បច្ចេកវិទ្យា

ពិតជាអស្ចារ្យ ជាមួយការបង្ហាញខ្លួនជាផ្លូវការរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ក្នុងពេលឆាប់ៗនេះ

Liny Chan March 22, 2023 22/03/2023

នរណាខ្លះជាហ្វេនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី? DJ Nana? ហើយនរណាខ្លះជាហ្វេនរបស់កីឡាការិនីល្បុក្កតោ អ៊ុ សំថារ័ត្ន? ត្រៀមជួបពួកគាត់ទាំង 3 រូបរួមជាមួយពិធីករស្រស់សង្ហា ជា វិបុល ក្នុងពេលឆាប់ៗនេះក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Find N2 Flip» នាថ្ងៃទី25 មីនា 2023 ខាងមុខនេះ នៅឯផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល (Chip Mong 271 Mega Mall) និងអាចទស្សនាការផ្សាយផ្ទាល់ចេញពីហ្វេសប៊ុកផេគផ្លូវការរបស់ OPPO វេលាម៉ោង 5:30PM។ ងាកចូលសមត្ថភាពពិសេសរបស់ OPPO Find N2 Flip វិញម្តង ទោះវាមិនមែនជាស្មាតហ្វូនអេក្រង់បត់ដំបូងគេក៏ពិតមែន ប៉ុន្តែ OPPO Find N2 Flip ត្រូវបានគេចាក់ទុកថាជាម៉ូដែលស្មាតហ្វូនដ៏ពេញនិយមមួយ និងលេចធ្លោជាងស្មាតហ្វូនអេក្រង់បត់ដទៃ ដោយសារវាមានអេក្រង់ខាងក្រៅធំបំផុត 3.26Inch ជាប្រភេទ AMOLED […]

OPPO Find N2 Flip បង្កប់ចំណុចពិសេសដ៏ទាក់ទាញជាងស្មាតហ្វូនបត់ដទៃ ដោយសារអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

Liny Chan March 20, 2023 20/03/2023

ធ្លាប់គិតចង់ប្រើទូរស័ព្ទបត់ឬអត់? ឥឡូវនេះ OPPO Find N2 Flip បង្កប់ដោយលក្ខណៈសម្បត្តិល្អឥតខ្ចោះនឹងត្រៀមបង្ហាញខ្លួនលើទីផ្សារប្រទេសកម្ពុជាយើងហើយ។ អ្វីដែលពិសេស ទោះបីជា Find N2 Flip បង្ហាញខ្លួនក្រោយគេបន្តិចក៏ពិតមែន ប៉ុន្តែស្មាតហ្វូនមួយនេះពិតជាប្រណិត និងមានភាពទាក់ទាញជាងគេបើធៀបទៅនឹងទូរស័ព្ទបត់ដទៃ។ រាល់ពេលនិយាយពីទូរស័ព្ទបត់ រឿងដំបូងដែលអ្នកប្រើប្រាស់គិតគឺអេក្រង់បត់ភាគច្រើនមានគុណវិបត្តិដូចជា សមត្ថភាពដំណើរការ ភាពធន់ ថាមពលថ្មក្នុងការប្រើ អេក្រង់ខាងក្រៅតូច ជាពិសេសទៅលើស្នាមផ្នត់លើអេក្រង់ជាដើម។ ដូចនេះហេតុអ្វីបានយើងហ៊ាននិយាយថា OPPO ផលិត Find N2 Flip ល្អឥតខ្ចោះជាងស្មាតហ្វូនអេក្រង់បត់ដទៃ? នៅលើអេក្រង់របស់ OPPO Find N2 Flip មានស្នាមផ្នត់ដែលស្ទើរតែមើលមិនឃើញបៀបធៀបជាមួយនឹងទូរស័ព្ទអេក្រង់បត់ដទៃ នេះបញ្ជាក់ថាគុណភាពនៃទូរស័ព្ទអេក្រង់បត់ Find N2 Flip ជាស្មាតហ្វូនលំដាប់កំពូល។ មួយវិញទៀតស្មាតហ្វូនបត់នេះបានប្រើប្រាស់នូវទម្រង់ប្រព័ន្ធ cam system និងការប្រើ 1/4 spindle assembly ដែលអាចអនុញាតអោយគន្លឺះនេះអាចបត់ឬអង្គុយនឹងបានក្នុងទម្រង់ចន្លោះពី 45° និង 110° បានយ៉ាងល្អ និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការថតរូបដោយខ្លួនឯង ដោយមិនចាំបាច់ពឹងមិត្តភក្តិ ហើយទោះគ្មានសង្សារថតឲ្យក៏មិនថ្វីដែរ […]

មិនមែនដំបូង ប៉ុន្តែ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត! មកដល់ឆាប់ៗនេះហើយ

Liny Chan March 18, 2023 18/03/2023

ស្មាតហ្វូនអេក្រង់បត់កំពុងក្លាយជាប្រធានបទដ៏ពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន ទើបជម្រុញឲ្យក្រុមហ៊ុនស្មាតហ្វូនធំៗងាកមកប្រកួតប្រជែងលើទីផ្សារ និងដណ្តើមយកទឹកចិត្ត ការស្រលាញ់ពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះឃើញថា ក្រុមហ៊ុនមួយចំនួនដែលផលិតស្មាតហ្វូនបត់បានខិតខំជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែឥឡូវនេះវាបែរជាទទួលរងសម្ពាធទៅវិញដោយសារឃើញថាមានអ្នកចំណូលថ្មីគឺ Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ OPPO ដែលនេះអាចនិយាយបានថា ទោះបីជាវាមកក្រោយគេបន្តិចមែន ប៉ុន្តែចំពោះសមត្ថភាព លក្ខណៈសម្បត្តិ ជាពិសេសអេក្រង់ខាងក្រៅឬហៅថា Cover Screen គឺមានភាពអស្ចារ្យជាងគេតែម្តងដែលនាំឲ្យ ស្មាតហ្វូនអេក្រង់បត់មួយចំនួនកំពុងភ័យខ្លួន និងប្រឈមមុខខ្លាំងជាមួយដៃគូប្រកួតប្រជែង។ យ៉ាងណាមិញ បើក្រឡេកទៅមើល Facebook page របស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាក៏បានត្រៀមបញ្ចេញ ព័ត៌មានទាក់ទងនឹងស្មាតហ្វូនបត់ Find N2 Flip ដែលនេះពិតជារំភើបខ្លាំងណាស់ ទីបំផុតក្តីស្រមៃក្លាយជាការពិតហើយ ក្រោយពីឃើញ OPPO បានប្រកាសថានឹងមានអ្វីដែលថ្មីក្នុងពេលឆាប់ៗនេះជាមួយនឹងស្មាតហ្វូនអេក្រង់បត់ខាងក្រៅធំជាងគេ កាន់តែស្រួលប្រើ។ ចំពោះ OPPO Find N2 Flip ជាស្មាតហ្វូនដែលមានអេក្រង់ខាងក្រៅធំជាងគេក្នុងចំណោមស្មាតហ្វូនបត់ទាំងអស់ ដែលអេក្រង់ខាងអេក្រង់វាមានទំហំ 3.26” ដែលផ្តល់ឲ្យអ្នកប្រើប្រាស់អាចធ្វើការបញ្ជាទៅលើមុខងារនីមួយៗនៅលើអេក្រង់នេះបានយ៉ាងរលូន។ បើតាមដឹងមានកម្មវិធី Apps ចំនួន 6 នឹងដាក់អោយប្រើប្រាស់នៅលើអេក្រង់ខាងក្រៅ (Cover screen) […]

តើ OPPO Find N2 Flip ទទួលបានការវាយតម្លៃពីអតិថិជនកម្រិតណាលើសកលលោក?

Liny Chan March 16, 2023 16/03/2023

សម្រាប់អ្នកចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាប្រាកដជាបានដឹងខ្លះៗរួចមកហើយអំពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី OPPO Find N2 Flip កំពុងមានសន្ទុះខ្លាំងក្លាយ៉ាងក្តៅគគុកជុំវិញទីផ្សារស្មាតហ្វូនលើពិភពលោក។ Find N2 Flip ជាស្មាតហ្វូនបត់ដំបូងរបស់ OPPO ដែលបានបង្ហាញខ្លួននៅលើទីផ្សារសកល ហើយទោះបីជាវាមកក្រោយគេបន្តិចមែនប៉ុន្តែ OPPO ពិតជាផលិតស្មាតហ្វូននេះបានយ៉ាងប្រណិត ល្អឥតខ្ចោះជាមួយទំនុកចិត្ត និងការជឿជាក់ខ្លាំងទៅលើផលិតផលថ្មីមួយនេះ។ មួយរយៈចុងក្រោយនេះទាំងវេបសាយល្បីៗក្នុងស្រុក និងវេបសាយបរទេសជាច្រើនក៏បានចុះផ្សាយពីស្មាតហ្វូនអេក្រង់បត់ Find N2 Flip យ៉ាងព្រោងព្រាតរហូតក្លាយជាប្រធានបទដ៏ក្តៅគគុកជុំវិញពិភពលោកតែម្តង។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺស្មាតហ្វូនប្រភេទនេះកំពុងក្លាយជាទីពេញនិយមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលទីផ្សារស្មាតហ្វូននេះកំពុងមានសន្ទុះនិងមានការប្រកួតប្រជែងខ្លាំង។ ហើយចាប់តាំងពី OPPO ប្រកាសដាក់លក់ Find N2 Flip នៅលើទីផ្សារសកលរួចមក អតិថិជនជាច្រើនគ្រប់ទិសទីក៏បានចែករំលែក និងបញ្ចេញពីអារម្មណ៌រំភើបពីការប្រើប្រាស់ស្មាតហ្វូននេះដោយផ្ទាល់ផងដែរ។ លើសពីនេះសូម្បី Vlogger ល្បីៗនិងអ្នក Review ជំនាញៗជាច្រើនមានការជជែកវែកញែកយ៉ាងមាំទាំលើស្មាតហ្វូនអេក្រង់បត់មួយនេះមិនឈប់ឈរ ធ្វើឲ្យម្នាក់ៗជ្រួលជ្រើមខ្លាំងមិនធម្មតា ដែលអេក្រង់ខាងក្រៅរបស់ OPPO Find N2 Flip គឺឡូយពិសេសជាងស្មាតហ្វូនអេក្រង់បត់ដទៃទ្វេដង ជាពិសេសវាក្លាយជាមុខងារដ៏សំខាន់នៅលើអេក្រង់បត់ផងដែរ។ ក្នុងនោះក៏មានចម្ងល់ជាច្រើនលើកឡើងថា តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip នឹងមានដាក់លក់នៅក្នុងស្រុកខ្មែរឬទេ? បើតាមដឹងនៅលើ […]

តើស្មាតហ្វូនម៉ូដែលអ្វីល្បីរន្ទឺជាងគេលើទីផ្សារកម្ពុជាដើមឆ្នាំ 2023? ទើបបានជាតារាៗ និងអ្នក Review ជាច្រើននាំគ្នាជជែកពីស្មាតហ្វូនមួយនេះ

Liny Chan February 23, 2023 23/02/2023

ពិតជាផ្ទុះកក្រើកល្បីសុះសាយទូទាំងប្រទេសកម្ពុជា ជាពិសសនៅលើបណ្តាញសង្គម Facebook, TikTok រួមទាំងស្ថាប័នសារព័ត៌មានល្បីៗ វេបសាយបច្ចេកវិទ្យាល្បីៗ និងប៉ុស្តិ៍ទូរទស្សន៍ជាច្រើន បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទាក់ទងពីក្រុមហ៊ុន OPPO ប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ។ លើកនេះមិនដូចមុន! ពិតជាឡូយអស់ស្ទះ! ស្មាតហ្វូនស៊េរីថ្មីកំពុងល្បីរន្ទឺនាដើមឆ្នាំ 2023 ឥឡូវនេះឃើញមានអ្នក Review ល្បីៗនិងវេបសាយបច្ចេកវិទ្យាជាច្រើនកំពុងនាំគ្នាបញ្ចេញមតិ និយាយពីលក្ខណៈពិសេស ជាពិសេសក៏មិនភ្លេចណែនាំដល់ប្រើប្រាស់ ពិសេសសម្រាប់អ្នកដែលចង់ប្តូរទូរស័ព្ទឡើងស៊េរីឲ្យងាកមកមើល OPPO Reno8 T Series ជំនាន់ថ្មីដោយធ្វើការផ្លាស់ប្តូរច្រើនមែនទែនទៅលើរូបរាង។ ចង់ដឹងឲ្យស៊ីជម្រៅបន្ថែមថាអ្នក Review បាននិយាយបរិហារកេរ្តិ៍សមត្ថភាពខ្លាំង Reno8 T Series អ្វីខ្លះ? ដំបូងសុំលើកយក OPPO Reno8 T 5G មានតម្លៃ $399 មកនិយាយសិន! នេះជាលើកដំបូងដែល Reno បានបំពាក់អេក្រង់កោង 3D ផុសអណ្តែតជាមួយការទស្សនាវីដេអូកាន់តែផ្តល់បទពិសោធន៍ថ្មីទៅកាន់អ្នកប្រើប្រាស់ ជាមួយកម្រិត Refresh Rate 120Hz ដែលភាគច្រើនអេក្រង់បែបនេះគឺមានតែនៅលើទូរស័ព្ទថ្លៃៗខ្ទង់ពាន់ដុល្លារ។ […]

តើ Reno8 T Series មានចំណុចពិសេសអ្វីខ្លះទើបធ្វើឲ្យម្នាក់ៗសម្រេចចិត្តកក់ទុកយ៉ាងច្រើនលើសលប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ?

Liny Chan February 22, 2023 22/02/2023

ថ្វីត្បិតស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series មិនទាន់ប្រកាសដាក់លក់ស្រួលបួលនៅលើទីផ្សារកម្ពុជាក៏ពិតមែន ប៉ុន្តែសង្កេតឃើញថាសន្ទុះអតិថិជនធ្វើការកក់ទុក (Pre-Order) ច្រើនមែនទែន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រោយពីការប្រកាសពីតម្លៃពិតប្រាកដរបស់ OPPO Reno8 T Series ក្នុងកម្មវិធីសម្ពោធជាផ្លូវការរួចមក ទាំងម្ចាស់ហាងទូរស័ព្ទ ទាំងអតិថិជន អ្នកសារព័ត៌មាន និងប្រិយមិត្តដែលនិយមចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាពិតជាបាក់ចង្កេះភ្ញាក់ផ្អើលនឹកស្មានមិនដល់ថាស្មាតហ្វូន Reno8 T 5G មានតម្លៃត្រឹម $399| Reno8 T តម្លៃ $349 ធ្វើឲ្យអតិថិជនគ្រប់ទិសទីក្នុងប្រទេសកម្ពុជាជ្រួលជ្រើមសម្រុកទៅកក់ទុកភ្លាមៗឡើងណែនៗពេញហាងលក់ទូរស័ព្ទ។ មិនតែប៉ុណ្ណោះ អតិថិជនថែមទាំងបានលាន់មាត់និយាយថា តម្លៃសមរម្យសមរម្យល្មមទិញ ចំណែកសមត្ថភាព និងលក្ខណៈសម្បត្តិអេមគ្មានអ្នកប្រៀបបាន បើធៀបជាមួយស្មាតហ្វូនដទៃក្នុងតម្លៃប្រហាក់ប្រហែលនេះ។ យ៉ាងណាមិញ បើក្រឡេកទៅមើលតាមបណ្តាហាងលក់ទូរស័ព្ទដៃវិញកំពុងមមាញឹកទទួលស្វាគមន៍អតិថិជន OPPO យ៉ាងកក់ក្តៅក្នុងការកក់ទុក Reno8 T Series ដែលពេលនេះសន្ទុះនៃការកក់ទុកមុនមានចំនួនច្រើនលើសលប់ពេក ធ្វើឲ្យក្រុមហ៊ុន OPPO ភ័យខ្លួនសឹងតែគ្មានទូរស័ព្ទគ្រប់គ្រាន់ប្រគល់ជូនអតិថិជនជាទីស្រលាញ់របស់ខ្លួន។ ទន្ទឹមគ្នានេះ បើក្រឡេកមើលលើបណ្តាញសង្គមវិញ OPPO Reno8 T Series កំពុងក្លាយជាប្រធានក្តៅគគុកដែលមហាជន អតិថិជន […]

តើអ្នកកំពុងទន្ទឹងរង់ចាំម៉ូដែលថ្មី OPPO Reno8 T 4G មែនទេ? គ្រប់យ៉ាងដែលអ្នករង់ចាំមកដល់ហើយ

Liny Chan February 21, 2023 21/02/2023

បន្ទាប់ពីជោគជ័យខ្លាំងលើការលក់ OPPO Reno8 ឥឡូវនេះដើមឆ្នាំ 2023 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា កំពុងដុតដៃដុតជើងបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series រឹតតែអស្ចារ្យជាងមុនមានការផ្លាស់ប្តូរជាច្រើន និងលេចធ្លោជាងមុនទាំងការរចនាបថដែលមិនធ្លាប់មាន សមត្ថភាពកម្លាំងខ្លាំងមិនធ្លាប់មាន និងកាមេរ៉ាធំមិនធ្លាប់មាន អាចនិយាយបានថា លើកនេះមិនដូចមុន។ ប្រហែលអ្នកមួយចំនួនបានដឹងខ្លះៗរួចមកហើយអំពី Reno8 T 5G តម្លៃ $399 ហើយក្នុងនោះ OPPO ក៏មិនភ្លេចយក Reno8 T 4G តម្លៃ $349 ដើម្បីជាជម្រើស និងងាយស្រួលដល់អតិថិជនសម្រេចចិត្ត។ ដូចនេះ សំណួរពីអ្នកតាមដានវិស័យស្មាតហ្វូន និងសំណាក់អតិថិជនជាច្រើនឆ្ងល់ថា តើទូរស័ព្ទនេះសក្កិសមសម្រាប់អ្នកប្រើប្រាស់ទេ? តោះ! ឥឡូវមកដឹងពីគុណសម្បត្តិលម្អិតពី OPPO Reno8 T 4G ៖ • កាមេរ៉ាធំមិនធ្លាប់មាន! កាមេរ៉ា Portrait 100MP ធំបំផុតក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នា! OPPO Reno8 T […]

OPPO Reno8 T Series ជំនាន់ថ្មីបានបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយការស្វាគមន៍ទូតសុច្ឆន្ទៈថ្មីទាំងពីរ 2 រូប!

Liny Chan February 19, 2023 19/02/2023

នៅរសៀលថ្ងៃទី18 កុម្ភៈ 2023 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ជាផ្លូវការយ៉ាងអធិកអធម នៅឯសណ្ឋាគារ Hyatt Regency Phnom Penh ដោយឃើញមានវត្តមានទូតសុច្ឆន្ទៈ កញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណា ពិធីករស្រស់សង្ហា ជា វណ្ណរិទ្ធ និងពិធីការិនីស្រស់សោភា ហ៊ិន ច័ន្ទនីរ័ត្ន ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត។ ស្របពេលកម្មវិធីសម្ពោធនេះ ទូតសុច្ឆន្ទៈទាំង 3 រូប និងពិធីករពិធីការិនី បាននាំគ្នាញុំាងបរិយាកាសកម្មវិធីយ៉ាងសប្បាយៗជាមួយនឹងការដើរម៉ូដ ច្រៀងចម្រៀងពីរោះៗ ព្រមទាំងការចាប់រង្វាន់ដល់អ្នកទស្សនាតាមរយៈការ Live លើផេគ OPPO ផងដែរ។ ឥឡូវងាកចូលដល់វត្តមានសមាជិកថ្មីរបស់គឺ OPPO Reno8 T Series ទាំងពីរម៉ូដែល Reno8 T 5G $399 | Reno8 […]

តើតារារូបណាខ្លះដែលមានសំណាង Unboxing លើស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series?

Liny Chan February 18, 2023 18/02/2023

បន្ទាប់ពីស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series កំពុងល្បីសុះសាយ និងផ្ទុះការជជែកវែកញែកលើប្រព័ន្ធអ៊ីនធើណែតរយៈពេលប៉ុន្មានថ្ងៃនេះរួចមក ស្រាប់តែឥឡូវឃើញតារាប្រុសស្រីល្បីៗលើបណ្តាញសង្គមជាច្រើនដូចជា សាន កុសុមៈ, Henaa Gaming, Mak Leak, ហេង វាសនា, Fa Fa, សុខ លីន, MPJ និងតារាៗជាច្រើនទៀតបានបង្ហោះរូបភាពស្មាតហ្វូនស៊េរីថ្មី ឯអ្នកខ្លះទៀតក៏បានធ្វើជាវីដេអូបើកប្រអប់បង្ហាញពីអារម្មណ៍រៀងៗខ្លួន មើលទៅពិតជាទាក់ទាញ និងជាប់ចិត្តលើស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ផងដែរ។ ជាការពិតណាស់ OPPO Reno Series ជាត្រកូលស្មាតហ្វូនដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជា និងជាស្មាតហ្វូនដែលវាយលុកលក់ដាច់ខ្លាំងបំផុតគ្រប់ៗម៉ូដែល។ ថ្វីត្បិតតែឈ្មោះ Reno8 T Series ក៏ដោយ ប៉ុន្តែវាមានភាពខុសគ្នាខ្លាំងពីម៉ូដែលដទៃ ជាមួយការអាប់ដេតលើមុខងារជាច្រើន រួមទាំងរចនាបថក៏ប្រណិតជាមុនដែរ ដែលលក្ខណៈពិសេសនៅលើត្រកូល Find X Series តម្លៃរាប់ពាន់ដុល្លារ ពេលនេះគឺត្រូវបានគេយកមកបំពាក់លើម៉ូដែល Reno8 T Series ជាស្មាតហ្វូនស្ថិតក្នុងកម្រិតតម្លៃមធ្យម។ បើតាមការសង្កេតឃើញក្នុងវីដេអូ […]

តើនឹងមានអ្វីពិសេសបានឃើញក្រុមហ៊ុនធំៗទាំងនេះអបអរ និងជូនពរដល់ OPPO?

Liny Chan February 17, 2023 17/02/2023

OPPO ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ថ្នាក់អន្តរជាតិ ក្នុងចំណោមស្មាតហ្វូនល្បីៗជាច្រើន អ្វីដែលកាន់តែពិសេស តាំងពីឆ្នាំ 2019 រហូតមកដល់ពេលនេះ OPPO នៅតែអាចឈររក្សាតំណែងចំណាត់ថ្នាក់លេខ 1 នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ថ្មីៗនេះឃើញថានៅលើ Facebook page ក្រុមហ៊ុន OPPO បានដាក់បង្ហាញ និងត្រៀមដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno8 T Series ជំនាន់ថ្មីចុងក្រោយបង្អស់ ដែលជាស្មាតហ្វូនត្រកូល Reno ទទួលបានការគាំទ្រច្រើនមហាសាលទូទាំងប្រទេសកម្ពុជា ពិសេសអ្វីដែលអតិថិជនស្រលាញ់ ព្រមទាំងទន្ទឹងរង់ចាំមើល OPPO ហើយម្តងនេះគេបានឲ្យដឹងថា លើកនេះមិនដូចមុន។ ទន្ទឹមគ្នានេះក៏សង្កេតឃើញថាមានក្រុមហ៊ុនធំៗចំនួន 4 ដូចជា AEON Specialized Bank Cambodia, Prince Manor Resort, Smile Shop និង The Olympia Mall បានបង្ហោះ ក៏ដូចជាសម្តែងការអបអរ និងជូនពរដល់ក្រុមហ៊ុន OPPO ឲ្យទទួលបានជោគជ័យពីសម្ពោធផលិតផលថ្មីនោះគឺស្មាតហ្វូន OPPO Reno8 T […]