បច្ចេកវិទ្យា

តើកម្មវិធី «សម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series» លើកនេះនឹងមានអ្វីពិសេស?

Liny Chan February 15, 2023 15/02/2023

ជួបជាមួយកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី! ជួបជាមួយតារា Original Song ថេណា! ជួបជាមួយតារាចម្រៀង រ៉េត ស៊ូហ្សាណា ចង់សួរថាតើអ្នកណាខ្លះជាហ្វេនរបស់តារាទាំង 3 រូបនេះ? ពេលវេលាដែលលោកអ្នករង់ចាំ ឥឡូវនេះបានមកដល់ហើយដែល លើកនេះមិនដូចមុន! តើលើកនេះនឹងមានអ្វីពិសេស? បើសង្កេតឃើញនៅលើ Facebook page របស់ OPPO កំពុងមានការវាយលុកយ៉ាងខ្លាំងលើបណ្តាញសង្គម និងតាមប្រព័ន្ធអ៊ីនធើណែតផ្សេងៗ ពិសេសមានការនិយាយអំពីស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series សឹងតែគ្រប់ទីកន្លែង។ ដោយមិនឲ្យអតិថិជនអន្ទះសាររង់ចាំយូរ OPPO បានប្រកាសក្តែងៗថានឹងដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មីជាផ្លូវការនៅថ្ងៃទី18 កុម្ភៈ 2023 ដែលកម្មវិធីនេះកាន់តែប្លែកអារម្មណ៍ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈចំនួន 3 រូបគឺកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងពិធីករពិធីការិនី ជា វណ្ណរិទ្ធ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលនឹងញុំាងបរិយាកាសកម្មវិធីនេះឲ្យកាន់តែសប្បាយរីករាយ។ ពិតជាពិសេសពីកម្មវិធី «សម្ពោធស្មាតហ្វូន OPPO Reno8 T […]

សាកថ្មលឿនប្រកបដោយទំនុកចិត្ត ជាមួយបច្ចេកវិទ្យាសាកថ្មលឿនកំពូល 67W លើ OPPO Reno8 T នឹងមកដល់ឆាប់ៗ…

Liny Chan February 12, 2023 12/02/2023

សមត្ថភាពខ្លាំងមិនធ្លាប់មាន! លើកនេះក្រុមហ៊ុន OPPO បាននាំយកនូវស្មាតហ្វូនដែលមានកម្លាំងសាកថ្មកំពូលរហូត 67W ដែលធ្វើឲ្យការសាកថ្មកាន់តែរហ័ស ជាមួយកម្រិតសុវត្ថិភាពខ្ពស់នោះគឺស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series ។ ដោយក្រុមហ៊ុនបានបញ្ជាក់ថា បច្ចេកវិទ្យាសាកថ្មលឿន 67W SuperVOOC មានលក្ខណៈពិសេសត្រង់ថា សាកថ្ម 5នាទី និយាយទូរស័ព្ទ 5ម៉ោង ហើយសាក 44នាទី បានថាមពល 100%។ បន្ថែមពីនេះ គឺវាសាកថ្មដោយសម្ពាធភ្លើងទាប និងសាកថ្មលឿនទាំងពេលកំពុងលេង។ ដូចនេះ កុំភ្លេចត្រៀមបំពេញថាមពលជីវិតឲ្យកាន់តែរហ័ស និងប្រកបដោយទំនុកចិត្ត ជាមួយបច្ចេកវិទ្យាសាកថ្មលឿនកំពូល 67W SuperVOOC លើស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T 5G។ លើកនេះមិនដូចមុន! OPPO Reno8 T ក៏បានបំពាក់នូវរចនាបថដែលមិនធ្លាប់មានពីមុននោះគឺ អេក្រង់កោង 3D ផ្តល់បទពិសោធន៍កាន់តែប្លែកជាងអេក្រង់ធម្មតា ចំណែកផ្ទៃកោងសងខាងផ្តល់ឲ្យអារម្មណ៍ស្រស់ថ្លា និងស្និទ្ធស្នាលរាល់ពេលចាប់កាន់ជាមួយល្បឿនបង្ហាញកម្រិតកំពូល 120Hz រលូនឥតទាក់ និងកម្រិតបង្ហាញច្បាស់ពណ៌ធម្មជាតិរស់រវើក។ បន្ថែមពីនេះទៀត OPPO Reno8 […]

តើកាមេរ៉ា Portrait ខ្នាតធំទំហំ 108MP ជួយអ្វីខ្លះទៅលើការថតរូបមនុស្ស និងទេសភាព?

Naren February 10, 2023 10/02/2023

អ្នកណាខ្លះធ្លាប់ជួបរឿងឈឺចាប់នៅពេលឃើញប្លង់ទេសភាពស្អាត ចង់ថតរូបមនុស្សជាមួយទេសភាព ប៉ុន្តែថតម្តងណាក៏មិនច្បាស់ដែរ។ ឈប់បារម្ភទៀតទៅ! នៅដើមឆ្នាំ2023 មានស្មាតហ្វូនជំនាន់ថ្មីបំពាក់នូវកាមេរ៉ា Portrait 108MP ដែលជាស្មាតហ្វូនស្ថិតក្នុងតម្លៃប្រហែល $300-$400 កំពុងក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ លើកនេះមិនដូចមុន! ឥឡូវនេះ OPPO ត្រៀមបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីត្រកូល Reno Series ដែលផ្តល់បទពិសោធន៍កាន់តែអស្ចារ្យជាងមុននិងជាទូរស័ព្ទ Reno ដំបូងដែលបំពាក់កាមេរ៉ា Portrait ខ្នាតធំទំហំ 108MP ដែលនេះគឺប្រៀបបាននឹងកាមេរ៉ាអាជីពផ្ដល់នូវប្រភពធនធានកម្រិតខ្ពស់ អាចឲ្យអ្នករីករាយជាមួយភាពច្នៃប្រឌិតយ៉ាងពេញលេញតាមតម្រូវការ។ ដើម្បីដឹងកាន់តែច្បាស់ថា តើកាមេរ៉ា Portrait ខ្នាតទំហំ 108MP លើស្មាតហ្វូន OPPO Reno8 T ជួយអ្វីខ្លះទៅលើការថតរូបមនុស្ស ហើយវាជួយអ្វីខ្លះពេលថតទេសភាព? ជាក់ការពិតណាស់! នៅពេលដែលលោកអ្នកថតរូបជាមួយកាមេរ៉ាទំហំធំ 108MP គឺជួយឲ្យមនុស្សកាន់តែលេចធ្លោ ច្បាស់លាស់ ហើយធម្មជាតិពិតៗទាក់ទាញជាមួយព័ត៌មានជាក់លាក់។ ហើយនៅពេលលោកអ្នកផ្តល់ទេសភាពគឺកាន់តែប្រសើរជាមួយរូបថតប្លង់ធំ ពង្រីកដល់ព័ត៌មានតូចៗ។ រចនាបថមិនធ្លាប់មាន! OPPO Reno8 T ជាស្មាតហ្វូន Reno ដំបូងគេដែលប្រើប្រាស់អេក្រង់កោង 3D លំដាប់កំពូល 120Hz ដែលអាចមើលវីដេអូ […]

Reno ដំបូងគេបង្អស់ដែលប្រើប្រាស់អេក្រង់កោង 3D លំដាប់កំពូល 120Hz នឹងបង្ហាញជូនលោកអ្នកឆាប់ៗ…

Liny Chan February 9, 2023 09/02/2023

រាល់ពេលទិញទូរស័ព្ទតើអ្វីដែលអ្នកចាប់អារម្មណ៍មុនគេ? រចនាបថឌីហ្សាញ កាមេរ៉ា ថាមពលថ្ម ឬអេក្រង់? ដូចនេះថ្ងៃនេះសុំលើកយកផ្នែកសំខាន់របស់ទូរស័ព្ទដៃ OPPO ជំនាន់ថ្មីចុងក្រោយបង្អស់បំពាក់ជាមួយអេក្រង់កោង 3D ដែលប្រើប្រាស់ល្បឿនបង្ហាញកំពូល 120Hz ដែលត្រៀមនឹងមកដល់ក្នុងពេលឆាប់ៗ។ បើនិយាយដល់អេក្រង់ 120Hz អ្នកទាំងអស់គ្នាប្រាកដជាស្រមៃគិតដល់ទូរស័ព្ទដែលតម្លៃ $1000+ មែនអត់? មោះ! ងាកមកមើលស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ជាស្មាតហ្វូន Reno ដំបូងគេបង្អស់ដែលប្រើប្រាស់អេក្រង់កោង 3D លំដាប់កំពូល 120Hz ដែលស្ថិតក្នុងកម្រិតតម្លៃប្រហាក់ប្រហែល $300-$400 តែប៉ុណ្ណោះ។ គ្រាន់តែស្រមៃគិតដល់អេក្រង់រាងកោង 3D គឺវាឡូយមួយកម្រិតហើយ ថែមទាំងប្រើប្រាស់ល្បឿនបង្ហាញលំដាប់កំពូល 120Hz ទៀត សួរថាអ្នកណាមិនចង់ប្រើមែនអត់? ប្រាកដហើយលើកនេះមិនដូចមុន OPPO Reno8 T Series បានផ្តល់នូវបទពិសោធន៍កាន់តែប្លែកជាមួយទិដ្ឋភាពបង្ហាញកាន់តែអណ្តែតជាងអេក្រង់ធម្មតា ចំណែកផ្ទៃកោងសងខាងផ្តល់នូវអារម្មណ៍កាន់តែជិតស្និទ្ធរាល់ពេលប៉ះបញ្ជា និងចាប់កាន់នៅក្នុងដៃ ដែលស្ទីលរចនាបែបនេះគឺមានតែនៅលើកំពូលស្មាតហ្វូនតម្លៃខ្ទង់ពាន់ដុល្លារ។ អ្វីដែលពិសេសគឺវាដំណើរការល្បឿនបង្ហាញលំដាប់កំពូល 120Hz អាចមើលវីដេអូ លេងហ្គេម និងអូសបញ្ជាកាន់តែរអិលជាមួយចលនាបង្ហាញដ៏រលូនដូចស្មាតហ្វូនកំពូល។ កាមេរ៉ាធំមិនធ្លាប់មាននៅលើទូរស័ព្ទ Reno! […]

OPPO Reno8 T រំពឹងថារឹតតែអស្ចារ្យជាងមុន ហើយគ្រោងនឹងបង្ហាញខ្លួនឆាប់ៗនេះនាដើមឆ្នាំ 2023

Liny Chan February 8, 2023 08/02/2023

តើវិស័យស្មាតហ្វូនបច្ចុប្បន្នមានការវិវត្តដល់កម្រិតណាហើយ? ជាការពិតស្មាតហ្វូនបានអាប់ដេតពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរឡើង ហើយក៏ជឿថាប្រាកដជាមានស្មាតហ្វូនកំពូលនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។ ដូចនេះលោកអ្នកអាចទាយបានអត់ថា តើស្មាតហ្វូនអ្វីនឹងបង្ហាញខ្លួននាដើម 2023? មោះ! ឥឡូវទៅក្រឡេកមើលស្មាតហ្វូន OPPO ជំនាន់ថ្មីថាវាអ្វីមានរូបសម្រស់បែបណា? ថ្មីៗនេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ OPPO បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ដែលត្រៀមនឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែមានចំណុចពិសេសម្យ៉ាងដែលគ្រប់គ្នាងឿយឆ្ងល់នោះគឺ ហេតុអ្វី OPPO Reno Series លើកនេះភ្ជាប់មកជាមួយអក្សរ “T”? តើ Reno8 និង Reno8 T មានចំណុចខុសគ្នាដូចម្តេច? ហើយអក្សរ “T” មានន័យដូចម្តេច? សម្រាប់វត្តមានរបស់ OPPO Reno8 T Series ជំនាន់ថ្មីជឿថានឹងមានការវិវត្តឲ្យកាន់តែប្រសើរជាងមុន និងលើសពីអ្វីដែលយើងទាំងអស់គ្នាបានរំពឹងទុក ដែលអាចនិយាយបានថា លើកនេះមិនដូចមុន។ មោះ! មោះ! ចង់បានរង្វាន់ Free ពី OPPO ទេ? អាចចូលទៅកាន់ផេគហ្វេសប៊ុកផ្លូវការរបស់ OPPO រួចឆ្លើយសំនួរតើអក្សរ T នៅលើ […]

ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត Prius ស៊េរីថ្មីឆ្នាំ2023 របស់ខ្លួនជាផ្លូវការសម្រាប់ទីផ្សារប្រទេសជប៉ុន

Khmerpress November 16, 2022 16/11/2022

រថយន្ត Toyota Prius ជំនាន់ទី 5 ទើបតែត្រូវបានដាក់បង្ហាញនៅប្រទេសជប៉ុនជាផ្លូវការ ជាមួយនឹងការកែលម្អប្រសើរជាងមុន ដែលធ្វើឱ្យរថយន្តនេះ កាន់តែមានភាពស្វាហាប់ ធំទូលាយ និងទាក់ទាញជាងមុន ខណៈខ្សែ plug-in ភ្ជាប់ទៅម៉ាស៊ីន powertrain កូនកាត់របស់វាក៏ត្រូវបានកែលម្អផងដែរ។ ផ្នែកខាងក្រៅនៅតែរចនាឡើងជាទម្រង់ monoform ដូចជំនាន់មុនៗ ក៏ប៉ុន្តែមានគម្លាតកង់ធំជាងមុន ចំណុចទំនាញចុះក្រោមជាងមុនបន្ដិច និងមានកង់ទំហំ 19 អ៊ីញ ដែលធំជាងតាមស្តង់ដារចាស់។ ការរចនានេះស្រដៀងគ្នាទៅនឹងរថយន្ត Crown ថ្មីរបស់ក្រុមហ៊ុន ជាពិសេសគឺនៅផ្នែកខាងមុខ ដែលមានចង្កៀងខាងមុខ និងរបារអំពូល LED នៅផ្នែកខាងក្រោយ ដែលមានភាពស្រដៀងគ្នាមិនអាចមើលរំលងបាន។ រថយន្ត Prius ជំនាន់ទី 5 ស៊េរីឆ្នាំ2023 មួយនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើ TNGA platform ដែលជាលទ្ធផលនឹងធ្វើឱ្យរថយន្តមានការឆ្លើយតបបានប្រសើរនៅពេលបត់ និងគ្រប់គ្រងស្ថេរភាពបានល្អសម្រាប់ការបើកបរត្រង់។ រថយន្តនេះមានម៉ាស៊ី powertrain ចំនួន 2 ឱ្យជ្រើសរើស ដែលគឺទី1 គឺភ្ជាប់មកជាមួយម៉ាស៊ីនទំហំ 2លីត្រ មាន 4ស៊ីឡាំង (2.0-liter Dynamic Force four-cylinder) […]

ឡានហោះអគ្គិសនីរបស់ក្រុមហ៊ុនចិន Xpeng Inc បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅទីក្រុងឌូបៃ

