ព័ត៌មានជាតិ

ACU ឃាត់ខ្លួននាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ និងមន្រ្តី២នាក់, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

Liny Chan November 8, 2024 08/11/2024

(តាកែវ)៖ មន្ត្រីសាលាខេត្តតាកែវ ៣នាក់ រួមមាន លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីរបស់លោក ២នាក់ទៀត គឺលោក ម៉ម វិចិត្រ និងម្នាក់ទៀតឈ្មោះ ប៊ុនធឿន មន្រ្តីទីចាត់ការផែនការវិនិយោគ ត្រូវបានអង្គភាពប្រឆាំងពុករលួយបានឃាត់ខ្លួន។ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តតាកែវ បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មន្ត្រីសាលាខេត្តតាកែវ ទាំង ៣នាក់ បានបញ្ជូនទៅដល់ពន្ធនាគារខេត្តតាកែវរួចហើយ។ ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានរកឃើញថា បានជាប់ពាកព័ន្ធពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួនពេលបំពេញភារកិច្ច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បន្ទាប់ពីលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិក, តម្លៃមាសធ្លាក់ថ្លៃជាង ១០០ដុល្លារក្នុងមួយតម្លឹង

Liny Chan November 8, 2024 08/11/2024

ភ្នំពេញ)៖ អ្នកវិភាគហាងឆេងមាស បានឱ្យដឹងថា បន្ទាប់ពីលោក ដូណាល់ ត្រាំ ឈ្នះក្នុងការបោះឆ្នោតជាប្រធានាធិបតីអាមេរិកនោះ បានជះឥទ្ធិពលដល់តម្លៃមាសនៅលើទីផ្សារសាកលយ៉ាងខ្លាំង តម្លៃមាសធ្លាក់ចុះប្រមាណ ១០០ដុល្លារក្នុងមួយតម្លឹង។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការធ្លាក់ចុះភ្លាមៗនៃតម្លៃមាសនេះ ដោយសារគេរំពឹងថា វត្តមានរបស់លោក ដូណាល់ ត្រាំ ដឹកនាំសហររដ្ឋអាមេរិក នឹងធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរ ក៏ដូចជាជំរុញលុយដុល្លារអាមេរិកឡើងថ្លៃ។ លោកបានពន្យល់ថា ដោយសារតែលោក ដូណាល់ត្រា គឺជាអ្នកជំនួញដ៏មានឥទ្ធិពល និងមានឥទ្ធិពលលើសេដ្ឋកិច្ច ទាំងនៅសហរដ្ឋអាមេរិក និងនៅលើពិភពលោក។ ជាមួយគ្នា តាមរយៈការឃោសនារបស់លោក ដែលបានសន្យាថា នឹងធ្វើស្ថានភាពសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកវិល ទៅរកស្ថានភាពដូចមុន ឬប្រសើរជាងមុន ក៏ជាចំណុចដែលធ្វើឱ្យតម្លៃហាងឆេងមាស មានការធ្លាក់ចុះភ្លាមៗ ព្រោះតែគេជឿជាក់ និងការរំពឹងទុក ទៅលើលោក ដូណាល់ត្រាំថា នឹងធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរ។ នៅពេលដែលសេដ្ឋកិច្ចល្អប្រសើរ លុយដុល្លាររបស់អាមេរិក នឹងកាន់តែល្អប្រសើរ ដូច្នេះហើយ ប្រសិនបើលុយដុល្លារល្អ […]

ការប្រកាស និងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ

Liny Chan November 7, 2024 07/11/2024

(ភ្នំពេញ)៖ បើគិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤មកដល់ពេលនេះ នៅសល់មិនដល់ ១ខែទៀតទេ ការប្រកាស និងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងត្រូវផុតកំណត់ ពោលគឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ ពន្ធលើមធ្យោបាយដឹកជញ្ជូន គឺជាពន្ធប្រចាំឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាអាទិ៍មាន៖ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ឺមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។ លោកអ្នកអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបាន នៅតាមបណ្ដាសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារពាណិជ្ជដៃគូ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានសាខានៅទូទាំងប្រទេស ឬកាន់តែងាយស្រួលជាងនេះទៀត លោកអ្នកអាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ អ្នកជាប់ពន្ធ (GDT Taxpayer App) ដើម្បីបង់ពន្ធនេះបាន។ ហើយអ្វីកាន់តែពិសេសបន្ថែមទៀត បន្ទាប់ពីធ្វើការបង់ប្រាក់ពន្ធរួច ភ្នាក់ងាររបស់អគ្គនាយកដ្ឋានពន្ធដារ នឹងដឹកជញ្ជួនលតាបត្រដល់ទីតាំងរបស់លោកអ្នកផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ជូនដំណឹងពីការបើកចរាចរណ៍ឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ខណៈធាតុអាកាសនៅមិនទាន់អំណោយផលនៅឡើយ

