព្យុងយ៉ាង)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បាននិយាយថា ជំនួយយោធាថ្មីដែលសហរដ្ឋអាមេរិកទើបនឹងប្រកាសផ្តល់ឱ្យអ៊ុយក្រែនមានទំហំទឹកប្រាក់ ៨ពាន់លានដុល្លារ គឺជាកំហុសដ៏មិនគួរឲ្យជឿ ហើយប្រៀបបីដូចជាការប្រលែងលេងនឹងភ្លើង ជាមួយមហាអំណាចនុយក្លេអ៊ែររុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៤។ នៅពេលជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងវ៉ាស៉ីនតោន លោក បៃដិន បានប្រកាសផ្តល់ជំនួយថ្មីដើម្បីជួយទីក្រុងកៀវការពារខ្លួនឯង ដែលរួមមានទាំងអាវុធចម្ងាយឆ្ងាយផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង អ្នកនាង Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ លោក Kim Jong Un បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិក និងលោកខាងលិច មិនគួរច្រានចោល ឬមើលស្រាលចំពោះការព្រមានធ្ងន់ៗរបស់រុស្ស៉ីនោះទេ»។ លោកស្រីលើកជាសំណួរថា «តើសហរដ្ឋអាមេរិក និងលោកខាងលិចពិតជាអាចដោះស្រាយផលវិបាកបានទេ ខណៈដែលពួកគេកំពុងលេងសើចនឹងរុស្ស៉ីដែលជាមហាអំណាចនុយក្លេអ៊ែរ?»។ គួរបញ្ជាក់ថា លោ ពូទីន ប្រធានាធិបតីរុស្ស៉ី បានព្រមានថានឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើរុស្ស៉ីរងការវាយប្រហារដោយមីស៉ីល ហើយនឹងពិចារណាទៅលើការវាយប្រហារណាមួយដែលមានលក្ខណៈបែបជាគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរ ប្រឆាំងនឹងប្រទេសរបស់ខ្លួន ថាជាគោលរួមនៃការឆ្លើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អ៊ីរ៉ង់ អំពាវនាវឱ្យមានការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ក្រោយមេដឹកនាំហេសបូឡា ត្រូវបាត់បង់ជីវិត

Nisaiy KP September 29, 2024 29/09/2024

(តេហេរ៉ង់)៖ ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) លោក Amir Saeid Iravani បានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃ UN ដើម្បីស្នើឱ្យមានការកោះប្រជុំស្ថាប័ន​ដែល​មាន​សមាជិក​ចំនួន ១៥នេះ បន្ទាប់ពី​អ៊ីស្រាអែល​សម្លាប់​មេដឹកនាំ​ក្រុមហេសបូឡា លោក Hassan Nasrallah ក្នុងការវាយប្រហារនៅលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៤។ លោក Iravani បញ្ជាក់ក្នុងលិខិតនោះថា «អ៊ីរ៉ង់សូមព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារណាមួយលើទីតាំងការទូត និងអ្នកតំណាងរបស់ខ្លួន ហើយបញ្ជាក់ជាថ្មីថានឹងមិនបណ្តោយឱ្យសកម្មភាពឈ្លានពាន កើតមានឡើងម្តងទៀតឡើយ»។ លោកបានបន្ថែមថា «អ៊ីរ៉ង់ នឹងមិនស្ទាក់ស្ទើរក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ដើម្បីចាត់វិធានការគ្រប់បែបយ៉ាងក្នុងការការពារផលប្រយោជន៍ និងសន្តិសុខជាតិ»។ គួរបញ្ជាក់ថា លោក Nasrallah គឺជាឥស្សរជនយូរមកហើយនៅក្នុងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយ និងបានរួមចំណែកជួយរក្សាឥទ្ធិពលអ៉ីរ៉ង់ នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ តាមយោធាអ៉ីស្រាអែល លោក Nasrallah ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើរូងក្រោមដីដែលជាទីស្នាក់ការកណ្តាលរបស់ហេសបូឡា ស្ថិតក្រោមអគារលំនៅដ្ឋានមួយក្នុងទីក្រុង Dahiyeh ជាយក្រុងបេរូត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews