បច្ចេកវិទ្យា

តើកូនៗបានត្រៀមពាក្យស្រលាញ់ និងពាក្យអរគុណនិយាយទៅកាន់អ្នកម្តាយហើយឬនៅ?

Liny Chan April 27, 2022 27/04/2022

ទិវាអ្នកម្តាយខិតជិតដល់ហើយ! តើអ្នកទាំងអស់គ្នាបានត្រៀមពាក្យពេចន៍ដើម្បីនិយាយទៅកាន់អ្នកម៉ាក់ឬនៅ? អត់ពិបាកទេមែនអត់ដោយគ្រាន់តែនិយាយពាក្យថា «ម៉ាក់! កូនស្រលាញ់ម៉ាក់ជាងគេលើលោកនេះ» ក្នុងនោះជឿថាមានកូនៗជាច្រើនគ្មានភាពក្លាហានក្នុងការនិយាយពាក្យស្រលាញ់និងអរគុណទៅកាន់ម៉ាក់ ប៉ុន្តែមិនមែនមានន័យថាកូនមិនស្រលាញ់ម៉ាក់នោះទេ គ្រាន់តែកូនមានអារម្មណ៍ថាអៀន និងមិនហ៊ាននិយាយដោយផ្ទាល់។ កូនៗទាំងអស់គ្នាដឹងទេ? អ្នកម៉ាក់ គឺជានារីដ៏អស្ចារ្យ អង់អាចក្លាហានបំផុតសម្រាប់កូនៗ ម៉ាក់ហ៊ានជំនះនូវរាល់ឧបសគ្គ ឆ្លងកាត់រឿងរ៉ាវជាច្រើនរាប់មិនអស់ ម៉ាក់អាចធ្វើអ្វីៗបានគ្រប់សព្វយ៉ាងដោយមិនខ្លាចនឿយហត់ និងគ្មានពាក្យថាចុះចាញ់ ប៉ុន្តែមានដឹងទេ កាលពីគាត់នៅជាក្មេងស្រី ជាយុវវ័យ មុនពេលមានគ្រួសារ និងមុនពេលពពោះ អ្នកម៉ាក់គ្រប់រូបតែងតែមានក្តីស្រមៃ មានក្តីប្រាថ្នា ចង់ឲ្យក្តីសុបិន្តអ្វីមួយក្លាយជាការពិត គាត់ចង់បានជីវិតមួយដ៏ស្រស់បំព្រង ជីវិតរស់នៅឯករាជ្យ និងមានការងារល្អជាដើម ប៉ុន្តែនៅពេលដែលគាត់ក្លាយជាម្តាយ អ្វីៗបានផ្លាស់ប្តូរទាំងស្រុង ហើយគាត់បានលះបង់គ្រប់យ៉ាងសូម្បីតែរូបសម្រស់ ពេលវេលាផ្ទាល់ខ្លួន និងក្រុមគ្រួសារគឺដើម្បីតែកូនៗមួយគត់ ដែលការលះបង់នេះពិតជាធំធេញខ្លាំងណាស់ អាចនិយាយបានថាការលះបង់បែបនេះគឺមានសម្រាប់តែម្តាយចំពោះកូនតែប៉ុណ្ណោះ។ យ៉ាងណាមិញឃើញថា ជារៀងរាល់ឆ្នាំ «ទិវាអ្នកម្តាយ» ឬហៅថា Mother’s Day ជាបុណ្យដ៏ធំមួយទូទាំងសកលលោក ដែលគេប្រារព្ធឡើងដើម្បីរំឭកពីគុណដ៏ធំធេង និងដើម្បីបង្ហាញពីសេចក្តីស្រលាញ់ចំពោះអ្នកម្តាយគ្រប់រូប។ ក្នុងនោះយើងឃើញថាក្នុងប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះកូនៗប្រារព្ធឡើងជាការដឹងគុណចំពោះអ្នកម្តាយ គឺបានចំណាយពេលវេលាជាមួយអ្នកម្តាយ ជូនកាដូដល់អ្នកម្តាយជាដើម។ ចំណែកឯកូនៗផ្សេងទៀតក៏បានបង្ហោះរូបភាពអមសារបង្ហាញក្តីស្រលាញ់ និងជូនពរតាមរយៈហ្វ៊េសប៊ុក។ ដូចនេះ អ្វីដែលកត់សម្គាល់ខណៈ «ទិវាអ្នកម្តាយ» ជិតខិតចូលមកដល់ ស្រាប់តែប៉ុន្មានថ្ងៃនេះឃើញតារាៗជាច្រើននាំគ្នាសម្រុកបង្ហោះរូបភាពស្អាតៗជាមួយអ្នកម្តាយ […]

វ៉ាវ! realme 9 Pro Series ចេញលក់ដំបូង អមជាមួយ កម្មវិធី Capture The Light Challenge By realme 9 Pro+ រវាង កញ្ញា កុសមៈ និង លោក ប៉ោហុង

Liny Chan April 25, 2022 25/04/2022

កាន់តែថ្មីប្លែកភ្នែកទៀតហើយ realme បានរៀបចំកម្មវិធី Capture the Light challenge By realme 9 Pro+ រវាង កញ្ញា កុសមៈ និង លោក ប៉ោហុង នៅ អេដិន ហ្គាដិន-Eden garden ។ ចង់និយាយថា ពីរនាក់ នេះ ឃើញតែឈ្លោះគ្នាក្នុងខ្សែភាពយន្តភាគក្នុងទូរទស្សន៍ ហើយឥឡូវមកឈ្លោះដល់ realme ទៀត! សូមកុំភ្លេចរង់ចាំទស្សនាវីដេអូពេញនៃកម្មវិធីប្រកួតថតរូប Capture The Light Challenge ដែលនឹងចាក់ ផ្សាយលើផេកហ្វេសប៊ុកផ្លូវការ realme នាថ្ងៃទី 26 ខែ មេសា ឆ្នាំ 2022 នេះ។ ស្របពេលជាមួយគ្នាដែរ realme 9 Pro Series បានដាក់លក់ជាផ្លូវការទូទាំងប្រទេស តាមបណ្តារហាងដៃគូសហការរបស់ realme។ ● សម្រាប់ការជាវ realme […]

ចងចាំអត់? តើម្តាយរបស់អ្នកគាត់បានផ្លាស់ប្តូរអ្វីខ្លះ? ហើយអ្នកនឹកអនុស្សាវរីយ៍អ្វីជាងគេជាមួយអ្នកម្តាយ?

Liny Chan April 24, 2022 24/04/2022

ទោះជាពេលវេលាដើរទៅមុខ អនុស្សាវរីយ៍ចាស់ៗរំលងផុត គ្រប់យ៉ាងបានផ្លាស់ប្តូរ ប៉ុន្តែសម្រាប់ក្តីស្រលាញ់របស់អ្នកម្តាយចំពោះកូនគ្រប់រូបគឺធំធេងជ្រាលជ្រៅ និងគ្មានថ្ងៃប្រែប្រួលឡើយ។ តើអ្នកដឹងទេ? មុននឹងក្លាយគាត់ក្លាយជាអ្នកម្តាយមួយរូប គាត់ក៏ធ្លាប់ជាក្មេងស្រីម្នាក់ យុវវ័យម្នាក់ ដែលធ្លាប់មានក្តីស្រមៃ មានគោលដៅ ឬការងារផ្សេងៗ ប៉ុន្តែក្រោយមកនៅពេលគាត់បានក្លាយជាអ្នកម្តាយគឺប្រៀបបានជាមាតាដៃមួយរយ គាត់អាចធ្វើបានគ្រប់រឿងជាច្រើន គាត់បានផ្លាស់ប្តូរគ្រប់យ៉ាង គាត់បានជំនះរាល់ឧបសគ្គ និងលះបង់សូម្បីតែជីវិត ដើម្បីឲ្យកូនបានឃើញពីពិភពលោកដ៏ស្រស់ស្អាត និងសម្របខ្លួនជានិច្ចដើម្បីកូន ដែលអាចនិយាយបានថាគ្មានអ្វីប្រៀបផ្ទឹមនឹងក្តីស្រលាញ់របស់ម្តាយមានចំពោះកូនបានឡើយ។ ដោយការតបស្នងក្តីស្រលាញ់ និងរំឭកដល់ការដឹងគុណដ៏ធំធេងទៅកាន់អ្នកម្តាយ ទើបពិភពលោកបានបង្កើតនូវទិវាអ្នកម្តាយនេះឡើង។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ប៉ុន្មានថ្ងៃនេះឃើញមានតារាប្រុសស្រីល្បីៗបានបង្ហោះរូបភាពអតីតកាលដែលបានរំលងទៅយ៉ាងលឿនដើម្បីរំលឹកពីកុមារភាព គួបនឹងរូបបច្ចុប្បន្នភាពជាមួយអ្នកម្តាយជាទីស្រលាញ់ ខណៈទិវារំឭកគុណអ្នកម្តាយនឹងមកដល់ឆាប់ៗនាថ្ងៃទី08 មេសា ដែលក្នុងនោះតារាៗក៏បានសរសេររៀបរាប់នូវពាក្យពេចន៍ស្រដៀងៗគ្នាយ៉ាងដូច្នេះថា អ្នកម្តាយគឺជានារីដ៏អស្ចារ្យបំផុត ដោយហ៊ានជំនះគ្រប់ឧបសគ្គ តស៊ូគ្រប់រឿងរ៉ាវ ពិសេសអ្នកម្តាយតែងតែផ្តល់នូវក្តីស្រលាញ់ចំពោះកូនដោយមិនផ្លាស់ប្តូរឬប្រែប្រួលសូម្បីតែបន្តិចសោះ ព្រមទាំងភ្ជាប់ #MultiFacetedMom #HappyMom’sDaywithReno7 ក្នុងសំណេរនោះផងដែរ។ ជាការពិតណាស់ អ្នកទាំងអស់គ្នាប្រាកដជាបានដឹងរួចមកហើយពីសមត្ថភាពថតរូបរបស់ស្មាតហ្វូនត្រកូល Reno Series ថាជា «អ្នកជំនាញ Portrait» ហើយពីមួយជំនាន់ទៅមួយជំនាន់ ការវិវត្តន៍នៃសមត្ថភាពថតរូបបែប Portrait លើស្មាតហ្វូនកាន់តែខ្លាំង កាន់តែទំនើប ជាពិសេសនៅលើស្មាតហ្វូនស៊េរីថ្មីជំនាន់ថ្មីចុងក្រោយបង្អស់ OPPPO Reno7 Series នេះផ្ទាល់តែម្តងដែលបាននាំមកនូវភាពលេចធ្លោអស្ចារ្យប្រកបដោយភាពជឿជាក់។ អ្វីដែលកាន់តែពិសេស ក្នុងទិវាអ្នកម្តាយ […]

ស្មាតហ្វូនកម្រិតបង្គួរដ៏ល្អបំផុតដែលត្រូវបានណែនាំដោយលោក ចនសី John Sey និង លោក ដុំហ្វីល-Film reel

Liny Chan April 20, 2022 20/04/2022

ស្មាតហ្វូនប្រចាំឆ្នាំរបស់ realme បានបង្ហាញខ្លួនហើយ នោះគឺ realme 9 Pro Series ហើយក៏បានប្រកាសឲ្យកក់ទុក (Pre-order) នៅលើទីផ្សារកម្ពុជាហើយដែរ បន្ទាប់ពីមានការវែកញែក បកស្រាយ ក៏ដូចបង្ហាញទស្សនៈរបស់កំពូលអ្នក review smartphone គឺលោក ចនសី John Sey និង កំពូលអ្នកផលិតមាតិកា ពីចំណេះដឹងកាមេរ៉ា គឺ លោក ដុំហ្វីល-Film reel ។ realme 9 Pro Series នេះត្រូវបានណែនាំដោយ លោក ចនសី John Sey និង លោក ដុំហ្វីល-Film reel សម្រាប់អ្នកដែលចូលចិត្តថតរូបតាមស្មាតហ្វូន ដោយមានវាបានបំពាក់សិនស័រកាមេរ៉ាលំដាប់ Flagship ព្រមទាំងបន្ទះឈីបខ្លាំង 5G ។ ក្នុងនោះ realme 9 Pro Series មាន 2 ជម្រើស […]

អ៉ីយ៉ា! ស្មាតហ្វូនស៊េរីថ្មីតម្លៃក្រោម $400 បង្កប់នូវបច្ចេកវិទ្យាកាមេរ៉ា Microscope អាចថតស្លាបពីងពាង មេអំបៅ ឬសម្ភារៈផ្សេងៗលើសពីភ្នែកមើលឃើញ

Liny Chan April 13, 2022 13/04/2022

កាលពីមុនយើងបានស្គាល់ហើយពីបច្ចេកវិទ្យាកាមេរ៉ាស្មាតហ្វូនដែលអាចថត Zoom កម្រិតឆ្ងាយពី 10 រហូតដល់ 60 ដងរួចមកហើយ។ ស្រាប់តែពេលនេះ OPPO បែរជាងាកមកបង្កើតនូវមុខងារ Zoom កម្រិតជិតឬហៅថាកាមេរ៉ា Microscope ដែលមានសមត្ថភាពថត Zoom កម្រិតជិតរហូតដល់ 30 ដងលើសពីអ្វីដែលភ្នែកទទេអាចមើលឃើញ ដែលភាពអស្ចារ្យនេះគឺបានបំពាក់ហើយនៅលើស្មាតហ្វូនតម្លៃក្រោម $400 ទាំងដែលពីមុនមកស្មាតហ្វូនបំពាក់នូវបច្ចេកវិទ្យានេះគឺមានតែស្មាតហ្វូនកំពូលៗតម្លៃថ្លៃៗកប់ពពកតែប៉ុណ្ណោះ។ ចង់ដឹងថា តើស្មាតហ្វូននេះម៉ូដែលអ្វី? ហើយមុខងារនេះមានចំណុចលម្អិតអ្វីខ្លះ? ស្មាតហ្វូន OPPO Reno7 ស៊េរីថ្មីតម្លៃត្រឹមតែ $369 ដំបូងគេបង្អស់ ដែលបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា Microscope ធ្វើឲ្យគ្រប់គ្នាពុះកញ្ជៀលភ្ញាក់ផ្អើលប្លែកអារម្មណ៍យ៉ាងខ្លាំងជាមួយបច្ចេកវិទ្យាកាមេរ៉ាថ្មីមួយនេះ។ ចំពោះ Microscope មានសមត្ថភាពថតជិតវត្ថុពី 15-30 ដង និងគាំទ្រការថតវីដេអូក្នុងកម្រិត 960p@30fps ទៀតផង។ ភាគច្រើនគេប្រើមុខងារនេះដើម្បីថតវត្ថុតូចល្អិតបំផុតដែលលើសពីភ្នែកមើលឃើញ និងកាមេរ៉ាធម្មតាអាចធ្វើបាន ដើម្បីថតលើលម្អងរុក្ខជាតិ ថ្នេរខោអាវ ស្លាបពីងពាង មេអំបៅ ឬសម្ភារៈផ្សេងៗទៀតដែលនៅជុំវិញខ្លួនរបស់យើងដែលមិនអាចមើលឃើញដោយភ្នែកទទេ។ មួយវិញទៀត Reno Series ជាប់ឈ្មោះជា «អ្នកជំនាញ Portrait» ដូចនេះហើយ […]

កប់ស៊េរី! អតិថិជននាំគ្នាទម្លាយខ្ទេចពីសមត្ថភាពខ្លាំងរបស់ OPPO Reno7 Series នាំឲ្យស្មាតហ្វូននេះល្បីកក្រើកលើទីផ្សារកម្ពុជា!

Liny Chan April 11, 2022 11/04/2022

ក្រោយពីប្រកាសដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីដែលកំពុងល្បីរន្ទឺលើទីផ្សារភ្លាម ឃើញមានអតិថិជនគ្រប់មជ្ឈដ្ឋានអន្ទះសារសម្រុកទៅទិញភ្លែតដោយមិនបង្អង់យូរឡើយ។ ហើយបើតាមដឹងគ្រាន់តែថ្ងៃបើកលក់ដំបូង ស្មាតហ្វូននេះអាចបំបែកកំណត់ត្រាលក់ដាច់ខ្លាំងបំផុតដល់ទៅ 315% ឯណ្ណោះបើធៀបទៅនឹង Reno Series ជំនាន់មុន។ មិនតែប៉ុណ្ណោះ បើងាកមើលលើបណ្តាញសង្គមហ្វ៊េសប៊ុកវិញឃើញមានអតិថិជនជាច្រើនទើបទិញថ្មីៗហើយបើកប្រអប់ប្រើក្តៅៗ បានបង្ហោះបរិហារកេរ្តិ៍ពីសមត្ថភាពខ្លាំងគ្មានសល់ ថែមទាំងចែករំលែកពីអារម្មណ៍ដែលបានប្រើស្មាតហ្វូននេះផងដែរ។ ចង់ដឹងថាតើអតិថិជនគាត់បាននិយាយអ្វីខ្លះទាក់ទងពីទូរស័ព្ទនេះ? ហើយទូរស័ព្ទនេះម៉ូដែលអ្វីដែរ? នៅសល់តែប៉ុន្មានថ្ងៃទៀតពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានខិតជិតមកដល់ហើយ យើងបានដឹងពីតម្រូវការអ្នកទាំងអស់គ្នា ហើយក៏ដឹងថាអ្នកកំពុងពិបាកសម្រេចចិត្តមិនដឹងគួរជ្រើសរើសយកស្មាតហ្វូនមួយណាដែលមានតម្លៃសមរម្យ និងរូបរាងស្អាត។ ដូចនេះយើងនឹងក្លាយជាទីប្រឹក្សាណែនាំនូវផលិតផលល្អ គុណភាពអេម សមត្ថភាពខ្លាំង មុខងារឡូយ បច្ចេកវិទ្យាទំនើប និងទូរស័ព្ទដែលទើបដាក់លក់លើទីផ្សារក្តៅៗគឺ OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429។ តោះឥឡូវមកដឹងពីលក្ខណៈពិសេសរបស់វាវិញម្តង! OPPO Reno7 | OPPO Reno7 Z 5G បំពាក់នូវលក្ខណៈពិសេសដូចគ្នាមួយចំនួន និងចំណុចពិសេសរៀងៗខ្លួនមួយចំនួន ៖ • សម្រាប់ Reno7 បំពាក់ជាមួយកាមេរ៉ាសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើពិភពលោក ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូបភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។ Reno7 […]

កក្រើក! OPPO Reno7 Series អាចបំបែកកំណត់ត្រាលក់ដាច់ខ្លាំងបំផុតដល់ 315% ក្នុងថ្ងៃលក់ដំបូង បើធៀបទៅនឹង OPPO Reno ស៊េរីជំនាន់មុន

Liny Chan April 7, 2022 07/04/2022

ថ្មីៗនេះក្រោយពីដាក់សម្ពោធនិងប្រកាសតម្លៃជាផ្លូវការរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 Series ក្នុងប្រទេសកម្ពុជា បានធ្វើឲ្យទីផ្សារស្មាតហ្វូនកក្រើកសាហាវ និងក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ អ្វីដែលមិននឹកស្មានគឺគ្រាន់តែថ្ងៃលក់ដំបូង (First Sale) លើ OPPO Reno7 Series អាចបំបែកកំណត់ត្រាលក់ដាច់ខ្លាំងបំផុតដល់ទៅ 315% បើធៀបទៅនឹង OPPO Reno ស៊េរីជំនាន់មុនៗ។ អ្វីដែលគួរឲ្យកក់សម្គាល់ ថ្ងៃបើកលក់ដំបូង (First Sale) លើស្មាតហ្វូនស៊េរីថ្មី OPPO Reno7 | OPPO Reno7 Z 5G សង្កេតឃើញថាមានអតិថិជនតម្រង់ជួររង់ចាំតាំងពីព្រឹកដល់រសៀលនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដើម្បីទទួលយកសមាជិកថ្មីដែលបានកក់ទុកតាំងពី 1 សប្តាហ៍មុនឯណ្ណោះ។ អ៊ីចឹងចង់ដឹងអត់ អ្វីដែលទាក់ទាញបំផុតនាំឲ្យអតិថិជនសម្រេចចិត្តជ្រើសរើសនិងកក់ទុក OPPO Reno7 Series? នេះបើយោងតាមមតិរបស់ម្ចាស់ស្មាតហ្វូន OPPO Reno7 Series ជាច្រើនបានលើកឡើងស្រដៀងៗគ្នាថា មូលហេតុដែលសម្រេចចិត្តកក់ទុក (Pre-order) ស្មាតហ្វូននេះតាំងពីមិនទាន់ចេញលក់លើទីផ្សារព្រោះចំណុចសំខាន់ទី1 Reno7 បានផ្លាស់ប្តូររូបរាងថ្មីស្រឡាងជាមួយតួខ្លួនស្តើង ទម្ងន់ស្រាល ពិសេសលើបណ្តុំកាមេរ៉ាក្រោយវាបានបំពាក់នូវកងបំភ្លឺដំណឹងផ្តល់នូវភាពវិសេសអស្ចារ្យរាល់ពេលចាប់កាន់។ ចំណុចសំខាន់ទី2 ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូប […]

OPPO Reno7 Series បើកឲ្យកក់ទុក (Pre-Order) ជាមួយ 2 ជម្រើសគឺ Reno7 4G និង Reno7 Z 5G! តើមួយណាជាជម្រើសរបស់អ្នក?

Khmerpress April 3, 2022 03/04/2022

ទីបំផុតស្មាតហ្វូនស៊េរីថ្មី តួខ្លួនជ្រុង ការរចនាបថរូបរាងថ្មី ដែលជារូបរាងទូរស័ព្ទក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់គឺ OPPO Reno7 Series បានប្រកាសឲ្យកក់ទុក (Pre-order) នៅលើទីផ្សារកម្ពុជាហើយក្នុងរយៈប៉ុន្មានថ្ងៃនេះបន្ទាប់ពីសម្ពោធនិងប្រកាសតម្លៃជាផ្លូវការ។ ក្នុងនោះ OPPO Reno7 Series មាន 2 ជម្រើសសម្រាប់ជ្រើសរើសជាមួយនឹងចំណុចលេចធ្លោរៀងៗខ្លួន។ តើស្មាតហ្វូនទាំងពីរជម្រើសនេះមានលក្ខណៈពិសេសអ្វីខ្លះ? តើវាមានចំណុចអ្វីខ្លះដូចគ្នា? អ្វីដែលបងប្អូន OPPO Reno7 Series បំពាក់មកដូចគ្នាគឺថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W ជួយបំពេញថាមពលកាន់តែរហ័ស សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និងចំណាយពេលសាកថ្មយូរឡើយ។ កាន់តែពិសេស Reno7 Series បានប្រើប្រាស់សិល្បៈក្នងការផលិតកាន់តែល្អឯកយ៉ាងប្រណិតប្រកបដោយភាពច្នៃប្រឌិតរាងស្តើងបែប Retro អមជាមួយកងបំភ្លឺដំណឹងដ៏ថ្មីស្រឡាងលើកាមេរ៉ាក្រោយ ផ្តល់ឲ្យអ្នកនូវអារម្មណ៍អស្ចារ្យ និងទាក់ទាញរាល់ពេលចាប់កាន់។ ហើយក្រៅពីនេះ Reno7 និង Reno7 Z 5G ក៏មានចំណុចលេចធ្លោរៀងខ្លួនៗដល់អ្នកទាំងអស់គ្នាក្នុងការជ្រើសរើស។ សម្រាប់ OPPO Reno7 តម្លៃ $369 បានបំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើសកលលោក និងជាការសហការរវាងក្រុមហ៊ុន […]

OPPO Reno7 Series កក្រើកខ្លាំងលើទីផ្សារ ឯចំនួន Pre-Order ខ្ពស់សាហាវធ្វើឲ្យ OPPO សឹងតែរកទូរស័ព្ទមិនគ្រប់ប្រគល់ជូនអតិថិជនដែលបានកក់ទុកមុន

Liny Chan April 1, 2022 01/04/2022

កក្រើក! ថ្វីត្បិតស្មាតហ្វូន OPPO Reno7 Series មិនទាន់ចេញស្រួលបួលនៅលើទីផ្សារផង ប៉ុន្តែអតិថិជនជាច្រើនបានសម្រុកទៅកក់ទុកមុន (Pre-order) រហូតក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយក៏សង្កេតឃើញថាគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជាក៏កំពុងញមមាញឹកទទួលស្វាគមន៍អតិថិជនយ៉ាងកក់ក្តៅក្នុងការកក់ទុក Reno7 ដែលពេលនេះសន្ទុះនៃការ Pre-order គឺមានចំនួនច្រើនលើសលប់ពេកធ្វើឲ្យ OPPO សឹងតែគ្មានទូរស័ព្ទគ្រប់គ្រាន់ប្រគល់ជូនឲ្យអតិថិជន។ អ្វីដែលគួរឲ្យកត់សម្គាល់ បច្ចុប្បន្នក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាកំពុងមានកង្វះខាតក្នុងការផ្គត់ផ្គង់បន្ទះឈីប ជាហេតុនាំឲ្យបន្ទះឈីបមានតម្លៃថ្លៃ និងពិបាករកប៉ុន្តែ OPPO បែរជាបំពាក់បន្ទះឈីបដ៏ល្បីនិងទទួលស្គាល់ពីអ្នកប្រើប្រាស់ នៅលើ Reno7 ម៉ូដែលថ្មីរបស់ខ្លួនដើម្បីជម្រុញឲ្យប្រតិបត្តិការកាន់តែរហ័ស និងប្រើប្រាស់ថាមពលតិចជាមួយកម្តៅទាប។ ក្រៅពីនេះ អ្នកទាំងអស់គ្នាប្រាកដជាងឿយឆ្ងល់ថាតើ OPPO Reno7 នៅមានអ្វីពិសេសទៀតទើបវាផ្ទុះសាហាវលើទីផ្សារកម្ពុជាខ្លាំងយ៉ាងហ្នឹង? យ៉ាងណាមិញ ក្រោយពីការប្រកាសពីតម្លៃពិតប្រាកដរបស់ OPPO Reno7 Series ក្នុងកម្មវិធីសម្ពោធជាផ្លូវការរួចមក ទាំងម្ចាស់ហាងទូរស័ព្ទ ទាំងអតិថិជន អ្នកសារព័ត៌មាន និងប្រិយមិត្តដែលនិយមចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាពិតជាបាក់ចង្កេះភ្ញាក់ផ្អើលនឹកស្មានមិនដល់ថាស្មាតហ្វូន Reno7 តម្លៃត្រឹម $369| Reno7 Z 5G តម្លៃ $429 នាំឲ្យអតិថិជនគ្រប់ទិសទីក្នុងប្រទេសកម្ពុជាជ្រួលជ្រើមសម្រុកទៅកក់ទុកភ្លាមៗឡើងណែនៗពេញហាងលក់ទូរស័ព្ទ។ មិនតែប៉ុណ្ណោះ អតិថិជនថែមទាំងបានលាន់មាត់និយាយថា តម្លៃសមរម្យសមរម្យល្មមទិញ ចំណែកសមត្ថភាព និងលក្ខណៈសម្បត្តិអេមគ្មានអ្នកប្រៀបបាន […]