Liny Chan November 7, 2024 07/11/2024

(កំពង់ស្ពឺ)៖ យានយន្តគ្រប់ប្រភេទអាចចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៣ បានវិញហើយ ក្រោយជំនន់ទឹកភ្លៀងបានស្រកទៅវិញអស់។ នេះបើយោងតាមការជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយយោងលើស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់គីឡូម៉ែត្រលេខ៤ (ផ្សារត្រាំខ្នារ) ស្ថិតក្នុងស្រុកគងពិសី និងចន្លោះគីឡូម៉ែត្រលេខ៥៣ ដល់គីឡូម៉ែត្រលេខ៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គិតត្រឹមប៉ុន្មានថ្ងៃមុននេះ មិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទឆ្លងកាត់នោះទេដោយតម្រូវឱ្យបញ្ជៀស ចរាចរណ៍យានយន្តបើកបរលើគន្លងផ្លូវតែម្ខាងប៉ុណ្ណោះ។ តែក្រោមការយកចិត្តទុកដាក់ពីមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុក ក្នុងការបើកមុខទឹកដើម្បីពន្លឿនចរន្តទឹកហូរ នៅត្រឹមវេលាម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានភាពទឹកលិចបានស្រកចុះផុតពីតួផ្លូវ ជាស្ថាពរវិញហើយ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា ដោយទឹកបានស្រកចុះអស់ពីតួផ្លូវ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានសម្រេចអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ឡើងវិញជាធម្មតា លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង ១៣:០០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដូច្នេះអ្នកបើកបរទាំងអស់អាចឆ្លងកាត់ដោយមិនបាច់ប្តូរទិសដៅទៀតទេ៕ Fresh News

ទឹកភ្លៀងជាង ៦០លានម៉ែត្រគូប ត្រូវបានប្រមូលទុកនៅតំបន់រមណីយដ្ឋានអង្គរ នារដូវវស្សានេះ

Liny Chan November 7, 2024 07/11/2024

(សៀមរាប)៖ ទោះបីស្ថានភាពទឹកភ្លៀងឆ្នាំនេះមានការអូសបន្លាយ និងមិនទៀងទាត់យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរាបានរៀបចំប្រមែប្រមូលទឹកពេញអាងស្ដុកទឹកទាំងអស់ដែលមានក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមមន្រ្តីអាជ្ញាធរជាតិអប្សរា ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណ (ម៉ែត្រគូប) ត្រូវបានប្រមូលទុកនារដូវវស្សាឆ្នាំនេះ។ ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ការប្រមូលទឹកចូលអាងស្ដុកទឹកសំខាន់ៗនៅតំបន់រមណីយដ្ឋានអង្គរ គឺសម្រេចបាន១០០ភាគរយ ក្នុងនោះរាប់ទាំងបារាយណ៍តូចធំ កសិន្ធុទឹក អូរ និងប្រឡាយជាដើម។ ទឹកដែលប្រមូលបានទាំងនេះមានបរិមាណជាង៦០លានម៉ែត្រត្រីគុណ ដែលត្រៀមសម្រាប់ការប្រើប្រាស់នារដូវប្រាំងខាងមុខ ក្នុងនោះរាប់ទាំងការងារអភិរក្សប្រាសាទ បរិស្ថាន និងវិស័យកសិកម្មសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជុំវិញប្រមាណ៧ពាន់ហិកតា។ អ្នកជំនាញបញ្ជាក់ថា បរិមាណនេះ គឺមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំទៅមិញដែរ ដោយមិនបារម្ភពីកង្វះខាតទឹកនៅតំបន់ឡើយ។ បើតាមការបញ្ជាក់ពីលោក ភឿន សុឃីម ការងារគ្រប់គ្រងទឹកនៅតំបន់រមណីយដ្ឋានអង្គរ កាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំ និងស្ដារប្រព័ន្ធទឹកបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរឡើងវិញចាប់ពីឆ្នាំ២០១២មក។ ជាងនេះទៅទៀត ក្រោមការគិតគូរដ៏វែងឆ្ងាយ និងភាពឈ្លាសវៃពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដោយយល់ពីសារសំខាន់ នៃការងារគ្រប់គ្រងទឹក ដែលធ្វើឱ្យប្រព័ន្ធគ្រប់គ្រងទឹកក្នុងតំបន់កាន់តែមានភាពជឿនលឿន និងមានប្រសិទ្ធភាពខ្ពស់។ តួយ៉ាង នាឆ្នាំ២០២៤នេះ សំណង់ទ្វារទឹកមួយចំនួនត្រូវបានស្ដារ និងជួសជុលឡើងវិញជាបន្តបន្ទាប់ ក្នុងបំណងដើម្បីធានាថា ការងារគ្រប់គ្រងទឹកនឹងមានវិសាលភាព កាន់តែទូលំទូលាយ និងពេញលេញ ដើម្បីបំពេញតម្រូវការក្នុងតំបន់រមណីយដ្ឋានអង្គរ។ ចំពោះការប្រើប្រាស់ទឹកវិញ […]

កម្ពុជាបាននាំចេញអង្ករ​ជាង ៥០​ម៉ឺនតោន ​ទទួលបានទឹកប្រាក់ជាង ៣៧៦​លានដុល្លារ ក្នុងរយៈពេល ១០ខែឆ្នាំនេះ

Liny Chan November 7, 2024 07/11/2024

​(ភ្នំពេញ)៖ ក្នុងរយៈពេល ១០ខែ ​ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករ​​ប្រមាណ ៥០៧ ០២៩តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ប្រមាណ៣៧៦.៦៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ បរិមាណអង្ករដែលបាននាំចេញនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន​៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ២៥៤ ៩៤៥ តោន គិតជាទឹកប្រាក់ចំនួន ១៩៦.៩៣ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៩៣ ១៩៧ តោន គិតជាទឹកប្រាក់ចំនួន ៦១.៤៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៧ប្រទេសបានបរិមាណ ចំនួន១០០ ៩៩៦ តោន គិតជាទឹកប្រាក់ចំនួន ៦៦.៦១ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់ គោលដៅ៣០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី […]

លោក ចូ បៃដិន អបអរសាទរលោក ដូណាល់ ត្រាំ និងបបួលជួបគ្នានៅសេតវិមាន

Liny Chan November 7, 2024 07/11/2024

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា បានហៅទូរស័ព្ទទៅកាន់លោក ដូណាល់ ត្រាំ ដើម្បីអបអរសាទរជ័យជម្នះរបស់លោក ត្រាំ និងបានអញ្ជើញលោកប្រធានាធិបតីជាប់ឆ្នោតរូបនេះ មកជួបគ្នានៅសេតវិមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បានយកឈ្នះលោកស្រី កាម៉ាឡា ហារីស មកពីបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត២៩៥ លើសពីចំនួន២៧០ ដែល លោក ត្រាំ ត្រូវការជាចាំបាច់ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។ រីឯលោកស្រីវិញ ទទួលបានអង្គបោះឆ្នោត ២២៦។ នេះតាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយ សារព័ត៌មាន CNN គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបញ្ជាក់ថាអំឡុងកិច្ចសន្ទនាជាមួយលោក ត្រាំ លោកប្រធានាធិបតី បៃដិន បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់លោកដើម្បីធានាឱ្យបាននូវ ការផ្ទេរអំណាចដោយរលូន និងសង្កត់ធ្ងន់ពីសារៈសំខាន់ដើម្បីនាំមកនូវឯកភាពជាតិ។ បើតាមសេចក្ដីថ្លែងការណ៍ដដែល លោក បៃដិន ក៏បានជជែកគ្នាជាមួយលោកស្រី កាម៉ាឡា ហារីស និងបានអបអរសាទរដល់លោកស្រីអនុប្រធានាធិបតីផងដែរ សម្រាប់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាប្រវតិ្តសាស្ត្រ ជាមួយការបញ្ជាក់បន្ថែមថាលោក […]

ប្រធានសមាគមស្វាយកែវរមៀតកំពង់ស្ពឺ ប្រកាសប្រមូលទិញស្វាយកែវរមៀតខុសរដូវពីកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ និងការធ្លាក់ថ្លៃ

