សិល្បៈ

ឧកញ៉ាហេង ឡុង និងអ្នកនាង ចន ចន្ទ័លក្ខិណា ប្រកាសបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

Khmerpress July 4, 2022 04/07/2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ មុននេះបន្តិច ដោយយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ាហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម និងអ្នកនាង ចន ចន្ទ័លក្ខិណា បានប្រកាសបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។ ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ាហេង ឡុង បានរៀបរាប់យ៉ាងដូច្នេះថា៖ ” ខ្ញុំបាទ និងអ្នកនាង ចន ចន្ទ័លក្ខិណា សូមបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា “​។ គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា ក្រោយពីសម្តេច ទទួលបានរបាយការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ៕ ប្រភព៖ Heng Loong​

ទីបំផុត! លោក ពែក មី សម្រេចចិត្តចាកចេញពីស៊ីធីអិន ដែលជាទីកន្លែងកំណើតសិល្បៈ របស់លោកហើយ

Khmerpress July 2, 2022 02/07/2022

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាកំប្លែងដ៏ល្បី សម្បូរដោយវោហារ ផ្ដោះផ្ដង កំប្លែងស្ងួត គឺលោក ពែក មី ពេលនេះលោក ពែក មី បានសម្រេចចិត្តដាក់ពាក្យលាឈប់ពីស៊ីធីអិនហើយ ដែលលោក បានឈរជើងជាមួយនឹងស៊ីធីអិន អស់ជាច្រើនឆ្នាំ ដោយអមជាមួយក្រដាសលាឈប់មួយច្បាប់កាលពីព្រឹកមិញនេះ។ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ពែក មី បានរៀបរាប់យ៉ាងដូច្នេះថា៖ “លាហើយ ទីកន្លែងកំណើតសិល្បៈ របស់ខ្ញុំ CTNធ្វើអោយខ្ញុំមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ខ្ញុំឈប់ពីស៊ីធីអិន តែខ្ញុំមិនឈប់ពីអាជីពសិល្បៈខ្ញុំទេ ខ្ញុំនៅតែសម្តែងតាមកម្មវិធីផ្សេងៗដដែល”។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ពែក មី ប្រកាសក្នុង Live ហ្វេសប៊ុកនឹងឈប់ពីស៊ីធីអិន ព្រោះមិនពេញចិត្តអគ្គនាយកថ្មី ហើយក្នុងនោះក៏មានតារាកំប្លែងជាច្រើនរូបទៀត ត្រូវបានលាឈប់ផងដែរ ៕ ប្រភព៖ Chem Chanra ចែម ចាន់រ៉ា

ភ្ញាក់ផ្អើល! តារាចម្រៀងក្នុងទ្រនំផលិតកម្មហង្សមាសដូចគ្នា ប៉ាច គីមមួយ និង សយ រតនៈ ភ្ជាប់ពាក្យជាមួយគ្នានៅព្រឹកនេះ

Khmerpress July 1, 2022 01/07/2022

ប្រិយមិត្តពិតជាធ្លាប់បានស្គាល់រួចទៅហើយ តារាចម្រៀង ស្ថិតនៅក្នុងទ្រនំផលិតកម្មរស្មីហង្សមាសជាច្រើនឆ្នាំ ទឹកដមផ្អែមស្រទន់ គឺ លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ ដែលតែងតែបង្ហាញពីភាពផ្អែមល្ហែមគូរស្នេហ៍ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ទៅលើទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់នេះ។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ មុននេះបន្តិច យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក សយ រតនៈ បង្ហាញពីពិធីភ្ជាប់ពាក្យ ជាមួយកញ្ញា ប៉ាច គីមមួយ ដែលបានភ្ជាប់ឃ្លាដ៏មានអត្ថន័យយ៉ាងដូច្នេះថា៖ “Our prince and princess look so beautiful this morning 01-07-2022 💍” ក្នុងនោះផងដែរ ក៏មានតារាល្បីៗជាច្រើនបានចូលរួមពិធីភ្ជាប់ពាក្យ នឹងបានចូលរួមអបអរសាទរដល់គូរស្នេហ៍របស់អ្នកទាំងពីរក្នុងថ្ងៃដ៏ពិសេសនេះផងដែរ ៕ ប្រភព៖ Soy Rattanak FanPage