អ្នក Pre order ស្មាតហ្វូន OPPO Reno7 Series ឈរតម្រង់ជួរគ្នាតាមហាងទូរស័ព្ទ ថែមទាំងលាន់មាត់សរសើរពីគុណភាព និងរូបរាងថ្មីឥតឈប់!

Liny Chan March 29, 2022 29/03/2022

ចុម! ថ្ងៃនេះមានអ្វីប្លែកមែនទើបនៅតាមហាងលក់ទូរស័ព្ទដៃមានអតិថិជនឈរតម្រង់ជួរច្រើនម្ល៉េះ? ហើយគេនាំគ្នា Preorder ទូរស័ព្ទម៉ូដែលអ្វីដែរ? បើតាមដឹងកាលពីយប់មិញក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno7 Series ព្រមទាំងប្រកាសពីតម្លៃធ្វើឲ្យអតិថិជនជាច្រើន និងអ្នកនិយមចូលចិត្តវិស័យបច្ចេកវិទ្យាហួសចិត្តគ្រប់គ្នា ដោយមិននឹកស្មានថាតម្លៃពិតប្រាកដ OPPO Reno7 $369 | Reno7 Z 5G $429 ដែលដំបូងឡើយម្នាក់ៗគិតថាអាចនឹងមានតម្លៃលើសនេះ តែតាមពិតគឺមិនដូចការគិតរបស់យើងទាំងអស់គ្នានោះទេធ្វើឲ្យអតិថិជនសរសើរមិនដាច់ពីមាត់ថា OPPO Reno7 Series មានតម្លៃសមរម្យ រូបរាងក៏ថ្មី ឯបច្ចេកវិទ្យាទំនើបៗជាច្រើនមិនគួររំលង មួយវិញទៀតខ្លាចអស់ស្តុកទើបម្នាក់ៗខំមក Preorder យ៉ាងក្តៅគគុក។ ដូចនេះចង់ដឹងថាវាទំនើបនិងលេចធ្លោត្រង់ចំណុចណាខ្លះ? សម្រាប់លក្ខណៈសម្បត្តិ Reno7 លើកាមេរ៉ាមុខបានបំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើពិភពលោកនិងជាការសហការគ្នាជាមួយក្រុមហ៊ុន Sony ដើម្បីបង្កើនសមត្ថភាពកាមេរ៉ាឲ្យមានប្រសិទ្ធភាពខ្ពស់ និងផ្តល់នូវបទពិសោធន៍ថតរូបស៊ែលហ្វីបានយ៉ាងស្រស់ស្អាត ភ្លឺច្បាស់ និងលេចធ្លោគ្រប់ពេលទោះស្ថិតនៅទីងងឹត ឬកុងពន្លឺយ៉ាងណាក៏ណាដោយ។ ភាពប្លែកភ្នែកមួយទៀតលើកាមេរ៉ាក្រោយ Reno7 បំពាក់នូវកងបំភ្លឺដំណឹងលោតជុំវិញលើលេនកាមេរ៉ាដ៏ទាន់សម័យ ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះអាចនិយាយបានថាឡូយ និងវិសេសប្លែកខុសពីគេ។ ងាកដល់ចំណុចរសើបទាក់ចិត្តចង់ប្តូរទូរស័ព្ទឡើងស៊េរីភ្លាមៗដោយសារ Reno7 បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងដែលឌីហ្សាញគែមកោង […]