Liny Chan November 7, 2024 07/11/2024

(ភ្នំពេញ)៖ ខណៈកសិកដាំស្វាយកែវរមៀតខុសរដូវ​ កំពុងជួបបញ្ហាទីផ្សារ និងការធ្លាក់ថ្លៃ ប្រធានសមាគមស្វាយកែវរមៀតកំពង់ស្ពឺ បានប្រកាសប្រមូលទិញស្វាយកែវរមៀតខុសរដូវពីកសិករ​គ្រប់ប្រភេទ ទាំងស្វាយដែលមានពណ៌សម្បុរមិនល្អ និងស្វាយដែលគុណភាព ដើម្បីជួយសម្រាលបន្ទុកដល់កសិករ។ លោកស្រី ឈិន ចំរើន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បើទោះបីជាស្វាយដែលមានពណ៌សម្បុរមិនស្អាតល្អ ក៏លោកស្រីទទួលទិញដែរ លើកលែងតែបែក និងស្អុយ និងមានទំងន់ក្រោម២ខាំកន្លះ។ ដោយឡែកស្វាយដែលមានពណ៌សម្បុរខៀវស្រស់ លោកស្រីនឹងទិញក្នុងតម្លៃពេញថ្លៃ គឺចន្លោះពី៧០០រៀល ទៅ៩០០រៀលក្នុងមួយគីឡូក្រាម ទៅតាមទំហំស្វាយ និងស្វាយកញ្ចប់តម្លៃ ១៣០០រៀលក្នុងមួយគីឡូក្រាម សម្រាប់នាំចេញទៅប្រទេសថៃ។ លោកស្រីបានឱ្យដឹងថា ជាទូទៅស្វាយកែវរមៀត ដែលប្រប្រមូលផលខុសរដូវ គឺមានតម្លៃ ប៉ុន្តែដោយសារឆ្នាំនេះ អាកាសធាតុមិនអំណោយផល បានជំរុញឱ្យកសិករប្រើប្រាស់ថ្នាំ​ ដើម្បីទប់ទល់នឹងទឹកភ្លៀងដែលនាំឱ្យស្វាយមានពណ៌សម្បុរមិនសូវល្អ និងលក់បានថោក។ លោកស្រីបានឱ្យដឹងថា សម្រាប់ស្វាយកែវរមៀតខុសរដូវឆ្នាំនេះ មិនមានការធ្លាក់ថ្លៃនោះទេ។ ប៉ុន្តែព័ត៌មានដែលផ្សាយថា ស្វាយ​ធ្លាក់ថ្លៃខ្លាំងនោះ គឺដោយសារស្វាយដែលមានពណ៌សម្បុរមិនល្អ។ លោកស្រីបានបញ្ជាក់ថា «ការប្រែប្រួលអាកាសធាតុ​បំផ្លាញនូវផលដំណាំស្វាយរបស់កសិករ ធ្វើឱ្យខូចនូវសម្បុរ សំបក ហើយគាត់ត្រូវបង្ខំចិត្តលក់ បើមិនលក់ក៏ទុកគ្មានន័យ។ ដូច្នេះហើយទើបខ្ញុំបង្ខំចិត្តថា បង្កើតកន្លែងកែច្នៃស្វាយមួយ ដើម្បីជួយសម្រាលបន្ទុកដល់កសិករ»។ លោកស្រីបានគូសបញ្ជាក់បន្ថែមថា ចំពោះស្វាយដែលពណ៌សម្បុរមិនស្អាតនេះ លោកស្រីនឹងយកកែច្នៃធ្វើដំណាប់ស្វាយ​ និងស្វាយបង្កកសម្រាប់នាំចេញ។ […]

BREAKING: អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់អង្ករល្អផ្តាច់គេលើពិភពលោក ជាលើកទី៦

Liny Chan November 7, 2024 07/11/2024

(ហ្វីលីពីន)៖ អង្ករក្រអូបប្រណិតកម្ពុជា ពូជស្រូវផ្ការំដួលបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤» នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក។ នេះបើតាមប្រភពព័ត៌មានពីសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកានេះ។ ជាមួយគ្នានេះ សហ័ពន្ធស្រូវអង្ករកម្ពុជា ក៏សូមអបអរសាទរដល់ប្រជាកសិករកម្ពុជា ដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ហើយក៏សូមអរគុណដល់រោងម៉ាស៊ីនកិនស្រូវ ដែលបានខិតខំសម្រិតសម្រាំង និង កិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជំនះ ជូនប្រទេសជាតិ។ អង្ករម៉ាក «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់ អង្ករក្រអូបប្រណិតកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News