ព័ត៌មានជាតិ

បុរសជនជាតិកូរ៉េ ដែលបានបត់ជើងតូចដាក់ដប ហើយចាក់ចោលនៅ បរិវេណប្រាសាទអង្គរវត្ត បានទទួលស្គាល់កំហុស និងចេញលិខិតសុំទោសប្រជាជន និងប្រទេសកម្ពុជា ចំពោះទង្វើអសីលធម៌ និងមិនសមរម្យរបស់ខ្លួន

Nisaiy KP February 23, 2025 23/02/2025

(សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ អង្គភាពនគបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បុរសជនជាតិកូរ៉េ ដែលបានបត់ជើងតូចដាក់ដប ហើយចាក់ចោលនៅ បរិវេណប្រាសាទអង្គរវត្ត បានទទួលស្គាល់កំហុស និងចេញលិខិតសុំទោសប្រជាជន និងប្រទេសកម្ពុជា ចំពោះទង្វើអសីលធម៌ និងមិនសមរម្យរបស់ខ្លួន។ ចំពោះករណី ខាងលើនេះ អង្គភាពនគរបាលទេចរណ៍ប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរទេសចរណ៍ខេត្ត បានកោះអញ្ជើញអ្នកបកប្រែភាសាបន្ត ពីមគ្គុទេ្ទសក៏ទេសចរណ៍សម្រាប់ទេសចរកូរ៉េ មកធ្វើការអប់រំណែនាំ ធ្វេីកិច្ចសន្យា និងលិខិតសុំទោសជាសាធារណៈ លើករណីដែលគាត់បានបន្ទោបង់ (នោមដាក់ដប) នៅបរិវេណផ្លូវចូលខាងលិចឈៀងខាងជើងនៃប្រាសាទអង្គរវត្ត ដោយមូលហេតុគាត់មានជំងឺខ្សោយតម្រងនោមរ៊ាំរ៉ៃ​ មិនអាចគ្រប់គ្រងការបន្ទោបង់របស់គាត់បានទាន់ពេលវេលា។ ជាចុងក្រោយគាត់បានធ្វើកិច្ចសន្យា​ ហើយចេញវីដេអូសុំទោសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជា ដេីម្បីកុំឱ្យមានការប៉ះពាល់ដល់កិត្តិយស​ សេចក្តីថ្លៃថ្នូនៃប្រាង្គប្រាសាទ​ ភ្ញៀវទេសចរ​ ប្រជាជនកម្ពុជា​ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​ គាត់បានស្ម័គ្រចិត្តប្រគល់អាជ្ញាប័ណ្ណមកឲ្យខាងមន្ទីរទេសចរណ៍​ ដើម្បីរក្សាទុកបណ្តោះអាសន្ន។ ហើយពេលព្យាបាលបានធូស្រាលពីជំងឺគាត់នឹងស្នេីសុំការសម្រេចជាថ្មីពីស្ថាប័នជំនាញ​។ អាស្រ័យហេតុនេះសូមសាធារណ:ជនមេត្តាជ្រាប៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមហ៊ុនចិនមួយកំពុងប្រមូលទិញដំឡូងមីស្ងួតឱ្យបាន១០ម៉ឺនតោន ក្នុងឆ្នាំ២០២៥

Nisaiy KP February 23, 2025 23/02/2025

(ព្រះសីហនុ)៖ ថ្មីៗនេះ ក្រុមហ៊ុនចិនមួយបាននិងកំពុងប្រមូលទិញដំឡូងមីស្ងួត នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ឲ្យបានចំនួន១០ម៉ឺនតោនបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ។ នេះបើតាមការលើកឡើងរបស់លោក ហ្សូ ប៊ីន (XU BIN) នាយកក្រុមហ៊ុននាំដំឡូងមីស្ងួតចេញទៅប្រទេសចិន នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លោក ហ្សូ ប៊ីន បានឱ្យដឹងថា ​ខេត្តដែលត្រូវបានក្រុមហ៊ុនប្រមូលទិញដំឡូងមី មានដូចជាខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត ជាក់ស្ដែងថ្ងៃនេះដំឡូងមីស្ងួតចំនួន១ម៉ឺនតោនដំបូង ត្រូវបាននាំចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅកាន់ប្រទេសចិន។ តែយ៉ាងណា ក្រុមហ៊ុនលោកនឹងបន្តទិញដំឡូងពីប្រជាកសិករឲ្យបានចំនួន១០ម៉ឺនតោន ក្នុងឆ្នាំ២០២៥នេះ ហើយនៅថ្ងៃខាងមុខ លោកនឹងគ្រោងបង្កើតរោងចក្រដ៏ធំមួយសម្រាប់ការច្នៃដំឡូងមីស្ងួតនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោក ហ្សូ ប៊ីន បង្ហាញអារម្មណ៍មានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លោកនឹងបណ្ដាក់ទុនក្នុងការទិញដំឡូងមីស្ងួតពីកសិករ ដែលកន្លងមកពួកគាត់ដាំបានតែរកទីផ្សារមិនបាន ដែលធ្វើឲ្យពួកគាត់ជួបបញ្ហាប្រឈមក្នុងការលក់ចេញ។ សម្រាប់ប្រទេសចិន ទីផ្សារដំឡូងមី គឺមានតម្រូវការច្រើនសន្ធឹកសន្ធាប់រាប់រយលានតោន ហើយក្រុមហ៊ុនរបស់លោកធ្លាប់ដំណើរការនាំចេញដំឡូងអំឡុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ តែដោយសារជំងឺកូវីដ១៩ ក៏បានធ្វើឲ្យមានការផ្អាកក្នុងការនាំចេញ ប៉ុន្តែនៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនរបស់លោកនឹងចាប់ផ្ដើមប្រមូលទិញដំឡូងមីស្ងួតឡើងវិញ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សូមកុំយល់ច្រឡំ ! មានជនខិលខូចបានបង្កើត Telegram Account ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត

Nisaiy KP February 23, 2025 23/02/2025

(ភ្នំពេញ)៖ មានជនខិលខូច បានបង្កើត Telegram Account ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់សម្ដេចធិបតី នេះបើតាមការប្រកាសលើបណ្ដាញសង្គម ហ្វេសប៊ុក និង Channel Telegram ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ នៅក្នុងបណ្ដាញសង្គមផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជម្រាបជូន អ៊ុ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាជ្រាបថា គណនីតេឡេក្រាម (Telegram Account) ដូចដែលបានភ្ជាប់ជូននេះ គឺជាគណនីក្លែងក្លាយ មិនមែនជាគណនីរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ឡើយ អាស្រ័យហេតុនេះ សូមអ៊ុ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងចាញ់បោកជនខិលខូច»។ សូមបញ្ជាក់ផងដែរថា គ្រប់បណ្ដាញសង្គមផ្លូវការរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី សុទ្ធតែមានការបញ្ជាក់ (Verified) ពីរក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់។ បន្ថែមពីនេះទៀត បណ្ដាញសង្គមតេឡេក្រាម (Telegram) សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី […]

ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប ទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសាធារណជន និង​ភ្ញៀវទេសចរ

Nisaiy KP February 23, 2025 23/02/2025

(សៀមរាប)៖ ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសាធារណជន និង​ភ្ញៀវទេសចរ។ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងសត្វឆ្នាំទាំង១២ ជាពិសេសលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ និងវិស័យអប់រំដល់សាធារណជនឲ្យកាន់តែទូលំទូលាយ។ លោក អ៊ុន សាវ៉ាន់ អ្នកចាត់ចែងទូទៅរបស់គម្រោងតុក្កតាយក្ស បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ មានតុក្កតាយក្សចំនួន៩ធំៗ ដែលជាតួអង្គនៅក្នុងរឿងទេវកថា និងរាមកេរ្តិ៍។ ក្នុងនោះដែរ មាន៖ ១- ទេពមច្ឆា, ២- គ្រុឌ, ៣- ហនុមាន (រចនាបទ បន្ទាយស្រី), ៤- នាគ (រចនាបទ បាយ័ន), ៥- តោ (រចនាបទ សំបូរព្រៃគុ), ៦- ព្រះគណេស, ៧- នាងកន្នរី, ៨- មករ និង៩- អាសុរ (រចនាបទ បាយ័ន) ដែលកំពុងតំឡើងដោយក្រុមកុមារប្រមាណ ៦៥០នាក់ ដែលមកពីសាលារដ្ឋ […]

អាជ្ញាធរខណ្ឌចំការមន បន្ដចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋាន ដើម្បីសុខុមាលភាពជូនពលរដ្ឋ

Nisaiy KP February 23, 2025 23/02/2025

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គិតគូរពីបញ្ហាសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានណែនាំលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ចាត់ឲ្យក្រុមការងាររដ្ឋបាលខណ្ឌចំការមនចុះបាញ់ថ្នាំមូស ក្នុងមូលដ្ឋានខណ្ឌចំការមន។ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងបាញ់ថ្នាំបានចាប់ផ្តេីមបាញ់នៅតាមផ្ទះប្រជាពលរដ្ឋផ្លូវ១០៣ ១០៥ ១០១ ៤៤០ និងក្នុងបរិវេណភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ក្នុងការបាញ់ថ្នាំមូសនេះបានប្រេីប្រាស់ម៉ាសុីនបាញ់ថ្នាំ ចំនួន២ គ្រឿង ប្រេងម៉ាស៊ូតចំនួន៦៥លីត្រ សាំង១០លីត្រ ថ្នាំមូសចំនួន៥កំប៉ុង។ ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមន ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌចំការមន  បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង នឹង ថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងក្រុមការងាររបស់ រដ្ឋបាលខណ្ឌចំការមន ដែលតែងតែគិតគូរពីសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌចំការមន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ

Nisaiy KP February 23, 2025 23/02/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ នៅតំបន់ជើងឯក រាជធានីភ្នំពេញ, តំបន់ប្រឡាយអូរខ្សាច់ ខេត្តកំពង់ស្ពឺ និងតំបន់ព្រែកពាមសត្ថា ខេត្តកណ្តាល។ ក្នុងឱកាសនោះលោករដ្ឋមន្ត្រី និងក្រុមការងារបច្ចេកទេសបានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារនៅតាមទីតាំងការដ្ឋានមួយចំនួនដូចជា៖ ១៖ ការដា្ឋនប្រព័ន្ធប្រឡាយជើងឯក ចំនួន៣ខ្សែ មានប្រវែងប្រមាណ ២៧,៥គីឡូម៉ែត្រ, ស្ថានីយបូមទឹកអន្លង់គង និងស្ថានីយសាក់សំពៅ ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២៖ ការដ្ឋានស្តារប្រឡាយអូរខ្សាច់ ដែលភ្ជាប់ពីរលាំងជ្រៃខាងជើងមកដល់បឹងតាមោក មានប្រវែងប្រមាណ ២៧,៧គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ៣៖ ការដ្ឋានស្តារព្រែកពាមសត្ថា មានប្រវែងប្រមាណ ១៨,៧គីឡូម៉ែត្រ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលគិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណជាង ៩០%ហើយ។ ជាមួយគ្នានេះដែរ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ឱ្យបន្តយកចិត្តទុកដាក់លើគុណភាព […]

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឲ្យសមាគមគ្រូពេទ្យកុមារកម្ពុជាបង្កើនការងារបណ្តុះបណ្តាលបន្ត ដើម្បីពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ

Nisaiy KP February 23, 2025 23/02/2025

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យសមាគមគ្រូពេទ្យកុមារកម្ពុជាបង្កើនការងារបណ្តុះបណ្តាលបន្ត ដើម្បីពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ។ ការលើកឡើងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យក្នុងឳកាសបានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវេជ្ជសាស្រ្តកុមារលើកទី២៧ ឆ្នាំ២០២៥ (27th Cambodian Pediatric Symposium) ដែលមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកា សមាគមគ្រូពេទ្យកុមារកម្ពុជា និងក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានា ផ្នែកវេជ្ជសាស្រ្តកុមារ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជំរុញដល់សមាគមគ្រូពេទ្យកម្ពុជាឲ្យបង្កើនការងារបណ្តុះបណ្តាលបន្ត ជាពិសេសគ្រូពេទ្យកុមារ ឱ្យកាន់តែមាននិរន្តរភាពខ្ពស់ ដែលជាគន្លឹះស្នូល នៃការពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ។ លោកសាស្រ្តាចារ្យក៏បានគាំទ្រឱ្យមានសកម្មភាពចុះបណ្តុះបណ្តាល របស់សមាគមគ្រូពេទ្យកុមារកម្ពុជា នៅតាមតំបន់ និងតាមបណ្តាខេត្តនានា វេជ្ជសាស្រ្តកុមារនៅតាមផ្នែកព្យាបាលកុមារ នៃមន្ទីរពេទ្យស្រុក និងខេត្ត ដោយផ្តោតលើការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ព្រមទាំងនៅតាមមន្ទីរពេទ្យថ្នាក់ជាតិធំៗ ទាំងផ្នែកទ្រឹស្តី ការធ្វើរោគវិនិច្ឆ័យ ក្នុងការព្យាបាលថែទាំកុមារ ព្រមទាំងការណែនាំអនុវត្តផ្ទាល់ ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសសើរការងាររបស់សមាគមបានធ្វើកន្លងមក គឺពិតជាការងារដ៏សំខាន់ ដែលបានចូលរួមយ៉ាងសកម្ម ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រកុមារ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ដោយត្រូវផ្តោតសំខាន់ៗរួមមាន៖ ១៖ ត្រូវបង្កើនគុណភាពសេវារបស់វេជ្ជសាស្រ្តកុមាររបស់យើង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត […]

កូរ៉េខាងជើង ថាមើលឃើញ ការបង្កហេតុយោធារបស់អាមេរិកច្រើនជាងមុន ក្រោមរដ្ឋបាល លោក ត្រាំ

Liny Chan February 22, 2025 22/02/2025

(ព្យុងយ៉ាង)៖ នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា សកម្មភាពបង្កហេតុផ្នែកយោធា ធ្វើឡើងដោយសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តរបស់អាមេរិក កំពុងមានការកើនឡើង នៅក្រោមរដ្ឋបាលបច្ចុប្បន្នរបស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បាននិងកំពុងគំរាមកំហែងបរិយាកាសសន្តិសុខ របស់ប្រទេសកូរ៉េខាងជើង ដោយចង់​សំដៅលើការធ្វើសមយុទ្ធយោធារួម ហើយនិងវត្តមានយោធារបស់អាមេរិក នាពេលថ្មីៗនេះ នៅកូរ៉េខាងត្បូង។ ក្រសួងការពារជាតិកូរ៉េខាងជើង បានបន្តដូច្នេះថា «ពួកយើងនឹងទប់ទល់ការគំរាមកំហែងយុទ្ធសាស្រ្តរបស់សត្រូវ ជាមួយមធ្យោបាយយុទ្ធសាស្រ្តរបស់យើង» ហើយ​ទីក្រុងព្យុងយ៉ាង ក៏នឹងបន្តសកម្មភាពយោធារបស់ខ្លួនដែរ។ គួរបញ្ជាក់ថា បើតាមការឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង សមយុទ្ធផ្លូវអាកាសរួមមួយ ត្រូវបានធ្វើឡើងជាមួយសហរដ្ឋអាមេរិក ដោយមានការចូលរួមពី យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់អាមេរិក B-1B យ៉ាងហោច១គ្រឿង។ ជាយូរមកហើយ កូរ៉េខាងជើង បានថ្កោលទោស ការធ្វើសមយុទ្ធរួមគ្នារវាងសម្ព័ន្ធមិត្តទាំងពីរ ថាជាការហាត់សមធ្វើសង្រ្គាម ខណៈទីក្រុងសេអ៊ូលបានអះអាងថា លំហាត់យោធាទាំងនោះ គឺជាសកម្មភាពពង្រឹងការការពារខ្លួន សុទ្ធសាធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាមេរិករំពឹងថា លោក ហ្សេលេនស្គី នឹងយល់ព្រមទទួលយក កិច្ចព្រមព្រៀងធនធានរ៉ែអ៊ុយក្រែន ក្នុងពេលឆាប់ៗ

Liny Chan February 22, 2025 22/02/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងយល់ព្រមទទួលយកកិច្ចព្រមព្រៀង ស្តីពីធនធានរ៉ែរបស់អ៊ុយក្រែន ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កន្លងមក ទីក្រុងកៀវបានបដិសេធចំពោះ ការប៉ុនប៉ងលើកដំបូងរបស់ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការសម្រេចកិច្ចព្រមព្រៀងមួយ ស្តីពីធនធានរ៉ែរបស់អ៊ុយក្រែន ក្រោមហេតុផលថា ក្នុងសំណើនោះ មិនរួមបញ្ចូលការធានាសន្តិសុខរឹងមាំ ដល់ទីក្រុងកៀវ និងផ្តល់ផលចំពេញខ្លាំងពេកដល់ទីក្រុងវ៉ាស៉ីនតោន។​ គួរបញ្ជាក់ថា លោក ត្រាំ ចង់ឱ្យទីក្រុងកៀវផ្តល់សិទ្ធិកាន់កាប់រហូតដល់៥០ភាគរយ ឱ្យមកក្រុមហ៊ុនអាមេរិក លើធនធានធម្មជាតិ ក៏ដូចជារ៉ែសំខាន់ៗដ៏ច្រើនសម្បើម របស់អ៊ុយក្រែន ជាថ្នូរនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក និងដើម្បីស្វែងរកទីបញ្ចប់សម្រាប់​សង្រ្គាមឈ្លានពានរបស់រុស្ស៉ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News