កាលពីថ្ងៃទី 02 ខែមិថុនា ឆ្នាំ 2021ទី ក្រុងសិនជិន ប្រទេសចិន ក្រុមហ៊ុន Huawei បានដាក់សម្ពោធ នូវស្មាតហ្វូន, នាឡិកាវៃឆ្លាត និងថេប្លេតថ្មីៗច្រើនប្រភេទ រាប់បញ្ចូលទាំង HUAWEI Mate 40 ស៊េរី, HUAWEI Mate X2, HUAWEI WATCH 3 ស៊េរី និង HUAWEI MatePad Pro ដែលត្រូវបានកែប្រែមុខមាត់ថ្មី ប្រតិបត្តិការដោយ HarmonyOS 2។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Huawei ក៏បានបញ្ចេញនូវ HUAWEI FreeBuds 4 ជំនាន់ថ្មីរបស់ខ្លួន ដែលជាកាសឥតខ្សែ ឯកទេសកំចាត់សំឡេងរំខានជាមួយនឹងមុខងារ Active Noise Cancellation (ANC), Monitor ថ្នាក់ខ្ពស់ពីរម៉ូដែល, HUAWEI MateView និង HUAWEI MateView GT […]