លោក សុវណ្ណរិទ្ធី ហៅតាវិចទ័រ បានលាឈប់ពី CTN ហើយតែមិនទាន់ដឹងមូលហេតុ

Khmerpress July 1, 2022 01/07/2022

លោក សុវណ្ណរិទ្ធី ហៅតាវិចទ័រ ដែលគេស្គាល់ថាជាអ្នកផលិតនិងគ្រប់គ្រងកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះមួយនៅក្នុងស្ថានីយទូរទស្សន៍ CTN បានលាឈប់ពីក្រុមហ៊ុន CBS ដែលជាក្រុមហ៊ុនមេ របស់ CTN។ ទោះជាយ៉ាងណា តាវិចទ័រ មិនបានបញ្ជាក់ពីមូលហេតុនៃការលាឈប់ពីស្ថានីយទូរទស្សន៍ល្បីឈ្មោះមួយនេះឡើយ តែមហាជនបានប៉ាន់ប្រមាណថា ប្រហែលជាមានបញ្ហាការមិនពេញចិត្តថ្នាក់ដឹកនាំថ្មី ដូចនាយពែកមីដែរមើលទៅ។ សូមបញ្ជាក់ផងដែរថា កាលពីប្រមាណជាងមួយខែមុន នាយពែកមី បានលាឈប់ពីស្ថានីយទូរទស្សន៍ CTN ដូចគ្នាដោយបានបញ្ជាក់ពីបញ្ហាមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ជាសាធារណៈតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត ​

លោក អ៊ឹម ជីវ៉ា ទទួលបានពានរង្វាន់ អ្នកកាសែតឆ្នើមប្រចាំឆ្នាំ២០២២ ផ្នែកសិល្បៈ

Khmerpress June 28, 2022 28/06/2022

រាជធានីភ្នំពេញ៖ មហាជនពិតជាធ្លាប់បានស្គាល់រួចហើយ លោក អ៉ឹម ជីវ៉ា គឺជាសិល្បករមួយរូប ហើយក៏បានចាប់អាជីពជា​អ្នកកាសែតផ្នែកសិល្បៈ ដែលតែងតែជួយដល់សិល្បៈករចាស់ជរា អ្នកសិល្បៈក្រីក្រខ្វះខាតមានជំងឺ ក្នុងមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលការចាប់អារម្មណ៍ខ្លាំង ពីបណ្ដាញសង្គមអ្នកលេងហ្វេសប៊ុកច្រើនគួរឲ្យកត់សម្គាល់ ដោយមុននេះបន្តិច យោងតាមការគណនីហ្វេសប៊ុករបស់ លោកជំទាវ ហ៊ុន ស៊ីណាត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានចូលរួមអបអរសាទរ លោក អ៊ឹមជីវ៉ា ទទួលពានរង្វាន់ អ្នកកាសែតឆ្នើមប្រចាំឆ្នាំ ២០២២។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារពោលពេញទៅដោយខ្លឹមសារយ៉ាងដូច្នេះថា៖ ” សូមចូលរួមអបអរសាទរ ដែល កូន អ៊ឹមជីវ៉ា បានទទួលពានរង្វាន់ “ អ្នកកាសែតឆ្នើមប្រចាំឆ្នាំ២០២២ “ ផ្នែកសិល្បៈ ជួយដល់សិល្បករចាស់ជរា ខ្វះខាត និងមានជំងឺ” ដែលប្រគល់ជូនដោយឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សូមជូនពរដល់កូនមានសុខភាពល្អដើម្បីបន្តការងារជួយដល់សង្គមតទៅទៀត “។

មិនបាន២ថ្ងៃស្រួលបួលផង អៀ ម៉េងលិ ហៅអូនម៉ី ប្រកាសដកខ្លួនចេញពីការប្រកួត Miss Grand Cambodia វិញ

