(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់វេលាម៉ោង ៦ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន ១៦៨,៩៤៦នាក់ មកពីខេត្តចំនួន៥ បានភៀសសឹកដោយសារតែសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ។ ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ, អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖ «ជនភៀសសឹក គិតចាប់តាំងពីថ្ងៃទី២៤ ដោយគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ ខេត្តឧត្តរមានជ័យ សរុបចំនួន ៣៨,៤៤៧នាក់, ខេត្តព្រះវិហារ ចំនួន២៩,៧១៧នាក់, ខេត្តបន្ទាយមានជ័យ ចំនួន ៣៤,២៦៤នាក់, ខេត្តពោធិ៍សាត់ ចំនួន ៣,០២៦នាក់, ខេត្តសៀមរាប ចំនួន ៣៣,៤២នាក់ តួលេខសរុបទាំងទាំង៥ខេត្ត មានចំនួន ១៦៨,៩៤៦នាក់ ដែលជាជនភៀសសឹក»។ ជនភៀសសឹកដែលជម្លៀសមកពីទីទួល មកកាន់ទីជម្រកសុវត្ថិភាព និងផ្ទះសាច់ញាតិ ការជម្លៀសចេញពីលំនៅដ្ឋាន ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនពិការ និងកុមារ។ ការឈ្លានពានរបស់ថៃ បានធ្វើឱ្យប៉ះពាល់ដល់សាលារៀនជាង៦០០ត្រូវបិទទ្វារ ក្នុងចំណោម៥ខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់សិស្សានុសិស្សជាង១៥ម៉ឺននាក់ […]