បច្ចេកវិទ្យា

ត្រូវម៉ាច់សម្រាប់ Gamers អ្នកឌីហ្សាញ និង ការិយាល័យឆ្លាតវៃ Monitor ស្តេចអេក្រង់កោងល្បឿនលឿន Huawei MateView GT តម្លៃ $599, Huawei MateView តម្លៃ $699…

Liny Chan August 18, 2021 18/08/2021

ដោយសម្លឹងឃើញនូវទីផ្សារ Monitor ថ្នាក់ខ្ពស់សម្រាប់ Gamers, អ្នកឌីហ្សាញ និង ការិយាល័យឆ្លាតវៃ ក្រុមហ៊ុនហួវៃបានខិតខំសម្រិតសម្រាង ផលិតផលឆ្លាតវៃថ្មីបំផុតចំនួន4ម៉ូដែលគឺ Monitor ស្តេចអេក្រង់កោងល្បឿនលឿន Huawei MateView GT តម្លៃ $599, Wireless Monitor ភ្ជាប់ឥតខ្សែ HUAWEI MateView តម្លៃ $699, សេតកុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S តម្លៃ $749 និង កូនកាត់កុំព្យូទ័រជំនាន់ទី 2 Huawei Mate Pad 11 តម្លៃ $599។ 1. Monitor ស្តេចអេក្រង់កោងល្បឿនលឿន Huawei MateView GT តម្លៃ $599 HUAWEI MateView GT ជា Monitor ស្តេចអេក្រង់កោងល្បឿនលឿន ទំហំ 34 ដំបូងគេងបង្អសជាមួយកម្រិត […]

ទីបំផុតអាចរកជាវ Huawei MatePad 11 តម្លៃត្រឹមតែ $599, សេតកុំព្យូទ័រឆ្លាតវៃលើតុ Huawei MateStation S តម្លៃ $749, Wireless Monitor ភ្ជាប់ឥតខ្សែ Huawei MateView តម្លៃ $699

Liny Chan August 11, 2021 11/08/2021

យប់មិញ ក្រុមហ៊ុនហួវៃដាក់សម្ពោធ ផលិតផលឆ្លាតវៃថ្មីបំផុតរបស់ខ្លួន កូនកាត់កុំព្យូទ័រជំនាន់ទី2 Huawei MatePad 11 ដំណើរការដោយប្រព័ន្ធ Harmony OS មុនដំបូងគេបង្អស់ តម្លៃត្រឹមតែ $599, សេតកុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S តម្លៃ $749, Wireless Monitor ភ្ជាប់ឥតខ្សែ HUAWEI MateView តម្លៃ $699 និង Huawei MateView GT ស្តេចអេក្រង់កោងល្បឿនលឿន តម្លៃ $599 ជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ អតិថិជនអាចរកជាវនៅតាមហាង Huawei Showroom ហាងកុំព្យូទ័រ ឬហាងដៃគូរសហការដែលមានបុគ្គលិកលក់ ឬក៏ ស្លាកសញ្ញាហួវៃ ចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងកាដូបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចខាងក្រោមនេះ៖ 1. កូនកាត់កុំព្យូទ័រជំនាន់ទី2 Huawei MatePad 11 តម្លៃត្រឹមតែ $599 ថែម M-Pencil ជំនាន់ទី2, Smart Magnetic […]

អស្ចារ្យ! OPPO Reno6 Z 5G មានសមត្ថភាពខ្ពស់អាចបង្កើតរូបភាពដ៏រស់រវើក និងប្លែកជាមួយមុខងារ «Bokeh Flare Portrait»

Liny Chan August 3, 2021 03/08/2021

កាលពីមុនអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញរូបភាពស្អាតៗមានផ្ទៃខាងក្រោយព្រិលៗ និងខ្លះទៀតមានគ្រាប់ពន្លឺភ្លើងតូចៗព្រាលៗ ដែលភាគច្រើនគេតែងថតចេញពីកាមេរ៉ាអាជីពមែនអត់? ពេលនេះអ្នកទាំងអស់គ្នាលែងពិបាកនឹងស្ពាយយកកាមេរ៉ាអាជីពធំៗធ្ងន់ៗតាមខ្លួនទៀតហើយ។ OPPO បាននាំយកស្មាតហ្វូនត្រកូល Reno Series ម៉ូដែលថ្មីចុងក្រោយគេបង្អស់គឺ OPPO Reno6 Z 5G ដែលហ្វេនៗ អតិថិជន និងអ្នកនិយមស្រលាញ់ប្រ៊េន OPPO ប្រាកដជាបានដឹងរួចមកហើយថា OPPO Reno Series គឺតែងតែនាំមុខគេលើបច្ចេកវិទ្យាថតបែប Portrait ដ៏ទាន់សម័យ ទាក់ទាញ និងអាចផ្តិតយករូបភាពលេចធ្លោៗគ្រប់វិនាទីរបស់លោកអ្នកមិនឲ្យរំលងឡើយ។ ឧទាហរណ៍ជាក់ស្តែងមុខងារ «Bokeh Flare Portrait» លើស្មាតហ្វូន OPPO Reno6 Z 5G នេះអ៊ីចឹងគឺវាគាំទ្រទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយក្នុងការផ្តិតយកទេសភាពស្អាតៗមិនថាពេលថ្ងៃ និងពេលយប់ គ្រប់ពេលវេលាគ្រប់ទីកន្លែងពីផ្ទៃខាងក្រោយធម្មតាប្តូរទៅជាផ្ទាំងព្រាលៗនិងមានពន្លឺអំពូលភ្លើងព្រិលៗបែបកាមេរ៉ាអាជីព DSLR ដែលធ្វើឲ្យលោកអ្នកកាន់តែរីករាយជាមួយរូបភាពប្រកបដោយពន្លឺស្រទន់បែបមនោសញ្ចេតនា និងមានភាពទាក់ទាញខ្លាំង។ ដូច្នេះបើចង់បានរូបភាពដ៏អស្ចារ្យស្អាតៗគ្រប់កាលទេសៈ សូមកុំភ្លេចជ្រើសរើស OPPO Reno6 Z 5G ផ្តិតយករូប Portrait ដ៏រស់រវើករបស់អ្នក។ ដោយឡែកសម្រាប់តម្លៃរបស់ស្មាតហ្វូនត្រកូល Reno ស៊េរីថ្មី OPPO […]

នរណាទប់សើចបាន? បើកំពូលកូរប៉ះកំពូលកូរសើចក្អាកក្អាយកក្រើកឆាកកាលពីយប់មិញនេះ (មានវីដេអូ)

Liny Chan August 1, 2021 01/08/2021

កាលពីយប់មិញនេះ តើអ្នកណាខ្លះបានទស្សនាកម្មវិធី «សម្ពោធស្មាតហ្វូន OPPO Reno6 Z 5G»? ហើយអ្នកណាខំទប់សើចដល់ហៀរទឹកភ្នែកខ្លះក្នុងវគ្គលេងហ្គេម? ដោយសង្កេតឃើញថានៅក្នុងកម្មវិធីសម្ពោធនោះមានការចូលរួមពីតារាតំណាង OPPO ចំនួន 3 រូបរួមមាន ពេជ្រ សោភា, Step និង រ៉េត ស៊ូហ្សាណា រួមទាំងពិធីករពិធីការិនីល្បីឈ្មោះ ជា វិបុល, សុខ រ៉ាស៊ី, ថន លក្ខិណា និង ប៉ែន ស្រីពេជ្រ។ ហើយក្នុងនោះផងដែរក៏ឃើញមានតារាកិត្តិយសល្បីៗសុទ្ធសឹងជាតារាកំប្លែងនិងកំពូលកូររួមមានដូចជា អ្នកនាង ខាត់ សុឃីម, សុភ័ក្រ កុសុម៉ា, Pancake, វង្ស ដារ៉ារតនា, សំ សុវណ្ណរ៉ាក់ ព្រមទាំងតារាប្រុសស្រីជាច្រើនរូបបានចូលរួមបង្កើតបរិយាកាសលេងហ្គេមកម្សាន្តផ្តល់ជូនភាពសប្បាយរីករាយសំណើចសើចចុកពោះ សើចមិនចេះរីងស្ងួត ឯអ្នកខ្លះទៀតក៏ទប់សំណើចមិនជាប់ដល់ហៀរទឹកភ្នែក។ ដោយឡែកនៅក្នុងកម្មវិធីនោះយើងឃើញមានការបង្ហាញរូបរាងពិត និងលក្ខណៈពិសេសរបស់ស្មាតហ្វូនម៉ូដែលថ្មីនិងចុងក្រោយគេ OPPO Reno6 Z 5G ដោយវាបានបំពាក់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ មុខងារថ្មីៗប្លែកៗដែលកំពុងពេញនិយមខ្លាំងនាយុគសម័យថ្មី។ ជាក់ស្តែង OPPO Reno6 Z […]

តោះទស្សនាទាំងអស់គ្នា! ចង់ដឹងថា ក្រោយពេលបានតេស្តសមត្ថភាព និងចាប់កាន់ OPPO Reno6 Z 5G ដំបូងមានអារម្មណ៍បែបណា?

Liny Chan July 26, 2021 26/07/2021

កាលថ្មីៗនេះ បន្ទាប់ពីហ៊្វេសប៊ុកផេគផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ OPPO បានចាប់ផ្តើមបញ្ចេញរូបរាងពិត និងលក្ខណៈពិសេសៗមួយចំនួនរបស់ស្មាតហ្វូន Reno Series នោះគឺម៉ូដែល OPPO Reno6 Z 5G ដែលឃើញថាពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា ទោះបីជាមិនទាន់ដាក់លក់នៅលើទីផ្សារស្មាតហ្វូនកម្ពុជាក្តី។ ដោយឡែកកាលពីព្រឹកនាថ្ងៃទី26 កក្កដា ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានរៀបចំកម្មវិធី «OPPO Reno6 Z 5G Media Experience» ប្រព្រឹត្តទៅនៅឯហាងទំនើប OPPO Brand Store (OPPO ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅក្នុងផ្សារទំនើប Exchange Square ជាន់ទី1 (ក្បែរវត្តភ្នំ)ដោយនៅក្នុងកម្មវិធីនោះឃើញមានការចូលរួមពីអ្នកតំណាងឲ្យក្រុមហ៊ុន OPPO ពិធីករពូកែខាងវោហាស័ព្ទ ជា វណ្ណារិទ្ធិ និងលោក Raven Blaze ព្រមទាំងបងប្អូនសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជាផងដែរ (ប៉ុន្តែការចូលរួមចំនួនមានកំណត់ ដោយគោរពតាមគោលការណ៍ និងការណែនាំរបស់រាជរដ្ឋាភិបាលអំពីហាមការជួបជុំគ្នាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19) បានអញ្ជើញចូលរួមដើម្បីផ្តល់ជាសក្ខីភាពក្នុងការបើកប្រអប់ (Unboxing) និងការតេស្តប្រើប្រាស់លើស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G […]

លឺល្ហៀងៗថា Huawei MatePad 11 ដំណើរការដោយប្រព័ន្ធ Harmony OS ដំបូងគេបង្អស់នឹងបង្ហាញខ្លួនព្រមគ្នាជាមួយនឹង HUAWEI MateStation S និង HUAWEI MateView ឆាប់ៗនេះ

Liny Chan July 24, 2021 24/07/2021

ដំណឹងល្អសម្រាប់អតិថិជនដែលនិយាយគាំទ្រផលិតផលឆ្លាតវៃម៉ាកហួវៃ ឥឡូវនេះ លេចលឺថាក្រុមហ៊ុនហួវៃ ត្រៀមដាក់លក់កូនកាត់កុំព្យូទ័រ Huawei MatePad 11 ដំណើរការដោយប្រព័ន្ធ Harmony OS មុនដំបូងគេបង្អស់ ព្រមគ្នាជាមួយនឹង កុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S និង HUAWEI MateView ក្នុងប្រទេសយើង នាពេលឆាប់ៗខាងមុខនេះ។ យោងតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានប្រឡូយនូវ រូបរាង លក្ខណៈសម្បតិ្ត នៃផលិតផលថ្មីទាំង3ម៉ូដែលនេះជាបណ្តើរ ប៉ុន្តែសម្រាប់តម្លៃលក់វិញ ពុំទាន់បង្ហាញជាផ្លូវការឡើយទេ។ ១. កូនកាត់កុំព្យូទ័រ Huawei MatePad 11 ដំណើរការដោយប្រព័ន្ធ Harmony OS ដំបូងគេបង្អស់ Huawei MatePad 11 ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងរចនាឡើងជាមួយនឹងរូបរាងល្អប្រណីត តូចស្លីមស្តើង (253.8 mm X 165.3 mm X 7.25 mm) និងស្រាលបំផុតត្រឹមតែ 485g ងាយស្រួលដាក់តាមខ្លួន។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ […]

OPPO Reno6 Z 5G នឹងមានលើទីផ្សារឆាប់ៗនេះ ដែលមកជាមួយនឹងអ្នកឯកទេស Portrait លើមុខងារ «Portrait ជំនួសម្រស់» និងបំពាក់ដោយបន្ទះឈីបថ្មីគាំទ្រដោយ 5G ទៀត!

Liny Chan July 21, 2021 21/07/2021

សម្រាប់អ្នកនិយមប្រើប្រាស់ ស្រលាញ់និងគាំទ្រនូវប្រ៊េន OPPO ប្រាកដជាកំពុងទន្ទឹងរង់ចាំនូវអ្វីដែលប្លែក និងថ្មីហើយមែនទេ? ជាក់ការពិតណាស់ OPPO ក៏មិនធ្វើឲ្យអតិថិជន និងហ្វេនៗខកបំណងអន្ទះសាររង់ចាំយូរដែរ។ ពេលនេះ OPPO ក៏កំពុងអន្ទះសារដូចគ្នាក្នុងការបង្ហាញនូវរូបរាងពិត និងលក្ខណៈពិសេសៗរបស់ស្មាតហ្វូនត្រកូល Reno ស៊េរីគឺម៉ូដែលថ្មី OPPO Reno6 Z 5G ដែលនឹងរៀបបញ្ចេញនៅលើទីផ្សារស្មាតហ្វូនកម្ពុជាក្នុងពេលឆាប់ៗ។ នេះបើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បានបង្ហោះបង្ហើបម្តងបន្តិចៗកាលពីថ្មីៗនេះ ជាមួយនឹងបច្ចេកវិទ្យាថតរូប Portrait បែបអាជីពលើស្មាតហ្វូន OPPO Reno6 Z 5G ពិសេសនៅលើមុខងារ «Portrait ជំនួសសម្រស់» ដែលបង្ហាញភាពស្រស់ស្អាតបានភ្លាមៗ ដោយរក្សាភាពពិតនៃផ្ទៃមុខរបស់អ្នក។ ជាមួយគ្នានេះផងដែរ នៅលើស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G គឺវានៅតែបន្តនាំមុខលើបច្ចេកវិទ្យាថតរូបជំនួសម្រស់ AI និងបច្ចេកវិទ្យា Portrait បែបអាជីពដ៏កំពុងពេញនិយមខ្លាំងសម្រាប់អ្នកចូលចិត្តថតរូប និងថតវីដេអូ។ ស្មាតហ្វូន Reno6 Z 5G ពិតជាជម្រើសដ៏ល្អក្នុងការផ្តិតយករូប Portrait ដ៏រស់រវើករបស់អ្នក។ ជាក់ស្តែងនៅលើស្មាតហ្វូន […]

OPPO Reno6 Z 5G បង្ហាញមុខងារថ្មី «Portrait ជំនួយសម្រស់» ធ្វើឲ្យស្បែកម៉ត់រលោង និងសម្រស់ទាក់ទាញតាមបែបធម្មជាតិពិតៗ

Liny Chan July 18, 2021 18/07/2021

បច្ចុប្បន្ននេះ ការប្រើប្រាស់បណ្តាញសង្គម ឬការបង្ហោះរូបភាព និងវីដេអូ ចូលក្នុងបណ្តាញសង្គម ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សទូទៅសឹងតែគ្រប់ស្រទាប់មិនថា វ័យក្មេង និងមនុស្សចាស់ឡើយ។ ហើយនរណាៗក៏ចង់បានរូបភាព និងវីដេអូដែលមានលក្ខណៈភ្លឺ និងមានស្បែកថ្លា សស្អាតខុសពីរូបភាពពិតនៅខាងក្រៅដែរ។ ហើយនេះក៏ដោយសារតែស្មាតហ្វូនរបស់ពួកគាត់មិនមានមុខងារ AI ជំនួយសម្រស់ ទើបធ្វើឲ្យអ្នកនិយមចូលចិត្តថតរូប និងថតវីដេអូមួយចំនួនបានសម្រេចចិត្តថតដោយប្រើ App ឬកម្មវិធីជាច្រើនដើម្បី Edit និងកែរូបឲ្យកាន់តែស្អាត ម៉ត់រលោង និងលើកសម្រស់ឲ្យកាន់ស្អាតប្លែក បើធៀបជាមួយនឹងរូបពិតនៅខាងក្រៅរហូតដល់ថ្នាក់សូម្បីតែក្រុមគ្រួសារ និងសង្សារក៏មើលលែងចង់ស្គាល់ដែរ។ យ៉ាងណាមិញ សម្រាប់ប៊្រេនស្មាតហ្វូន OPPO ម៉ូដែល Reno6 Z 5G វិញគឺវាមានលក្ខណៈពិសេសដោយបំពាក់មកជាមួយនឹងមុខងារ Portrait ជំនួយសម្រស់ (Portrait Beautification) នេះស្រាប់តែម្តង អ៊ីចឹងអ្នកប្រើប្រាស់មិនចាំបាច់ចំណាយពេលទៅ Edit ឬកែ 2-3 App ដើម្បីឲ្យស្អាត និងត្រូវចិត្តឡើយ គឺអ្នកទាំងអស់គ្នាគ្រាន់តែថតភ្លាមៗលើស្មាតហ្វូន OPPO Reno6 Z 5G នោះនឹងបានរូបភាពវីដេអូមួយក្នុងកម្រិតស្រស់ស្អាតភ្លាមៗ ពិសេសវាមានចំណុចសម្គាល់លើផ្ទៃមុខដ៏វៃឆ្លាតរបស់មនុស្សម្នាក់ៗមិនឲ្យដូចៗគ្នា ដោយមិនមានលក្ខណៈភ្លឺសខ្លាំង មិនស្លេកខ្លាំង ដោយមិនក្រលៃ […]

ដើម្បីអរគុណដល់អតិថិជន realme ដែលតែងតែគាំទ្រកន្លងទៅនេះ ក្រុមហ៊ុនមានប្រម៉ូសិនពាក់កណ្តាលឆ្នាំយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើស្មាតហ្វូនម៉ូឌែល C11, C12 និង C25S បូករួមកាដូបន្ថែម

Liny Chan July 17, 2021 17/07/2021

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេបង្កើតភាពពេញនិយមសម្រាប់យុវវ័យ ហើយក៏ជាប្រេនស្មាតហ្វូនក្មែងខ្ចីមួយដែលទើបចូលក្នុងទីផ្សារប្រទេសកម្ពុជាជិត២ឆ្នាំប៉ណ្ណោះ ប៉ុន្តែ realme ពិតជាទទួលបានការគាំទ្រយ៉ាងសម្បើមពីអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ទោះបីពួកគេត្រូវប្រឈមនឹងភាពលំបាកក៏ដោយ។ ដូច្នេះដើម្បីជាការតបស្នងចំពោះការគាំទ្រដ៏ច្រើននេះ realme បានបង្កើតកម្មវិធីប្រូម៉ូសិនពិសេសពាក់កណ្តាលឆ្នាំ2021 សម្រាប់អ្នកគាំទ្រដែលមានបំណងជាវ realme ស្មាតហ្វូន។ ដោយក្នុងម៉ូឌែលដែលមានក្នុងប្រូម៉ូសិនមាន realme C11, C12 និង C25S ដែលជាស្មាតហ្វូនពេញនិយមសម្រាប់យុវវ័យ។ តោះយើងមកមើលលក្ខណៈសម្បត្តិ ក៏ដូចជាការផ្តល់ជូនសម្រាប់ ស្មាតហ្វូន realme C11, C12 និង C25S ខាងក្រោមនេះ៖ -realme C12 ជាមួយតម្លៃ129$ ការផ្តល់ជូនកាដូរួមមាន៖ កាសខ្សែ សំបកការពារ និង ស៊ីមស្មាតធំហ្មង12សប្តាហ៍។ realme C12 កាន់ថ្មបានរហូតដល់ 57 ថ្ងៃ ជាមួយថាមពលថ្មធំ6000mAh ហើយវាមានអេក្រង់ដំណក់ទឹកទំហំ 6.5 អ៊ីញដែលមាន RAM 3GB និង memory 32GB អាចបន្ថែមMicroSD បានដល់ 256GB និងបន្ទះឈីប […]

សូមសរសើរ! មូលនិធិរក្សាកុមារ ចាយលុយជិត 4ម៉ឺនដុល្លារ ទិញ Huawei MatePad T 10s ចំនួន 150 គ្រឿង ដោយសារតែ…

Liny Chan June 28, 2021 28/06/2021

ស្ថិតនៅក្នុងស្ថានភាពនេះ នៅផ្ទះសិក្សាតាមអនឡាញគឺសុវត្ថិភាពបំផុត! ដើម្បីចូលរួមចំណែកក្នុងការជម្រុញ និងលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជាតាមអនឡាញ ក្រុមហ៊ុនហួវៃបានបង្កើតនូវកម្មវិធី នៅផ្ទះនៅរៀន Stay Home Stay Learn ជាមួយនឹងការដាក់ចរាចរណ៍ផលិតផលថេប្លេត Huawei MatePad ស៊េរី ជំនួយការឆ្លាតវៃសម្រាប់ការសិក្សារៀនសូត្រតាមអនឡាញក្នុងតម្លៃសមរម្យ និងល្អបំផុតប្រចាំឆ្នាំ 2020 & 2021 ហើយកាន់តែពិសេស កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនក៏បានចូលរួមចំណែកឧបត្ថម្ភថេប្លេត Huawei MatePad T 10s ចំនួនចំនួន 20ឈុត ដែលសរុបជាទឹកប្រាក់ប្រមាណជិត 5000ដុល្លារ ក្រោមការសហការរបស់អង្គការ មូលនិធិរក្សាកុមារ (Raksa Koma Foundation)ដើម្បីផ្តល់ជូន ដល់អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) ដែលជាអង្គការក្នុងស្រុកទាក់ទងនឹងវិស័យអប់រំ។ បន្ទាប់ពីទទួលបានចំណាប់អាម្មណ៍ល្អៗទៅលើ Huawei MatePad T10s ពី កុមារាកុមារី សិស្សានុសិស្ស និស្សិត លោកគ្រូអ្នកគ្រូ របស់អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) ស្តីពីគុណភាព និងបច្ចេកវិទ្យាសម្បូរបែបទំនើបឈានមុខគេ […]