Khmerpress June 28, 2022 28/06/2022

តារាសំដែងវ័យក្មេងសិចស៊ីសាច់សខ្ចីដូចបណ្តូលចេក កញ្ញា អៀ ម៉េងលិ ហៅអូនម៉ី បានប្រកាសថាដកខ្លួនចេញពីការប្រកួត Miss Grand Cambodia ក្រោមហេតុផលថាគ្មានពេលវេលាគ្រប់គ្រាន់ និងបញ្ហាខ្លះទៀត។ តារាស្រីរូបនេះបានប្រកាសដកខ្លួនចេញកាលពីថ្ងៃទី២៦ ខែមិថុនា ក្រោយពេលទើបនឹងប្រកាសថានាងចូលរួមប្រកួត Miss Grand Cambodia កាលពីថ្ងៃទី២៤ ខែមិថុនា ថ្មីៗនេះ ពោលមិនទាន់បាន ២ថ្ងៃស្រួលបួលផង។ កញ្ញា អៀ ម៉េងលិ បានរៀបរាប់នៅលើ Facebook របស់នាងថា៖ “នាងខ្ញុំ អៀ ម៉េងលិ មានដំណឹងចង់ប្រាប់បងប្អូនថា នាងខ្ញុំបានដកពាក្យចេញ ពី Miss grand Cambodia ហើយ មូលហេតុគឺមកពីបញ្ហាខ្លះ ជាពិសេសនាងខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ អរគុណ”។ ទោះជាយ៉ាងណាក្តី មហាជនកំពុងតែមានការងឿងឆ្ងល់ហើយក៏មិនគិតថាហេតុផលត្រឹមគ្មានពេលគ្រប់គ្រាន់នេះ ដែលជាដើមចមនៃការដកខ្លួនចេញពីការប្រកួត Miss Grand Cambodia របស់អូនម៉ីឡើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៉ឹម ជីវ៉ា ចូល Comment ថា អ្នកនាង ទ្រិញ ផល្លា ចង់ល្បីនិងពូកែសម្តែងជាងរឿងឥណ្ឌាទៀត

Khmerpress June 27, 2022 27/06/2022

នៅមុននេះបន្តិចអ្នកនាង ទ្រិញ ផល្លា ដែលគេស្គាល់ថាជាអ្នកលក់ឡេអនឡាញល្បីឈ្មោះនិងជាភរិយារបស់អេដមីនចក់ អ្នកអធិប្បាយកីឡាបាល់ទាត់ដ៏ល្បីបានអញ្ជើញអ្នកសារព័ត៌មានជាច្រើនស្ថាប័នមកធ្វើសន្និសិទកាសែត បកស្រាយជុំវិញជម្លោះរបស់នាងនិងស្វាមី ឈានដល់ផ្ទុះអំពើហិង្សាធ្វើអោយរូបនាងរលូតកូនថែមទៀតផង។ នៅក្នុងសន្និសិទនេះដែរគេឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាអ្នកសិល្បៈមួយចំនួនផងដែរ ដោយគេសង្កេតឃើញលោក អ៉ឹម ជីវ៉ា ក៏បានចូលទស្សនានិងចូលរួម Comment ទៀតផង។ លោក អ៉ឺម ជីវ៉ា បានធ្វើការ Comment នៅក្នុងវិដេអូផ្សាយផ្ទាល់សន្និសិទកាសែតនោះថា “ចាំបាច់សន្និសិទអី ម៉េចមិនប្តឹងប៉ូលីសអោយចាប់ទៅចប់ហើយ ប្រទេសមានច្បាប់សោះ មកពីចង់ល្បីដែរ ពូកែសម្តែងជាងរឿងឥណ្ឌាទៀត”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឧកញ៉ា ខេមរៈ សិរីមន្ត surprise ភរិយា ទិញកាដូថ្ងៃកំណើតរថយន្តស៊េរីទំនើបប្រភេទ Off-Road ជាកាដូពិសេស

Khmerpress June 23, 2022 23/06/2022

មហាជនពិតធ្លាប់បានស្គាល់រួចហើយ អំពីតារាចម្រៀងដែលមានទឹកដមផ្អែម ក្រអួនក្រអៅ និងជាតារាចម្រៀងឈរជើងអស់ជាច្រើនឆ្នាំ ឧកញ៉ា ខេមរៈ សិរីមន្ត កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយឧកញ៉ា ខេមរៈ បាន surprise ភរិយារបស់លោក ទិញរថយន្តប្រណីតប្រភេទ Off-Road ជាកាដូពិសេស។ នៅក្នុងគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ខេមរៈ សិរីមន្ត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ខេមរៈសិរីមន្ត រៀលអ៊ីស្តេត ឌីវេឡបភើរ បានរៀបរាប់យ៉ាងដូច្នេះថា៖ ” នេះជាកាដូថ្ងៃកំណើតអូនជូនពរអូនមានសុភមង្គលពេញមួយជីវិត “ ទោះបីឧកញ៉ា ខេមរៈ សិរីមន្ត មិនបានបង្ហើបពីតម្លៃរថយន្ត ប៉ុន្តែបើផ្អែកតាមតម្លៃទីផ្សារ រថយន្តម៉ាក Jeep Sahara នេះ តម្លៃអាចចូលដល់ខ្ទង់ជិត ១០ម៉ឺនដុល្លារ ឯណោះ ៕ ប្រភព៖ Khemarak Sereymun