Khmerpress October 20, 2022 20/10/2022

ឡានហោះមួយគ្រឿង ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិករបស់ចិន Xpeng Inc បានធ្វើការហោះហើរជាសាធារណៈជាលើកដំបូងរបស់ខ្លួន នៅក្នុងប្រទេសអារ៉ាប់រួម ខណៈដែលក្រុមហ៊ុននេះកំពុងស្វែងរកការដាក់ឱ្យដំណើរការឡានហោះអគ្គិសនីនៅលើទីផ្សារអន្តរជាតិ។ ឡានហោះម៉ូដែល X2 គឺជាយានសម្រាប់ការហោះឡើង និងចុះចតបញ្ឈរ (eVTOL) ដែលមានកៅអីចំនួន ២, មានស្លាបសរុបចំនួន ៨ ដោយមានស្លាបចំនួន ២ នៅជ្រុងនីមួយៗ។ ក្រុមហ៊ុននិយាយថា វាមានល្បឿនអតិបរមា ១៣០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ការហោះហើរសាកល្បងរយៈពេល ៩០នាទី ដោយគ្មានជិះកាលពីថ្ងៃចន្ទសប្ដាហ៍មុន នៅទីក្រុងឌូបៃ ត្រូវបានពិពណ៌នាដោយក្រុមហ៊ុនផលិតថាជា «មូលដ្ឋានដ៏សំខាន់សម្រាប់រថយន្តហោះហើរជំនាន់ក្រោយ»។ លោក Minguan Qiu អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Xpeng Aeroht បាននិយាយថា៖«យើងកំពុងធ្វើការមួយជំហានម្តងៗទៅកាន់ទីផ្សារអន្តរជាតិ។ យើង​ជ្រើសរើស​ទីក្រុង​ឌូបៃដំបូងគេ ព្រោះ​ឌូបៃ​គឺជា​ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រតិដ្ឋ​បំផុត​ក្នុង​ពិភពលោក»។ ជម្រាបផងដែរថា ការហោះហើរលើកនេះគឺគ្មានមនុស្សជិះនៅក្នុងកាប៊ីនទេ ប៉ុន្តែក្រុមហ៊ុននិយាយថា ខ្លួនបានធ្វើតេស្តហោះហើរជាមួយមនុស្សរួចមកហើយ នៅក្នុងខែកក្កដា ឆ្នាំ២០២១។ វាមិនដូចយន្តហោះ និងឧទ្ធម្ភាគចក្រនោះទេ ដោយសារយាន eVTOL មួយនេះ គឺជាយានជំនិះដែលផ្តល់នូវការធ្វើដំណើរផ្ទាល់ខ្លួនភ្លាមៗ ពីចំណុចមួយទៅចំណុចមួយ តាមការកំណត់របស់អ្នកបញ្ជា។ យានដែលគ្មានតៃកុងបើកមួយនេះ នឹងបម្រើឱ្យការធ្វើដំណើរឆ្លងតាមអាកាសគេចផុតពីការស្ទះចរាចរ។ […]

ក្រុមហ៊ុន Apple កំពុងកាត់បន្ថយការផលិត iPhone 14 Plus ដោយសារតម្រូវការតិចជាងការរំពឹងទុក

Khmerpress October 19, 2022 19/10/2022

ក្រុមហ៊ុន Apple កំពុងកាត់បន្ថយការផលិត iPhone 14 Plus ក្រោយរយៈពេលប៉ុន្មានសប្តាហ៍នៃការចាប់ផ្តើមការនាំចេញរបស់ខ្លួន បន្ទាប់ពីបានវាយតម្លៃឡើងវិញនូវចំនួនតម្រូវការសម្រាប់ម៉ូដែលកម្រិត mid-range មួយនេះ។ បើយោងតាមទីភ្នាក់ងារ The Information ដែលដកស្រង់ពីប្រភពពាក់ព័ន្ធនឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple បានឱ្យដឹងថា ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ាមួយនេះ បានប្រាប់ក្រុមហ៊ុនផលិតរបស់ខ្លួនយ៉ាងហោចណាស់ ១ នៅក្នុងប្រទេសចិន ឱ្យបញ្ឈប់ជាបន្ទាន់នូវការផលិតគ្រឿងបន្លាស់សម្រាប់ iPhone 14 Plus ។ ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលដែលទីផ្សារស្មាតហ្វូនពិភពលោកកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំង ជាមួយនឹងការធ្លាក់ចុះ ៩% នៅក្នុងត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមការប៉ាន់ស្មានពីក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Canalys របស់សិង្ហបុរី។ យ៉ាងណាក៏ដោយ Apple មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយពីរ៉យទ័រ​នោះទេ។ គួរឱ្យដឹងដែរថា ទូរសព្ទ iPhone 14 Plus ដែល​ជា​ចំណែកមួយនៃ​គ្រួសារ​ iPhone 14 ស៊េរីថ្មី ត្រូវបានគេបង្ហាញវត្តមាន កាលពីថ្ងៃ​ទី០៧ ខែ​កញ្ញា ហើយវាគឺជាប្រភេទមធ្យមដែល​ធូរថ្លៃជាង iPhone Pro ខណៈការ​ដឹក​ជញ្ជូន​របស់វាបានចាប់ផ្ដើម​ កាលពី​ថ្ងៃ​ទី០៧ ខែ​តុលា […]

iPhone 14 អែបកៀន! ទូរសព្ទ iPhone 2G មិនទាន់បើកពីប្រអប់មួយគ្រឿង ត្រូវបានលក់ចេញក្នុងតម្លៃជិត ៤០,០០០ ដុល្លារអាមេរិក នៅក្នុងការដេញថ្លៃមួយនាពេលថ្មីៗនេះ

Khmerpress October 18, 2022 18/10/2022

ប្រសិនបើអ្នកបានទិញទូរសព្ទ iPhone ជំនាន់ទី១ របស់ក្រុមហ៊ុន Apple នៅពេលដែលវាបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០០៧ វានឹងមានតម្លៃប្រមាណ ៥៩៩ ដុល្លារអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែគ្មាននរណាគិតដល់ទេថា ១៥ឆ្នាំក្រោយមក តម្លៃរបស់ iPhone ស៊េរីដដែលនោះ បានហក់ឡើងដល់ទៅជិត ៤០,០០០ ដុល្លារអាមេរិក។ ប្រភពពី Business Insider បានឱ្យដឹងថា iPhone ជំនាន់ដំបូង ១គ្រឿងនោះ បានលក់ក្នុងតម្លៃ $៣៩,៣៣៩.៦០ នៅក្នុងការដេញថ្លៃមួយ កាលពីពេលថ្មីៗនេះ។ ទូរសព្ទ iPhone មួយគ្រឿងនោះ មិន​មែនជារបស់មួយទឹក ហើយក៏ស្ថិតនៅក្នុងប្រអប់ហ្ស៊ីនដើមរបស់វាផងដែរ។ រូបតំណាង iPhone 2G ទូរសព្ទ iPhone បុរាណមួយគ្រឿងនោះ ត្រូវបានចុះបញ្ជីនៅលើការដេញថ្លៃរបស់ក្រុមហ៊ុនដេញថ្លៃ LCG នៅថ្ងៃទី៣០ ខែកញ្ញា ហើយការដេញថ្លៃបានបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ វាត្រូវបានគេប៉ាន់ប្រមាណជាមុនថា នឹងអាចប្រមូលបាន ៣០,០០០ ដុល្លារអាមេរិក ឬច្រើនជាងនេះនៅលើប្លុកដេញថ្លៃ ខណៈតម្លៃដេញថ្លៃបានចាប់ផ្ដើមពី ២,៥០០ ដុល្លារអាមេរិក។ តម្លៃរបស់វានៅពេលដេញថ្លៃចេញជាស្ថាពរ គឺច្រើនជាង ៦៥ដង នៃតម្លៃដើមរបស់វា នៅពេលដែលទូរស័ព្ទនេះបានចេញលក់លើកដំបូង នៅក្នុងឆ្នាំ២០០៧។ […]

អ្នកប្រើ Telegram សូមប្រយ័ត្ន បើឃើញគេផ្ញើ Link បែបនេះមក កុំចុចអោយសោះ ព្រោះជនខិលខូចអាចលួចយកគណនីរបស់យើងបាន

Khmerpress October 7, 2022 07/10/2022

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំឱ្យបងប្អូនអ្នកប្រើប្រាស់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Telegram មានការប្រុងប្រយ័ត្នជាមួយនឹងដំណរភ្ជាប់ដែលលោកអ្នកបានទទួល ឬត្រូវបានចែកចាយនៅក្នុង Group Telegram ព្រោះជនខិលខូចអាចលួចយកគណនីរបស់លោកអ្នកទៅគ្រប់គ្រងបានតាមរយៈដំណរភ្ជាប់ទាំងនោះ ដែលអាចឱ្យពួកគេប្រើប្រាស់គណនីដើម្បីប្រព្រឹត្តបទល្មើស ឬធ្វើការបោកបញ្ឆោត ឬដើម្បីផ្ញើដំណរភ្ជាប់ដែលមានមេរោគទៅមិត្តភក្កិរបស់លោកអ្នកបន្តទៀត។ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សូមធ្វើការណែនាំឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន កុំផ្ដល់លេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីផ្សេងៗនៅពេលដែលមានការស្នើសុំតាមរយៈទូរសព្ទ ឬតាមរយៈសារដែលលោកអ្នកបានទទួល ព្រោះជនខិលខូចអាចបន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុនដើម្បីទាមទារលេខសម្ងាត់ ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីទាំងនោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត