សិល្បៈ

បទ “Are you ok” របស់ផលិតកម្ម Galaxy Navatra ត្រូវបានអនុញ្ញាតឲ្យចេញ MV ហើយ

Liny Chan November 4, 2021 04/11/2021

បទចម្រៀង “Are you ok” របស់ផលិតកម្ម Galaxy Navatra ដែលអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូល្បីល្បាញពាសពេញពិភពលោកនោះ ពេលនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានផ្ដល់ទិដ្ឋាការ ឲ្យចេញផ្សាយជាផ្លូវការ។ អាចនិយាយបានថា បទ “Are you ok” គឺជាបទចម្រៀងរបស់កម្ពុជាដំបូងគេ ដែលត្រូវបានអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូ ល្បីល្បាញផ្អើលពេញពិភពលោក។ បទចម្រៀងមួយបទនេះ ត្រូវបានផលិតឡើងដោយផលិតកម្ម Galaxy Navatra បន្ទាប់ពីផលិតកម្មបានទិញសិទ្ធិពាក្យ “Are you ok” ពីអ្នកលេង Tik Tok ម្នាក់នៅខេត្តកំពត ដែលបង្កើតពាក្យនេះឡើង។ បទ “Are you ok” ត្រូវបានគេដឹងថា ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ជាកំពូលតារាចម្រៀងវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ បន្ថែមទៀតនោះ បទចម្រៀងមួយនេះត្រូវបានគេដឹងថា ប្រើពេលផលិតជាច្រើនថ្ងៃ ហើយចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារ ដោយមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។ ខណៈដែលមកដល់ម៉ោងនេះ […]

ក្រុមគ្រួសារតារាកំប្លែងលោកតា សង់ ស៊ីស ជំពាក់បំណុលគេជាង ១០ម៉ឺនដុល្លារ តែមិនបានសុំជំនួយឡើយ គ្រាន់សុំឲ្យបងប្អូនជួយទិញផ្ទះរបស់គាត់ ដើម្បីយកលុយសងបំណុលគេ

Khmerpress November 3, 2021 03/11/2021

យោងតាមការបញ្ជាក់ពីលោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ ស៊ីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួនជាង ១០ម៉ឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២ម៉ឺនដុលារ ! ព្រឹកមិញនេះ លោក អ៉ឹម ជីវ៉ា បានធ្វើដំណើរទៅផ្ទះតារារូបនេះបានជួបជាមួយតារាកំប្លែងលោកតា សង់ស៊ីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស ! ពេលទៅជួបពួកគាត់គឺ ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំនូលមិនបានហើយបើទុកយូរតទៀតគឺគ្មានលទ្ធភាពសងគេទេ។ តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ។ ពេលជួបព្រឹកមិញនេះគឺស្ថានភាពរបស់តារាកំប្លែងលោកតា សង់ស៊ីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ”៕ ដោយ៖ ខ្មែរណូត

រំភើបណាស់! ហង្សមាស ផលិតមួយបទនេះចេញមកធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជា

Khmerpress October 24, 2021 24/10/2021

ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី [MEKONG – KOREA FRIENDSHIP CONCERT] កាលពីយប់មិញពិតជាបានសាងនូវរូបភាពជាប្រវត្តិសាស្រ្តដ៏អស្ចារ្យខ្លាំងបំផុតមិនធ្លាប់មានក្នុងសិល្បៈកម្ពុជា។ កំពូលតារាចម្រៀងរូបនេះ បានបង្ហាញនូវភាពទន់ភ្លន់ ប៉ុន្តែពោពេញដោយកម្លាំងអស្ចារ្យ ម៉ឺងម៉ាត់ ពេញព្រៀប ដោយភាពជឿជាក់ដែលជាអត្តសញ្ញាណរបស់ខ្មែរ ទៅឲ្យពិភពលោកបានឃើញ។ នេះពិតជាខ្លាំងនៅតែខ្លាំង ហើយកាន់តែខ្លាំងនាមជាកំពូលតារាសម្រៀងស្រីលេខ១ប្រចាំប្រទេស និងក្រោមដំបូលផលិតកម្មដ៏ធំជាងគេ ក្នុងស្រុកគឺ ផលិតកម្ម រស្មីហង្សមាស ។ បទ ‘‘រស់ជាខ្លួនឯង’’ ដែល ឱក សុគន្ធកញ្ញា លើកយកមកសម្តែងកាលពីយប់មិញនេះ ត្រូវបានផលិតឡើង យ៉ាងពិសេសពីផលិតកម្ម រស្មីហង្សមាស ដែលមានការគាំទ្រជាពិសេសពីក្រុមហ៊ុន Smart បានរំលេចចេញ នូវរូបភាពយ៉ាងគួរឲ្យស្ញប់ស្ញែងជាទីមោទនៈ។ គ្រងឈុត នាយរោង ដ៏ប្រណិត ឱក សុគន្ធកញ្ញា រាំពត់ពែន យ៉ាងគួរឲ្យគយគន់ លាយឡំនឹងឈុតសម័យទំនើប ព្រមជាមួយសំឡេងដ៏មានអំនាច ពិតជារូបភាពដ៏ ឥតខ្ចោះមួយដែលធ្វើឲ្យអ្នកទស្សនាមិនអាចបំភ្លេចបាន។ មានមតិជាច្រើនបានលើកឡើងថា គ្រប់យ៉ាងក្នុង ការសម្តែងនេះពិតជា Perfect មិនថាការរៀបចំឆាក ភ្លើង សម្លៀកបំពាក់ […]

ទីបំផុត អ្នកនាងខ្ញុង ឲ្យបងប្អូនដែលបានបាញ់លុយឲ្យ ផ្ញើវិក័យបត្រចូលផេក ដើម្បីបាញ់លុយត្រលប់ជូនវិញទាំងអស់

Khmerpress October 20, 2021 20/10/2021

កាលពីព្រឹកមិញនេះតារាកំប្លែងល្បីឈ្មោះគឺអ្នកនាងខ្ញុង បានស្រែកយំតាមទូរស័ព្ទដៃជាមួយកូនសិស្សលោកគ្រូ សៀវ សុផល ដែលជាអ្នកជំនាញប្រឹក្សាដោះបំណុលដោយនាងបានរៀបរាប់ថា មិនគួរណាលោកគ្រូរូបនេះ Live និយាយធ្វើអោយនាងខូចកិត្តិយស ធ្វើអោយមហាជនស្អប់នាងពេញមួយប្រទេស ថានាងសម្តែងដើម្បីប្រមូលលុយមហាជនម្នាក់១ដុល្លារដោះបំណុលរបស់ខ្លួន។ ស្រាប់តែមុននេះបន្តិចអ្នកនាងខ្ញុង បានសម្រេចចិត្តធ្វើរឿង ទាំង ៤ ចំណុចនេះ ដែលចំនុច ចាប់អារម្មណ៍ជាងគេគឺបាញ់លុយដែលគេបាញ់ឲ្យសងត្រលប់វិញ។ សូមបងប្អូនអានអត្ថបទរបស់អ្នកនាងខាងក្រោម៖ ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំមានរឿង៤ ១.នាងខ្ញុំសូមបាញ់លុយដែលបងប្អូនបាញ់ចូលយកឱ្យនាងខ្ញុំ ត្រឡប់ទៅបងប្អូនវិញទាំងអស់ សូមបងប្អូនផ្ញើ វិក្កយបត្រដែលបានបាញ់ឱ្យខ្ញុំចូលក្នុងផេកនេះ ខ្ញុំនឹងមើលចំនួនបញ្ជូនបងប្អូនវិញ ២.នាងខ្ញុំសុំពេលពីម្ចាស់ផ្ទះក្នុងការពន្យារការបង់រំលោះប្រចាំខែមួយរយៈសិន ឬបើបងប្អូនណាចង់ទិញនាងខ្ញុំនិងលក់ផ្ទះដែលបានបង់រំលស់មួយរយៈកន្លងមកនេះ។ ៣.នាងខ្ញុំសូមប្រកាសលក់ឡានរបស់ប្ដី ដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ ៤.ខ្ញុំសូមអង្វរម្ចាស់បំណុលទាំងអស់ទុកពេលឲ្យនាងខ្ញុំរកលុយសងផង ខ្ញុំនឹងប្រឹងរកលុយសងបងប្អូនទាំងអស់គ្នា។ នាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្រឡាញ់អាណិតនឹងយល់អំពីនាងខ្ញុំនឹងប្ដី។

អ្នកនាងខ្ញុង នឹង ចេញវិដេអូប្រាប់ពីរឿងដែលលោកគ្រូជោគជ័យរៀបចំអោយនាងធ្វេី

Khmerpress October 20, 2021 20/10/2021

តារាកំប្លែងល្បីឈ្មោះគឺអ្នកនាងខ្ញុង បានស្រែកយំតាមទូរស័ព្ទដៃជាមួយកូនសិស្សលោកគ្រូ សៀវ សុផល ដែលជាអ្នកជំនាញប្រឹក្សាដោះបំណុលដោយនាងបានរៀបរាប់ថា មិនគួរណាលោកគ្រូរូបនេះ Live និយាយធ្វើអោយនាងខូចកិត្តិយស ធ្វើអោយមហាជនស្អប់នាងពេញមួយប្រទេស ថានាងសម្តែងដើម្បីប្រមូលលុយមហាជនម្នាក់១ដុល្លារដោះបំណុលរបស់ខ្លួន។ ក្នុងនោះដែរអ្នកនាងខ្ញុងបញ្ជាក់ថា នាងសុខចិត្តដើរចូលគុកដោយសារដោះបំណុលមិនបាន តែមិនមែនចង់អោយមហាជនស្អប់នាងមួយប្រទេសបែបនេះនោះទេ។ សូមរង់ចាំការ Live បញ្ជាក់ពីតារាកំប្លែងខ្ញុងក្នុងពេលឆាប់ៗនេះ៕ ដោយ៖ ខ្មែរណូត @peacenews24 គ្រូជោគជ័យ ♬ original sound – ពត៌មានសន្តិភាព

តារាកំប្លែងជើងចាស់ អ្នកមីងគ្រត បង្ហោះហ្វេសបុកថាចូលសិល្បៈជាង៤០ឆ្នាំ នៅតែមិនពូកែសំដែងដូច អ្នកនាងខ្ញុង

Khmerpress October 19, 2021 19/10/2021

រឿងរ៉ាវតារាកំប្លែងល្បីឈ្មោះគឺអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនក្រោយពេលដែលម្សិលមិញនេះនាងបានធ្វើដំណើរទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងខ្លួនឯងថាក្ស័យធន មិនមានលទ្ធភាពក្នុងការសងបំណុលដែលមានចំនួនរហូត ជាង៥៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងបានប្រកាសសុំការជួយពីបងប្អូនមហាជនម្នាក់១ដុល្លារដើម្បីអាចទ្រទ្រង់ជីវភាពរបស់កូនៗ២នាក់ តាមរយៈការប្រកាសលេខធនាគារដើម្បីវេរប្រាក់ចូល។ ក្នុងនោះអ្នកនាង គ្រត ដែលគេស្គាល់ថាជាតារាកំប្លែងជើងចាស់មួយរូបបានបង្ហោះសារចាក់ដោតមួយឃ្លានៅលើគណនីហ្វេសប៊ុករបស់គាត់ថា៖ “ខ្ញុំអេីយសិល្បះជាង៤០សិបឆ្នាំមកហេីយ​ នៅតែមិនពូកែសំដែងដូចខ្ញុងសោះ​ ហុឺ​ ខូចសិល្បះគេអស់ហេីយអូន”។ មិនត្រឹមតែអ្នកនាងគ្រតទេ សូម្បីលោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស្មគ្រចិត្តជួយសង្គម ក៏បានបង្ហោះសារមួយដែរថា៖ “ខ្ញុំមិនយល់ ហេតុអ្វីអ្នកសិល្បៈឲ្យតែខ្វះខាត តែងតែផុសសុំជំនួយ? អ្នកខ្វះខាតជាងយើងមានច្រើនណាស់!”។ តើប្រិយមិត្តយល់យ៉ាងណាដែរ? ដោយ៖ ខ្មែរណូត

តន់ ចន្ទសីម៉ា សុំខុសតែម្នាក់ឯងបានហើយ ព្រោះក្រុមការងារគ្មានចេតនាណាមួយចង់អោយប៉ះពាល់អារម្មណ៍បងប្អូនឡើយ ដោយមានបំណងមួយគត់គឺចង់អោយអន្តរជាតិស្គាល់យើង

Khmerpress October 12, 2021 12/10/2021

បទចម្រៀងមួយបទរបស់ផលិតកម្ម Galaxy Navatra ដែលកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមរហូតមានការរិះគន់ជាច្រើនផងដែរចំពោះការសំដែង និងពាក្យពេជ្រនៅក្នុងចម្រៀង Are you ok។ ចម្រៀងមួយបទនេះចេញមិនទាន់បានប៉ុន្មានផង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាអោយលុបចេញជាបន្ទាន់តាមការស្នើសុំរបស់មហាជន ខណៈដែលចម្រៀងមួយបទនេះចំណាយការផលិតអស់ជាង៥ម៉ឺនដុល្លារ។ ក្នុងនោះដែរតារាចម្រៀង តន់ ចន្ទសីម៉ា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់នាងថា៖ “ក្រុមការងារគ្រប់គ្នាប្រឹងប្រែងអស់លទ្ធភាពហើយគឺដើម្បីបទចម្រៀងមួយបទដោយបំណងចង់អោយអន្តរជាតិស្គាល់ ប្រសិនបើមានកំហុស សូមអោយកំហុសនេះធ្លាក់មកលើខ្ញុំចុះ ក្រុមការងារគ្មានចេតនាណាមួយដែលចង់អោយប៉ះពាល់អារម្មណ៍បងប្អូននោះទេតែបរិបទពិភពលោកមិននៅរងចាំយើងទៀតទេ សរុបមកខ្ញុំជាអ្នកខុស”៕ ដោយ៖ ខ្មែរណូត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រាប់ឲ្យអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុបបទ ” are you ok ” ចេញជាបន្ទាន់

Khmerpress October 11, 2021 11/10/2021

កាលពីពេលថ្មីនេះផលិតកម្ម Galaxy Navatra ទើបទិញសិទ្ធិអ្នកលេង Tiktokម្នាក់ ដោយគាត់បាន Remix បទ “are you ok? ដែលមានអ្នកលេងលើ Tiktok រាប់ម៉ឺននាក់ ក្នុងតម្លៃ 12000$ ហើយបានចេញបទចម្រៀង ច្រៀងដោយតារាចម្រៀង តន់ ច័ន្ទសីម៉ា។ នៅក្នុង MV នេះមានឈុតតារាៗស្លៀកឈុតសិស្សសាលា ហើយកាន់កាំភ្លើង ធ្វើឲ្យមានការរិះគន់ ចំនុចនេះ ទើបមុននេះបន្តិចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការប្រាប់ អ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់។ អ្នកឧកញ៉ាបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់អ្នកឧកញ៉ាថា៖ “សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy […]

ក្រុមតារាតំណាងចែកចាយ របស់សម្រស់ធម្មជាតិ គ្រងសម្លៀកបំពាក់ប្រពៃណីនារដូវកាលភ្ជុំបិណ្ឌស្អាតប្លែកតែម្ដង!

Liny Chan October 2, 2021 02/10/2021

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គេសង្កេតឃើញថាតារាប្រុសស្រីដែលជាតំណាងចែកចាយ ផលិតផលបំប៉នសុខភាព ឃូស៊ី របស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលទទួលបានការសរសើរពីអតិថិជនរប់ពាន់ម៉ឺននាក់ពីគុណភាព និងប្រសិទ្ធិភាព ដែលសុទ្ធតែជាកំពូលសិល្បករ សិល្បការិនីល្បីៗដែលមានសមត្ថភាពជាច្រើនរូប ច្រើនប្រភេទ រួមមានដូចជាតារាចម្រៀង តារាសម្តែង និង តារាកំប្លែងជាដើម បាននាំគ្នាគ្រងសម្លៀកបំបាក់បែបប្រពៃណីខ្មែរ ដែលមើលទៅសម្រស់ស្អាតខ្លាំង និងគួរអោយសរសើរ ជាមួយនឹងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរដ៏ស្រស់សោភា និងដែលមានភាពទាក់ទាញ។ ក្រុមតារាសម្រស់ធម្មជាតិ ដែលគ្រងសម្លៀកបំពាក់ប្រពៃណីទាំងនោះមានដូចជា៖ កញ្ញា មាស សុខសោភា លោក ដួង វិរៈសិទ្ធ លោក ឆន សុវណ្ណរាជ លោក ប៉ែន ចំរ៉ុង អ្នកនាង ឌុច លីដា នាយ ពាក់មី នាយ គ្រឿន កញ្ញា នីឡា លោក ហេង សុខវិសាល លោក ហេង សុខវាសនា លោក សុខ រ៉ាស៊ី កញ្ញា សេក កញ្ចានា […]

តារាចម្រៀង សែម សង្វាត បានទទួលមរណភាព ក្នុងវ័យ៤៨ឆ្នាំ ដោយសារជំងឺប្រចាំកាយច្រើនមុខ

Khmerpress October 1, 2021 01/10/2021

(ភ្នំពេញ)៖ តារាចម្រៀង សែម សង្វាត ដែលទស្សនិកជនខ្មែរស្គាល់ថា ជាម្ចាស់បទ «ជីវិតកម្មករឆ្លងដែន» បានទទួលមរណភាពហើយ នៅវេលាយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែតុលានេះ ដោយសារតែជំងឺប្រចាំកាយជាច្រើនមុខ។ បើតាមកូនប្រុសច្បងរបស់តារាចម្រៀង សែម សង្វាត គឺលោក សង្វាត រតនៈ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះថា ឪពុករបស់លោកគឺតារាចំរៀង លោក សែម សង្វាត បានទទួលមរណភាពនៅយប់ ថ្ងៃទី៣០ឈានចូលថ្ងៃទី០១ ខែតុលា នៅវេលាយប់ម៉ោង១២៖១០នាទី ដោយសារជំងឺប្រចាំកាយ ក្នុងវ័យ៤៨ឆ្នាំ។ លោក សង្វាត់ រតនៈ បានបន្ថែមថា បច្ចុប្បន្នសពរបស់ឪពុកលោក កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅវត្តទឹកថ្លារ ក្នុងរាជធានីភ្នំពេញ។ តែយ៉ាងណា លោកនៅមិនទាន់ច្បាស់នោះទេ ថានឹងបូជានៅថ្ងៃនេះឬយ៉ាងណា ព្រោះកំពុងតែសុំច្បាប់ពីការអាជ្ញាធរ ដើម្បីប្រារព្ធពិធីបុណ្យ។ គួរជម្រាបថា តារាចម្រៀង សែម សង្វាត បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺប្រចាំកាយជាច្រើនមុខ […]