អបអរសាទរ! លោក ទុំ សុវត្ថិ ត្រូវបានជ្រើសរើសក្លាយជាទូតសុច្ឆន្ទ:តំណាងអោយស្មាតហ្វូនដ៏ល្បីមួយ និង ប្រកាសបទ Original Song ជាផ្លូវការ

Khmerpress June 21, 2022 21/06/2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយគណនីផេកហ្វេសប៊ុកផ្ទាល់របស់ Huawei Mobile នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមហ៊ុន HUAWEI បានសម្រេចជ្រើសរើសយក លោក ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទៈ តំណាងអោយស្មាតហ្វូន HUAWEI និងប្រកាសបទ Original Song ជាផ្លូវការ។ គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនHUAWEI បានប្រកាសស្វាគមន៍ដ៏កក់ក្តៅចំពោះ លោក ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទៈ និងក្លាយជា Original Song Artist របស់ក្រុមហ៊ុន HUAWEI ចាប់ពីថ្ងៃនេះតទៅ ក្រុមហ៊ុន HUAWEI នឹងធ្វើការសហការផលិតនូវបទ Original Song និង មាតិកាថ្មីៗ ដើម្បីបំពេញចិត្តដល់អតិថិជនដែលស្រលាញ់គាំទ្ររូបលោក ទុំ សុវត្ថិ ផងដែរ ៕ ប្រភព៖ Huawei Mobile

ម្ចាស់គ្រងមកុដ «Miss Universe Cambodia 2022» ហង្ស ម៉ានីតា ប្ដេជ្ញានាំយកតំបន់ទេសចរ, ម្ហូបអាហារ និងប្រាសាទអង្គរវត្ត ទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ

Khmerpress June 18, 2022 18/06/2022

(ភ្នំពេញ)៖ បន្ទាប់ពីបានជាប់ជយលាភីគ្រងមកុដ «Miss Universe Cambodia 2022» កូនកាត់ខ្មែរ-បារាំង និងជាបវរកញ្ញាឯកតំណាងប្រទេសកម្ពុជា កញ្ញា ហង្ស ម៉ានីតា បានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នាងនឹងពាំនាំយកនូវតំបន់ទេសចរដ៏ល្អឯកនានា តំបន់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជា ព្រមទាំងមុខម្ហូបអាហារ ជាពិសេសប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីរបស់ខ្មែរ ទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីឲ្យអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់ និងក្នុងន័យទាក់ទាញទេសចរមកលេងកម្ពុជាឲ្យកាន់តែច្រើន។ ការប្ដេជ្ញាចិត្តរបស់ម្ចាស់ជយលាភីលេខ១ កញ្ញា ហង្ស ម៉ានីតា ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ ក្រោមគំនិតផ្ដួចផ្ដើមរបស់ម្ចាស់ហាងពេជ្រ CSNJ សហការគ្នាជាមួយនឹងលោក ម៉ែន និមលរតន៍ ប្រធានរៀបចំកម្មវិធី Miss Universe Cambodia 2022 ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ និងប្រកាសពីការគាំទ្រដល់បេក្ខនារី ដែលទទួលបានជយលាភី ក្នុងចេញទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខ។ ម្ចាស់មកុដ «Miss Universe Cambodia 2022» កញ្ញា ហង្ស ម៉ានីតា បានថ្លែងប្រាប់ឲ្យដឹងថា ថ្វីត្បិតតែរូបនាងជាកូនកាត់ខ្មែរបារាំង និងធំដឹងក្ដីឡើងនៅក្នុងប្រទេសបារាំង ប៉ុន្តែនាងក៏មានឈាមជ័រជាខ្មែរដែរ ហើយនាងពិតជាមានក្ដីរំភើបរីករាយណាស់ ដែលមានឱកាសគ្រងតំណែងជាបវរកញ្ញាឯក […]