រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Jeremie Montessuis បានបង្ហោះរូបភាពជាច្រើនសន្លឹក កេីតចេញពីការស្រម៉ៃរបស់ AI តាមរយៈការប្រើប្រាស់កម្មវិធី Mid Journey ដែលបង្កើតជាផ្ទាំងទស្សនីយភាពយ៉ាងប្លែកភ្នែក ពីអតីតកាល ក្នុងទសវត្សទី៦០ (១៩៦០) ដែលកំពុងផ្ទុះការគាំទ្រ និងសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជនក្នុងប្រទេស។ បើយោងតាមខ្លឹមសាររបស់ គណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « Cambodia Swinging 1960s ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីបង្កើតបរិយាកាស តាមរយៈការប្រើប្រាស់កម្មវិធី Mid Journey និងមានរូបថតមួយក្រុមទៀតនឹងមកក្នុងប៉ុន្មានសប្ដាហ៍ទៀត។ » លោក Jeremie Montessuis បានបន្តថា៖ «ខ្ញុំមិនមានកម្មសិទ្ធិបញ្ញាលើរូបទាំងអស់នេះទេ ការងារនេះគឺដូចជារឿងកំប្លែងបែបស្រមើស្រមៃ ដើម្បីភាពសប្បាយរីករាយ នាំមកនូវផ្ទាំងទស្សនីយភាពនៅក្នុងពេលវេលាពីអតីតកាលដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ ដូចជា ជំងឺរាលត្បាតកូវីដ-១៩,ការឡើងកំដៅផែនដី, សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ល។ អ្នកទាំងអស់គ្នាអាចប្រើប្រាស់រូបភាពទាំងនេះ ដោយសេរី និងធ្វើការចែករំលែក សូមរីករាយជាមួយរូបភាពពីអតីតកាល ក្នុងទសវត្ស៦០។ AI បានបង្កើតរូបថតបែបស្រមើស្រមៃ ប៉ុន្តែរូបភាពពិត ត្រូវបានបង្កើតដោយយកចិត្តទុកដាក់។ អរគុណសម្រាប់ការចូលចិត្ត […]