កម្មវិធី 8TEEN Talent Party បង្កើតឡើងដើម្បីអោយមានការជួបជុំអាហារសាមគ្គី ក៏ដូចជាការថ្លែងអំណរគុណ ទៅដល់បងប្អូនសិល្បៈករ សិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist រួមទាំងដៃគូរសហការ ដែលបានរួមដំណើរការងារជាមួយគ្នាកន្លងមក ក្រោមអធិបតីកិត្តិយស ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ក្នុងនោះដែរ ឯកឧត្ដមក៏បានលើកឡើងថា អរគុណទៅដល់ 8TEEN ដែលបានរៀបចំការកម្មវិធីនេះឡើង ដើម្បីអោយមានពេលវេលាជួបជុំគ្នាដោយផ្ទាល់ជាមួយសិល្បៈករ សិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist។ ថ្វីបើយុទ្ធនាការ Beyond The Game បានរំលងផុតទៅប៉ុន្ដែអនុស្សាវារីយ៍នៅបន្សល់ទុកជាច្រើន ហើយបើគ្មាន Beyond The Game ម្លោះគាត់មិនបានស្គាល់បងប្អូន Social Influencers ទាំងអស់ទេ ហើយទាំងនេះគឺយើងទាំងអស់គ្នាមានគោលដៅរួមមួយដើម្បីចូលរួមយុទ្ធនាការ និង មានឱកាសបង្ហាញពីមោទន:ភាពរបស់ជនជាតិខ្មែរ។ […]